ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ធំ ចុះសិក្សាទីតាំងដីអាស្រ័យផលជាង៧០ហិកតា​ ក្នុងសហគមន៍នេសាទ ស្រុកកំពង់ស្វាយ​ បន្ទាប់ពីមានសំណើរពីពលរដ្ឋ​ ១៣១គ្រួសារ

កំពង់ធំ៖​ អភិបាលខេត្តកំពង់ធំ លោក​ ងួន រតនៈ បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ចុះពិនិត្យទីតាំងដីប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផល ក្នុងសហគមន៍អភិវឌ្ឍន៍ស្ទឹងព្រៃប្រស់ និងសហគមន៍ឧកញ៉ាមហាពពាយ ចំនួន ១៣១គ្រួសារ ដើម្បីស្តាប់នូវទុក្ខកង្វល់ ក៏ដូចជាសំណូមពរបស់ពួកគាត់ ដែលបានដាក់សំណើរស្នើមករដ្ឋបាលខេត្តកំពង់ធំ ចុះពិនិត្យស្នើរសុំកាត់ជ្វាលដីធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ លោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកកំពង់ស្វាយ បានលេីកឡើងអំពីប្រវត្តិនៃការបង្កើតសហគមន៍នេសាទទាំងពីរនេះ លើផ្ទៃដីសរុប ចំនួន ៩៣៩ហិចតា ក្នុងនោះប្រជាពលរដ្ឋ ចំនួន ១៣១គ្រួសារ ស្នើសុំកាត់ជ្វាលដីពីសហគមន៍ទាំងពីរ មានចំនួន ៧០,៨៩ហិចតា ហើយដីតំបន់ខាងលើពោពេញទៅដោយទឹកលិចនៅរដូវវស្សា ដូចនេះប្រជាពលរដ្ឋអាស្រ័យផលតាមអាកាសធាតុ និងតាមរដូវកាល។ លោក ងួន រតនៈ បានធ្វើការពិភាក្សាផ្លាស់ប្ដូយោបល់ ជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍ទាំងពីរ និងប្រជាពលរដ្ឋដែលបានអាស្រ័យនៅតំបន់នោះ ដើម្បីរកដំណោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋទាំង ១៣១គ្រួសារ ស្នើសុំកាត់ជ្វាលដីធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ ព្រោះបច្ចុប្បន្នពួកគាត់មិនទាន់មានប័ណ្ណកម្មសិទ្ធិនៅឡើយ។​ កន្លងមកអាជ្ញាធរខេត្ត តែងតែខិតខំក្នុងការដោះស្រាយនូវរាល់សំណូមពរ និងបញ្ហាជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជាក់ស្តែងកន្លងមករាជរដ្ឋាភិបាលបានសម្រេចចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋទទួលបានយ៉ាងច្រើនរួចមកហើយក្នុងខេត្តកំពង់ធំ​ ដើម្បីឲ្យពួកគាត់ប្រើប្រាស់បានដោយស្របច្បាប់ […]

ព័ត៌មានសន្តិសុខសង្គម

យ៉ាងហោចណាស់ មានមនុស្សចំនួន៩នាក់បានស្លាប់និងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដចំនួន៣គ្រឿងនៅចំណុចចំណោទពេជ្រនិល

យ៉ាងហោចណាស់ មានមនុស្សចំនួន៩នាក់បានស្លាប់និងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដចំនួន៣គ្រឿងនៅចំណុចចំណោទពេជ្រនិល ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទី នៅចំណុចចំណោទពេជ្រនិល ចន្លោះគីឡូម៉ែត្រ ១០៣-១០៤ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។ សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍គ្រោះចរាចរណ៍នេះបង្កឡើងដោយរថយន្ដដឹកស៊ីទែនហ្គាស បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ និងបានរត់គេចចេញពីកន្លែងកើតហេតុ បានបើកទៅបុករថយន្ដមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ3C-3445 សណ្តោងរ៉ឺម៉ក់ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 4A-1424 រួចបន្តទៅបុករថយន្តមួយគ្រឿងទៀត ម៉ាកFORD TRANST ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3F-5325 ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា។ ហេតុការណ៍នេះ បានធ្វើឱ្យមនុស្សម្នាក់បានស្លាប់ និង៨នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចបញ្ជាក់ថា មានជនរងគ្រោះម្នាក់ ភេទប្រុសបានបាត់បង់ជីវិតនៅកន្លែងកើតហេតុ និងរបួសស្រាលធ្ងន់ ស្រាល មួយចំនួន។ កម្លាំងនគរបាលស្រុកភ្នំស្រួច បាននិងកំពុងសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ ដើម្បីជៀសវាងបង្កឲ្យមានការកកស្ទះចរាចរណ៍៕

ព័ត៌មានជាតិ

ឯកឧត្តម កែប សំភី ប្រធាននាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែសីហា ឆ្នាំ២០២៣ និងទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៣។

នារសៀលថ្ងៃព្រហស្បតិ៍ ១៥ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម កែប សំភី ប្រធាននាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រ នៃនិយ័តករមូលបត្រកម្ពុជា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងនាយកដ្ឋាន ដើម្បីបូកសរុបការងារប្រចាំខែសីហា ឆ្នាំ២០២៣ ក្នុងគោលដៅពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តសកម្មភាពការងាររយៈពេលមួយខែកន្លងទៅ និងលើកទិសដៅការងារបន្តសម្រាប់ខែកញ្ញា ឆ្នាំ២០២៣ របស់នាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រ ដោយមានការចូលរួមពីលោក/លោកស្រីអនុប្រធាននាយកដ្ឋាន ថ្នាក់ដឹកនាំនៃការិយាល័យ និងមន្រ្តីទាំងអស់នៃនាយកដ្ឋានត្រួតពិនិត្យទីផ្សារមូលបត្រ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធាននាយកដ្ឋានក៏បានផ្តល់អនុសាសន៍ និងតម្រង់ទិសដៅការងារមួយចំនួនសម្រាប់អនុវត្តការងារជាបន្តបន្ទាប់ផងដែរ។ កិច្ចប្រជុំនេះបានបញ្ចប់ទៅប្រកបដោយផ្លែផ្កា និងស្មារតីទទួលខុសត្រូវខ្ពស់៕

ព័ត៌មានសន្តិសុខសង្គម

រថយន្តម៉ាក ford ranger ក្រឡាប់​ជា​ច្រើន​ត្រឡប់​ផ្ងារជើង​ឡើង​លើ ស្រាប់ធ្លាយ​ចេញ​មកសុទ្ធតែ​ឈើ​ប្រណីត​ជាង​២០​ដុំ​ នៅស្រុក​សណ្តាន់

កំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​កំពុង​តែ​បើក​សុខ​ៗ ស្រាប់តែ​បែក​កង់ បណ្ដាល​ឱ្យ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ផ្ងារជើង​ឡើង​លើ ហើហើក៍ធ្លាយចេញ​សុទ្ធតែ​ឈើ​ប្រណីត​ជាង​២០​ដុំ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៣​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​ត្បូង​ទឹក ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​បន្ត​ថា មុន​ពេល​កើតហេតុ រថយន្ត​ម៉ាក RANGER ពណ៌​ស មួយ​គ្រឿង បាន​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ផ្ងារជើង​ឡើង​លើ ដោយសារ​បែក​កង់​ទៅ​មុខ​លែង​រួច ហើយ​នៅ​ក្នុង​រថយន្ត​នោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​រក​ឃើញ​មាន​ឈើ​ប្រណីត​ជាង​២០​ដុំ​ឯណោះ​។ រីឯអ្នកបើកបរ​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​នោះ ក្រោយ​ពីកើតហេតុ​ភ្លាម ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង មុន​ពេល​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ដល់​។ ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា រថយន្ត​នោះ បាន​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ផល​-​អនុ​ផល​ព្រៃឈើ (​ឈើ​ប្រណីត​) ដោយ​ខុសច្បាប់ ចេញពី​ខេត្តព្រះវិហារ ដោយ​ឆ្លងកាត់​ទីស្នាក់ការ​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន ដែល​សង់​នៅ​ប្រប​នឹង​ដងផ្លូវ រួច​ចូល​មក​ខេត្តកំពង់ធំ ស្រាប់តែ​បែក​កង់​មុខ និង​កង់​ក្រោយ​នៅ​ផ្នែក​ខាងឆ្វេង បណ្តាល​ឱ្យ​ក្រឡាប់​ច្រើនត្រឡប់ផ្ងារជើង​ឡើង​លើ​តែ​ម្តង​។ បច្ចុប្បន្ន កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សណ្តាន់ បាន​ចុះ​ពិនិត្យ ហើយ​នាំ​យក​រថយន្ត ព្រមទាំង​ឈើ​ទាំងនោះ​ទៅ​រក្សា​ទុក​នៅ​ក្នុង​បរិវេណ​អធិការ​ស្រុក ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕

ព័ត៌មានជាតិ

ទណ្ឌិតចំនួន ២៦នាក់ នៅខេត្តកំពង់ស្ពឺ ត្រូវបានស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ក្នុងឱកាសបុណ្យជាតិឆ្នាំ២០២៣

កំពង់ស្ពឺ៖ ទណ្ឌិតចំនួន ២៦នាក់ ដែលកំពុងជាប់អនុវត្តទោសនៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ ត្រូវបានរដ្ឋបាលខេត្តស្នើសុំលើកលែង និងបន្ធូរបន្ថយទោស នៅក្នុងឱកាសប្រារព្ធទិវាបុណ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆ្នាំ២០២៣។ នេះបើយោងតាមការឱ្យដឹងពី លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ លោក វ៉ី សំណាង បានបញ្ជាក់ថា ក្នុងឱកាសប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា រដ្ឋបាលខេត្ត បានស្នើសុំបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន ២១នាក់ (ស្ត្រី៣នាក់) ក្នុងឱកាសបុណ្យអ៊ុំទូក សំពះព្រះខែ អកអំបុកនិង បណ្តែតប្រទីប ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ និងក្នុងឱកាសប្រារព្ធទិវាជ័យជំនះ៧មករា ឆ្នាំ២០២៤ ចំនួន៥នាក់(ប្រុស)។ ចំពោះទណ្ឌិតទាំង ២៦នាក់នេះ ត្រូវបានស្នើសុំបន្ធូរបន្ថយទោសចាប់ពី ៣ខែឡើង និងមានម្នាក់ត្រូវបានសុំលើកលែងឱ្យរួចការអនុវត្តទោសតែម្តង។ លោក វ៉ី សំណាង បានបញ្ជាក់ឱ្យដឹងដែរថា ការស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតដែលកំពុងជាប់អនុវត្តទោសនៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងការស្នើសុំ យោងទៅលើលក្ខណៈសម្បត្តិរបស់ទណ្ឌិតក្នុងពេលកំពុងអនុវត្តទោស ដោយក្នុងនោះទណ្ឌិតអនុវត្តបានទៅតាមលក្ខខណ្ឌដែលច្បាប់បានកំណត់ មានការភ្ញាក់រលឹក កែប្រែនូវកំហុស អាកប្បកិរិយា ខិតខំប្រឹងប្រែងធ្វើការ […]

ព័ត៌មានជាតិ

ក្រសួងអប់រំ លើកទឹកចិត្ដដល់គ្រឹះស្ថានសិក្សានានានៅទូទាំងប្រទេស ​ណែនាំដល់អាជីវករឱ្យលក់នំចំណីខ្មែរលើកកម្ពស់សុខភាពកុមារកម្ពុជា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការកោតសរសើរ និងលើកទឹកចិត្ដដល់គ្រឹះស្ថានសិក្សានានានៅទូទាំងប្រទេស ដែលបានណែនាំដល់អាជីវករឱ្យលក់នំចំណីខ្មែរ ដើម្បីបង្ការផលប៉ះពាល់ និងលើកកម្ពស់សុខភាពសិក្សាកុមារកម្ពុជា។ ​សូមជម្រាបថា កន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡា បានលើកយកនូវអាហារចំនួន៦ប្រភេទ ដែលត្រូវបានហាមឃាត់មិនឲ្យលក់ នៅក្នុងគ្រឹះស្ថានសិក្សាឡើយ។ អាហារទាំង៦ប្រភេទនោះរួមមាន ចំណីអាហារគ្រប់ប្រភេទ ដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់, គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ, ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់, ភេសជ្ជៈប៉ូវកម្លាំង, ភេសជ្ជៈផ្អែម, កាហ្វេ, ការ៉េម និងទឹកសេរ៉ូគ្រប់ប្រភេទ, ស្ករសូកូឡា, ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេទ និង ចាហួយគ្រប់ប្រភេទ, នំដូណាត់ និងនំផ្អែមផងដែរ៕

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្ត្រា៖ ខ្ញុំនឹងធ្វើឱ្យ​ក្រសួងព័ត៌មាននេះ ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាលមួយ ដែលសកម្មបុរេសកម្ម អន្តរសកម្ម គុណភាព និងប្រសិទ្ធភាព

ភ្នំពេញ ÷ ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំង៥ ចំណុះក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៣ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា ខ្ញុំទទួលបេសកកម្មពី រដ្ឋសភា រាជរដ្ឋាភិបាល ពីបក្ស ក្នុងអណត្តិទី៧នេះ គឺដើម្បីធ្វើអោយក្រសួងព័ត៌មាននេះ ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រដ្ឋាភិបាលមួយ ដែលសកម្មបុរេសកម្ម អន្តរសកម្ម គុណភាព និងប្រសិទ្ធភាព។ ឯកឧត្តម ថ្លែងថា ចាប់ផ្តើមដំបូងក្រសួងព័ត៌មាន ផ្តោតចំនុច២ សំខាន់ ទំនើបកម្មស្ថាប័ន និង រដ្ឋបាលទំនើប តើទំនើបកម្មស្ថាប័ន និង រដ្ឋបាលទំនើផ្តោតលើអ្វីគឺ ទី១៖ មន្ត្រីត្រូវតែមានកន្លែងធ្វើការ ទី២៖ ចាប់ផ្តើមដំបូងមន្ត្រីត្រូវតែមានសម្ភារគ្រប់គ្រាន់ដើម្បីធ្វើការ នេះជារដ្ឋបាលទំនើបអាចមើលឃើញនឹងភ្នែក ហើយជាជំហានដំបូង នឹងរៀបចំជូន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដែលជាក្បាលម៉ាសុីនដឹកនាំក្រសួង។ -ទំនើបកម្មធនធានមនុស្ស សំដៅទៅលើការ […]

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្តីពីការពន្លឿនចុះបញ្ជីនាវា និងទូកនេសាទ នៅខេត្តព្រះសីហនុ

÷ ព្រះសីហនុ ÷ ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៣ ប្រជានេសាទ ដែលសុំស្នើចុះបញ្ជីនាវា ឬទូកនេសាទរបស់ខ្លួន នៅឆ្នាំ២០២៣នេះ រដ្ឋ បាលខេត្តព្រះសីហនុ នឹងបញ្ចុះតម្លៃ ៥០ភាគរយ។​នេះ៊ជាការលើកឡើងរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ នៅក្នុងកិច្ចប្រជុំ ស្តីពីការពន្លឿនចុះបញ្ជីនាវា និងទូកនេសាទ នៅខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម ពុំ សេដ្ឋា ប្រតិភូអមរាជរដ្ឋាភិបាល និងជាប្រធានជលផល នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ ​ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា កិច្ចប្រជុំ ស្តីពីការចុះបញ្ជីនាវា ទូកនេសាទនៅភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីជំរុញការលើកទឹកចិត្ត និងការផ្សព្វផ្សាយដល់ប្រជានេសាទឱ្យចូលមកស្នើសុំចុះបញ្ជីទូកនេសាទរបស់ខ្លួន រដ្ឋបាល ខេត្តនឹងបញ្ចុះតម្លៃ […]

ព័ត៌មានជាតិ

នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ណែនាំឲ្យជ្រើសរើសមន្ត្រីបច្ចេកទេសកសិកម្មឃុំ ឲ្យបានម៉ឺងម៉ាត់ ប្រយ័ត្នប៉ះវិស្វករសំណង់!, ផ្ដល់អាទិភាពអ្នកមានមូលដ្ឋានចំណេះដឹងកសិកម្ម ពិសេសនិស្សិតកសិកម្ម

ចេញផ្សាយ ២៩ សីហា ឆ្នាំ២០២៣ ភ្នំពេញ៖ នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ​ បានណែនាំឲ្យលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ជ្រើសរើសមន្ត្រីបច្ចេកទេសកសិកម្មឃុំឲ្យបានច្បាស់លាស់ ហើយផ្ដល់អាទិភាពទៅលើអ្នកមានមូលដ្ឋានចំណេះដឹងកសិកម្ម ពិសេសនិស្សិតកសិកម្ម តែម្ដង។ នាយករដ្ឋមន្ដ្រី បានថ្លែងបញ្ជាក់ថា គោលនយោបាយសំខាន់ជាអាទិភាពមួយ ក្នុងចំណោមគោលនយោបាយផ្សេងទៀត របស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មឃុំ នៅទូទាំងប្រទេស ដើម្បីជួយកិច្ចការងាររបស់កសិករ នៅមូលដ្ឋានតែម្ដង។ ​«​ខ្ញុំសុំឲ្យធ្វើការជ្រើសរើសឲ្យបានច្បាស់ កុំឲ្យរើសមន្ត្រីកសិកម្ម ប្រយ័ត្នបានមកទៅជាវិស្វករសំណង់ យកអ្នកកសិកម្មឲ្យអាទិភាពទៅលើអ្នកដែលមានមូលដ្ឋានចំណេះដឹងកសិកម្ម និស្សិតកសិកម្មម៉ាគគោកឲ្យអាទិភាពទៅ! យើងប្រឡងជ្រើសរើស តែយើងបូកកម្រិតណា? ត្រូវរើសឲ្យមានតម្លាភាព យុត្តិធម៌ អ្នកប្រកួតប្រជែង ព្រោះកំណែទម្រង់មុខងារសាធារណៈ គឺជាអាទិភាពចាំបាច់ដែលយើងត្រូវធ្វើ! ខ្ញុំកាន់ជើងគោកខ្ញុំកែមុនគេ គឺបុគ្គលិក ទាំងការរើសទ័ព រើសអី»។ នេះជាប្រសាសន៍របស់ នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត។ ​ សូមជម្រាបជូនថា ការថ្លែងនេះរបស់លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជួបសំណេះសំណា លជាមួយកម្មករ […]

ព័ត៌មានសន្តិសុខសង្គម

សាច់គោបង្កក និងគ្រឿងសមុទ្រក្លាស្សេល្មើសខូចគុណភាព ចំនួនប្រមាណជាង ៨តោន ត្រូវបានមន្ត្រីជំនាញ ក.ប.ប.ដុតកម្ទេចចោល

ខេត្តតាកែវ៖ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តតាកែវ សហការជាមួយនាយកដ្ឋានសវនកម្មគយនិងរដ្ឋាករកម្ពុជា និងសាខាគយ និងរដ្ឋាករកម្ពុជា ខេត្តតាកែវ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ដុតកម្ទេចចោលនូវទំនិញខូចគុណភាព និងទំនិញហាមឃាត់ ចំនួន ៨ ៨១២គីឡូក្រាម។ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តតាកែវ បានធ្វើការដុតកំទេចចោលនូវទំនិញខូចគុណភាព និងទំនិញហាមឃាត់ ក្នុងនោះមានគ្រឿងសមុទ្រ និងសាច់បង្កក ចំនួន ៨ ៨១២គីឡូក្រាម ដែលរឹបអូសបានកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ នៅទីតាំងដីឡូតិ៍មួយកន្លែងស្ថិតនៅភូមិព្រៃមោក ឃុំស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ទំនិញគ្រឿងសមុទ្រក្លាស្សេ និងសាច់គោបង្កកល្មើសខូចគុណភាព តាមនីតិវិធីជាធរមាន រួមមាន៖ ១.បង្គាក្លាស្សេ ចំនួន ៣៩៤កេស ទម្ងន់សរុបប្រមាណ ៧,០៩២ គីឡូក្រាម។ ២.មឹកក្លាស្សេ ចំនួន ៧កេស ទម្ងន់សរុបប្រមាណ ១៤០ គីឡូក្រាម។ ៣.ក្តាមក្លាស្សេ ចំនួន ១៦កេស ទម្ងន់សរុបប្រមាណ ១៦០គីឡូក្រាម។ […]