ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពត តម្រូវឱ្យអាជ្ញាធរក្រុង-ស្រុកទាំង៩ ណែនាំដល់ម្ចាស់អាជីវកម្ម រុះរើប៉ាណូ ឬស្លាកយីហោ ដែលមានផ្សព្វផ្សាយស្រាបៀរ និងគ្រឿងស្រវឹងគ្រប់ប្រភេទ

កំពត៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ពីការចុះណែនាំដល់បងប្អូនម្ចាស់អាជីវកម្ម រុះរើប៉ាណូ ឬស្លាកយីហោ ដែលមានផ្សព្វផ្សាយស្រាបៀរ និង គ្រឿងស្រាវឹងគ្រប់ប្រភេទនៅតាមមូលដ្ឋានខ្លួន។ ក្នុងសេចក្តីជូនដំណឹងមានខ្លឹមសារថា “ជម្រាបមក លោក លោកស្រីអភិបាល នៃគណៈអភិបាលក្រុង-ស្រុក កម្មវត្ថុ៖ ស្តីពីការចុះណែនាំដល់បងប្អូនម្ចាស់អាជីវកម្ម រុះរើប៉ាណូ ឬស្លាកយីហោ ដែលមានផ្សព្វផ្សាយស្រាបៀរ និង គ្រឿងស្រាវឹងគ្រប់ប្រភេទ។   តបតាមកម្មវត្ថុខាងលើ រដ្ឋបាលខេត្តកំពត សូមជម្រាបជូន លោក លោកស្រី អភិបាល នៃគណៈ អភិបាលក្រុង-ស្រុក ជ្រាបថាៈ ការផ្សព្វផ្សាយគ្រឿងស្រវឹងតាមដងផ្លូវ ទីតាំងលក់ភេសជ្ជៈ និងតាមទីតាំងសាធារណៈនានា បានជះឥទ្ធិពលអវិជ្ជមានដល់សង្គម ពិសេសជាការអូសទាញដល់យុវជនឱ្យសេពគ្រឿងស្រវឹង ដែលឈានដល់ការបង្កអំពើហឹង្សាផ្សេងៗ និងគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសារសេពគ្រឿងស្រវឹងជាដើម។   ដើម្បីចូលរួមចំណែកការលើកកម្ពស់សីលធម៌សង្គម ការរស់នៅប្រកបដោយសុខដុមនីយកម្ម ក្នុងគ្រួសារខ្មែរ និងចូលរួមរក្សាសណ្តាប់ធ្នាប់ សោភ័ណភាព នៅតាមផ្លូវ ទីប្រជុំជននានា ក្នុងភូមិសាស្ត្រខេត្តកំពត ។   ក្នុងសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា រដ្ឋបាលខេត្តកំពត សូមធ្វើការណែនាំដល់ លោក […]

ព័ត៌មានជាតិ

ក្រសួងបរិស្ថាន និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)រួមគ្នាបង្កើតស្ថានីយបណ្តុះកូនឈើ សម្រាប់ចែកជូនប្រជាជនដោយឥតគិតថ្លៃ

  ថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០២៤ ទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកស្រី Alissa Chaker តំណាង UNDP បានចុះកិច្ចព្រមព្រៀងលើការចាប់ផ្តើមអនុវត្ត គម្រោង« ពង្រឹងយុទ្ធសាស្ត្របៃតងតាមរយៈស្ថានីយ៍ណ្ដុះកូនឈើថ្នាក់តំបន់នៅកម្ពុជា» ដោយផ្តោតលើការកសាងផែនការមេសម្រាប់សាងសង់ស្ថានីយបណ្តុះកូនឈើចំនួន៥តំបន់ ដែលមានលក្ខណៈ បន្ស៊ាំ ទៅនឹងការប្រែប្រួលអាកាសធាតុ នវានុវត្តនិងទំនើបកម្មនៅខេត្តកោះកុង កំពង់ស្ពឺ សៀមរាប ត្បូងឃ្មុំ និង មណ្ឌលគិរី ដោយចាប់ផ្តើមអនុវត្តសាងសង់ស្ថានីយចំនួន១កន្លែងក្នុងក្របខ័ណ្ឌគម្រោងនេះ។   លោកស្រី Alissa បានបញ្ជាក់ថាក្នុងនាម UNDP គឺសាទរចំពោះយុទ្ធនាការកាត់បន្ថយប្លាស្ទិក និងការដាំឈើ ១លានដើម របស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលគម្រោងនេះនឹងរួមចំណែកដ៏ធំក្នុងការបង្កើននូវគម្របព្រៃឈើឱ្យបាន៦០% និងសម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រឹត្យកាបូន នៅឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា។   ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់កម្មអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) ដៃគូអភិវឌ្ឍន៍និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានគាំទ្រលើព្រឹត្តិការណ៍ «ពន្លកបៃតង» ដែលរាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន បាននិងកំពុងតែប្រឹងប្រែងសម្រេចឱ្យបាននូវឆន្ទៈនយោបាយរបស់កម្ពុជា និងការបង្កើតស្ថានីយបណ្តុះកូនឈើ […]

ព័ត៌មានជាតិ

តាមប្រាសាទនានា ធ្វើយ៉ាងណាឲ្យរមណីយដ្ឋានអង្គរ មានភាពស្រស់ស្អាត និងជាទីគយគន់របស់ភ្ញៀវទេសចរ

អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថាក្រៅពីមានតួនាទីជួយសម្របសម្រួល និងទទួលបដិសណ្ឋាកិច្ច ចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាតាមប្រាសាទនានាហើយនោះ ក្រុមភ្នាក់ងារទេសចរ ក៏បានជួយធ្វើការបោសសម្អាតជាប្រចាំនៅតាមទីតាំងប្រាសាទនានា ជាគោលដៅប្រចាំការរបស់ពួកគាត់។    អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា គោលដៅចម្បងរួមគ្នាតែមួយនោះគឺ ធ្វើយ៉ាងណាឲ្យរមណីយដ្ឋានអង្គរ មានភាពស្រស់ស្អាត ជាទីគយគន់របស់ទេសចរ៕

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល

  ចេញផ្សាយ ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២៤ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន ដើម្បីពិនិត្យឡើងវិញការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ បានលើកឡើងថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួងទាំងអស់ ត្រូវសិក្សាស្វែងយល់បន្ថែមលើយុទ្ធសាស្រ្តស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឱ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងបុព្វហេតុបរិស្ថានកម្ពុជា និងចូលរួមជាមួយអន្តរជាតិ ក្នុងការឆ្លើយតបនឹងបញ្ហាបរិស្ថានសកល។   ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្តជំរុញបន្ថែមឱ្យមន្ត្រីរាជការក្រសួងបរិស្ថាន បង្កើនតួនាទីចូលរួមអប់រំ និងផ្សព្វផ្សាយ ពីបញ្ហាបរិស្ថាន ឱ្យបានច្រើនឡើងថែមទៀត កុំឱ្យមានការចោលសំរាមផ្តេសផ្តាស ជាពិសេសរួមចំណែកភាពស្អាតលើដី ភាពស្អាតលើផ្ទៃទឹក និងភាពស្អាតលើអាកាស និងចូលរួមដាំដើឈើ ឱ្យបានច្រើន ដើម្បីបង្កើនភាពបៃតង នៅតាមទីសាធារណៈ សហគមន៍ សាលារៀន និងវត្តអារាម និងដាំស្តារព្រៃជាដើម ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ ហើយឈរលើផែនទីចង្អុលផ្លូវមួយនេះ វិស័យបរិស្ថានរបស់កម្ពុជា នឹងទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលខេត្តកណ្តាល

  ខេត្តកណ្តាល ÷ ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ដោយ ឯកឧត្តម គួច ចំរើន អតីតអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ត្រូវបានផ្ទេរ និងតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ជំនួសឯកឧត្តម គង់ សោភ័ណ ដែលត្រូវតែងតាំងតួនាទីថ្មី៕  

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ៥ចំណុច ដើម្បី បន្តជួយអតីតយុទ្ធជនកម្ពុជា

  ចេញផ្សាយ ២៦-មិថុនា-២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “ទោះបីជារាជរដ្ឋាភិបាលមានការគិតគូរ និង បានដាក់ចេញនូវវិធានការគ្រប់ជ្រុងជ្រោយហើយ ខ្ញុំសូមផ្ដល់នូវអនុសាសន៍មួយចំនួន ដើម្បីតម្រង់ទិស ធានាដល់ការសម្រេចបាន នូវគោលដៅ ជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីបន្តជួយដល់អតីតយុទ្ធជនកម្ពុជា។ ក្នុងពិធីប្រារព្ធខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៤ សម្តេចធិបតី បានផ្តល់អនុសាសន៍ ទី១. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ត្រូវជំរុញការបង្កើតគណៈ- កម្មការអភិវឌ្ឍសហគមន៍អតីតយុទ្ធជន ឃុំ-សង្កាត់ នៅតាមរាជធានី-ខេត្ត និង បន្តចុះ ប្រមូលទិន្នន័យអំពីស្ថានភាពជីវភាពបញ្ហាប្រឈម និងតម្រូវការរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និង គ្រួសារ, និង រៀបចំកម្មវិធីអភិវឌ្ឍសហគមន៍អតីតយុទ្ធជន ឱ្យមានដំណើរការល្អ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់នូវសេវាគាំពារសុខុមាលភាព អតីតយុទ្ធជនឱ្យកាន់តែល្អប្រសើរ ។ ទី២. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា […]

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ កំពុងពិនិត្យទិដ្ឋភាពច្បាប់​ បន្ទាប់ពីតំណាងកម្មករជាង១៣ម៉ឺននាក់ដាក់ញត្តិ ស្នើសុំកិច្ចអន្តរាគមន៍ ចេញផ្សាយ ថ្ងៃទី ២៥ ខែ មិថុនា ឆ្២០២៤ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា ក្រសួងមហាផ្ទៃកំពុងពិនិត្យមើលផ្នែកច្បាប់ លក្ខន្តិកៈ របស់អង្គការសមាគម និងសំណើរសំណូមពរទាំងឡាយដែល ដែលតំណាងកម្មករនិយោជិត១៣ ម៉ឺននាក់បានដាក់ញត្តិ ជាបន្តបន្ទាប់ ស្នើសុំការអន្តរាគមន៍ ដើម្បីពិនិត្យការអនុវត្តសកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិការបស់ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់»។ លោកបានឱ្យដឹងថា ក្រោយពីបានទទួលញត្តិពីតំណាងកម្មករនិយោជិត ក្រសួមហាផ្ទៃកំពុងពិនិត្យមើលសំណូមពរ ឬបញ្ហាដែលជាកង្វល់របស់បងប្អូនកម្មករ និយោជិត បានស្នើសុំឱ្យក្រសួងអន្តរាគមន៍។ បន្ថែមលើនោះក្រសួងក៏ កំពុងពិនិត្យមើលថាតើ តើសំណើរសំណូមពរទាំងនោះស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងឬយ៉ាងណា។ ជាពិសេស ក្រសួងមហាផ្ទៃ ក៏កំពុងពិនិត្យញត្តិទាំងនោះដោយ ធៀបជាមួយច្បាប់ពាក់ព័ន្ធ ពោលគឺច្បាប់ស្តីពីអង្គការសមាគម ដើម្បីដឹងថា ច្បាប់បានកម្រិតដូចម្តេចខ្លះអំពីការដំណើរការប្រព្រឹត្តិទៅ នៃអង្គការសមាគម ជាពិសេសអង្គការសមាគមដែលមានភាគីផ្សេងតវ៉ា ឬស្នើឱ្យមានអន្តរាគមន៍។ មិនតែប៉ុណ្នោះ ក្រសួងក៏ពិនិត្យប្រៀបធៀបថែមទៀត ជាមួយនឹងលក្ខន្តិករបស់សមាគមដែលតម្កល់នៅក្រសួងមហាផ្ទៃ ថាតើធ្វើសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនស្របទៅតាមលក្ខន្តិកៈដែរឬយ៉ាងណា។ លោកបញ្ជាក់ថា៖«យើងនឹងពិនិត្យទៅលើកិច្ចការទាំងអស់នេះទៅតាមច្បាប់ បទដ្ឋានគតិយុត្តិ មិនឱ្យមានការល្អៀង ឬក៏បំពារបំពានច្បាប់ទេ។ ហើយចំពោះវិធានការផ្សេងៗដទៃទៀតនោះ យើងនឹងពិនិត្យជាក់ស្តែងនៅពេលដែលយើងធ្វើការងារដោយយកចិត្តទុកដាក់ផ្អែកលើមូលដ្ឋានច្បាប់។» សូមបញ្ជាក់ថា ថ្នាក់ដឹកនាំសហព័ន្ធសហជីព សមាគម តំណាងឱ្យសមាជិកសមាជិកា ដែលបំពេញការងារ ក្នុងវិស័យកាត់ដេរ និង សេដ្ឋកិច្ចក្រៅប្រព័ន្ធ ចំនួន១៣ម៉ឺននាក់ រួមមាន សហពន្ធសហជីពរក្សាសិទ្ធកម្មករកម្ពុជា និង សហភាពសិទ្ធិកម្មករកម្ពុជា បានយកញត្តិទៅដាក់នៅក្រសួងមហាផ្ទៃជាបន្តបន្ទាប់ គឺនៅថ្ងៃទី១៤ ខែមិថុនា និងថ្ងៃទី២១ ខែមិថុនានេះ ដើម្បីស្នើសុំឲ្យមានការត្រួតពិនិត្យការអនុវត្តសកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិការបស់មជ្ឈមណ្ឌល សម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» ដែលធ្វើសកម្មភាពផ្ទុយពីច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលក្ខន្តិកៈរបស់ខ្លួន។ សហជីពតំណាងកម្មករទាំងនោះបាន សម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់ខ្លាំង ដល់សេដ្ឋកិច្ចគ្រួសាររបស់កម្មករនិយោជិត និង ស្ថេរភាពការងារ តាមរោងចក្រ សហគ្រាស ដែលបណ្ដាលមកពីរបាយការណ៍របស់អង្គការសង់ត្រាល់ ដែលវាយតម្លៃសេរីភាព សហជីព ក្នុងប្រទេសកម្ពុជា មិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតសម្រាប់ស្ថានភាពសហជីពនៅកម្ពុជា និងគ្មានមូលដ្ឋានច្បាស់លាស់។ លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា ប្រាប់អ្នកសារព័ត៌មានក្រោយយកញត្តិដាក់នៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី២១ ខែមិថុនាថា សកម្មភាពរបស់ អង្គការសង់ត្រាល់ មិនបានជួយដល់បងប្អូនកម្មករនិយោជិតទូទៅនៅក្នុងប្រទេសកម្ពុជាឡើយ ផ្ទុយទៅវិញសកម្មភាពរបស់អង្គការ សង់ត្រាល់ បែរជាធ្វើឱ្យប៉ះពាល់អារម្មណ៍អ្នកវិនិយោគទុន ដែលមានស្រាប់ និងអ្នកវិនិយោគ ដែលកំពុងនឹងត្រៀមមកវិនិយោគ នៅកម្ពុជាយ៉ាងខ្លាំង។ ម្យ៉ាងវិញទៀត សកម្មភាព អង្គការ សង់ត្រាល់ ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ដែលជះឥទ្ធិពល ដល់សេដ្ឋកិច្ចក្នុងគ្រួសារ និងស្ថេរភាពការងារ របស់កម្មករនិយោជិតក្នុង និងក្រៅប្រព័ន្ធទាំងអស់នៅក្នុងប្រទេសកម្ពុជា៕

  នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា ក្រសួងមហាផ្ទៃកំពុងពិនិត្យមើលផ្នែកច្បាប់ លក្ខន្តិកៈ របស់អង្គការសមាគម និងសំណើរសំណូមពរទាំងឡាយដែល ដែលតំណាងកម្មករនិយោជិត១៣ ម៉ឺននាក់បានដាក់ញត្តិ ជាបន្តបន្ទាប់ ស្នើសុំការអន្តរាគមន៍ ដើម្បីពិនិត្យការអនុវត្តសកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិការបស់ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់»។   លោកបានឱ្យដឹងថា ក្រោយពីបានទទួលញត្តិពីតំណាងកម្មករនិយោជិត ក្រសួមហាផ្ទៃកំពុងពិនិត្យមើលសំណូមពរ ឬបញ្ហាដែលជាកង្វល់របស់បងប្អូនកម្មករ និយោជិត បានស្នើសុំឱ្យក្រសួងអន្តរាគមន៍។ បន្ថែមលើនោះក្រសួងក៏ កំពុងពិនិត្យមើលថាតើ តើសំណើរសំណូមពរទាំងនោះស្ថិតក្នុងសមត្ថកិច្ចរបស់ក្រសួងឬយ៉ាងណា។   ជាពិសេស ក្រសួងមហាផ្ទៃ ក៏កំពុងពិនិត្យញត្តិទាំងនោះដោយ ធៀបជាមួយច្បាប់ពាក់ព័ន្ធ ពោលគឺច្បាប់ស្តីពីអង្គការសមាគម ដើម្បីដឹងថា ច្បាប់បានកម្រិតដូចម្តេចខ្លះអំពីការដំណើរការប្រព្រឹត្តិទៅ នៃអង្គការសមាគម ជាពិសេសអង្គការសមាគមដែលមានភាគីផ្សេងតវ៉ា ឬស្នើឱ្យមានអន្តរាគមន៍។ មិនតែប៉ុណ្នោះ ក្រសួងក៏ពិនិត្យប្រៀបធៀបថែមទៀត ជាមួយនឹងលក្ខន្តិករបស់សមាគមដែលតម្កល់នៅក្រសួងមហាផ្ទៃ ថាតើធ្វើសកម្មភាពប្រចាំថ្ងៃរបស់ខ្លួនស្របទៅតាមលក្ខន្តិកៈដែរឬយ៉ាងណា។   លោកបញ្ជាក់ថា៖«យើងនឹងពិនិត្យទៅលើកិច្ចការទាំងអស់នេះទៅតាមច្បាប់ បទដ្ឋានគតិយុត្តិ មិនឱ្យមានការល្អៀង ឬក៏បំពារបំពានច្បាប់ទេ។ ហើយចំពោះវិធានការផ្សេងៗដទៃទៀតនោះ យើងនឹងពិនិត្យជាក់ស្តែងនៅពេលដែលយើងធ្វើការងារដោយយកចិត្តទុកដាក់ផ្អែកលើមូលដ្ឋានច្បាប់។»   សូមបញ្ជាក់ថា ថ្នាក់ដឹកនាំសហព័ន្ធសហជីព សមាគម […]

ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្រ្តា៖ ក្រសួងព័ត៌មានជាសេនាធិការរាជរដ្ឋាភិបាល ដែលចាំបាច់ត្រូវជួយដល់ក្រសួង ស្ថាប័នផ្សេងៗ ក្នុងការផ្សព្វផ្សាយព័ត៌មាន

ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ –ក្រសួងព័ត៌មាន ជាសេនាធិការមួយរបស់រាជរដ្ឋាភិបាល ដែលចាំបាច់ណាស់ ត្រូវជួយដល់ ក្រសួង ស្ថាប័ន ផ្សេងៗទៀតក្នុងការផ្សព្វផ្សាយព័ត៌មាន ក៏ដូចជាផលិត ព័ត៌មាន។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។   ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ រវាងក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តី ក្រសួងព័ត៌មានចាត់ទុកថា នេះគឺជាពង្រឹងកិច្ចសហប្រតិបត្តិការលើការងារផលិត និង ផ្សព្វផ្សាយព័ត៌មាន។ ក្នុងកិច្ចសហប្រតិការរវាងក្រសួងព័ត៌មាន ជាមួយក្រសួង ទេសចរណ៍ នេះដែរ អាចវាយតម្លៃបានថាជាកិច្ចសហប្រតិបត្តិការមួយដែលមានសារៈសំខាន់ ហើយក៏ជា វប្បធម៌ថ្មីនៃកិច្ចសហការក្នុងក្របខ័ណ្ឌក្រសួងស្ថាប័នរួមក្រោមអភិក្រមរបស់រាជរដ្ឋាភិបាលកម្ពុជា។   ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ”ក្នុងកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន ជាមួយក្រសួងទេសចរណ៍ វាជាកិច្ចការងារមួយដ៏មានសារៈសំខាន់ ពីព្រោះថាវិស័យ ទេសចរណ៍បានចូលរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចរបស់ជាតិ និងវិស័យទេសចរណ៍ដែល រីកចម្រើនគឺមិនអាចកាត់ផ្តាច់បានទេនូវការងារផ្សព្វផ្សាយនៃសក្តានុពលទេសចរណ៍ និងក៏ដូច ជាវិស័យផ្សេងៗទៀតលើវិស័យទេសចរណ៍”។   ឯកឧត្តម […]

ព័ត៌មានជាតិ

សម្តេចធិបតី និងលោកជំទាវ អបអរសាទរ និងជូនពរជ័យ ដល់បងប្អូនម៉ូស្លីមកម្ពុជា ក្នុងថ្ងៃបុណ្យរ៉ាយ៉ាហាជី

  នាថ្ងៃចន្ទ ទី១០ ខែហ្សុលហិជ្ជះ ឆ្នាំ១៤៤៥ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ចូលរួមអបអរសាទរចំពោះបងប្អូនម៉ូស្លីមកម្ពុជា ចំនួន ៩១០រូប ដែលបានទៅចូលរួមប្រារព្ធពិធីបុណ្យហាជី ដែលជាកាតព្វកិច្ចសាសនា នៅប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងចំណោមបងប្អូនមកពីគ្រប់ជាតិសាសន៍ប្រមាណជាង ២លាននាក់នៅជុំវិញសកលលោក។   ជាមួយគ្នានោះ សម្តេចធិបតី និងលោកជំទាវ ក៏បានសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូសី្លមនៅទូទាំងសកលលោក្នុងថ្ងៃបុណ្យរ៉ាយ៉ាហាជីផងដែរ។   តាមរយៈបណ្តាញសង្គមហ្វេប៊ុក សម្តេចធិបតី សរសេរថា «ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា សូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនម៉ូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស […]

ព័ត៌មានជាតិ

ក្រសួងអប់រំនឹងរៀបចំការប្រឡងវាស់ស្ទង់សមត្ថភាពគណិត វិទ្យាអន្តរជាតិស្តង់ដាប្រទេសជប៉ុន SUKEN TEST ២០២៤ ចេញផ្សាយ ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២៤

ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងវាស់ស្ទង់សមត្ថភាពគណិត វិទ្យាអន្តរជាតិ ស្តង់ដាប្រទេសជប៉ុន សម្រាប់សិស្សថ្នាក់ទី៤ ដល់ថ្នាក់ទី១២ និងនិស្សិតសាកលវិទ្យាល័យ។ការប្រឡងវាស់ស្ទង់សមត្ថភាពគណិតវិឡាអន្តរជាតិស្តង់ដាប្រទេសជប៉ុន SUKENTEST ២០២៤ នេះក្រោមកិច្ចសហការជាមួយវិទ្យាស្ថានវិញ្ញាបនបត្រគណិតវិទ្យានៃប្រទេសជប៉ុន និងសហគមន៍អ្នកគណិតវិទ្យានកម្ពុជា និងមានគោលបំណងដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំគណិតវិទ្យានៅកម្ពុជា តាមរយៈការពង្រឹងសមត្ថភាពសិស្ស និងពង្រឹងប្រសិទ្ធភាពនៃការរៀន ការបង្រៀន និងការសិក្សាស្រាវជ្រាវ។ ការប្រឡងវាស់ស្ទង់សមត្ថភាពគណិតវិឡាអន្តរជាតិស្តង់ដាប្រទេសជប៉ុនបានចាប់ផ្ដើមរៀបចំឡើងតាំងពីឆ្នាំ២០០៨ ហើយក៏មានការផ្អាក អនុវត្តនៅក្នុងកំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដឆ្នាំ២០១៩ និង២០២២ និងបានចាប់ផ្ដើមឡើងវិញនៅឆ្នាំ២០២៣។ លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ ថា សម្រាប់ឆ្នាំ២០២៤ នេះ ការប្រឡងធ្វើឡើងដើម្បី ទី១. ផ្ដល់ឱកាសឱ្យសិស្សដែលមានបំណងចង់ចូលរួមក្នុងការវាស់ស្ទង់សមត្ថភាពផ្នែកគណិតវិទ្យា អាចចូលរួមនៅក្នុងការធ្វើតេស្ដដើម្បីវាស់ស្ទង់សមត្ថភាពរបស់ខ្លួនបាន ហើយកម្មវិធី គឺបើកចំហសម្រាប់ទាំងសិស្សានុសិស្ស ក៏ដូចជាជាសាធារណៈជនទូទៅផងដែរ។ និងទី២. លទ្ធផលដែលទទួលបានពីការធ្វើតេស្តនេះ ក៏សម្រាប់ជាមូលដ្ឋានសម្រាប់អ្នកធ្វើគោលនយោបាយនៅក្នុងការពិនិត្យនិងធ្វើការកែលម្អជាប្រចាំទាំងនៅក្នុងការរៀននិងបង្រៀនមុខវិជ្ជាគណិតវិទ្យាក៏ដូចជាការរៀបចំគោល នយោបាយកម្មវិធីសិក្សានៅក្នុងពេលបន្តបន្ទាប់ផងដែរ។ អ្នកនាំពាក្យរូបនេះបញ្ជាក់ថា សម្រាប់សិស្សានុសិស្សចូលរួមប្រឡងកន្លងមកមានប្រមាណចន្លោះពី ៣រយ ទៅ៤រយនាក់ ។ដោយឡែកសម្រាប់ឆ្នាំ២០២៣កន្លងមកនេះ អ្នកចូលរួមកើនឡើងរហូតដល់ប្រមាណជាងមួយពាន់នាក់ដែលភាគច្រើន គឺសិស្សពីកម្រិតបឋមសិក្សាថ្នាក់ទី៤ ដល់ថ្នាក់ទី៦។ ទាក់ទងនឹងការប្រឡងនេះដែរ សម្រាប់បេក្ខជនជ័យលាភីរង្វាន់ដែលទទួលបាន រួមមាន […]