ព័ត៌មានសិល្បះនិងកីឡា

ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ការផ្ដួចផ្ដើមគំនិតបង្កើតការប្រកួតបាល់ទាត់ពានរង្វាន់ក្រសួងមហាផ្ទៃ ដើម្បីឱ្យមន្ត្រី នគរបាលជាតិ និងមន្រ្តីពន្ធនាគារប្រកួតប្រជែង បង្កើននិងលើកកម្ពស់សុខភាពជាស្នូល

  ភ្នំពេញ៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខាលើកឡើងថាការផ្ដួចផ្ដើមគំនិតបង្កើតការប្រកួតបាល់ទាត់ពានរង្វាន់ក្រសួងមហាផ្ទៃលើកដំបូងបំផុតក្នុងក្របខណ្ឌក្រសួងមហាផ្ទៃគោលបំណងទី១ គឺអនុញ្ញាតឱ្យមន្ត្រីរាជការកងកម្លាំងនគរបាលជាតិនិងមន្រ្តីពន្ធនាគារ បានចូលរួមប្រកួតប្រជែងក្នុងន័យបង្កើននិងលើកកម្ពស់សុខភាព ឱ្យមានកម្លាំងមាំមួនដែលជាស្នូលនៃបុព្វហេតុបម្រើជាតិមាតុភូមិនិងប្រជាជន។ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រសាសន៍លើកឡើងខណៈអញ្ជើញបើកការប្រកួតកីឡាបាល់ទាត់ «ពានរង្វាន់ក្រសួងមហាផ្ទៃ លើកទី១ ឆ្នាំ២០២៤»នៅរសៀលថ្ងៃទី១ខែមីនា ឆ្នាំ២០២៤ នេះនៅទីលានបាល់ទាត់ពហុកីឡដ្ឋានជាតិអូឡាំពិក។   លោកអភិសន្តិបណ្ឌិត ស សុខាបានបន្ថែមអោយដឹងថាការប្រកួតបាល់ទាត់នេះក៏អាចកាត់បន្ថយភាពអសកម្មមួយចំនួនក្នុងជួរកងកម្លាំងនគរបាលជាតិ គោលបំណងទី២ គឺដើម្បីរឹតចំណងមិត្តភាពសាមគ្គីភាពនិងបង្កើនកិច្ចសហប្រតិបត្តិការរវាងអន្តរអគ្គនាយកចំណុះឱ្យក្រសួងមហាផ្ទៃ។លើសពីនេះទៅទៀតជាការសម្រិតសម្រាំងរកកីឡាករដែលមានសមត្ថភាពដើម្បីតំណាងក្រសួងមហាផ្ទៃ ក្នុងការប្រកួតពានរង្វាន់អន្តរក្រសួង។ ក្នុងឱកាសដ៏មានអត្ថន័យនេះ លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍បន្ថែមទៀតផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជារាជរដ្ឋាភិបាលអាណត្តិមុនៗ ក៏បានយកចិត្តទុកដាក់លើវិស័យកីឡា ដែលក្នុងនោះមានគោលបំណងចម្បងបំផុតគឺលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ផ្ដល់ឱ្យប្រជាពលរដ្ឋនូវក្ដីស្រលាញ់ការលេងកីឡា និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្រលក្ខណៈងាយស្រួល និងលើកទឹកចិត្តដល់អត្តពលិកឆ្នើមដែលទទួលបានជ័យលាភី ជាពិសេសកីឡាបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចទំនាក់ទំនងអន្តរជាតិ និងជាតិ។ លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រកួត បានអោយដឹងថាការប្រកួត […]