ព័ត៌មានសន្តិសុខសង្គម

កម្លាំងប៉ុស្តិ៍រំលេចសហការជាមួយនឹងប្រជាការពារឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនិងករណីប្រើប្រាស់និងជួញដូងដោយខុសច្បាប់នៅសារធាតុញៀន.

ខេត្តពោធិ៍សាត់ : នាថ្ងៃពុធ ទី២០ ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង១៧:៣៣នាទី កម្លាំងប៉ុស្តិ៍រំលេច ចំនួន ០៤នាក់ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី សំ សុផល នាយប៉ុស្តិ៍រំលេច សហការជាមួយកម្លាំងប្រជាការពារ បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចលើខ្នងប្រឡាយកោះខ្ចាយ ស្ថិតនៅក្នុងភូមិកូនត្នោត ឃុំរំលេច។ លទ្ធផលបង្ក្រាបបាន÷ – មនុស្សចំនួន ០១នាក់ ឈ្មោះ សន រ ភេទប្រុសអាយុ ៣២ ឆ្នាំ មានទីលំនៅភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។ វត្ថុតាងរួមមានដូចជា÷ ១, ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៣កញ្ចប់ ទម្ងន់១១,៥២ក្រាម សាច់ថ្នាំសុទ្ធ។ ២, កូនថង់រំលែកថ្នាំមួយចំនួន ៣, អំពូលសម្រាប់ជក់ចំនួន ១ ៤, ទុយោរំលែកថ្នាំចំនួន ១ ៥, ដែកកេះចំនួន២ ៦, កូនកន្ត្រៃចំនួន ១ ៧, កូនកាំបិតចំនួន១ ៨, […]

ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរបញ្ជាឱ្យសមត្ថកិច្ចជំនាញពិនិត្យករណី​ក្រុមហ៊ុនផលិតដំឡូងមី បាញ់ថ្នាំពុលជះក្លិនអាក្រក់ដែលឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋស្រុកបុរីអូរស្វាយសែនជ័យ

ស្ទឹងត្រែង : លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានបញ្ជាក់ប្រាប់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ថា លោកនឹងឱ្យសមត្ថកិច្ចជំនាញបន្តតាមដានករណី​ក្រុមហ៊ុនផលិតដំឡូងមី បាញ់ថ្នាំពុលជះក្លិនអាក្រកដែលធ្វើរឲ្យ ប៉ះពាល់សុខភាពប្រជាពលរដ្ឋ ប្រសិនបើកម្ចាស់ក្រុមហ៊ុននៅប្រព្រឹត្តមិនកែប្រែ និងដាក់ពាក្យបណ្តឹងទៅស្ថាប័នជំនាញឱ្យមកពិនិត្យ និងធ្វើរការផាកពិន័យចំពោះទង្វើមិនគប្បីនេះ ព្រោះធ្វើអ្វីក៏ដោយត្រូវតែគិតអំពីសុខភាពសាធារណៈជាចម្បង។ សូមបញ្ជាក់ថា ក្រុមហ៊ុនផលិតដំឡូងមីចំកាត់នេះ មានទីតាំងនៅភូមិឫទ្ធីសែនជ័យថ្មី ឃុំបុរីអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលបានដាំដំណាំចម្រុះ និងធ្លាប់កើតរឿងរ៉ាវជាច្រើនករណីមកហើយដែរ ដោយសារតែការអនុវត្តការងារមិនត្រឹមត្រូវតាមកិច្ចសន្យា ព្រោះក្រុមហ៊ុនមិនដាំដំឡូងមី បែជាមកដាំចេក ស្វាយ ខ្នុរ ទៅវិញ ហើយប្រើប្រាស់ថ្នាំគីមីបាញ់សម្លាប់សត្វល្អិតខ្លាំងលើសបង្កផលប៉ះពាល់ផ្នែកសុខភាពទៀតផង។ ពាក់ព័ន្ធនឹងករណរីនេះ ប្រពលរដ្ឋជាង២០០នាក់ បានជួបជុំគ្នាធ្វើសំណើសុំឱ្យអាជ្ញាធរពាក់ព័ន្ធ ជួយពិនិត្យមើលទៅលើក្រុមហ៊ុនផលិតដំឡូងមីចំកាត់ ដែលបានបាញ់ថ្នាំទៅលើដំណាំចេកនេះជះក្លិនបំពុលបរិស្ថាន បង្កផលប៉ះពាល់ផ្នែកសុខភាពរបស់ប្រជាពលរដ្ឋ។ លោក សោម សារុន តំណាងឱ្យប្រជាពលរដ្ឋនៅភូមិឬទ្ធីសែមជ័យ២ ក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានលើកឡើងថា ប្រជាពលរដ្ឋរងក្លិនអាសោចពីថ្នាំដែលកម្មករក្រុមហ៊ុនសផលិតដំឡូងមីចំកាត់ យកមកបាញ់លើដំណាំចេក ហើយបំភាយក្លិនមកតាមខ្យល់បង្កឱ្យប្រជាពលរដ្ឋ ជាពិសេសកុមាររៀននៅសាលាបឋមសិក្សាមានអការៈថប់ដង្ហើមពុលក្អួត និងបរិភោគអាហារមិនកើត។ នេះជាករណីប្រឈមប៉ះពាល់ទៅដល់ផ្នែកសុខភាពរស់នៅ ប្រសិនបើក្រុមហ៊ុនគិតតែពីការមានបានរបស់ខ្លួន មិនគិតពីផលប៉ះពាល់សុខភាពសាធារណៈ ហើយថ្នាំនេះមានជាតិគីមីពុលក៏មិនដឹង ឬជាប្រភេទថ្នាំពុលសម្លាប់សត្វល្អិតក៏ថាបាន […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនជាតិថៃប្រុសស្រី២នាក់ ករណីជួញដូគ្រឿងញៀនញៀន នៅព្រំដែនកម្ពុជា-ថៃក្នុងក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ អនុវត្តន៍តាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ .លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន កាលវេលាម៉ោង១៧:០០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ បានឆ្មក់ចុះបង្ក្រាបករណីជួញដូរថ្នាំញៀន នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ន បានឃាត់ជនសង្ស័យជនជាតិថៃប្រុសស្រី២នាក់ យកមកសួរនាំ។ ប្រតិបត្តិការបង្ក្រាបនេះដែរក៍ មានការសម្របសម្រួលដោយផ្ទាល់ពីលោក លឹម ប៊ុន សុភក្រ័ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបន្ទាយមានជ័យ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ៖ ១-ឈ្មោះ SUCHAT RAMAN ភេទប្រុស អាយុ ៤២ ឆ្នាជនជាតិ ថៃ មុខរបរ កម្មករ កាន់លិខិតឆ្លងដែនលេខ AC ៣៨១១៨៨៦។ ២-ឈ្មោះ MACA RAMAN ភេទ ស្រី អាយុ ៣៨ ឆ្នាំ ជនជាតិ ថៃ […]

ព័ត៌មានសន្តិសុខសង្គម

យ៉ាងហោចណាស់ មានមនុស្សចំនួន៩នាក់បានស្លាប់និងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដចំនួន៣គ្រឿងនៅចំណុចចំណោទពេជ្រនិល

យ៉ាងហោចណាស់ មានមនុស្សចំនួន៩នាក់បានស្លាប់និងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដចំនួន៣គ្រឿងនៅចំណុចចំណោទពេជ្រនិល ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទី នៅចំណុចចំណោទពេជ្រនិល ចន្លោះគីឡូម៉ែត្រ ១០៣-១០៤ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។ សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍គ្រោះចរាចរណ៍នេះបង្កឡើងដោយរថយន្ដដឹកស៊ីទែនហ្គាស បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ និងបានរត់គេចចេញពីកន្លែងកើតហេតុ បានបើកទៅបុករថយន្ដមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ3C-3445 សណ្តោងរ៉ឺម៉ក់ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 4A-1424 រួចបន្តទៅបុករថយន្តមួយគ្រឿងទៀត ម៉ាកFORD TRANST ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3F-5325 ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា។ ហេតុការណ៍នេះ បានធ្វើឱ្យមនុស្សម្នាក់បានស្លាប់ និង៨នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះសមត្ថកិច្ចបញ្ជាក់ថា មានជនរងគ្រោះម្នាក់ ភេទប្រុសបានបាត់បង់ជីវិតនៅកន្លែងកើតហេតុ និងរបួសស្រាលធ្ងន់ ស្រាល មួយចំនួន។ កម្លាំងនគរបាលស្រុកភ្នំស្រួច បាននិងកំពុងសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ ដើម្បីជៀសវាងបង្កឲ្យមានការកកស្ទះចរាចរណ៍៕

ព័ត៌មានសន្តិសុខសង្គម

រថយន្តម៉ាក ford ranger ក្រឡាប់​ជា​ច្រើន​ត្រឡប់​ផ្ងារជើង​ឡើង​លើ ស្រាប់ធ្លាយ​ចេញ​មកសុទ្ធតែ​ឈើ​ប្រណីត​ជាង​២០​ដុំ​ នៅស្រុក​សណ្តាន់

កំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​កំពុង​តែ​បើក​សុខ​ៗ ស្រាប់តែ​បែក​កង់ បណ្ដាល​ឱ្យ​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ផ្ងារជើង​ឡើង​លើ ហើហើក៍ធ្លាយចេញ​សុទ្ធតែ​ឈើ​ប្រណីត​ជាង​២០​ដុំ​ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​៣​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​ត្បូង​ទឹក ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​បន្ត​ថា មុន​ពេល​កើតហេតុ រថយន្ត​ម៉ាក RANGER ពណ៌​ស មួយ​គ្រឿង បាន​ក្រឡាប់​ជា​ច្រើន​ត្រឡប់​ផ្ងារជើង​ឡើង​លើ ដោយសារ​បែក​កង់​ទៅ​មុខ​លែង​រួច ហើយ​នៅ​ក្នុង​រថយន្ត​នោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​រក​ឃើញ​មាន​ឈើ​ប្រណីត​ជាង​២០​ដុំ​ឯណោះ​។ រីឯអ្នកបើកបរ​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​នោះ ក្រោយ​ពីកើតហេតុ​ភ្លាម ក៏​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្ដង មុន​ពេល​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ដល់​។ ប្រភព​ដដែល​បាន​បន្ថែម​ទៀត​ថា រថយន្ត​នោះ បាន​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ផល​-​អនុ​ផល​ព្រៃឈើ (​ឈើ​ប្រណីត​) ដោយ​ខុសច្បាប់ ចេញពី​ខេត្តព្រះវិហារ ដោយ​ឆ្លងកាត់​ទីស្នាក់ការ​សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន ដែល​សង់​នៅ​ប្រប​នឹង​ដងផ្លូវ រួច​ចូល​មក​ខេត្តកំពង់ធំ ស្រាប់តែ​បែក​កង់​មុខ និង​កង់​ក្រោយ​នៅ​ផ្នែក​ខាងឆ្វេង បណ្តាល​ឱ្យ​ក្រឡាប់​ច្រើនត្រឡប់ផ្ងារជើង​ឡើង​លើ​តែ​ម្តង​។ បច្ចុប្បន្ន កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សណ្តាន់ បាន​ចុះ​ពិនិត្យ ហើយ​នាំ​យក​រថយន្ត ព្រមទាំង​ឈើ​ទាំងនោះ​ទៅ​រក្សា​ទុក​នៅ​ក្នុង​បរិវេណ​អធិការ​ស្រុក ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕

ព័ត៌មានសន្តិសុខសង្គម

សាច់គោបង្កក និងគ្រឿងសមុទ្រក្លាស្សេល្មើសខូចគុណភាព ចំនួនប្រមាណជាង ៨តោន ត្រូវបានមន្ត្រីជំនាញ ក.ប.ប.ដុតកម្ទេចចោល

ខេត្តតាកែវ៖ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តតាកែវ សហការជាមួយនាយកដ្ឋានសវនកម្មគយនិងរដ្ឋាករកម្ពុជា និងសាខាគយ និងរដ្ឋាករកម្ពុជា ខេត្តតាកែវ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ដុតកម្ទេចចោលនូវទំនិញខូចគុណភាព និងទំនិញហាមឃាត់ ចំនួន ៨ ៨១២គីឡូក្រាម។ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តតាកែវ បានធ្វើការដុតកំទេចចោលនូវទំនិញខូចគុណភាព និងទំនិញហាមឃាត់ ក្នុងនោះមានគ្រឿងសមុទ្រ និងសាច់បង្កក ចំនួន ៨ ៨១២គីឡូក្រាម ដែលរឹបអូសបានកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ នៅទីតាំងដីឡូតិ៍មួយកន្លែងស្ថិតនៅភូមិព្រៃមោក ឃុំស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ទំនិញគ្រឿងសមុទ្រក្លាស្សេ និងសាច់គោបង្កកល្មើសខូចគុណភាព តាមនីតិវិធីជាធរមាន រួមមាន៖ ១.បង្គាក្លាស្សេ ចំនួន ៣៩៤កេស ទម្ងន់សរុបប្រមាណ ៧,០៩២ គីឡូក្រាម។ ២.មឹកក្លាស្សេ ចំនួន ៧កេស ទម្ងន់សរុបប្រមាណ ១៤០ គីឡូក្រាម។ ៣.ក្តាមក្លាស្សេ ចំនួន ១៦កេស ទម្ងន់សរុបប្រមាណ ១៦០គីឡូក្រាម។ […]