ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងមាន់ជល់អនឡាញនៅចំណុចផ្លូវចូលទៅច្រកព្រំដែនកម្ពុជាថៃស្ថិតក្នុងភូមិថ្នល់បំបែកឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យបើកដំណើរការលេងយ៉ាងរលូនដោយពុំមានការរំខានពីអាជ្ញាធរមានសមត្ថកិច្ចក្នុងឃុំគោករមៀតនោះឡើយ..!!!

បន្ទាយមានជ័យ ÷ ថ្ងែទី ៣១ ខែ ១២ ឆ្នាំ ២០២៣ ល្បែងស៊ីសងមាន់ជល់អនឡាញមួយកន្លែងជាប់នឹងផ្លូវចូលទៅច្រកព្រំដែនកម្ពុជាថៃក្នុងភូមិថ្នល់បំបែកឃុំគោករមៀតកំពុងតែបើកដំណើរការ លេងយ៉ាងក៏គិតគូគ្រេងដោយពុំមានអាជ្ញាធរក្នុងឃុំគោករមៀតធ្វើការណែនាំឬទប់ស្កាត់នោះឡើយ។ ធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងភូមិនោះមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីទ្រព្យសម្បត្តិរបស់ពួកគាត់ព្រោះថាបើកាលណាក្នុងមានល្បែងស៊ីសងប្រាកដជាមានចោរលួចប្លនដែលធ្វើឲ្យក្នុងភូមិអសន្តិសុខ។ រីឯមន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀតសំងំស្ងាត់ឈឹងធ្វើឲ្យប្រជាពលរដ្ឋដាក់ការសង្ស័យថានឹងមាន………ជាមួយនឹងមេបើកល្បែងសុីសងនោះហើយមើលទៅ ហើយម្យ៉ាងវិញទៀតបើក្នុងភូមិមានល្បែងស៊ីសងតើ ៧ ចំណុចរបស់រាជរដ្ឋាភិបាលភូមិឃុំមានសុវត្ថិភាពតើអាចមានសុវត្ថិភាពដែរឬទេបើក្នុងភូមិមានល្បែងស៊ីសងដូច្នោះ ហើយប្រជាពលរដ្ឋពួកគាត់សុំសំណូមពរដល់លោកអធិការរដ្ឋាននគរបាលស្រុកថ្មពួកជាពិសេសលោកឧត្តមសេនីយ៍ទោសិទ្ធិឡោះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យជួយមានវិធានការជូនពួកគាត់ផង។ ករណីល្បែងអនឡាញមាន់ជល់ខាងលើអង្គភាពយើងខ្ញុំមិនអាចសុំបំភ្លឺពីរលោកមេប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀតបានទេព្រោះគ្មានលេខទូរសព្ទទំនាក់ទំនងហើយអង្គភាពយើងរង់ចាំការបកស្រាយបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធក្នុងឃុំគោករមៀតរៀងរាល់ម៉ោងធ្វើការ៕

ព័ត៌មានសន្តិសុខសង្គម

ជនបង្កបើករថយន្ដ Hummer បុកស្លាប់២នាក់ម្ដាយ និងកូនតូច ខណៈប្ដីរបួសធ្ងន់ នៅខណ្ឌដូនពេញ ចូលខ្លួនមកសារភាពកំហុស

ភ្នំពេញ៖ ជនបង្កដែលបើករថយន្ដម៉ាក Hummer បុកមនុស្សចំនួន ២នាក់ ស្លាប់ទាំងកណ្ដាលរាត្រី នៅខណ្ឌដូនពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានចូលខ្លួនសារភាពទោសកំហុសនៅចំពោះមុខសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។   លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ថា ក្រោយចូលមកសារភាពទោសកំហុស នៅពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។   ជនបង្កដែលជាអ្នកបើករថយន្ដ Hummer ឈ្មោះ យ៉េត ច័ន្ទគ្រិះស្នា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៤១ ផ្លូវបេតុងភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរនៅផ្ទះ។   សូមរំឭកថា នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត និងម៉ូតូ ហើយរថយន្ដបើកគេចខ្លួនបាត់នៅចំណុចទល់មុខផ្ទះលេខ 53E ផ្លូព្រះសុីសុវត្ថិ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ […]

ព័ត៌មានជាតិ

សម្តេចក្រឡាហោមស ខេង៖ វិស័យអប់រំបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា សំដៅចូលរួមចំណែកក្នុងការបង្កើនកំណើនសេដ្ឋកិច្ចសង្គម

  បាត់ដំបង៖ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានថ្លែងថា វិស័យអប់រំបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យមានចំណេះដឹង មានសមត្ថភាព ភាពច្នៃប្រឌិត និងក្រមសីលធម៌ល្អ សំដៅចូលរួមចំណែកជួយដល់ការបង្កើននូវកំណើនសេដ្ឋកិច្ចសង្គម តាមរយៈការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាព ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម ។   ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីចំនួន០១ខ្នង មាន៤ជាន់ ស្មើនឹង ៣០បន្ទប់នៃវិទ្យាល័យព្រះមុនីវង្ស ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងការផ្តល់ជូនរង្វាន់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន៧៧ នាក់ ទទួលបាននិទ្ទេស A ក្នុងខេត្តបាត់ដំបង ដែលបានប្រឡងកាលពីពេលថ្មីៗកន្លងមកនេះ ។   សម្តេចក្រឡាហោម បានបញ្ជាក់ទៀតថា ស្របជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា បានចាប់ផ្តើមអនុវត្តនូវគោលនយោបាយសំខាន់ៗ ដោយ ផ្តោតលើការពង្រឹងគុណភាព វិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងដាក់ចេញនូវវិធានគន្លឹះសម្រាប់ពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីមត្តេយ្យសិក្សាដល់មធ្យមសិក្សា ដើម្បីបង្កើនប្រសិទ្ធិភាព គុណភាព ស្របតាមយុគសម័យបច្ចេកវិទ្យា ទន្ទឹមនឹងនេះ […]

ព័ត៌មានសន្តិសុខសង្គម

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ស្លាប់៣នាក់ ខណៈកំពុងជិះម៉ូតូត្រូវរថយន្តបុកពីក្រោយពេញទំហឹងបោកផ្ទប់នឹងដើមឈើ

ភ្នំពេញ៖ ប្តី ប្រពន្ធ និងកូន បានជិះម៉ូតូឌុបគ្នាចេញពីហូបស៊ុប ស្រាប់តែត្រូវរថយន្ត១គ្រឿង បើកបុកពេញទំហឹងបណ្តាលឱ្យស្លាប់ទាំង ៣នាក់ នៅពេលបញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ០០:១២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅទល់មុខអាផាតមិន១កន្លែង ស្ថិតនៅលើកំណាត់វិថីព្រះស៉ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូតាមបណ្តោយវិថីព្រះសុវត្ថិ ក្នុងទិសដៅពីត្បូងទៅជើង ភ្លាមៗនោះគាត់បានឃើញរថយន្តបង្ក មានពណ៌ខ្មៅ មិនចាំម៉ាក និងស្លាកលេខនោះទេ។ រថយន្តនោះ បានបើកបរក្នុងល្បឿនលឿនពីក្រោយគាត់ ទិសដៅស្របទិសគ្នា ដោយសារសម្លេងឭ និងល្បឿនលឿនខ្លាំង គាត់បានអែបម៉ូតូទៅកៀន ស្រាប់តែឃើញរថយន្តបង្ក បើកទៅបុកម៉ូតូ១គ្រឿង ម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1Q-7635 ពេញទំហឹង បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់ និងកូនក្មេងប្រុសវ័យប្រមាណជាង២ខួបម្នាក់ ខ្ទាតជាមួយនឹងម៉ូតូ១គ្រឿង ដែលអ្នកទាំង៣កំពុងតែជិះឌុបគ្នា។ អ្នកឃើញហេតុការណ៍បានបន្តថា ពេលនោះមនុស្សទាំង៣នាក់របួសធ្ងន់ ចំណែករថយន្តបង្កវិញបានបើករត់គេចបាត់ បន្សល់អ្នករបួសទាំង៣នាក់នៅកន្លែងកើតហេតុ ខណៈស្ត្រីជាម្តាយបានស្លាប់ បន្ទាប់ពីប្លោងទៅផ្ទប់ជាមួយដើមអំពិល ទោះជាមានគេជួយសង្គ្រោះបឋមក៏ដោយ។ […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ០១នាកករណីឆក់ទូរស័ព្ទដៃ០១គ្រឿ

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៩:៣០នាទីព្រឹក កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ០១គ្រឿង) ឃាត់ខ្លួននៅចំណុចមុខផ្ទះ១១CD ផ្លូវលេខ៥៧៨ ក្រុមទី៥១ ភូមិ១១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែល បានប្រព្រឹត្តបទល្មើសនៅចំណុចមុខគ្លីនិចឯកជនសុខាកំបូល លើដងផ្លូវលេខ៤ ភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០៧:៤០នាទីព្រឹក ។ ជនសង្ស័យ: ១-ឈ្មោះ សុខ លី ហៅ លី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ជាអ្នកជិះបិទគូទឃាត់ខ្លួន) ។ ២-ឈ្មោះ អាកណ្ដុរ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ (ជាអ្នកដៃដល់គេចខ្លួនបាត់) ។ ៣-ឈ្មោះ អាតូ ភេទប្រុស […]

ព័ត៌មានសន្តិសុខសង្គម

លោក ជួន ណារិន្ទ ស្នើឱ្យអាណាព្យាបាល​របស់អ្នកបើករថយន្ដJeep នាំកូនប្រុសមកសារភាពនិងបង្ហាញខ្លួន..!!!

ភ្នំពេញ : នៅថ្ងៃទី១៩.១២.២០២៣ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ បានធ្វើការអំពាវនាវដល់ជនសង្ស័យដែលជាអ្នកបើករថយន្ដ Jeep បង្ករគ្រោះថ្នាក់​ចរាចរណ៍ នៅខណ្ឌទួលគោក ឬ អាណាព្យាបាល​ សូមនាំកូនប្រុស មកសារភាព និងបង្ហាញខ្លួន នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី។ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ប្រកាស​ថា កុំរត់គេចខ្លួនបែប នេះវាមិនអាចគេចពីផ្លូវច្បាប់មួយជីវិតបានទេ។ សមត្ថកិច្ចមិនដកដៃក្នុងការអនុវត្តន៍ច្បាប់ចំពោះករណីនេះបានទេ(ដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកព្រះរាជអាជ្ញា បើនៅតែបន្តគេចខ្លួន សមត្ថកិច្ចនិងបន្តសុំដីកាតាមរកចាប់ខ្លួនបន្តទៀតហើយ)។ ការអំពាវនាវពីសំណាក់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នៅពេលនេះ។ បន្ទាប់ពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ចេញដីកាបញ្ជាឱ្យ អ្នកបើករថយន្ដ Jeep ដែលបុកបុរសម្នាក់ស្លាប់ នៅខណ្ឌទួលគោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ក្នុងនោះតំណាងអយ្យការ ក៏បានកំណត់ឲ្យជនបង្កឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា អាយុ២៣ឆ្នាំ បង្ហាញខ្លួន នៅតុលាការឲ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការ។ ដោយថែមទាំង […]

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសចំហថា រាជរដ្ឋាភិបាលមិនបានផ្ដល់សិទ្ធិឱ្យក្រុមហ៊ុ Vin Group មកវិនិយោគអាជីវកម្មតាក់ស៊ីអគ្គិសនីនៅកម្ពុជាទេ

ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានថ្លែងប្រកាសជាចំហថា រាជរដ្ឋាភិបាលមិនបានផ្ដល់សិទ្ធិឱ្យក្រុមហ៊ុ Vin Group មកវិនិយោគអាជីវកម្ម តាក់ស៊ីអគ្គិសនីនៅកម្ពុជាទេ ព្រោះវាផ្ទុយពីគោលនយោបាយរាជរដ្ឋាភិបាលកំពុងគិតគូរយ៉ាងខ្លាំងលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ក្នុងពិធីសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរជាង២ពាន់នាក់ រស់នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ គឺផ្ដោតអាទិភាពចម្បងទៅលើក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ដូច្នេះប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភឱ្យសោះ ព្រោះកម្ពុជា មិនទាន់មានតម្រូវការឡើយ។ សម្ដេចធិបតី បានថ្លែងថា «កម្ពុជា ក៏មិនទាន់តម្រូវការ ឱ្យក្រុមហ៊ុនបរទេស មកធ្វើការវិនិយោគ បើកក្រុមហ៊ុនតាក់ស៊ីអគ្គិសនី ដើម្បីធ្វើតាក់ស៊ីអគ្គិសនីនោះទេ។ ម៉ោងស្មើនេះហើយ រដ្ឋាភិបាល អាណត្តិទី៧ គឺត្រូវយកចិត្តទុកដាក់ នៅក្នុងការជួយបងប្អូនប្រកបរបបរត់ម៉ូតូឌុប រត់កង់បី ក្រៅប្រព័ន្ធនេះឱ្យបានល្អ នេះជាគោលការណ៍របស់យើង»។   សូមរម្លឹកថា អំឡុងពេលទស្សនកិច្ចនៅប្រទេសវៀតណាមថ្មីៗនេះ សម្ដេចធិបតីបានជួបពិភាក្សាជាមួយក្រុមហ៊ុនតាក់ស៊ី Vin Group។ក្រុមហ៊ុននេះ បានលើកសំណើចង់បណ្ដាក់ទុន […]

ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជួបពិភាក្សាការងារជាមួយគណៈប្រតិភូសហភាពអឺរ៉ុប (European Union – EU)

  រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៣ ទីស្តីការក្រសួង៖ កាលពីរសៀលថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូសហភាពអឺរ៉ុប (EU) ដឹកនាំដោយ ឯកឧត្តម Igor Driesmans (អ៊ីហ្គ័រ ឌ្រីសមែន្ស) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីសំណាក់ លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផ្សេងទៀត។   ជំនួបនារសៀលនោះ បានពិភាក្សាផ្តោតលើការងារពាក់ព័ន្ធនឹងវិស័យមួយចំនួន ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួង រួមមាន៖ (១)ការគ្រប់គ្រងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ និងអនាម័យនៅតាមបណ្តាខេត្តគោលដៅ (២)ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី (៣)ការងារទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ និងអត្រាស្លាប់ប្រចាំថ្ងៃ ដែលជារឿងមួយត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតនាពេលបច្ចុប្បន្ន ព្រមទាំងពិភាក្សាលើការងារផ្សេងៗមួយចំនួនទៀតផងដែរ។   ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបអំពីគោលនយោបាយជាអាទិភាពគន្លឹះ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានគោលដៅប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ […]