ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ៥ចំណុច ដើម្បី បន្តជួយអតីតយុទ្ធជនកម្ពុជា

  ចេញផ្សាយ ២៦-មិថុនា-២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ទោះបីជារាជរដ្ឋាភិបាលមានការគិតគូរ និង បានដាក់ចេញនូវវិធានការគ្រប់ជ្រុងជ្រោយហើយ ខ្ញុំសូមផ្ដល់នូវអនុសាសន៍មួយចំនួន ដើម្បីតម្រង់ទិស ធានាដល់ការសម្រេចបាន នូវគោលដៅ ជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីបន្តជួយដល់អតីតយុទ្ធជនកម្ពុជា។ ក្នុងពិធីប្រារព្ធខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៤ សម្តេចធិបតី បានផ្តល់អនុសាសន៍ ទី១. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវជំរុញការបង្កើតគណៈ- កម្មការអភិវឌ្ឍសហគមន៍អតីតយុទ្ធជន ឃុំ-សង្កាត់ នៅតាមរាជធានី-ខេត្ត និង បន្តចុះ ប្រមូលទិន្នន័យអំពីស្ថានភាពជីវភាពបញ្ហាប្រឈម និងតម្រូវការរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និង គ្រួសារ, និង រៀបចំកម្មវិធីអភិវឌ្ឍសហគមន៍អតីតយុទ្ធជន ឱ្យមានដំណើរការល្អ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់នូវសេវាគាំពារសុខុមាលភាព អតីតយុទ្ធជនឱ្យកាន់តែល្អប្រសើរ ។ ទី២. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា […]

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ កំពុងពិនិត្យទិដ្ឋភាពច្បាប់​ បន្ទាប់ពីតំណាងកម្មករជាង១៣ម៉ឺននាក់ដាក់ញត្តិ ស្នើសុំកិច្ចអន្តរាគមន៍ ចេញផ្សាយ ថ្ងៃទី ២៥ ខែ មិថុនា ឆ្២០២៤ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា ក្រសួងមហាផ្ទៃកំពុងពិនិត្យមើលផ្នែកច្បាប់ លក្ខន្តិកៈ របស់អង្គការសមាគម និងសំណើរសំណូមពរទាំងឡាយដែល ដែលតំណាងកម្មករនិយោជិត១៣ ម៉ឺននាក់បានដាក់ញត្តិ ជាបន្តបន្ទាប់ ស្នើសុំការអន្តរាគមន៍ ដើម្បីពិនិត្យការអនុវត្តសកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិការបស់ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់»។ លោកបានឱ្យដឹងថា ក្រោយពីបានទទួលញត្តិពីតំណាងកម្មករនិយោជិត ក្រសួមហាផ្ទៃកំពុងពិនិត្យមើលសំណូមពរ ឬបញ្ហាដែលជាកង្វល់របស់បងប្អូនកម្មករ និយោជិត បានស្នើសុំឱ្យក្រសួងអន្តរាគមន៍។ បន្ថែមលើនោះក្រសួងក៏ កំពុងពិនិត្យមើលថាតើ តើសំណើរសំណូមពរទាំងនោះស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងឬយ៉ាងណា។ ជាពិសេស ក្រសួងមហាផ្ទៃ ក៏កំពុងពិនិត្យញត្តិទាំងនោះដោយ ធៀបជាមួយច្បាប់ពាក់ព័ន្ធ ពោលគឺច្បាប់ស្តីពីអង្គការសមាគម ដើម្បីដឹងថា ច្បាប់បានកម្រិតដូចម្តេចខ្លះអំពីការដំណើរការប្រព្រឹត្តិទៅ នៃអង្គការសមាគម ជាពិសេសអង្គការសមាគមដែលមានភាគីផ្សេងតវ៉ា ឬស្នើឱ្យមានអន្តរាគមន៍។ មិនតែប៉ុណ្នោះ ក្រសួងក៏ពិនិត្យប្រៀបធៀបថែមទៀត ជាមួយនឹងលក្ខន្តិករបស់សមាគមដែលតម្កល់នៅក្រសួងមហាផ្ទៃ ថាតើធ្វើសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនស្របទៅតាមលក្ខន្តិកៈដែរឬយ៉ាងណា។ លោកបញ្ជាក់ថា៖«យើងនឹងពិនិត្យទៅលើកិច្ចការទាំងអស់នេះទៅតាមច្បាប់ បទដ្ឋានគតិយុត្តិ មិនឱ្យមានការល្អៀង ឬក៏បំពារបំពានច្បាប់ទេ។ ហើយចំពោះវិធានការផ្សេងៗដទៃទៀតនោះ យើងនឹងពិនិត្យជាក់ស្តែងនៅពេលដែលយើងធ្វើការងារដោយយកចិត្តទុកដាក់ផ្អែកលើមូលដ្ឋានច្បាប់។» សូមបញ្ជាក់ថា ថ្នាក់ដឹកនាំសហព័ន្ធសហជីព សមាគម តំណាងឱ្យសមាជិកសមាជិកា ដែលបំពេញការងារ ក្នុងវិស័យកាត់ដេរ និង សេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួន១៣ម៉ឺននាក់ រួមមាន សហពន្ធសហជីពរក្សាសិទ្ធកម្មករកម្ពុជា និង សហភាពសិទ្ធិកម្មករកម្ពុជា បានយកញត្តិទៅដាក់នៅក្រសួងមហាផ្ទៃជាបន្តបន្ទាប់ គឺនៅថ្ងៃទី១៤ ខែមិថុនា និងថ្ងៃទី២១ ខែមិថុនានេះ ដើម្បីស្នើសុំឲ្យមានការត្រួតពិនិត្យការអនុវត្តសកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិការបស់មជ្ឈមណ្ឌល សម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» ដែលធ្វើសកម្មភាពផ្ទុយពីច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលក្ខន្តិកៈរបស់ខ្លួន។ សហជីពតំណាងកម្មករទាំងនោះបាន សម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់ខ្លាំង ដល់សេដ្ឋកិច្ចគ្រួសាររបស់កម្មករនិយោជិត និង ស្ថេរភាពការងារ តាមរោងចក្រ សហគ្រាស ដែលបណ្ដាលមកពីរបាយការណ៍របស់អង្គការសង់ត្រាល់ ដែលវាយតម្លៃសេរីភាព សហជីព ក្នុងប្រទេសកម្ពុជា មិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតសម្រាប់ស្ថានភាពសហជីពនៅកម្ពុជា និងគ្មានមូលដ្ឋានច្បាស់លាស់។ លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា ប្រាប់អ្នកសារព័ត៌មានក្រោយយកញត្តិដាក់នៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី២១ ខែមិថុនាថា សកម្មភាពរបស់ អង្គការសង់ត្រាល់ មិនបានជួយដល់បងប្អូនកម្មករនិយោជិតទូទៅនៅក្នុងប្រទេសកម្ពុជាឡើយ ផ្ទុយទៅវិញសកម្មភាពរបស់អង្គការ សង់ត្រាល់ បែរជាធ្វើឱ្យប៉ះពាល់អារម្មណ៍អ្នកវិនិយោគទុន ដែលមានស្រាប់ និងអ្នកវិនិយោគ ដែលកំពុងនឹងត្រៀមមកវិនិយោគ នៅកម្ពុជាយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត សកម្មភាព អង្គការ សង់ត្រាល់ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ដែលជះឥទ្ធិពល ដល់សេដ្ឋកិច្ចក្នុងគ្រួសារ និងស្ថេរភាពការងារ របស់កម្មករនិយោជិតក្នុង និងក្រៅប្រព័ន្ធទាំងអស់នៅក្នុងប្រទេសកម្ពុជា៕

  នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា ក្រសួងមហាផ្ទៃកំពុងពិនិត្យមើលផ្នែកច្បាប់ លក្ខន្តិកៈ របស់អង្គការសមាគម និងសំណើរសំណូមពរទាំងឡាយដែល ដែលតំណាងកម្មករនិយោជិត១៣ ម៉ឺននាក់បានដាក់ញត្តិ ជាបន្តបន្ទាប់ ស្នើសុំការអន្តរាគមន៍ ដើម្បីពិនិត្យការអនុវត្តសកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិការបស់ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់»។   លោកបានឱ្យដឹងថា ក្រោយពីបានទទួលញត្តិពីតំណាងកម្មករនិយោជិត ក្រសួមហាផ្ទៃកំពុងពិនិត្យមើលសំណូមពរ ឬបញ្ហាដែលជាកង្វល់របស់បងប្អូនកម្មករ និយោជិត បានស្នើសុំឱ្យក្រសួងអន្តរាគមន៍។ បន្ថែមលើនោះក្រសួងក៏ កំពុងពិនិត្យមើលថាតើ តើសំណើរសំណូមពរទាំងនោះស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងឬយ៉ាងណា។   ជាពិសេស ក្រសួងមហាផ្ទៃ ក៏កំពុងពិនិត្យញត្តិទាំងនោះដោយ ធៀបជាមួយច្បាប់ពាក់ព័ន្ធ ពោលគឺច្បាប់ស្តីពីអង្គការសមាគម ដើម្បីដឹងថា ច្បាប់បានកម្រិតដូចម្តេចខ្លះអំពីការដំណើរការប្រព្រឹត្តិទៅ នៃអង្គការសមាគម ជាពិសេសអង្គការសមាគមដែលមានភាគីផ្សេងតវ៉ា ឬស្នើឱ្យមានអន្តរាគមន៍។ មិនតែប៉ុណ្នោះ ក្រសួងក៏ពិនិត្យប្រៀបធៀបថែមទៀត ជាមួយនឹងលក្ខន្តិករបស់សមាគមដែលតម្កល់នៅក្រសួងមហាផ្ទៃ ថាតើធ្វើសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនស្របទៅតាមលក្ខន្តិកៈដែរឬយ៉ាងណា។   លោកបញ្ជាក់ថា៖«យើងនឹងពិនិត្យទៅលើកិច្ចការទាំងអស់នេះទៅតាមច្បាប់ បទដ្ឋានគតិយុត្តិ មិនឱ្យមានការល្អៀង ឬក៏បំពារបំពានច្បាប់ទេ។ ហើយចំពោះវិធានការផ្សេងៗដទៃទៀតនោះ យើងនឹងពិនិត្យជាក់ស្តែងនៅពេលដែលយើងធ្វើការងារដោយយកចិត្តទុកដាក់ផ្អែកលើមូលដ្ឋានច្បាប់។»   សូមបញ្ជាក់ថា ថ្នាក់ដឹកនាំសហព័ន្ធសហជីព សមាគម […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្រ្តា៖ ក្រសួងព័ត៌មានជាសេនាធិការរាជរដ្ឋាភិបាល ដែលចាំបាច់ត្រូវជួយដល់ក្រសួង ស្ថាប័នផ្សេងៗ ក្នុងការផ្សព្វផ្សាយព័ត៌មាន

ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ –ក្រសួងព័ត៌មាន ជាសេនាធិការមួយរបស់រាជរដ្ឋាភិបាល ដែលចាំបាច់ណាស់ ត្រូវជួយដល់ ក្រសួង ស្ថាប័ន ផ្សេងៗទៀតក្នុងការផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាផលិត ព័ត៌មាន។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។   ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ រវាងក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តី ក្រសួងព័ត៌មានចាត់ទុកថា នេះគឺជាពង្រឹងកិច្ចសហប្រតិបត្តិការលើការងារផលិត និង ផ្សព្វផ្សាយព័ត៌មាន។ ក្នុងកិច្ចសហប្រតិការរវាងក្រសួងព័ត៌មាន ជាមួយក្រសួង ទេសចរណ៍ នេះដែរ អាចវាយតម្លៃបានថាជាកិច្ចសហប្រតិបត្តិការមួយដែលមានសារៈសំខាន់ ហើយក៏ជា វប្បធម៌ថ្មីនៃកិច្ចសហការក្នុងក្របខ័ណ្ឌក្រសួងស្ថាប័នរួមក្រោមអភិក្រមរបស់រាជរដ្ឋាភិបាលកម្ពុជា។   ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ”ក្នុងកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន ជាមួយក្រសួងទេសចរណ៍ វាជាកិច្ចការងារមួយដ៏មានសារៈសំខាន់ ពីព្រោះថាវិស័យ ទេសចរណ៍បានចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចរបស់ជាតិ និងវិស័យទេសចរណ៍ដែល រីកចម្រើនគឺមិនអាចកាត់ផ្តាច់បានទេនូវការងារផ្សព្វផ្សាយនៃសក្តានុពលទេសចរណ៍ និងក៏ដូច ជាវិស័យផ្សេងៗទៀតលើវិស័យទេសចរណ៍”។   ឯកឧត្តម […]

ព័ត៌មានជាតិ

សម្តេចធិបតី និងលោកជំទាវ អបអរសាទរ និងជូនពរជ័យ ដល់បងប្អូនម៉ូស្លីមកម្ពុជា ក្នុងថ្ងៃបុណ្យរ៉ាយ៉ាហាជី

  នាថ្ងៃចន្ទ ទី១០ ខែហ្សុលហិជ្ជះ ឆ្នាំ១៤៤៥ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ចូលរួមអបអរសាទរចំពោះបងប្អូនម៉ូស្លីមកម្ពុជា ចំនួន ៩១០រូប ដែលបានទៅចូលរួមប្រារព្ធពិធីបុណ្យហាជី ដែលជាកាតព្វកិច្ចសាសនា នៅប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងចំណោមបងប្អូនមកពីគ្រប់ជាតិសាសន៍ប្រមាណជាង ២លាននាក់នៅជុំវិញសកលលោក។   ជាមួយគ្នានោះ សម្តេចធិបតី និងលោកជំទាវ ក៏បានសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូសី្លមនៅទូទាំងសកលលោក្នុងថ្ងៃបុណ្យរ៉ាយ៉ាហាជីផងដែរ។   តាមរយៈបណ្តាញសង្គមហ្វេប៊ុក សម្តេចធិបតី សរសេរថា «ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា សូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស […]

ព័ត៌មានជាតិ

ក្រសួងអប់រំនឹងរៀបចំការប្រឡងវាស់ស្ទង់សមត្ថភាពគណិត វិទ្យាអន្តរជាតិស្តង់ដាប្រទេសជប៉ុន SUKEN TEST ២០២៤ ចេញផ្សាយ ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៤

ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងវាស់ស្ទង់សមត្ថភាពគណិត វិទ្យាអន្តរជាតិ ស្តង់ដាប្រទេសជប៉ុន សម្រាប់សិស្សថ្នាក់ទី៤ ដល់ថ្នាក់ទី១២ និងនិស្សិតសាកលវិទ្យាល័យ។ការប្រឡងវាស់ស្ទង់សមត្ថភាពគណិតវិឡាអន្តរជាតិស្តង់ដាប្រទេសជប៉ុន SUKENTEST ២០២៤ នេះក្រោមកិច្ចសហការជាមួយវិទ្យាស្ថានវិញ្ញាបនបត្រគណិតវិទ្យានៃប្រទេសជប៉ុន និងសហគមន៍អ្នកគណិតវិទ្យានកម្ពុជា និងមានគោលបំណងដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំគណិតវិទ្យានៅកម្ពុជា តាមរយៈការពង្រឹងសមត្ថភាពសិស្ស និងពង្រឹងប្រសិទ្ធភាពនៃការរៀន ការបង្រៀន និងការសិក្សាស្រាវជ្រាវ។ ការប្រឡងវាស់ស្ទង់សមត្ថភាពគណិតវិឡាអន្តរជាតិស្តង់ដាប្រទេសជប៉ុនបានចាប់ផ្ដើមរៀបចំឡើងតាំងពីឆ្នាំ២០០៨ ហើយក៏មានការផ្អាក អនុវត្តនៅក្នុងកំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដឆ្នាំ២០១៩ និង២០២២ និងបានចាប់ផ្ដើមឡើងវិញនៅឆ្នាំ២០២៣។ លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ ថា សម្រាប់ឆ្នាំ២០២៤ នេះ ការប្រឡងធ្វើឡើងដើម្បី ទី១. ផ្ដល់ឱកាសឱ្យសិស្សដែលមានបំណងចង់ចូលរួមក្នុងការវាស់ស្ទង់សមត្ថភាពផ្នែកគណិតវិទ្យា អាចចូលរួមនៅក្នុងការធ្វើតេស្ដដើម្បីវាស់ស្ទង់សមត្ថភាពរបស់ខ្លួនបាន ហើយកម្មវិធី គឺបើកចំហសម្រាប់ទាំងសិស្សានុសិស្ស ក៏ដូចជាជាសាធារណៈជនទូទៅផងដែរ។ និងទី២. លទ្ធផលដែលទទួលបានពីការធ្វើតេស្តនេះ ក៏សម្រាប់ជាមូលដ្ឋានសម្រាប់អ្នកធ្វើគោលនយោបាយនៅក្នុងការពិនិត្យនិងធ្វើការកែលម្អជាប្រចាំទាំងនៅក្នុងការរៀននិងបង្រៀនមុខវិជ្ជាគណិតវិទ្យាក៏ដូចជាការរៀបចំគោល នយោបាយកម្មវិធីសិក្សានៅក្នុងពេលបន្តបន្ទាប់ផងដែរ។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា សម្រាប់សិស្សានុសិស្សចូលរួមប្រឡងកន្លងមកមានប្រមាណចន្លោះពី ៣រយ ទៅ៤រយនាក់ ។ដោយឡែកសម្រាប់ឆ្នាំ២០២៣កន្លងមកនេះ អ្នកចូលរួមកើនឡើងរហូតដល់ប្រមាណជាងមួយពាន់នាក់ដែលភាគច្រើន គឺសិស្សពីកម្រិតបឋមសិក្សាថ្នាក់ទី៤ ដល់ថ្នាក់ទី៦។ ទាក់ទងនឹងការប្រឡងនេះដែរ សម្រាប់បេក្ខជនជ័យលាភីរង្វាន់ដែលទទួលបាន រួមមាន […]

ព័ត៌មានអន្តរជាតិ

ស្រ្តីជានគរបាលជាតិឥណ្ឌូណេស៊ីមួយរូប រងការចោទប្រកាន់ពីបទសម្លាប់ស្វាមីរបស់ខ្លួន ដោយសារតែស្វាមីញៀននឹងល្បែងអនឡាញ

ឥណ្ឌូណេស៊ី៖ ដោយយោងតាមប្រព័ន្ធផ្សព្វផ្សាយថ្នាក់តំបន់បានរាយការណ៍ឱ្យដឹងថា នគរបាលជាស្រ្តីជាតិឥណ្ឌូណេស៊ីមួយរូប ត្រូវបានគេចោទប្រកាន់ពីបទសម្លាប់ស្វាមីរបស់ខ្លួន ដោយសារតែការចាក់សំាងដុតប្តីទំាងរស់ ព្រោះតែស្វាមីនោះញៀននឹងល្បែងនៅតាមអនឡាញ។ ករណីនេះត្រូវបានគេមើលឃើញថាជាករណីលេចធ្លោមួយដែលពាក់ពិនទៅនឹងល្បែងអនឡាញដែលកំពុងតែកើតមានឡើងនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ បណ្តាញផ្សព្វផ្សាយនៅក្នុងតំបន់បានរំលេចឱ្យដឹងបន្ថែមទៀតថា ហេតុការណ៍ដ៏អកុសលនេះបានកើតមានឡើងនៅក្នុងតំបន់ម៉ូចូឃើតូ(Mojokerto) ខេត្តជ្វាភាគខាងកើត កាលពីថ្ងៃសៅរ៍កន្លងទៅ ខណៈនគរបាលជាស្រ្តីម្នាក់មានឈ្មោះថា ហ្វាទិឡាទុន នីកម៉ាហ៍(Fadhilatun Nikmah) មានអាយុ២៨ឆ្នំា ត្រូវគេចោទប្រកាន់ថាបានដាក់ខ្នោះស្វាមីរបស់នាង ឈ្មោះ រីយ៉ាន ទ្វី វីខាសូណូ (Rian Dwi Wicaksono) អាយុ២៧ឆ្នំាមុនពេលស្រោចសំាង បន្ទាប់មកដុតសម្លាប់តែម្តង។ ប្រព័ន្ធផ្សព្វផ្សាយដដែលបានឱ្យដឹងបន្តទៀតថា ជនរងគ្រោះរបួសធ្ងន់ធ្ងរនៅពាសពេញរាងកាយ ហើយបានស្លាប់នៅថ្ងៃបន្ទាប់ ក្រោយពេលទទួលការព្យាបាលអស់លទ្ធភាពពីមន្ទីរពេទ្យ។ ដោយយោងតាមការធ្វើកំណត់ហេតុរបស់មន្ត្រីនគរបាលឥណ្ឌូណេស៊ីបានឱ្យដឹងបន្ថែមទៀតថា ភរិយាជាមន្ត្រីនគរបាលនោះ មុនពេលធ្វើឃាតស្វាមី បានបង្ហាញក្តីអស់សង្ឃឹម ដោយសារតែស្វាមីរបស់នាងដកលុយចេញពីគណនីធនាគាររបស់ខ្លួនប្រមាណជា ៨សែនរូពីយ៉ា(រូបិយបណ្ណឥណ្ឌូណេស៊ី) ឬស្មើនិង៥០ដុល្លារអាម៉េរិក។ ស្រ្តីជាមន្ត្រីនគរបាលនោះ ត្រូវរដ្ឋអាជ្ញាធ្វើការចោទប្រកាន់មនុស្សឃាតដោយចេតនាដែលពាក់ព័ន្ធនឹងអំពើហិង្សាក្នុងគ្រួសារ ហើយនាងអាចនឹងជាប់ពន្ធនាគារចាប់ពី១៥ឆ្នំាឡើងទៅ ។ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌូណេស៊ីខ្លួនឯងបានផ្សាយឱ្យដឹងនៅព្រឹកនេះដែរថា ករណីដ៏លេចធ្លោមួយនេះបានទាញការចាប់អារម្មណ៍ខ្លំាងនៅក្នុងចំណោមប្រជាពលរដ្ឋឥណ្ឌូណេស៊ី ហើយក៏បានបង្កឱ្យមានផ្ទុះឡើងនូវប្រតិកម្មផ្សេងៗគ្នា រហូតដល់សមាជិកសភា រដ្ឋមន្រ្តីមួយចំនួនក៏បានលើករឿងនេះមកជជែកវែក ឬក៏សូម្បីប្រធានាធិបតីប្រទេសនេះក៏បង្ហាញប្រតិកម្មដែរ។ ស្ថិតនៅក្នុងបរិការណ៍នេះដែរ លោកប្រធានាធិបតីចូកូវីដូដូ បានធ្វើការអំពាវនាវសូមឱ្យប្រជាពលរដ្ឋឥណ្ឌូណេស៊ីទំាងអស់ សូមឱ្យមានភាពឆ្លាតវៃក្នុងគេចចេញពីល្បែងគ្រប់រូបភាព ទំាងអនឡាញក្តី សូមកុំចំណាយពេលជាមួយនឹងល្បែងទោះក្នុងតម្លៃណាក៏ដោយ។ គួររំលឹកផងដែរថា បើផ្អែកតាមទិន្នន័យរបាយការណ៍អន្តរកម្មហិរញ្ញវត្ថុ […]

ព័ត៌មានជាតិ

អាម៉េរិក ប្តេជ្ញាពង្រឹងផ្នែកវប្បធម៌ និងអប់រំ ជាមួយកម្ពុជា ដើម្បីរឹតចំណងមិត្តភាពទ្វេភាគី

ភ្នំពេញ៖ លោក Andrew Herrup ភារធារីស្ថានទូតអាម៉េរិក ថ្លែងគូសបញ្ជាក់ពីការខិតខំរបស់ស្ថានទូតអាម៉េរិកនៅភ្នំពេញ ក្នុងការផ្តល់ឱកាសដល់យុវជនអាម៉េរិក និងយុវជនកម្ពុជា ក្នុងការចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរផ្នែកវប្បធម៌ និងអប់រំ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសយើងទាំងពីរ។ នេះបើយោងតាមស្ថានទូតអាម៉េរិកប្រចាំកម្ពុជា។ ការណ៍នេះធ្វើឡើងក្នុងឱកាស លោក Andrew Herrup ភារធារីស្ថាន និងលោក Victor Yau មន្ត្រីកិច្ចការសាធារណៈ ស្ថានទូតអាម៉េរិក បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែមិថុនា របស់ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតអាម៉េរិក ស្តីពីកម្មវិធីការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ។ ក្នុងគ្រានោះដែរ លោក Victor បានចែករម្លែកបទពិសោធរបស់គាត់ផ្ទាល់ ក្នុងការចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរនៃនិស្សិតអន្តរជាតិរបស់អាម៉េរិក ហើយបានផ្តល់ការណែនាំក្នុងការសរសេរពាក្យសុំចូលរួមដែលល្អ៕

ព័ត៌មានជាតិ

សម្តេចតេជោ ចង់ឃើញស្ពានមិត្តភាពកម្ពុជា-កូរ៉េ​​ លេចវត្តមានក្នុងពេលឆាប់ៗខាងមុខនេះ

  ចេញផ្សាយ ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២៤នៅក្នុងឱកាសអនុញ្ញាតឲ្យ ឯកឧត្តម ផាក ជុងវុក (Park Jung-wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ពីគោលបំណងរបស់សម្តេច ចង់ឃើញនូវស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេពីរ ដែលសម្តេចជាអ្នកស្នើឡើងដោយផ្ទាល់ក្នុងពេលឆាប់ៗខាងមុខនេះ។ ទាក់ទងនឹងគម្រោងស្ពាន មិត្តភាពកម្ពុជា-កូរ៉េ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគោរពជម្រាបជូន សម្ដេចតេជោថា ឯកឧត្តម តែងតែតាមដានដំណើរការនេះយ៉ាងយកចិត្តទុកដាក់ និងបានលើកឡើងថា ការរៀបចំសាងសង់ស្ពាននេះមានដំណើរការទៅរលូន ហើយនឹងចុះបឋមសិលាចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៥ខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលមានតម្លៃជិត ៣០០លានដុល្លារអាម៉េរិក តភ្ជាប់ពីចំណុចផ្សាររាត្រី ឆ្ពោះទៅតំបន់អរិយក្សត្រ ត្រូវបានចុះហត្ថលេខារវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។ តាមរយៈគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា- សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ ជ្រោយចង្វារ-អរិយក្សត្រ) នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញកាន់តែងាយស្រួល […]

ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ លើកទី២

  ភ្នំពេញ៖ ថ្ងៃទី ០៥ខែមិថុនា លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) បានអញ្ជើញចូលរួមជាអធិបតីដឹកនាំកិច្ចប្រជុំ គ.យ.ប. ដោយមានការចូលរួមពីលោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ គ.យ.ប., លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាអនុប្រធាន គ.យ.ប. ព្រមទាំងមានការចូលរួមពីសមាជិក គ.យ.ប. និងថ្នាក់ដឹកនាំ និងមន្រ្ដីនៃអគ្គលេខាធិការដ្ឋាន គ.យ.ប.។ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានការសម្រេចពីគណៈរដ្ឋមន្រ្ដីលើឯកសារទស្សនាទាន ស្ដីពីក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤, អគ្គលេខាធិការដ្ឋាន គ.យ.ប. បានរៀបចំសេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដោយបានឆ្លងកាត់ការប្រជុំបច្ចេកទេស និងការពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ […]

ព័ត៌មានជាតិ

ក្បួនដង្ហែព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ចាប់ផ្ដើមចេញដំណើរពីវត្តឧណ្ណាលោមឆ្ពោះ ទៅកាន់ព្រះមេរុមុខវត្តបទុមវតី

ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ក្បួនដង្ហែព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ចាប់ផ្ដើមចេញដំណើរពីវត្តឧណ្ណាលោមហើយ នាព្រលឹមថ្ងៃទី០៣ខែមិថុនា ឆ្នាំ២០២៤នេះ ទៅតាមបណ្តោយមហាវិថីព្រះស៊ីសុវត្ថិទៅវត្តភ្នំ បន្តតាមបណ្តោយមហាវិថីព្រះនរោត្តម ឆ្ពោះមកកាន់វិមានឯករាជ្យ និងបន្តទៅកាន់ព្រះមេរុ នៅមុខវត្តបទុមវតី ដើម្បីធ្វើពិធីថ្វាយព្រះភ្លើង។   សូមរម្លឹកជូនថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា យាងចូលព្រះទិវង្គត នៅវេលាម៉ោង ៥៖៤0នាទីល្ងាច ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវត្តឧណ្ណាលោម ក្នុងព្រះជន្មាយុ ៩៣ ព្រះវស្សា ដោយព្រះជរាពាធ។   បន្ទាប់ពីព្រះទិវង្គត រាជរដ្ឋាភិបាលក៏បានចេញសារាចរណែនាំស្ដីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដោយក្នុងនោះ ប្រកាសថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ, គ្រប់ក្រសួង ស្ថាប័ន […]