ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងមាន់ជល់អនឡាញនៅចំណុចផ្លូវចូលទៅច្រកព្រំដែនកម្ពុជាថៃស្ថិតក្នុងភូមិថ្នល់បំបែកឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យបើកដំណើរការលេងយ៉ាងរលូនដោយពុំមានការរំខានពីអាជ្ញាធរមានសមត្ថកិច្ចក្នុងឃុំគោករមៀតនោះឡើយ..!!!

បន្ទាយមានជ័យ ÷ ថ្ងែទី ៣១ ខែ ១២ ឆ្នាំ ២០២៣

ល្បែងស៊ីសងមាន់ជល់អនឡាញមួយកន្លែងជាប់នឹងផ្លូវចូលទៅច្រកព្រំដែនកម្ពុជាថៃក្នុងភូមិថ្នល់បំបែកឃុំគោករមៀតកំពុងតែបើកដំណើរការ លេងយ៉ាងក៏គិតគូគ្រេងដោយពុំមានអាជ្ញាធរក្នុងឃុំគោករមៀតធ្វើការណែនាំឬទប់ស្កាត់នោះឡើយ។

ធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងភូមិនោះមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីទ្រព្យសម្បត្តិរបស់ពួកគាត់ព្រោះថាបើកាលណាក្នុងមានល្បែងស៊ីសងប្រាកដជាមានចោរលួចប្លនដែលធ្វើឲ្យក្នុងភូមិអសន្តិសុខ។

រីឯមន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀតសំងំស្ងាត់ឈឹងធ្វើឲ្យប្រជាពលរដ្ឋដាក់ការសង្ស័យថានឹងមាន………ជាមួយនឹងមេបើកល្បែងសុីសងនោះហើយមើលទៅ

ហើយម្យ៉ាងវិញទៀតបើក្នុងភូមិមានល្បែងស៊ីសងតើ ៧ ចំណុចរបស់រាជរដ្ឋាភិបាលភូមិឃុំមានសុវត្ថិភាពតើអាចមានសុវត្ថិភាពដែរឬទេបើក្នុងភូមិមានល្បែងស៊ីសងដូច្នោះ ហើយប្រជាពលរដ្ឋពួកគាត់សុំសំណូមពរដល់លោកអធិការរដ្ឋាននគរបាលស្រុកថ្មពួកជាពិសេសលោកឧត្តមសេនីយ៍ទោសិទ្ធិឡោះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យជួយមានវិធានការជូនពួកគាត់ផង។

ករណីល្បែងអនឡាញមាន់ជល់ខាងលើអង្គភាពយើងខ្ញុំមិនអាចសុំបំភ្លឺពីរលោកមេប៉ុស្តិ៍រដ្ឋបាលឃុំគោករមៀតបានទេព្រោះគ្មានលេខទូរសព្ទទំនាក់ទំនងហើយអង្គភាពយើងរង់ចាំការបកស្រាយបំភ្លឺពីអាជ្ញាធរពាក់ព័ន្ធក្នុងឃុំគោករមៀតរៀងរាល់ម៉ោងធ្វើការ៕

Leave a Reply

Your email address will not be published.