ព័ត៌មានសន្តិសុខសង្គម

កម្លាំងប៉ុស្តិ៍រំលេចសហការជាមួយនឹងប្រជាការពារឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនិងករណីប្រើប្រាស់និងជួញដូងដោយខុសច្បាប់នៅសារធាតុញៀន.

ខេត្តពោធិ៍សាត់ : នាថ្ងៃពុធ ទី២០ ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង១៧:៣៣នាទី កម្លាំងប៉ុស្តិ៍រំលេច ចំនួន ០៤នាក់ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី សំ សុផល នាយប៉ុស្តិ៍រំលេច សហការជាមួយកម្លាំងប្រជាការពារ បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចលើខ្នងប្រឡាយកោះខ្ចាយ ស្ថិតនៅក្នុងភូមិកូនត្នោត ឃុំរំលេច។ លទ្ធផលបង្ក្រាបបាន÷ – មនុស្សចំនួន ០១នាក់ ឈ្មោះ សន រ ភេទប្រុសអាយុ ៣២ ឆ្នាំ មានទីលំនៅភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។ វត្ថុតាងរួមមានដូចជា÷ ១, ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៣កញ្ចប់ ទម្ងន់១១,៥២ក្រាម សាច់ថ្នាំសុទ្ធ។ ២, កូនថង់រំលែកថ្នាំមួយចំនួន ៣, អំពូលសម្រាប់ជក់ចំនួន ១ ៤, ទុយោរំលែកថ្នាំចំនួន ១ ៥, ដែកកេះចំនួន២ ៦, កូនកន្ត្រៃចំនួន ១ ៧, កូនកាំបិតចំនួន១ ៨, […]

ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតអាម៉េរិកលើកឡើងថា នឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើផ្នែកវប្បធម៌ន្ថែមទៀត

សៀមរាប៖ ឯកអគ្គរដ្ឋទូតអាម៉េរិក ប្រចាំកម្ពុជា លោក W.Patrick Murphy បានសម្តែងនូវក្តីសាទរចំពោះប្រជាជនកម្ពុជា ក្នុងឱកាសដែលប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោក និងថា អាម៉េរិក នឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើផ្នែកវប្បធម៌បន្ថែមទៀត។ ឯកអគ្គរដ្ឋទូតអាម៉េរិក បានថ្លែងបែបនេះ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសដែលលោក បានដឹកនាំគណៈប្រតិភូស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា ប្រមាណ៦០នាក់ មកបំពេញទស្សនកិច្ចខេត្តសៀមរាប ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ លោកលើកឡើងថា ការចុះបញ្ជីប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្មីៗនេះ គឺជាតំបន់ បេតិកភណ្ឌពិភពលោកទី៤របស់កម្ពុជា ដែលការចុះបញ្ជីនេះមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា និងសម្រាប់ពិភពលោក ព្រោះយើងមានតំបន់បេតិកភណ្ឌ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកបន្ថែមទៀត។ លោកទូតបន្តថា កន្លងមកនៅក្នុងរមណីយដ្ឋានអង្គរ អាម៉េរិកបានផ្តល់ជំនួយជាបន្តបន្ទាប់ ដើម្បីជួយស្តារ និងការពារប្រាសាទដ៏ល្បីល្បាញ ។ ជាមួយគ្នានោះកាលពីខែមុន អាម៉េរិកបានប្រកាសជាសាធារណៈថានឹងផ្តល់ជំនួយថ្មីដែលចំនួន៤៥ម៉ឺនដុល្លារ ជូនដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់បន្តការងារអភិរក្សនៅប្រាសាទភ្នំបាខែង។ លោកបន្តថា ដូច្នេះយើងមានការរីករាយក្នុងភាពជាដៃគូ ហើយយើងក៏នឹងពិភាក្សាជាមួយអាជ្ញាធរនានាដើម្បីស្វែងរកតម្រូវការ ថាពួកយើងនឹងជួយអ្វីបានខ្លះ។ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ កម្ពុជា និងសហរដ្ឋអាម៉េរិក បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា លើកិច្ចព្រមព្រៀងផ្នែកវប្បធម៌ […]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំប្រារព្ធពិធីអបអរសារទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ រៀបចំប្រារព្ធពិធីអបអរសារទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ ដែលបានប្រារព្ធធ្វើឡើងនៅវេទិកា៧មករា ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមការចូលរួមពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ នៅក្នុងឱកាសអបអរសារទរ រមណីយដ្ឋានប្រាសាទកោះកេរ ដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូនេះដែរ ដោយមានការចូលរួមយ៉ាងច្រើនកុះករ ពីមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ និងមានការវាយគង ទូងស្គរ នៅកន្លែងប្រារព្ធពិធី និងនៅតាមវត្តអារាម តាមមន្ទីរអង្គភាពនានា ព្រមទាំងតាមមូលដ្ឋាន ក្នុងខេត្តផងដែរ៕

ព័ត៌មានជាតិ

សម្តេចធិបតី ណែនាំឱ្យតាមខេត្តនីមួយៗ គិតគូចេញគោលការណ៍ទាក់ទាញការវិនិយោគ

ចេញផ្សាយ ថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានណែនាំឱ្យតាមខេត្តនីមួយៗ គិតគូចេញគោលការណ៍ទាក់ទាញការវិនិយោគ ក្នុងនោះមានដូចជា វិស័យរោងចក្រ សហគ្រាស ទេសចរណ៍ ដើម្បីកំណើនការងារ កំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាសចំនួន១៨,១០៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៨ ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែ នាំដល់បណ្ដារាជធានី-ខេត្ត ត្រូវធ្វើយ៉ាងណាប្រកួតគ្នាស្វែងរកវិនិយោគិន មកខេត្តរបស់ខ្លួន ឬអាចនិយាយ បានថា (ទាក់ម៉ូយ) ស្របទៅតាមសក្តានុពលរបស់ខេត្តដែលមានស្រាប់ ខណៈរាជរដ្ឋាភិបាលបាន ធ្វើវិមជ្ឈការប្រគល់អំណាចទៅដល់ថ្នាក់ក្រោមជាតិរួចអស់ហើយ។ តាមរយៈខេត្តនីមួយៗ គួរពិនិត្យទៅលើ គោលការណ៍ណាមួយ ដើម្បីទាក់ទាញអ្នកវិនិយោគទាំងខ្មែរនិងបរទេស។ សម្ដេចធិបតី បញ្ជាក់ថា ប្រសិនបើខេត្តខ្លះមានសក្តានុពលទេសចរណ៍ ហើយក្រៅពីគោលនយោបាយ អនុគ្រោះរបស់រាជរដ្ឋាភិបាល ដូច្នោះខេត្តអាចពិចារណា […]

ព័ត៌មានជាតិ

មន្ទីរផែនការខេត្តប៉ៃលិន ផ្សព្វផ្សាយពីយុទ្ធនាការសំភាសន៍ផ្តល់បណ្ណសមធម៌ ដល់បុគ្គលបម្រើការងារក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្

ប៉ៃលិន៖ ពិធីបើកការផ្សព្វផ្សាយស្តីពី យុទ្ធនាការសំភាសន៍ផ្តល់បណ្ណសមធម៌ ជូនដល់បុគ្គលបម្រើការក្នុងសេវាកម្សាន្ត ទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានជីវភាពខ្វះខាត សម្រាប់ខេត្តប៉ៃលិន មានលោក សុខ ពិសី អភិបាលរងខេត្ត បានអញ្ជើញជាគណៈអធិបតី ដែលរៀបចំដោយមន្ទីរផែនការខេត្ត នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។ លោក សុខ ពិសី បានថ្លែងថា៖ រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាចិត្ដយ៉ាងមុតមាំក្នុងការកាត់បន្ថយភាពក្រីក្រ និងគាំទ្រយ៉ាងពេញ ទំហឹងក្នុងការសំភាសន៍ផ្តល់ប័ណ្ណសមធម៌ ជូនដល់បុគ្គលបម្រើការក្នុងសេវាកម្សាន្ត ទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសស្រ្តី ដែលបម្រើការនៅតាមហាង រង្គសាល ឌីស្កូតែក KTV កន្លែងម៉ាស្សា ដែលធ្វើការទទួលប្រាក់កម្រៃ តែមិនមែនជាប្រាក់បៀវត្សនោះឡើយ ។ ដើម្បីឱ្យដំណើរការផ្សព្វផ្សាយការសំភាសន៍ផ្តល់បណ្ណសមធម៌ ជូនដល់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រព្រឹត្ដិទៅមានភាពរលូន និងទទួលបានលទ្ធផលល្អមានភាពសុក្រឹត្យ ក្រុមការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធ ត្រូវរៀបចំបញ្ជីសម្រង់បុគ្គល ឬគ្រួសារមានសមាជិកបម្រើការងារក្នុងសេវាកម្សាន្តទេសចរណ៍ ដែលមានការលំបាកផ្នែកជីវភាពនៅតាមភូមិនីមួយៗ ហើយអ្នកដែលបញ្ចូលក្នុងបញ្ជីបានលុះត្រាតែអ្នកទាំងនោះបានស្នាក់នៅ ក្នុងភូមិយ៉ាងតិចរយៈពេល៣ខែ និងត្រូវមានឯកសារពាក់ព័ន្ធ មានដូចជា សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរ […]

ព័ត៌មានជាតិ

មន្ត្រីក្រសួងព័ត៌មាន បានស្នើដល់ដល់សមាគម ជប៉ុន កម្ពុជា ជួយផ្សព្វផ្សាយព័ត៌មាន អំពីប្រទេសកម្ពុជា ជាភាសាជប៉ុន ដើម្បីអោយប្រជាជនជប៉ុន បានឃើញដឹងនូវអ្វីដែលកើតមានឡើងពិតប្រាកដនៅកម្ពុជា

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្នើដល់ដល់សមាគម ជប៉ុន កម្ពុជា ជួយផ្សព្វផ្សាយព័ត៌មាន អំពីប្រទេសកម្ពុជា ជាភាសាជប៉ុន ដើម្បីអោយប្រជាជនជប៉ុន បានឃើញដឹងនូវអ្វីដែលកើតមានឡើងពិតប្រាកដនៅកម្ពុជា នេះការលើកឡើងរបស់ ឯកឧត្តម រដ្ឋមន្រ្តី ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) អតីតឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា និង លោក Kazunori Kato អនុប្រធានសមាគមជប៉ុនកម្ពុជា និងគណៈប្រតិភូជប៉ុន នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នា ទីស្តីការក្រសួងព័ត៌មាន ។ ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់ពីកិច្ចសហការរវាងក្រសួងព័ត៌មាន ជាមួយសមាគមជប៉ុន កម្ពុជា ពាក់ពន្ធ័ច្រើនផ្នែក សម្រាប់ការផ្សព្វផ្សាយពីតូនាទី របស់អ្នកវិនិយោគទុនជប៉ុននៅកម្ពុជា និងផ្សាយព័ត៌មានពី្រទេសកម្ពុជា ទៅកាន់ប្រទេសជប៉ុន ដើម្បីអោយប្រជាជនជប៉ុន បានដឹងបានកាន់តែច្រើន ។ កន្លងមកនេះ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន ធ្លាប់ បានលើកជាសំណើទៅកាន់ ឯកឧត្តម […]

ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងការបរទេស៖ “ភាពជឿទុកចិត្តចំពោះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ត្រូវបានបាត់បង់យូរណាស់មកហើយ”

ភ្នំពេញ៖ លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីល្ងាចថ្ងៃទី១៤ ខែកញ្ញាម្សិលមិញ បានធ្វើការឆ្លើយតបនៅចំពោះមុខ នៃការអត្ថាធិប្បាយមិនត្រឹមត្រូវ លម្អៀង និងបង្កឱ្យមានការភាន់ច្រលំ ដែលបានផ្សព្វផ្សាយថ្មីៗនេះ ដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស, អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ មានភាពចាំបាច់ក្នុងការ បង្ហាញអំពីព័ត៌មានពិតមួយចំនួន ដូចតទៅ៖ ១. ការអះអាងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់ គឺជាការ អះអាងគ្មានលក្ខណៈថ្លឹងថ្លែង សត្យានុម័ត ឬសមាមាត្រ។ ការសង្កត់ធ្ងន់របស់អង្គការ HRW លើសិទ្ធិពលរដ្ឋ និងនយោបាយ ដោយបំពានដល់សិទ្ធិជាមូលដ្ឋានផ្សេងទៀត រួមទាំងសិទ្ធិរស់រានមានជីវិត សុខុមាលភាព អាហារូបត្ថម្ភ ការអប់រំ និងការអភិវឌ្ឍ គឺជាការប្រព្រឹត្តដែលផ្ទុយពីស្តង់ដារបស់អង្គការសហប្រជាជាតិ (អ.ស.ប)។ គោលការណ៍របស់ អ.ស.ប ដែលត្រូវអនុវត្តចំពោះសិទ្ធិមនុស្សទាំងអស់ ដោយស្មើៗគ្នា ឈរលើជំហរតែមួយ និងមានទម្ងន់ដូចគ្នា ចាំបាច់ត្រូវតែប្រកាន់ខ្ជាប់។ ២. ការបំភ្លេចចោលដោយចេតនា ចំពោះសមិទ្ធផលជាច្រើនរបស់កម្ពុជា គឺជាឧទាហរណ៍នៃការអត្ថាធិប្បាយប្រកប ដោយភាពលម្អៀងរបស់អង្គការ HRW ជោគជ័យរបស់កម្ពុជាជាច្រើន រួមមានកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ […]

ព័ត៌មានជាតិ

ប្រធានសមាគមជប៉ុន-កម្ពុជា ប្រកាសថា នឹងត្រៀមអញ្ជើញវិនិយោគិនជប៉ុន ជាពិសេស​សហគ្រាស ធុនតូចនិង មធ្យម មកវិនិយោគ លើផ្នែកសំខាន់ៗនៅកម្ពុជា

ភ្នំពេញ ÷ឯកឧត្ដម Takahashi Furiaki ប្រធានសមាគមជប៉ុន-កម្ពុជា បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន អំពីការត្រៀមអញ្ជើញវិនិយោគិនជប៉ុន ជាពិសេសសហគ្រាស ធុនតូចនិង មធ្យម (SMEs) មកវិនិយោគ លើផ្នែកសំខាន់ៗនៅកម្ពុជា ដូចដែលឯកឧត្តម បានសន្ទនា​ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នេះ​បើតាមសេចក្ដីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជាចេញផ្សាយថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ ​ក្នុងសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមាន៧មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួប សម្ដែងការគួរ​សម​ជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន- កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមប្រធានសមាគម បានរាយការណ៍ជូនសម្តេចតេជោ អំពីលទ្ធផលការងារ​ដែលសមាគម សម្រេចបានកន្លងមក និងការត្រៀមរៀបចំការបាញ់កាំជ្រួច ដើម្បីអរអរ​សាទរ​ខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ ទំនងការទូតកម្ពុជា-ជប៉ុន ដែលគ្រោងធ្វើ​ឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៣ […]

ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរបញ្ជាឱ្យសមត្ថកិច្ចជំនាញពិនិត្យករណី​ក្រុមហ៊ុនផលិតដំឡូងមី បាញ់ថ្នាំពុលជះក្លិនអាក្រក់ដែលឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋស្រុកបុរីអូរស្វាយសែនជ័យ

ស្ទឹងត្រែង : លោក លី មីណា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានបញ្ជាក់ប្រាប់នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ថា លោកនឹងឱ្យសមត្ថកិច្ចជំនាញបន្តតាមដានករណី​ក្រុមហ៊ុនផលិតដំឡូងមី បាញ់ថ្នាំពុលជះក្លិនអាក្រកដែលធ្វើរឲ្យ ប៉ះពាល់សុខភាពប្រជាពលរដ្ឋ ប្រសិនបើកម្ចាស់ក្រុមហ៊ុននៅប្រព្រឹត្តមិនកែប្រែ និងដាក់ពាក្យបណ្តឹងទៅស្ថាប័នជំនាញឱ្យមកពិនិត្យ និងធ្វើរការផាកពិន័យចំពោះទង្វើមិនគប្បីនេះ ព្រោះធ្វើអ្វីក៏ដោយត្រូវតែគិតអំពីសុខភាពសាធារណៈជាចម្បង។ សូមបញ្ជាក់ថា ក្រុមហ៊ុនផលិតដំឡូងមីចំកាត់នេះ មានទីតាំងនៅភូមិឫទ្ធីសែនជ័យថ្មី ឃុំបុរីអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដែលបានដាំដំណាំចម្រុះ និងធ្លាប់កើតរឿងរ៉ាវជាច្រើនករណីមកហើយដែរ ដោយសារតែការអនុវត្តការងារមិនត្រឹមត្រូវតាមកិច្ចសន្យា ព្រោះក្រុមហ៊ុនមិនដាំដំឡូងមី បែជាមកដាំចេក ស្វាយ ខ្នុរ ទៅវិញ ហើយប្រើប្រាស់ថ្នាំគីមីបាញ់សម្លាប់សត្វល្អិតខ្លាំងលើសបង្កផលប៉ះពាល់ផ្នែកសុខភាពទៀតផង។ ពាក់ព័ន្ធនឹងករណរីនេះ ប្រពលរដ្ឋជាង២០០នាក់ បានជួបជុំគ្នាធ្វើសំណើសុំឱ្យអាជ្ញាធរពាក់ព័ន្ធ ជួយពិនិត្យមើលទៅលើក្រុមហ៊ុនផលិតដំឡូងមីចំកាត់ ដែលបានបាញ់ថ្នាំទៅលើដំណាំចេកនេះជះក្លិនបំពុលបរិស្ថាន បង្កផលប៉ះពាល់ផ្នែកសុខភាពរបស់ប្រជាពលរដ្ឋ។ លោក សោម សារុន តំណាងឱ្យប្រជាពលរដ្ឋនៅភូមិឬទ្ធីសែមជ័យ២ ក្នុងឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង បានលើកឡើងថា ប្រជាពលរដ្ឋរងក្លិនអាសោចពីថ្នាំដែលកម្មករក្រុមហ៊ុនសផលិតដំឡូងមីចំកាត់ យកមកបាញ់លើដំណាំចេក ហើយបំភាយក្លិនមកតាមខ្យល់បង្កឱ្យប្រជាពលរដ្ឋ ជាពិសេសកុមាររៀននៅសាលាបឋមសិក្សាមានអការៈថប់ដង្ហើមពុលក្អួត និងបរិភោគអាហារមិនកើត។ នេះជាករណីប្រឈមប៉ះពាល់ទៅដល់ផ្នែកសុខភាពរស់នៅ ប្រសិនបើក្រុមហ៊ុនគិតតែពីការមានបានរបស់ខ្លួន មិនគិតពីផលប៉ះពាល់សុខភាពសាធារណៈ ហើយថ្នាំនេះមានជាតិគីមីពុលក៏មិនដឹង ឬជាប្រភេទថ្នាំពុលសម្លាប់សត្វល្អិតក៏ថាបាន […]

ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

រដ្ឋមន្ត្រីកសិកម្ម ចុះណែនាំដល់កសិករនៅខេត្តចំនួន ៤ ឲ្យប្រើពូជស្រូវក្រអូបពីរប្រភេទរបស់ខ្មែរ ដែលផ្តល់ទិន្នផលខ្ពស់ មានតម្លៃថ្លៃ និងមានតម្រូវការទីផ្សារខ្ពស់

បន្ទាយមានជ័យ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន និងកំពុងចុះពិនិត្យមើលស្ថានភាពស្រូវ អង្ករ ការបង្កបង្កើនផលដំណាំស្រូវ និងការប្រមូលផលស្រូវរបស់ប្រជាកសិករ នៅខេត្តចំនួន ៤ នៅភាគពាយ័ព្យនៃប្រទេសជាប់ព្រំដែនថៃ ដែលរាជរដ្ឋាភិបាលចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី ៤របស់កម្ពុជា ដែលមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម និងមច្ឆជាតិ។ នៅក្នុងដំណើរចុះមូលដ្ឋានផ្ទាល់ជួបជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ អ្នកនាំចេញ និងជួបសំណេះសំណាលជាមួយប្រជាកសិករ នៅតាមបណ្តាខេត្តទាំងនេះ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានណែនាំដល់កសិករត្រូវជ្រើសរើសប្រើប្រាស់ពូជស្រូវសុទ្ធ ពូជស្រូវល្អ ដូចជា សែនក្រអូប និងផ្ការំដួល ដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរ ដើម្បីទទួលបានទន្និផលខ្ពស់ មានតម្លៃថ្លៃ មានការចុះបញ្ជី មានវិញ្ញាបនបត្រត្រឹមត្រូវ និងមានខ្សែច្រវាក់ទីផ្សារល្អ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការជ្រើសរើសពូជស្រូវសុទ្ធ ដូចជា សែនក្រអូប និងផ្ការំដួល គឺជួយដល់កសិករ ទទួលបានទន្និផល និងបង្កើនផលចំណេញសម្រាប់កសិករ មួយវិញទៀតវាក៏មានតម្រូវទីផ្សារ និងមានតម្លៃល្អផងដែរ។ លោករដ្ឋមន្ត្រី ឌិត ទីណា បានកត់សម្គាល់ឃើញថា ថ្លៃស្រូវនៅបាត់ដំបង ជាក់ស្តែង […]