ព័ត៌មានសន្តិសុខសង្គម

មន្ត្រីពេទ្យសត្វឃាត់រថយន្តនីសាន់មួយគ្រឿងដឹកមាន់រស់ជាង២រយក្បាលដោយខុសច្បាប់

បន្ទាយមានជ័យ៖មន្ត្រីពេទ្យសត្វឃាត់រថយន្តនីសាន់១គ្រឿងដឹកមាន់រស់ជាង២រយក្បាលដែលគ្មានច្បាប់លួចដឹកចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជាកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នៅចំណុចភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។   លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ក្រោយពីមន្ត្រីជំនាញសហការជាមួយមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បានឃាត់រថយន្តម៉ាកនីសាន់ចង្កូតស្តាំពាក់ផ្លាក់លេខបន្ទាយមានជ័យ2A.8809ដែលដឹកមានរស់ចំនួន២១៥ក្បាលដែលជាប្រភេទមាន់ជម្រុះពងរឺមាន់ជជុះដែលឈ្មួញលួចនាំចូលពីប្រទេសថៃតាមច្រករបៀងខុសច្បាប់ក្នុងភូមិសាស្គ្រស្រុកស្វាយចេកបម្រុងនាំចូលមកក្រុងសិរីសោភ័ណត្រូវបានកម្លាំងចម្រុះឃាត់បញ្ជូនមកការិយាល័យជំនាញ។   លោកបានបញ្ជាក់ថា៖ម្ចាស់ឡានដែលដឹកមាន់ជជុះគ្មានច្បាប់មានឈ្មោះ សោម សូសា ភេទស្រី អាយុ៣៤ឆ្នាំរស់នៅ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ក្រោយឃាត់រថយន្ត១គ្រឿងដឹកមាន់រស់ដែលលួចនាំចូលពីប្រទេសថៃគ្មានច្បាប់ទំលាប់ហើយជាការព្រួយបារម្មឆ្លងជំងឺផ្តាសាយបក្សទើបឃាត់បញ្ជូនមកការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យដើម្បីយកសំណាក់សត្វទៅពិនិត្យនៅនាយកដ្ឋានផលិតកម្មនិងបសុព្យាបាលហើយបើគ្មានរោគសញ្ញាអ្វីទេនិងផាវិន័យជាទឹកប្រាក់ប្រមាណ១០ទៅ១៥លានរៀលតាមច្បាប់កំណត់ហើយប្រគល់ជូនម្ចាស់វិញ។   លោក ហ៊ុយ ទូច បានបញ្ជាក់ថា៖ចំពោះវត្ថុតាងរមានថយន្ត១គ្រឿងនិងមាន់រស់ជាង២០០ក្បាលដែលមន្ត្រីចម្រុះកំពុងរក្សាទុកនៅការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត រងចាំលទ្ធផលសំណាក់សត្វបើគ្មានរោគសញ្ញាណាមួយទេនិងផាវិន័យរួចហើយប្រគល់ជូនម្ចាស់ហើយធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពលួចនាំចូលមាន់ដោយគ្មានច្បាប់អនុញ្ញាត៕

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ដូចអាណត្តិមុនៗដែរ រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា បានផ្តល់អាទិភាពចម្បងលើការអភិវឌ្ឍធនធានមនុស្ស ដែលផ្នែកមួយនៃយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងសមាគម អ.ម.ត សមាគមសភាពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជា និងសាកលវិទ្យាល័យអានហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិន ។ ជាកិច្ចចាប់ផ្ដើមលោក លីវ យិន ប្រធានសមាគមពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជា បានបង្ហាញក្ដីសោមនស្សរីករាយជាទីបំផុតដែលបានជួបជាមួយលោកជំទាវបណ្ឌិត និងក្រុមការងារ ព្រមទាំងគណៈប្រតិភូ នាឱកាសក៏វិសេសវិសាលនោះ ។ លោកបានបន្តទៀតថា ឆ្នាំ២០២៣ គឺជាខួបលើកទី ៦៥ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលជាមិត្តភាពបែបប្រពៃណី និងមានរយៈកាលយូរអង្វែងមួយ ព្រមទាំងមានការរីកចម្រើនរឹងមាំជាលំដាប់ ។ ស្ថិតក្រោមបរិយាកាសដ៏ល្អប្រសើរនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ សមាគមពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជា ក៏បានចូលរួមចំណែកក្នុងគ្រប់កោសិកានៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈក្នុងនាមជាតំណាងអចិន្រ្ដៃយ៍របស់សហគ្រិនខេត្តអានហ៊ួយនៅកម្ពុជា ជាពិសេស តាមរយៈការរួមចំណែកក្នុងការកសាងធនធានមនុស្សនៅកម្ពុជា ផងដែរ។ បន្ទាប់មក លោកសាស្រ្តាចារ្យបណ្ឌិត KUANG Guangli សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអានហ៊ួយ ក៏បានសម្ដែងនូវសេចក្ដីអំណរសាទរយ៉ាងកក់ក្ដៅចំពោះជោគជ័យ ដែលសម្រេចបានពីពិធីចុះហត្ថលេខានេះ ព្រមទាំងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ […]

ព័ត៌មានសន្តិសុខសង្គម

ខេត្តពោធិ៍សាត់ ៖ បុរស០១នាក់ ផឹកស្រាស្រវឹងជិះម៉ូតូមិនត្រង់ផ្លូវ ធ្លាក់ចូលទឹកអូរលង់ស្លាប់ ករណីនេះកើតឡើងនៅចំណុចក្នុងទឹកអូរបាកាន ខាងលិចទ្វាទឹកបាកាន ស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។   លោកវរសេនីយ៍ឯក នាង វុធ បានប្រាប់ឲ្យដឹងថា ៖ នៅវេលាម៉ោង១៣ និង១២នាទី ថ្ងៃទី២២ ខែវិច្ចិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី លន់ ប៊ុនរ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង ថាបានទទួលដំណឹងពីប្រជាពលរដ្ឋ ថាមានករណីឃើញសាកសពអណ្ដែតទឹក នៅចំណុចខាងលើ លោកដឹកនាំកម្លាំងជំនាញផ្នែកពិនិត្យវិភាគទីកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលស្រុកបាកានសហការជាមួយកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រខេត្ត និងក្រុមគ្រូពេទ្យកោសល្យវិច្ច័យពេទ្យខេត្តបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីអនុវត្តនីតិវិធី។   លោកអធិការ បានបន្តថា ៖ យោងតាមការបំភ្លឺជុំវិញទីកន្លែងកើតហេតុ ការពិនិត្យ និងកោសល្យវិច្ច័យសាកសព ជាមួយគ្រូពេទ្យជំនាញសន្និដ្ឋានបានថា សពស្លាប់ដោយសារថប់ដង្ហើម លង់ទឹក បានស្លាប់លើសពី៤៨ម៉ោង ដោយពុំមានពិនិត្យឃើញអ្វីគួរឲ្យកត់សម្គាល់ ជនរងគ្រោះឈ្មោះ សឿន ណុប ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មានកំពស់១,៦៥ម៉ែត្រ មុខរបរកសិករ។ បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យឈ្មោះ […]

ព័ត៌មានជាតិ

វគ្គបណ្តុះបណ្តាលស្តីពីការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និងការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និងការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត អនុប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ នៅសាលប្រជុំសាលាខេត្តស្វាយរៀង។   វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងមានរយៈពេលមួយថ្ងៃកន្លះ សម្រាប់ក្រុមគោលដៅ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង ខេត្តស្វាយរៀ នាយករដ្ឋបាលខេត្តព្រៃវែង និងខេត្តស្វាយរៀង នាយកទីចាត់ការ ប្រធានការិយាល័យក្រុមប្រឹក្សាខេត្តព្រៃវែង និងខេត្តស្វាយរៀង និងមន្រ្តីការិយាល័យលេខាក្រុមប្រឹក្សាខេត្តស្វាយរៀង ក្នុងគោលបំណងផ្តល់នូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ពាក់ព័ន្ធការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សារាជធានី ខេត្ត៕

ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៥ថ្ងៃនេះ ជានិមិត្តរូបនៃរាជរដ្ឋាភិបាលកម្ពុជា៣ខែ និងជានិមិត្តរូបនៃទំនាក់ទំនងពិសេស កម្ពុជា-ជប៉ុន

កំពង់ឆ្នាំង ÷ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣–ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៥ថ្ងៃនេះជានិមិត្តរូបនៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ដែលមានអាយុកាល៣ខែ និងជានិមិត្តរូបនៃខួបទំនាក់ទំនងពិសេស កម្ពុជា-ជប៉ុន ដែលមានរយៈពេល៧០ឆ្នាំ។   សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច ក្រកម្ពុជា ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ“កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥ គ.ម និង បើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណទៅដល់ប៉ោយប៉ែត ប្រវែង ៣៥,១៤ គ.ម ” នាព្រឹកថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៣។   សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញារក្សាជំហរទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្តទាំងអស់ និងថែរក្សាពូនជ្រំអ្វីដែលរាជរដ្ឋាភិបាលអាណត្តិទី៦កន្លងទៅបានធ្វើ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។   សូមបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១) ត្រូវបានបើកការដ្ឋានសាងសងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១០ ខែមករា […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្មសង្វាតរកទីផ្សារនាំចេញថ្មីៗទៀតជូនកសិ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ក្រសួងពាណិជ្ជកម្ម ត្រូវសង្វាតរកទីផ្សារនាំចេញថ្មីៗ ថែមទៀតជូនកសិករ។   ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តកម្មវិធីគោលនយោបាយជាអាទិភាពទី៥និងទី៦ ដែលផ្តោតលើវិស័យកសិកម្មនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថាក្រសួងស្ថាប័នពាក់ព័ន្ធត្រូវច្បាមរកទីផ្សារថ្មីៗថែមទៀតជូនដល់កសិករ និងផលិតផលដទៃទៀត ដែលកន្លងមករាជរដ្ឋាភិបាលបានតួនាទីជាអ្នកតម្រង់ទិសសម្របសម្រួល និងដើរតួជាអ្នកចរចាយ៉ាងសកម្មដើម្បីរក ទីផ្សារថ្មីជាមួយនឹងបណ្តាប្រទេសជាមិត្តដើម្បីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា។   សម្តេចធិបតី បានបញ្ជាក់ជាថ្មីថា វិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលគឺធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ទីផ្សារសេរី។ ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអំពាវនាវឲ្យក្រុមឈ្មួញវិស័យកសិកម្ម កុំប្រកួតប្រជែងគ្នាឯង រហូតបាត់បង់លទ្ធភាពជាមួយអ្នកខាងក្រៅ ប៉ុន្ដែគ្រប់ផ្នែកពាក់ព័ន្ធសត្រូវសហការគ្នាចូលរួមអភិវឌ្ឍន៍ និងលើកកម្ពស់លើវិស័យកសិកម្មផ្ទៃក្នុងរបស់កម្ពុជា ដើម្បីឈានទៅប្រកួតប្រជែងនៅកម្រិតតំបន់ និងពិភពលោក។   «រាជរដ្ឋាភិបាលមិនមែនចេះតែអន្តរាគមន៍គ្រប់រឿងបាននោះទេ ព្រោះប៉ះពាល់ដល់ច្បាប់នៃការប្រកួតប្រជែងក្នុងទីផ្សារសេរី»។ នេះជាការថ្លែងបញ្ជាក់របស់សម្ដេចធិបតី។ ទន្ទឹមនឹងនេះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ណែនាំដល់ក្រុមឈ្មួញទាំងអស់ត្រូវបង្កើនការផលិត និងពង្រឹងច្រវាក់ផលិតកម្មក្នុងប្រទេសឲ្យបានកាន់តែច្រើនឡើងថែមទៀត ដើម្បីបញ្ចៀសការនាំចេញវត្ថុធាតុដើម ដែលបម្រើឲ្យការផលិតនៅក្រៅប្រទេសនោះ៕

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ថោង ខុន ៖ បាវចនា «កីឡារស់ក្នុងសន្តិភាព» បានជះឥទ្ធិពល ដល់បេះដូងមនុស្សជាតិគ្រប់ៗរូបឱ្យមើលឃើញពីគុណតម្លៃដ៏ខ្ពង់ខ្ពស់

ចេញផ្សាយ ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដមន្ត្រីបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC-CAMAPGOC) ឆ្នាំ២០២៣បានលើកឡើងថា បាវចនា «កីឡារស់ក្នុងសន្តិភាព» បានជះឥទ្ធិពលដល់បេះដូងមនុស្សជាតិគ្រប់ៗរូបឱ្យមើលឃើញពីគុណតម្លៃដ៏ខ្ពង់ខ្ពស់មិនអាចកាត់ថ្លៃបាន គឺសន្តិភាព ដែលមនុស្សជាតិប្រាថ្នាចង់បានគ្រប់ៗទីកន្លែង និងគ្រប់ពេលវេលា។   នេះជាការគូសបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ថោង ខុន នៅក្នុងសន្ទករថា និងរបាយការណ៍ក្នុងពិធីជប់លៀងអបអរជោគជ័យស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ កាលពីយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។   ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានផ្ដល់នូវទស្សនាទានថ្មីសម្រាប់ចលនាកីឡាអូឡាំពិកអន្តរជាតិ-ចលនាប៉ារ៉ាឡាំពិកអន្តរជាតិ និងផ្លាស់ប្ដូរផ្នត់គំនិតអូឡាំពិក-ប៉ារ៉ាឡាំពិកនិយមបែបចាស់ បង្កើតរូបមន្តថ្មីបែបផែនកម្ពុជា ប្រទេសតូចមានបេះដូងទូលាយ និងទស្សនាទាន សន្សំសំចៃប៉ុន្តែបង្កើតភាពអស្ចារ្យដល់ ព្រឹត្តិការណ៍ […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយអភិបាលខេត្តយូណាន នៃប្រទេសចិន នៅខេត្តសៀមរាប

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Wang Yubo អភិបាលខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)”។

ព័ត៌មានជាតិ

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំឲ្យក្រសួងការងារផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ពលរដ្ឋឲ្យយល់ច្បាស់ពីគោលនយោបាយបណ្ត្តុះបណ្តាលជំនាញ និង ប.ស.ស ដើម្បីពលរដ្ឋទាញយកផលប្រយោជន៍

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងការងារ និងបណ្តះុបណ្តាលខិតខំសហការជាមួយដៃគូពាក់ព័ន្ធផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនដល់ពលរដ្ឋឲ្យយល់ច្បាស់ពីកម្មវិធីគោលនយោបាយ២ គឺ កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត» និង «កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត» និង «កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» នាព្រឹកថ្ងៃទី១៤ ខែវិច្ជិកា ឆ្នាំ២០២៣នេះ ។   ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងការងារតាមដានត្រួតពិនិត្យកម្មវិធីទាំងនេះឲ្យបានជាប់ ទទួលយកសំណូមពរ ដោះស្រាយបញ្ហាប្រឈម និងវាយតម្លៃ ធានាបាន នូវគុណភាព។   សម្តេចធិបតីក៏បានណែនាំឲ្យក្រសួងការងារបន្តសហការជាមួយវិស័យឯកជនដើម្បីរួមគ្នាឲ្យកម្មវិធីទាំងនេះទទួលបានជោគជ័យ។ សម្តេចសង្ឃឹមថា យុវជនយើងនឹងទទួលបានឱកាសដ៏ពិសេសនេះដើម្បីពង្រឹងសមត្ថភាព៕

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ឲ្យរៀបចំប្រព័ន្ធឌីជីថលក្នុងវិស័យទេសចរណ៍ ខណៈដែលរាជរដ្ឋាភិបាលដាក់យុទ្ធសាស្ត្រ ទស្សនាសៀមរាប ឆ្នាំ២០២៤ ដើម្បីជំរុញទេសចរណ៍ក្នុងខេត្តសៀមរាប

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «អគ្គនាយកដ្ឋានអន្តោប្រវេសន៍ត្រូវដាក់ចេញ នូវគោលការណ៍ចំនួនបី ក្នុងនោះទី១ ការរៀបចំសម្របសម្រួលកែលម្អសំរាប់ការបំពេញបែបបទ នៃការមកដល់របស់របស់ភ្ញៀវទេសចរជាប្រព័ន្ធអេឡិចត្រូនិក ។ ទី២ ត្រូវរៀបចំប្រព័ន្ធHoteline ដើម្បីទទួលពាក្យបណ្ដឹង និងត្រួតពិនិត្យបណ្ដឹងអ្នកទេសចរណ៍ពេលកើតបញ្ហាផ្សេងៗពីភ្ញៀវទេសចរ ។ ទី៣ បំពាក់កាមេរ៉ាដើម្បីងាយស្រួលតាមដានការបំពេញការងារ និងវាយតម្លៃរបស់មន្ត្រីអន្តោប្រវេសន៍»។នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតី នៃវេទិកា «រាជរដ្ឋាភិបាល -ផ្នែកឯកជន» លើកទី១៩ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «យើងនឹងសាកល្បងមុនគេនៅព្រលានយន្តហោះខេត្តសៀមរាបមុនគេ បន្ទាប់ទៅនឹងបន្តអនុវត្តន៍នៅព្រលានយន្តហោះផ្សេងៗ និងច្រកអន្តរជាតិផ្សេងៗ។ សម្តេចធិបតី ក៏បានអំពាវនាវឲ្យភាគីពាក់ព័ន្ធត្រូវខិត្តខំស្អាត និងរៀបចំកម្ពុជាឲ្យបានល្អស្អាត ដើម្បីទទួលអ្នកទេសចរណ៍។ ជាមួយគ្នានេះ នៅសម្តេចបានណែនាំដល់ក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធត្រូវរកទីផ្សារជូនប្រជាកសិករខ្មែរ ដូចជានាំបន្លែត្រីសាច់ផ្គត់ផ្គង់នៅតាមតំបន់ទេសចរណ៍នានា។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «រាជរដ្ឋាភិបាល សម្រេចដាក់ចេញយុទ្ធសាស្ត្រ ទស្សនាសៀមរាប ឆ្នាំ២០២៤ ដើម្បីជំរុញសកម្មភាពទេសចរណ៍ក្នុងខេត្តសៀមរាប»។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី […]