ព័ត៌មានជាតិ

លោក កែវ សុទ្ធារិទ្ធ ត្រូវបានសមាជិកសមាជិកា បោះឆ្នោតគាំទ្រ ជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះ-ស្ទឹងត្រែង-រតនគិរី អាណត្តិទី២ លើកទី១ ដោយសំឡេងគាំទ្រ១០០%

ក្រចេះ៖ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ នៅមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ បានរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំង និងប្រធានសភាពាណិជ្ជមណ្ឌលខេត្តក្រចេះ-ស្ទឹងត្រែង-រតនគិរី អាណត្តិទី២ លើកទី១ ក្រោមវត្តមានលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សួស សិរីសួស្តី អភិបាលរងខេត្តក្រចេះ និងលោកស្រី សេង សុម៉ុន អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា ទទួលបន្ទុកកិច្ចការទំនាក់ទំនង និងអភិវឌ្ឍសភាពាណិជ្ជកម្មខេត្ត ដោយមានសមាជិកគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ខេត្ត មន្រ្តីជំនាញនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជននៃក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្មខេត្តក្រចេះ។ ការបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងប្រព្រឹត្តទៅចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង ដល់ម៉ោង៦ល្ងាច ដែលមានបេក្ខជនឈរឈ្មោះជាសមាជិកជ្រើសតាំងចំនួន១៤រូប អ្នកចុះឈ្មោះបោះឆ្នោតមានចំនួន២៤១នាក់ និងអ្នកបានមកបោះឆ្នោត២០៤នាក់ ស្មើនឹង៨៥%។ ជាលទ្ធផលមានបេក្ខជន ១២រូប បានជាប់ជាសមាជិកជ្រើសតាំង ខណៈដែលលោក កែវ សុទ្ធារិទ្ធ ត្រូវបានសមាជិកសមាជិកា បោះឆ្នោតគាំទ្រជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះ-ស្ទឹងត្រែង-រតនគិរី អាណត្តិទី២ លើកទី១ ដោយសម្លេងគាំទ្រ១០០%។ ក្នុងនាមអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកឧកញ៉ាអគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោកស្រី សេង សុម៉ុន អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមអបអរសាទរចំពោះបេក្ខជនជ័យលាភីសមាជិកជ្រើសតាំងទាំងអស់ ក៏ដូចជាលោក […]

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរដ្ឋបាលសាធារណៈ ត្រូវធ្វើកំណែទម្រង់ និងធ្វើទំនើបកម្មជាប្រចាំ ដើម្បីឆ្លើយតបនឹងតម្រូវការ​ពលរដ្ឋ និងជាវិធានការគន្លឹះអាទិភាព

កំពង់ស្ពឺ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់រដ្ឋបាលសាធារណៈ ត្រូវធ្វើកំណែទម្រង់ និងធ្វើទំនើបកម្មជាប្រចាំ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ សម្ដេចធិបតី ​មានប្រសាសន៍ថា ​«គ្មានរូបមន្តមួយណា ដែលថាដាក់ហើយចប់សម្រាប់ ៥០ឆ្នាំនោះទេ ទាល់តែជីវិតប្រជាពលរដ្ឋ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ច និងទំនើបកម្មលែងដើរទៅមុខ បានន័យថា វិញ្ញាសានៅដដែល បានដំណោះស្រាយនៅដដែល»។ ​ «ប៉ុន្តែដរាបណា ជីវិតកាន់តែកើន ជីវភាពរស់នៅកាន់តែកើន ការអភិវឌ្ឍសេដ្ឋកិច្ចកាន់តែកើន ការច្នៃប្រឌិត និងការកែលម្អ នៅក្នុងការបម្រើប្រជាពលរដ្ឋ ឆ្លើយតបទៅនឹងតម្រូវការរបស់គាត់ ដែលប្រែប្រួលទៅតាមកំណើននៃជីវភាពរស់នៅ និងការប្រែប្រួលនៃសង្គមជាតិ»។ នេះជាការថ្លែងបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។ សម្ដេចធិបតី លើកឡើងថា ដូច្នេះហើយ ត្រូវទាមទារឲ្យរដ្ឋបាលសាធារណៈ ត្រូវធ្វើទំនើបកម្ម និងវិវឌ្ឍជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ចំណុចនេះ គឺរាជរដ្ឋាភិបាល​ បានខិតខំធ្វើជាច្រើនអាណត្តិមកហើយ។ សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧ ចាត់ទុកបញ្ហារដ្ឋបាលសាធារណៈនេះ ជាវិធានការគន្លឹះទីមួយ។ សូមជម្រាបជូនថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ​បានថ្លែងយ៉ាងដូច្នេះ […]

ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ទៅចូលរួមវេទិកា BEIJING XAINGSHAIN លើកទី១០ និងទស្សនកិច្ចផ្លូវការជាលើកដំបូងនៅប្រទេសចិន

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិ កម្ពុជា ទៅចូលរួមវេទិកា BEIJING XAINGSHAIN លើកទី១០ និងទស្សនកិច្ចផ្លូវការជាលើកដំបូង នៅសាធារណរដ្ឋប្រជាមានិតចិន។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា ក្នុងក្របខ័ណ្ឌនៃទស្សនកិច្ចផ្លូវការ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិ នឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រសួងការពារជាតិចិន ក្នុងន័យដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិដ៏ល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ស្របតាមដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាពិសេសតាមរយៈការជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ របស់រដ្ឋាភិបាលទាំងពីរ។ ក្នុងឱកាសដំណើរទស្សនកិច្ចនេះដែរ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងអញ្ជើញចូលរួមវេទិកាប៉េកាំង សៀងសាន លើកទី១០ ក្រោមមូលបទ «សន្តិសុខរួម សន្តិភាពយូរអង្វែង»។ ក្នុងវេទិកាប៉េកាំងសៀងសាន លោកនឹងថ្លែងសុន្ទរកថាគន្លឹះ ក្នុងសម័យប្រជុំពេញអង្គលើកទី១ លើប្រធានបទ «ទំនួលខុសត្រូវនៃប្រទេសធំៗ និងកិច្ចសហប្រតិបត្តិការសន្តិសុខសកល» នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។ លោលឧបនាយករដ្ឋមន្ត្រី ទៀ […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនឹងរួមចំណែកផ្តល់យុត្តិធម៌និងបង្កើតនូវសុខដុមរមនាក្នុងសង្គម

ចេញផ្សាយ ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញក្តីសង្ឃឹមថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនឹង រួមចំណែកផ្តល់យុត្តិធម៌និងបង្កើតនូវសុខដុមរមនាក្នុងសង្គម ។ សម្តេចសង្ឃឹមថាអាជ្ញាធរជាតិនេះ នឹងជំរុញបង្ខិតសេវាយុត្តិធម៌ឱ្យកាន់តែជិតទៅជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងចូលរួមកាត់បន្ថយការចំណាយថវិកានិងពេលវេលាសម្រួលបន្ទុកនិងកាត់បន្ថយការកក់ស្ទះសំណុំរឿងនៅតុលាការជាពិសេសជំរុញដល់ការធ្វើសុខដុមរមនៅក្នុងសហគមន៍ ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសង្ឃឹមនេះនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី ២៧ ខែ តុលា២០២៣នៅបន្ទាប់ពីកិច្ចពិភាក្សាលើរបៀបវារការពិនិត្យលើ សេចក្តីព្រាងព្រះរាជក្រឹត្យស្ដីពីការបង្កើត ការរៀបចំនិងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការត្រូវបានអនុម័ត ។ សម្តេចធិបតីមានប្រសាសន៍ថា៖«កិច្ចការងារនេះជាកិច្ចការដ៏សំខាន់មួយនៃកំណែទម្រង់វិស័យយុត្តិធម៌ខ្ញុំសូមឱ្យក្រសួងយុត្តិធម៌ពន្លឿននីតិវិធីសេសសល់ដើម្បីជំរុញឱ្យសេចក្តីព្រាងព្រះរាជក្រឹត្យនេះដាក់ឱ្យអនុវត្តបានឆាប់នាពេលខាងមុខ។ខ្ញុំសង្ឃឹមថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនិងជំរុញបង្ខិតសេវាយុត្តិធម៌ឱ្យកាន់តែជិតទៅជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានកាត់បន្ថយការចំណាយថវិកានិងពេលវេលាសម្រួលបន្ទុកនិងកាត់បន្ថយការកក់ស្ទះសំណុំរឿងនៅតុលាការជាពិសេសជំរុញដល់ការធ្វើសុខដុមរមនានៅក្នុងសហគមន៍ »។ សម្តេចធិបតីបន្តថា ជាមួយគ្នានេះក្រសួងយុត្តិធម៌ត្រូវជំរុញធ្វើសន្ធានកម្មធ្វើការងារនេះជាមួយនឹងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលមានស្រាប់ដទៃទៀតដូចជាយន្តការរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និង យន្តការមជ្ឈត្តការពាណិជ្ជកម្មជាដើមដើម្បីធានាថា យន្តការទាំងនេះមានសង្គតិភាពនិងមានភាពបំពេញឱ្យគ្នាទៅវិញទៅមក។ កិច្ចការងារនេះសំខាន់ណាស់ធ្វើយ៉ាងណាកុំឱ្យមានការជាន់គ្នានឹងត្រួតគ្នា នៅក្នុងយន្តការដែលយើងបានបង្កើត។ អ្វីដែលចន្លោះប្រហោងយើងប៉ះបន្ថែម ដើម្បីពង្រឹងគោលដៅនៅក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ។ សម្តេចធិបតីបន្តថា អ្វីដែលមាននៅក្នុងយន្តការដែលមានស្រាប់សូមពង្រឹង និងធ្វើការសហការជាមួយគ្នា,កិច្ចការទាំងអស់នេះគឺដើម្បីផ្ដល់នូវជម្រើសន្ថែមជូនដល់ប្រជាពលរដ្ឋនៅក្នុងការដោះស្រាយបញ្ហាវិវាទ។ សម្តេចធិបតីនាយករដ្ឋមន្រ្តីបញ្ជាក់ថា យន្តការថ្មីនេះគឺមិនមែនធ្វើឡើងដើម្បីបង្ខិតបង្ខំប្រជាពលរដ្ឋឲ្យទៅប្រើសេវានេះទេប៉ុន្តែជាជម្រើសបន្ថែមសម្រាប់ប្រជាពលរដ្ឋរបស់យើង ។ សម្តេចបន្តថា «ក្រែងលោមានការបកស្រាយខុសពីហ្នឹង ថាបង្កើតហើយទៅចាប់បង្ខំទីមួយមានបញ្ហាត្រូវតែដោះស្រាយនូវតុលាការបើមិនដោះស្រាយនៅតុលាការត្រូវបង្ខំឱ្យទៅដោះស្រាយតាមយន្តការនេះគឺមិនមែនទេ គឺផ្អែកលើការស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋ។ ហើយយើងផ្ដល់ភាពស្របច្បាប់ជូនគាត់ជាជម្រើសក៏ដូចជាការជួយដោះស្រាយវិវាទហើយយើងគ្រាន់ តែធ្វើយ៉ាងណាឱ្យមានប្រថាប់ត្រាបន្ថែមដើម្បីឱ្យការដោះស្រាយក្រៅប្រព័ន្ធតុលាការនេះមានទម្ងន់ផ្លូវច្បាប់។ កុំឱ្យការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះហើយមិនមានអ្វីបញ្ជាក់ […]

ព័ត៌មានជាតិ

កម្ពុជា-វៀតណាម រួមគ្នាតាំងពិពរណ៍ផលិតផលសេដ្ឋកិច្ច ការពារជាតិ រួមចំណែកលើកកម្ពស់ផលិតផលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ កម្ពុជា និងវៀតណាម បានរួមគ្នាតាំងពិពរណ៍ផលិតផលសេដ្ឋកិច្ច ការពារជាតិ ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ផលិតផលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស ចូលរួមចំណែកក្នុងការពង្រឹង និងបង្កើនចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរឱ្យកាន់តែរឹងមាំស្ថិតឋិតថេរយូរអង្វែងថែមទៀត។ ការតាំងពិពរណ៍នេះ បានធ្វើឡើងនៅមជ្ឈមណ្ឌលតាំងពិពរណ៍កោះពេជ្យ នៅល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ បានលើកឡើងថា ការតាំងពិព័រណ៍ផលិតផលសេដ្ឋកិច្ចការពារជាតិនេះ បានជំរុញ និងលើកកម្ពស់ដល់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិកម្ពុជា ដែលនេះជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់ដើម្បីរឹតចំណងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការសម្រាប់ការ អភិវឌ្ឍន៍ទៅវិញទៅមករវាងប្រទេសទាំងពីរក្នុងវិស័យសេដ្ឋកិច្ច។ លោករដ្ឋលេខាធិការប្រចាំការ បានចាត់ទុកពិព័រណ៍សេដ្ឋកិច្ចការពារជាតិនេះ ជាការបង្កើតលក្ខខណ្ឌដ៏ល្អប្រពៃមួយ សម្រាប់ពាណិជ្ជករទាំងពីរប្រទេស បានជួបប្រាស្រ័យទាក់ទងគ្នា ស្វែងរកឱកាសក្នុងការពង្រីកទីផ្សារ បង្កើនកិច្ចសហប្រតិបត្តិការក្នុងផលិតកម្ម និងអាជីវកម្ម បណ្តាក់ទុនរួមគ្នា បង្កើតភាពជាដៃគូ និងជំរុញការនាំចេញទំនិញ រួមចំណែកក្នុងការផ្សព្វផ្សាយម៉ាកយីហោ រូបភាព ផលិតផល សេវាកម្ម ធុរកិច្ច នៃប្រទេសទាំងពីរ។ សូមបញ្ជាក់ថា ទំនាក់ទំនងការទូត កម្ពុជា-វៀតណាម មានរយៈពេល៥៦ឆ្នាំ(២៤ មិថុនា ១៩៦៧-២៤ មិថុនា ២០២៣)។ […]

ព័ត៌មានសន្តិសុខសង្គម ព័ត៌មានសុខភាពនិងសម្រស់

ដុតបំផ្លាញទំនិញច្រើនមុកសាច់ច្រើនប្រភេទដែលខូចគុណភាព ខុសច្បាប់ជាង ៥០តោន ក្រោយពីរធ្វើរការបង្ក្រាបបាននៅលើទីផ្សារ

ភ្នំពេញ៖ ទំនិញខុសច្បាប់ជាង ៥០តោន ត្រូវបានដុតបំផ្លាញចោល នៅទីលានចាក់សំរាម ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ ពិធីនេះធ្វើឡើងក្រោមវត្តមាន លោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ដោយមានការចូលរួមពីប្រធាននាយកដ្ឋានមន្ត្រីកាំកុងត្រូល ស្ថាប័នតំណាងអយ្យការ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ។ ទំនិញខុសច្បាប់ទាំងនេះ កម្លាំងសមត្ថកិច្ចចម្រុះ សហការបង្ក្រាបបានជាបន្តបន្ទាប់កាលពីពេលកន្លងមក ក្នុងបទល្មើសចំនួន ១០ករណី។ លោក មួង សុធា បានឱ្យដឹងថា ផលិតផលដែលដុតបំផ្លាញចោលនេះ រួមមាន ទំនិញ និងផលិតផលក្លែងក្លាយផលិតផលនាំចូលគ្មានច្បាប់អនុញ្ញាត, ផលិតផលគ្រឿងសំអាងលាយសារធាតុគីមីខុសច្បាប់, ឱសថហួសកាលបរិច្ឆេទប្រើប្រាស់, ចំណីអាហារ និងសាច់ខូចគុណភាព ព្រមទាំងសារធាតុគីមីខុសច្បាប់ជាដើម ដែលកន្លងទៅ អាជ្ញាធរធ្លាប់បានធ្វើការដុតបំផ្លាញចោលចំនួន ៣៧លើក រួចមកហើយដែរ។ សូមបញ្ជាក់ថា ពិធីដុតបំផ្លាញចោលនាថ្ងៃនេះគឺ ជាសក្ខីភាពមួយ ដែលស្តែងពីការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយអង្គភាពស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន រួមនឹងវិស័យឯកជន ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្របតាមផែនការយុទ្ធសាស្ត្ររបស់នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។ កិច្ចការបន្តនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បាននិងកំពុងបន្តខិតខំអនុវត្តតាមតួនាទីភារៈកិច្ច និងដាក់ចេញនូវទិសដៅការងារបស់ខ្លួនស្រមតាមផែនការយុទ្ធសាស្ត្ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ជាពិសេសបន្តចូលរួមសហការជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធ […]

ព័ត៌មានជាតិ

ខេត្តកំពង់ចាមមានរោងចក្រ-សហគ្រាសចំនួនជាង៥រយ ផ្តល់ការងារជូនពលរដ្ឋជាង ៤ម៉ឺន១ពាន់នាក់ ចំណូលគិតជាប្រាក់ឈ្នួលសរុបប្រមាណជាង ១២៥លានដុល្លារក្នុងមួយឆ្នាំៗ

កំពង់ចាម ÷ សម្រាប់ខេត្តកំពង់ចាមមានរោងចក្រ-សហគ្រាស សរុបចំនួន៥១៣ និងមានកម្មករ និយោជិតសរុបប្រមាណ ៤ម៉ឺន១ពាន់នាក់ ដែលផ្តល់ចំណូលគិតជាប្រាក់ឈ្នួលសរុបប្រមាណជាង ១២៥លានដុល្លារក្នុងមួយឆ្នាំៗ ក្នុងនោះគ្រាន់តែវិស័យកាត់ដេរមួយមុខ មានចំនួន ២០ រោងចក្រ និង ប្រើកម្លាំងកម្មករនិយោជិតសរុបប្រមាណ ២ម៉ឺន៥ពាន់នាក់ និងផ្តល់ប្រាក់ឈ្នួលសរុបជាង ៧៩លាន ដុល្លារ ក្នុងមួយឆ្នាំ។ នេះជាការថ្លែងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តះុបណ្តាលវិជ្ជាជីវៈ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករជាង១ម៉ឺន ២ពាន់នាក់នៅខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តះុបណ្តាលវិជ្ជាជីវៈ បានថ្លែងថា «ថ្មីៗកន្លងទៅនេះ ខេត្តកំពង់ចាម ទទួលបាននូវការវិនិយោគជា “តំបន់សេដ្ឋកិច្ច ពិសេសជាំងស៊ូផ្លូវជាតិលេខ៦” មានទុនសរុបចំនួន ៩៦,៤ លានដុល្លារ លើផ្ទៃដីទំហំ ៦៨ហិចតា ដែលជាការទាក់ទាញបាន នូវគម្រោងវិនិយោគថ្មីៗជាច្រើនមកក្នុងតំបន់នេះ ដែលនឹងបង្កើតឱកាស ការងារ និងផ្តល់ប្រាក់ចំណូលកាន់តែច្រើនបន្ថែមទៀតជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូននៅក្នុងខេត្តកំពង់ចាម […]

ព័ត៌មានជាតិ

ក្លឹបអ្នកកាសែតកម្ពុជានិងថៃ បានទៅដល់តំបន់សក្តានុពល៣ទីតាំងនៃខេត្តកែប ក្នុងដំណើរទស្សនកិច្ច២ថ្ងៃ

កែប៖ ក្នុងដំណើរទស្សនកិច្ចរបស់ ក្លឹបអ្នកកាសែតកម្ពុជា និងសមាគមន៍អ្នកសារព័ត៌មានថៃ មកកាន់ខេត្តកែប រយៈពេល២ថ្ងៃនេះ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់អភិបាលខេត្តកែប ក្រៅតែការជួបសំណេះសំណាលរួចហើយ ក្រុមប្រតិភូ បានអញ្ជើញទៅទស្សនកិច្ចនៅបណ្តាទីតាំងសក្តានុពលរបស់ខេត្តកែបចំនួន៣ទីតាំង ទី១ នៅតំបន់ឧទ្យានជាតិខេត្តកែប ទី២. តំបន់ភ្នំវល្លិ៍ និងទី៣ តំបន់ឆ្នេរអង្កោល ទៅតាមការអញ្ជើញរបស់លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។ ដំណើរទស្សនកិច្ចមកកាន់ខេត្តកែបពីថ្ងៃទី២០ និង២១ ខែតុលា ឆ្នាំ២០២៣នេះ ដឹកនាំដោយលោក ពុយ គា ប្រធានក្លឹបអ្នកាសែតកម្ពុជា និងលោក Mongkol Bangprapa ប្រធានសមាគមន៍សារព័ត៌មានថៃ ដោយទទួលស្វាគមន៍និងជូនដំណើរដោយផ្ទាល់ពីសំណាក់ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងមន្ទីរអង្គភាពជុំវិញខេត្តកែប។ ថ្លែងនាឱកាសនោះ លោកបណ្ឌិត សោម ពិសិដ្ឋ បានប្រសាសន៍ថាខេត្តកែបមានចក្ខុវិស័យច្បាស់លាស់ណាស់ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ ហើយនេះស្ថិតក្នុងសៀវភៅផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ២០២៣-២០៣៥ ដើម្បីប្រែក្លាយខេត្ដកែប ជាគោលដៅទេសចរណ៍សម្រាកកម្សាន្ដប្រណិតកម្រិតខ្ពស់ ប្រកបដោយគុណភាព ភាពទាក់ទាញ ធានាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់ នៅក្នុងតំបន់ និងពិភពលោក។ លោកបានបន្តថា រយៈពេល២ថ្ងៃនេះ យើងបាននាំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្លឹបអ្នកសារព័ត៌មានទាំងពីរប្រទេស […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំគណៈប្រតិភូទស្សនកិច្ច មជ្ឈមណ្ឌលវេជ្ជសាស្ត្របូរាណចិន សម្រាប់ជំងឺមហារីក និងទឹកនោមផ្អែម

ក្នុងឱកាសនៃការអញ្ជើញអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញចូលរួម វេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានី ប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើទស្សនកិច្ចទៅកាន់មន្ទីរពេទ្យ Guang’ anmen នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ លោកវេជ្ជបណ្ឌិត Liu Zhen នាយកមន្ទីរពេទ្យ Guang’ anmen បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី និងគណៈប្រតិភូក្រសួងសុខាភិបាល។ មន្ទីរពេទ្យ Guang’ anmen (GAMH) គឺជាមន្ទីរពេទ្យ នៃវេជ្ជសាស្ត្របុរាណចិន (TCM) និងវិទ្យាស្ថានវេជ្ជសាស្ត្រលំដាប់ទីពីរនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រវេជ្ជសាស្ត្រចិន (CACMS) ស្ថិតក្រោមការដឹកនាំរបស់រដ្ឋបាលជាតិវេជ្ជសាស្រ្តបូរាណចិន (NATCM) ដោយផ្ទាល់។ មន្ទីរពេទ្យបានផ្តល់នូវការថែទាំវេជ្ជសាស្រ្ត និងការបង្ការ សម្រាប់អ្នកជំងឺ ការបណ្តុះបណ្តាលសម្រាប់អ្នកជំនាញសុខភាព និងធ្វើការស្រាវជ្រាវសម្រាប់ការថែទាំកាន់តែប្រសើរឡើងដល់អ្នកជំងឺរបស់ខ្លួន។ មន្ទីរពេទ្យ Guang’ anmen ជាមន្ទីរពេទ្យរដ្ឋដែលមានបេសកកម្មផ្តល់នូវការថែទាំសុខភាព ជាមន្ទីរពេទ្យគំរូ និងជាមជ្ឈមណ្ឌលវេជ្ជសាស្ត្របូរាណចិន សម្រាប់ជំងឺមហារីក និងទឹកនោមផ្អែម។ […]

ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ចូលជួបសម្តែងការគួរសមនាយករដ្ឋមន្ត្រីវៀតណាម

នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ផាម មិញជិញ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យគណៈប្រតិភូបានចូលជួបសម្ដែងការគួរសម ដោយឯកឧត្តមបញ្ជាក់ថា នេះជាកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់គណៈប្រតិភូ ដើម្បីបង្កើនភាពជិតស្និទ្ធ និងបន្តពង្រឹងពង្រីកទំនាក់ទំនងជាប្រពៃណីរវាងប្រទេស និងកងទ័ពទាំងពីរ។ ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការ បានរាយការណ៍ជូនពីជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹងគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ជុំវិញសកម្មភាព និងគោលដៅនៃកិច្ចសហការរួមគ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តរីកចម្រើន។ ជាការឆ្លើយតប ឯកឧត្តម ផាន មិញជិញ បានថ្លែងនូវការស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ដោយជឿជាក់ថា តាមរយៈទស្សនកិច្ចនេះនឹងទទួលជោគជ័យ និងបង្កើតការលើកទឹកចិត្តដ៏ខ្លាំងក្លាសម្រាប់សកម្មភាពសហប្រតិបត្តិការយោធា និងការពារជាតិរវាងប្រទេសទាំងពីរនាពេលខាងមុខ។ […]