ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

រដ្ឋមន្ត្រីកសិកម្ម ចុះណែនាំដល់កសិករនៅខេត្តចំនួន ៤ ឲ្យប្រើពូជស្រូវក្រអូបពីរប្រភេទរបស់ខ្មែរ ដែលផ្តល់ទិន្នផលខ្ពស់ មានតម្លៃថ្លៃ និងមានតម្រូវការទីផ្សារខ្ពស់

បន្ទាយមានជ័យ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន និងកំពុងចុះពិនិត្យមើលស្ថានភាពស្រូវ អង្ករ ការបង្កបង្កើនផលដំណាំស្រូវ និងការប្រមូលផលស្រូវរបស់ប្រជាកសិករ នៅខេត្តចំនួន ៤ នៅភាគពាយ័ព្យនៃប្រទេសជាប់ព្រំដែនថៃ ដែលរាជរដ្ឋាភិបាលចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី ៤របស់កម្ពុជា ដែលមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម និងមច្ឆជាតិ។ នៅក្នុងដំណើរចុះមូលដ្ឋានផ្ទាល់ជួបជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ អ្នកនាំចេញ និងជួបសំណេះសំណាលជាមួយប្រជាកសិករ នៅតាមបណ្តាខេត្តទាំងនេះ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានណែនាំដល់កសិករត្រូវជ្រើសរើសប្រើប្រាស់ពូជស្រូវសុទ្ធ ពូជស្រូវល្អ ដូចជា សែនក្រអូប និងផ្ការំដួល ដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរ ដើម្បីទទួលបានទន្និផលខ្ពស់ មានតម្លៃថ្លៃ មានការចុះបញ្ជី មានវិញ្ញាបនបត្រត្រឹមត្រូវ និងមានខ្សែច្រវាក់ទីផ្សារល្អ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការជ្រើសរើសពូជស្រូវសុទ្ធ ដូចជា សែនក្រអូប និងផ្ការំដួល គឺជួយដល់កសិករ ទទួលបានទន្និផល និងបង្កើនផលចំណេញសម្រាប់កសិករ មួយវិញទៀតវាក៏មានតម្រូវទីផ្សារ និងមានតម្លៃល្អផងដែរ។ លោករដ្ឋមន្ត្រី ឌិត ទីណា បានកត់សម្គាល់ឃើញថា ថ្លៃស្រូវនៅបាត់ដំបង ជាក់ស្តែង […]