ព័ត៌មានជាតិ

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ជឿជាក់ថា វិស័យអចលនទ្រព្យនឹងងើបឡើងវិញ ខណៈរាជរដ្ឋបាលលើកទឹកចិត្តដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត

តាកែវ ÷ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា វិស័យអចលនទ្រព្យនឹងងើបឡើងវិញ ខណៈរាជរដ្ឋាភិបាលលើកទឹកចិត្តដើម្បីទាក់ទាញការវិនិយោគលើវិស័យនេះបន្ថែមទៀត។   ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ស្ថិតនៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងពេលលំបាកនេះ រាជរដ្ឋាភិបាលកំពុងធ្វើការជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនិងរៀបចំគោលនយោបាយ ដែលមានគោលដៅធំសម្រាប់ប្រជាពលរដ្ឋជាអតិថិជន។   សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលកំពុងលើកទឹកចិត្តដើម្បីទាក់ទាញការវិនិយោគអចលនទ្រព្យបន្ថែមទៀត ដើម្បីបង្កើតលំនៅឋានកាន់តែទំនើប តម្លៃកាន់តែសមរម្យ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់ថា«សូមទុកចិត្តចុះ យើងមិនបានដេកអេះពោះអត់បានធ្វើអីនោះទេ ហើយសុំបន្តសហការដើម្បីធ្វើការងារនេះទៀត ប៉ុន្តែអ្វីដែលខ្ញុំនិយាយពាក់ព័ន្ធនេះ ធ្វើទាំងអស់នេះ គឺដើម្បីលើកទឹកចិត្តវិស័យឯកជនក្នុងការផ្ដល់លទ្ធភាពដល់ប្រជាពលរដ្ឋយើង ដែលបែកផ្ទះ មានកូន មានចៅ អត់អាចនៅតែផ្ទះដី១ហិចតាហ្នឹង គាត់មានការងារប្រាក់បៀវត្សរ៍បានកើនឡើងជាបន្តបន្ទាប់ គាត់អាចទិញបង់រំលោះផ្សេងៗដោយប្រុងប្រយ័ត្ន ហើយមានបញ្ហាយើងដោះឥឡូវនេះ ទៅមុខទៀតនឹងបង្កលក្ខណៈងាយស្រួល។ […]

ព័ត៌មានជាតិ

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុញ្ញាតឱ្យលោក ម៉ៅ សុខេន អគ្គនាយករង តំណាងធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

  ព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច អនុញ្ញាតឱ្យលោក ម៉ៅ សុខេន អគ្គនាយករង តំណាងធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងអធិការកិច្ច។   ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងក្ដីសោមនស្សរីករាយស្វាគមន៍លោក ម៉ៅ សុខេន អគ្គនាយករង តំណាងធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (BIDC) និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបពិភាក្សាការងារនាថ្ងៃនេះ ព្រមទាំងបានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលបានផ្តល់ការលើកទឹកចិត្ត និងការគំាទ្រដល់អ្នកវិនិយោគ។   ជាការឆ្លើយតប លោកអគ្គនាយករងធនាគារ BIDC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតដល់រូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងរាយការណ៍អំពីស្ថានភាពអាជីវកម្ម […]

ព័ត៌មានជាតិ

ទិដ្ឋភាពនៅថ្ងៃបញ្ចប់ នៃកម្មពិធីតាំងពិព័រណ៍ទំនិញគុណភាពខ្ពស់អន្តរជាតិ ឆ្នាំ ២០២៤

រាជធានីភ្នំពេញ ថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤នាល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ដែលជាថ្ងៃទី៣ និងជាថ្ងៃបញ្ចប់ នៃកម្មពិធីតាំងពិព័រណ៍ទំនិញគុណភាពខ្ពស់អន្តរជាតិ ឆ្នាំ ២០២៤ រៀបចំដោយក្រុមហ៊ុន Engage សង្កេតឃើញមានសកម្មភាពមហាជនបាននាំគ្នាអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ដើម្បីទស្សនាការតាំងបង្ហាញទំនិញ ក៏ដូចជាផលិតផល ទាំងក្នុងស្រុក និងក្រៅស្រុក រហូតទៅដល់ជាង ១០០ ស្តង់ ។ កម្មពិធីតាំងពិព័រណ៍ទំនិញខាងលើនេះ បានប្រព្រឹត្តិយ៉ាងរលូតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៤ នៅនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ។   ចំពោះគោលបំណងនៃកម្មពិធីតាំងពិព័រណ៍ខាងលើនេះដែរ គឺដើម្បីបង្កើតទីផ្សារ និងការផ្គូផ្គងអាជីវកម្មក្នុងតំបន់ និងអន្តរជាតិ មានដូចជាចិន ថៃ វៀតណាម និងឥណ្ឌាដែលអាចជួយគាំទ្រខ្សែច្រវាក់តម្លៃឱ្យកាន់តែប្រសើរ ។   ក្នុងឱកាស ៣ថ្ងៃនៃពិធីតាំងពិព័រណ៍ទំនិញគុណភាពខ្ពស់អន្តរជាតិ ឆ្នាំ ២០២៤ នេះផងដែរ សម្រាប់ក្រសួងព័ត៌មាន ក៏មានស្តង់សម្រាប់ក្រុមការងារ ប្រចាំការ […]

ព័ត៌មានជាតិ

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះសួរសុខទុក្ខ កុមារដែលកំពុងស្នាក់នៅអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា និងសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ

  កណ្តាល៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជួបសំណេះសំណាល និងសួរសុខទុក្ខកុមារកំព្រា ដែលកំពុងស្នាក់នៅអង្គការការអភិវឌ្ឍន៍កុមារកម្ពុជា និងសមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ សមាជិក សមាជិកា និងមន្ត្រីនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤។   ការចុះនេះ ដើម្បីសំណេះសំណាល សួរសុខទុក្ខ ពិនិត្យមើលអំពីស្ថានភាពនៃការរស់នៅជាក់ស្តែងរបស់កុមារដែលកំពុងស្នាក់នៅក្នុងអង្គការ និងសមាគមនេះ។ ក្នុងនោះ គ.ស.ម.ក. ក៏បាននាំយកថវិកា ឱសថ និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់អង្គការ និងសមាគមសម្រាប់ប្រើប្រាស់តាមជាក់ស្តែង។ ជាមួយគ្នានេះ គ.ស.ម.ក. នឹងនៅតែបន្តជួយឧបត្ថម្ភដល់អង្គការ និងសមាគមតទៅទៀត។   លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ក៏បានកោតសរសើរដល់លោកស្រីប្រធានអង្គការ និងលោកប្រធានសមាគម ព្រមទាំងបុគ្គលិកទាំងអស់ ដែលបានប្រឹងប្រែង លះបង់ទាំងកម្លាំងកាយចិត្ត ពេលវេលា និងថវិកា ក្នុងការគ្រប់គ្រង ចិញ្ចឹមបីបាច់ មើលថែ បង្ហាត់បង្រៀន និងផ្តល់ការអប់រំដល់កុមារបានយ៉ាងល្អ។   លោកទេសរដ្ឋមន្ត្រី ក៏បានអរគុណដល់អភិបាលខេត្តកណ្តាល មន្ទីរសង្គមកិច្ចខេត្តកណ្តាល […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ

∴៊ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ។   ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានថ្លែងថា “នៅក្នុងនីតិកាលទី៧នៃ រដ្ឋសភា ក្រសួងមុខងារសាធារណៈ ទទួលបាន នូវភារកិច្ចថ្មីមួយបន្ថែមទៀត គឺជា លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែ ទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា (ហៅកាត់ថា គ.វ.រ) ដែលគណៈកម្មាធិការជាតិនេះ ដឹកនាំផ្ទាល់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានសមាសភាពជា រដ្ឋមន្ត្រីពីគ្រប់ក្រសួង ស្ថាប័ន និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្តទាំង២៥”។   ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា “ក្នុងនាមជាលេខាធិការដ្ឋាននៃគ.វ.រ. ក្រសួងមុខងារសាធារណៈ មានភារកិច្ច ដឹកនាំ សម្របសម្រួល ជំរុញ និងតាមដានការអនុវត្តវិធានការគន្លឹះចំនួនបី ក្នុងការកែទម្រង់ រដ្ឋបាលសាធារណៈគឺ […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រកាសប្តេជ្ញា ទទួលខុសត្រូវខ្ពស់បំផុត ក្នុងការដឹកនាំ ស្ថាប័នព្រឹទ្ធភាព ដើម្បីធានាដល់ឯកភាពជាតិ និងសាមគ្គីភាពដ៏រឹងមាំ

  ភ្នុំពេញ៖ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នឹងខិតខំប្រឹងធ្វើការជាមួយរដ្ឋសភា និងរាជរដ្ឋាភិបាល ដើម្បីការពារផលប្រយោជន៍ជាតិ ការពាររដ្ឋធម្មនុញ្ញ របបរាជានិយម និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ហើយនឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីធានាដល់ឯកភាពជាតិ និងសាមគ្គីភាពដ៏រឹងមាំ។   ការថ្លែងនេះរបស់ សម្ដេចតេជោ ក្រោយទទួលការគាំទ្រ សំឡេងឆ្នោតពីសមាជិកព្រឹទ្ធសភា ជាឯកច្ឆន្ទ ក្លាយជាប្រធានព្រឹទ្ធសភា ក្នុងសម័យប្រជុំលើកដំបូង ព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤។   «សូមថ្លែងអំណរព្រះគុណ និងអរគុណ ដ៏ជ្រាវជ្រៅបំផុត ថ្វាយ និងជូនចំពោះ សម្ដេច ព្រះអង្គម្ចាស់ សមាជិក សមាជិកា នៃព្រឹទ្ធសភា នីតិកាលទី៥ ទាំងអស់ ដែលបានផ្ដល់កិត្តិយស និងសេចក្ដីទុកចិត្តបោះឆ្នោតជ្រើសរើស ទូលព្រះបង្គំខ្ញុំ ជាប្រធានព្រឹទ្ធសភានីតិកាលទី៥។ ទូលព្រះបង្គំខ្ញុំ សូមទទួលយក ការទទួលខុសត្រូវដ៏ខ្ពស់បំផុតនេះ ប្រកបដោយការប្ដេជ្ញាចិត្ត និងដឹងដោយច្បាស់ពីសារៈសំខាន់ដោយជ្រាលជ្រៅ នៃស្ថាប័នរបស់យើង នៅក្នុងដំណើរការកសាង និងពង្រឹងប្រជាធិបតេយ្យក្មេងខ្ចី […]

ព័ត៌មានជាតិ

គោលការណ៍ចិនតែមួយគឺជាមូលដ្ឋាន នៃការកសាងសហគមន៍រួមវាសនាតែមួយសម្រាប់មនុស្សជាតិ

  ចេញផ្សាយ ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២៤ មន្ត្រីជាន់ខ្ពស់កម្ពុជា សង្គមស៊ីវិល និងអ្នកសិក្សាស្រាវជ្រាវទំនាក់ទំនងកម្ពុជាចិនបានចាត់ទុក គោលការណ៍ចិនតែមួយគឺជាមូលដ្ឋាន នៃការកសាងសហគមន៍រួមវាសនាតែមួយសម្រាប់មនុស្សជាតិ ហើយចំពោះប្រទេសឬក្រុមណាមួយថាមានចិនពីរនោះគឺពិតជាផ្ទុយទៅនឹងគោលការណ៍ប្រវត្តិសាស្ត្រចិននិងការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។ ក្នុងវេទិកាឆ្នាំ២០២៤ ស្តីពីគោលការណ៍ចិនតែមួយនារសៀលថ្ងៃទី២៩ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការសមាគមកម្ពុជាចិន ឯកឧត្តមឯក សំអុលទីប្រឹក្សារាជរដ្ឋាភិបាលនិងជាប្រធានសមាគមមិត្តភាពកម្ពុជាចិនបានមានប្រសាសន៍ថា ឧបាយកលថា មានចិនពីរ ឬចិនដីគោក និងចិនកោះតៃវ៉ាន់ គឺជាការជំរុញឱ្យមានអរិភាព និងការប្រឈមមុខដាក់គ្នាកាន់តែតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ ហើយជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនទាំងកម្រោល ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យ បូរណភាពដែនដីចិន ។ មិនត្រឹមតែប៉ុណ្ណោះ ទង្វើនេះនឹងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព ស្ថិរភាព សន្តិសុខតំបន់ និងពិភពលោក។ ឯកឧត្តមបញ្ជាក់ថាគោលនយោបាយការបរទេសរបស់កម្ពុជាបានប្រកាន់ភ្ជាប់នូវគោលការណ៍ចិនតែមួយ ដោយមិនងាករេឡើយ ។ គោលការណ៍ចិនតែមួយនេះ បានក្លាយជាជាមូលដ្ឋាន នៃការកសាងសហគមន៍រួមវាសនាតែមួយសម្រាប់មនុស្សជាតិ ។ ក្នុងនោះកម្ពុជាទទួលនូវអត្ថប្រយោជន៍យ៉ាងច្រើនពីចំណងមិត្តភាពកម្ពុជាចិន។ ឯកឧត្តមបណ្ឌិត កៅម៉ុយ ថង ទីប្រឹក្សាឯកឧត្តម វង សូត្រអនុប្រធានទី២រដ្ឋសភា និងជាអ្នកវិភាគបានបញ្ជាក់ថា ការទទួលស្គាល់នូវគោលការណ៍ចិនតែមួយ ពិតជាមានសារសំខាន់ណាស់ ព្រោះថា ប្រទេសទាំងអស់បើមានទំនាក់ទំនងល្អជាមួយចិនជាដំបូងចាំបាច់ត្រូវតែទទួលស្គាល់នូវគោលការណ៍ចិនតែមួយសិន។ លោកបណ្ឌិត […]

ព័ត៌មានជាតិ

ម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមវេទិកាបូអាវ ប្រចាំឆ្នាំ នៅប្រទេសចិន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមសន្និសីទប្រចាំឆ្នាំ នៃវេទិកាបូអាវ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។ តបតាមការអញ្ជើញរបស់ លោក លី ប៉ោទុង អគ្គលេខាធិការនៃវេទិកាបូអាវ សម្រាប់អាស៊ី។   អញ្ជើញអមដំណើរ សម្តេចតេជោ រួមមាន លោក ប្រាក់ សុខុន សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ច នៃសភាពាណិជ្ជកម្មកម្ពុជា។ សម្តេចតេជោ នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថា នៅក្នុងពិធីបើកសន្និសីទ ក្រោមមូលបទ […]

ព័ត៌មានជាតិ

ប្រធានរដ្ឋសភាថៃ កោតសរសើរចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត ពីការអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់ នៃប្រទេសកម្ពុជា

ឯកឧត្តមប្រធានរដ្ឋសភា បានកោតសរសើរជាខ្លាំង ចំពោះសមត្ថភាព និងភាពជាអ្នកដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបាននាំមកនូវភាពរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យដល់ប្រទេសកម្ពុជា នាពេលកន្លងមក ហើយឯកឧត្តមមានជំនឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជានឹងបន្តការអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀត។ ប្រធានរដ្ឋសភាថៃ កោតសរសើរចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត ពីការអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់ នៃប្រទេសកម្ពុជា។ ការកោតសរសើរនេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ មៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។   ឯកឧត្តមប្រធានរដ្ឋសភា ក៏បានបង្ហាញពីការទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិ ហើយរដ្ឋសភានៃប្រទេសទាំងពីរនឹងឈានដល់ការរៀបចំការចុះអនុស្សរណៈនៃការយោគយល់គ្នា លើការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគណៈប្រតិភូសភានៃប្រទេសទាំងពីរ និងការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកនាពេលខាងមុខនេះផងដែរ។ ឯកឧត្តមប្រធានរដ្ឋសភា បានជម្រាបជូនសម្តេចធិបតី ថា រដ្ឋសភាថៃនឹងបន្តចូលរួមចំណែក និងគាំទ្រដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ […]

ព័ត៌មានជាតិ

គណៈប្រតិភូរដ្ឋសភាកម្ពុជា អញ្ជើញទៅចូលរួមសង្កេតការណ៍បោះឆ្នោត ប្រធានាធិបតីរុស្ស៊ីឆ្នាំ២០២៤ នៅទីក្រុងម៉ូស្គូ

ចេញផ្សាយ ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៤ ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥​ នៃរដ្ឋសភា រួមដំណើរដោយ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការទី៩ និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-រុស្ស៊ី និងជំនួយការ២រូប​ បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជាទៅចូលរួមសង្កេតការណ៍បោះឆ្នោតប្រធានាធិបតីរុស្ស៊ីឆ្នាំ២០២៤ នៅទីក្រុងម៉ូស្គូ កាលពីថ្ងៃទី១៤​ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ ឯកឧត្តម​ ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្ស៉ី​ក៏បានអញ្ជើញចូលរួមជាមួយគណៈប្រតិភូរដ្ឋសភាកម្ពុជាក្នុងបេសកកម្មសង្កេតការណ៍បោះឆ្នោតប្រធានាធិបតីសហព័ន្ធរុស្ស៉ីឆ្នាំ២០២៤នេះដែរ។ ក្នុងអំឡុងពេលសង្កេតការណ៍នេះ គណៈប្រតិភូរដ្ឋសភាបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Gennady Ivanovich Ordenov សមាជិកក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី និងឯកឧត្តម Vladislav Davankov បេក្ខភាពប្រធានាធិបតីដែលមានវ័យក្មេងជាងគេមកពីគណបក្សប្រជាជនថ្មី​ និងថ្នាក់ដឹកនាំរបស់គណបក្សនេះ ដើម្បីស្វែងយល់អំពីប្រព័ន្ធ​ និងដំណើរការបោះឆ្នោត តាំងពីការចុះឈ្មោះ យុទ្ធនាការឃោសនារកសំលេងឆ្នោត​ និងទស្សនៈរបស់បេក្ខជនចំពោះដំណើរការបោះឆ្នោត​ និងលទ្ធផលឆ្នោត។ គណៈប្រតិភូក៏បានអញ្ជើញចុះពិនិត្យ និងសង្កេតការណ៍បោះឆ្នោត​ ជាក់ស្តែងនៅតាមការិយាល័យបោះឆ្នោតមួយចំនួនក្នុងទីក្រុងម៉ូស្គូ បានជួបសម្ភាស៍អ្នកបោះឆ្នោត អ្នកសង្កេតការណ៍ក្នុងស្រុកមកពីសង្គមស៊ីវិល​ និងពីគណបក្សរបស់បេក្ខជន ហើយក៏បានចូលរួមមើលការរាប់សន្លឹកឆ្នោតផងដែរ។ គណៈប្រតិភូក៏បានចូលរួមក្នុងកម្មវិធីប្រកាសលទ្ធផលបឋម […]