ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ លោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ លោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។   ជាមួយគ្នានេះគណៈប្រតិភូចូលរួមពីបណ្តាក្រុមហ៊ុនវិនិយោគរបស់សហអាមេរិក ចំនួន ១៧ រួមមាន៖   ១. ក្រុមហ៊ុន Abbott ប្រចាំកម្ពុជា ជាប្រភេទក្រុមហ៊ុនធ្វើអាជីវកម្មលើអាហារូប្ថម្ភ (Nutrition)   ២. ក្រុមហ៊ុន ADM ដែលជាក្រុមហ៊ុនឈានមុខលើការផ្គត់ផ្គង់ផលិតផលអាហារ និងភេសជ្ជៈ   ៣. ក្រុមហ៊ុន Chevron ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Caltex   ៤. ក្រុមហ៊ុន ConocoPhilips ដែលជាក្រុមហ៊ុនឈានមុខមួយលើពិភពលោក ក្នុងផ្នែករុករក និងផលិត ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ   ៥. ក្រុមហ៊ុន Estée Lauder Companies ដែលជាក្រុមហ៊ុនផលិត […]

ព័ត៌មានជាតិ

ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា

ភ្នំពេញ៖​ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអនុញ្ញាតឱ្យលោកឧត្ដមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅកម្ពុជាជួបសម្ដែងការគួរសមនាទីស្ដីការក្រសួងមហាផ្ទៃ រសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបនោះ​ លោកឧត្ដមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង បានជម្រាបជូន លោក ស សុខា អំពីការប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃកម្ពុជា ក្រោមស្មារតីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។ បន្ថែមពីនេះ​ ក៏បានស្នើសុំការគាំទ្រពី​ លោក​ ស សុខា ដើម្បីពង្រឹង និងពង្រីកនូវកិច្ចសហការឱ្យកាន់តែមានប្រសិទ្ធភាព រវាងស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅកម្ពុជា និងបណ្ដាអង្គភាពមានសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃកម្ពុជា។ ជាការឆ្លើយតប លោក ស សុខា បានស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងគាំទ្ររាល់កិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរក្នុងនាមរដ្ឋអធិបតេយ្យ និងជាសមាជិកអាស៊ានដូចគ្នា។ លោកក៏បានសម្ដែងការសោកស្ដាយចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះអគ្គិភ័យឆាបឆេះខុនដូមួយកន្លែងក្នុងរដ្ឋធានីហាណូយ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់កាលពីពេលថ្មីៗនេះផងដែរ៕

ព័ត៌មានសន្តិសុខសង្គម

កម្លាំងអាវុធហត្ថស្រុកភ្នំស្រួចសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនឃាត់ខ្លួនក្រុមជួញដូរ ប្រើប្រាស់គ្រឿងញៀនបានចំនួន០៤នាក់ និងដកហូតគ្រឿងញៀន សម្ភារវត្ថុតាងមួយចំនួន

(កំពង់ស្ពឺ)៖ថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងបានចុះនៅចំណុចភូមិទី៣ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបានការអនុញ្ញាតពី លោកឧត្តម សេនីយ៏ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងបានការសម្របសម្រួលពី លោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ស្ពឺ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំដោយលោកអនុសេនីយ៏ឯក ពេជ្រ ទីន នាយការិយាល័យ ប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាអាវុធហត្ថ ខេត្តព្រះសីហនុ បានឃាត់ខ្លួន ជនសង្ស័យចំនួន ០៤នាក់ ប្រុស០៣នាក់ ស្រី០១នាក់ ។ កម្លាំងឃាត់ខ្លួន និងបានដកហូតវត្ថុតាងសម្ភារក្នុងករណីចែកចាយគ្រឿងញៀនរួមមាន៖ ១-ឈ្មោះ ស សារ៉ាន់ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំ ខាងលើ (មានដីកាបង្គាប់ឲ្យចាប់ខ្លួន ករណីគ្រឿងញៀន នៅខេត្តព្រះសីហនុ) បច្ចុប្បន្ន ប្រគល់ឲ្យ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ អនុវត្តនីតិវិធី […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ៥ចំណុច ដើម្បីឈានទៅសម្រេចបាន នូវចក្ខុវិស័យទេសចរណ៍

ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបតង” នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា «ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមប្តេជ្ញាបន្ត នូវ វីរភាពគំរូរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបន្តស្តារ លើកស្ទួយ និងអភិវឌ្ឍ វិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនថែមទៀត »។ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យទេសចរណ៍ គ្រប់ជ្រុងជ្រោយមួយ ស្តីពីការលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍សកលឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និង ភាពកក់ក្តៅ នោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ៥ចំណុច ក្នុងនោះទី១- ត្រូវបង្កើនការវិនិយោគ និងបន្តកសាងមូលធនមនុស្សបន្ថែមទៀត រាប់ទាំងការគិតគូរកម្មវិធីសិក្សា ប្រកបដោយភាពច្នៃប្រឌិត និងភាពរស់រវើក ធានាឱ្យបានអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ មានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈដែលអាចសម្របខ្លួនបានទៅនឹងការប្រែប្រួលនាពេល […]

ព័ត៌មានជាតិ

អ្នកសារព័ត៌មានជិត ១០០នាក់ ទទួលការបណ្តុះបណ្តាលដើម្បីការពារខ្លួនពីការវាយប្រហារ ឬបោកប្រាស់តាមបណ្តាញសង្គម

ភ្នំពេញ៖ អ្នកសារព័ត៌មានជិត ១០០នាក់ បានរៀនពីរបៀបការពារខ្លួនពីការវាយប្រហារ ការគំរាមគំហែងតាមអ៊ីន ធឺណិត និងការបោកប្រាស់តាមបណ្តាញសង្គម ដែលកំពុងកើតឡើងនៅជុំវិញពិភពលោក។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងនៅឯពិធីប្រគល់វិញ្ញាបនប័ត្រនាល្ងាចថ្ងៃព្រហស្បត៌នេះថា “នេះជាវគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានលើកទី២ហើយ ក្នុងរយៈពេលពីរខែ លើប្រធានបទ “ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព” ដោយផ្តោតសំខាន់ទៅលើ “ហានិភ័យថ្មីៗ និងការគំរាមគំហែងតាមអ៊ីនធឺណិត, ចេះការពារសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីនធឺណិត/ អ៊ីមែល និងបណ្ដាញព័ត៌មានសង្គម, ចេះការពារឯកជនភាព និងទិន្នន័យផ្ទាល់ខ្លួន និងចេះការពារខ្លួនពីការវាយប្រហារ ឬបោកប្រាស់តាមអនឡាញ”។ វគ្គបណ្តុះបណ្តាលខាងលើត្រូវបានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាអ្នកផ្តល់ទីកន្លែង និងផ្តល់គ្រូឧទ្ទរសនាមជំនាញៗ ដើម្បីធានាថាក្រោយសិក្សាចប់នឹងយកទៅអនុវត្តបានដោយប្រសិទ្ធភាព។ លោក ពុយ គា បានវាយតម្លៃខ្ពស់ទៅលើក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលលោកប្រៀបប្រដូចក្រសួងមួយនេះទៅនឹង “កូនក្រមុំដ៏ស្អាត” ដែលស្ថាប័នណាក៏ត្រូវការចង់នែបនិត្យជាមួយក្នុងការប្រតិបត្តិការងារឱ្យលឿនរហ័ស និងប្រកបដោយសុវត្ថិភាពនាសម័យឌីជីថល។ ដោយឡែក លោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានថ្លែងថា “បច្ចេកវិទ្យាឌីជីថលចេះតែជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាកត្តាចំបងតម្រូវឱ្យអង្គភាពស្ថាប័ននានា ជាពិសេសបុគ្គលខ្លួនឯងតែម្តង ត្រូវចាប់យកបច្ចេកវិទ្យាឌីជីថលជាការចំបាច់ក្នុងជីវភាពការងារ និងការរស់នៅប្រចាំថ្ងៃ និងបន្តការយល់ដឹងបន្ថែម បើមិនដូច្នេះទេអ្វីដែលយើងចេះពីប៉ុន្មានឆ្នាំមុន ត្រូវបាត់បង់ទាំងអស់!”។ […]

ព័ត៌មានជាតិ

កម្ពុជា-អាមេរិក ខិតខំប្រឹងប្រែង រួមគ្នា ដើម្បីកំណត់វិស័យសក្តានុពល នៃកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរកគោលដៅរួម

ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី៣១ ខែសីហា ម្សិល មិញ ដើម្បីពិភាក្សាលើវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ សំដៅពង្រឹងទំនាក់ទំនង រវាងកម្ពុជា និងសហរដ្ឋអាមេរិក។ លោកឯកអគ្គរដ្ឋទូត Murphy បានអបអរសាទរ លោក សុខ ចិន្តាសោភា ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ វិស័យពាណិជ្ជកម្ម និងការវិនិយោគ ទំនាក់ ទំនងរវាងប្រជាជននិងប្រជាជន សុខាភិបាល និងសន្តិសុខ ក្នុងក្របខ័ណ្ឌទេ្វភាគី ព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខ័ណ្ឌអាស៊ាន និងអង្កការសហប្រជាជាតិ ស្ថិតក្នុងចំណោមប្រធានបទនានា ដែលត្រូវបានលើកយកមកពិភាក្សា។ ដោយទទួលស្គាល់ អំពីវិធីសាស្រ្តផ្សេងគ្នា ចំពោះបញ្ហាមួយចំនួន ដែលជារឿងធម្មតា នៅក្នុងទំនាក់ ទំនងអន្តរជាតិ ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបន្តកិច្ចសន្ទនា និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកំណត់វិស័យសក្តានុពល នៃកិច្ចសហប្រតិបត្តិការព្រមទាំងឆ្ពោះទៅរកគោលដៅរួមដែលផ្តល់ប្រយោជន៍ ដល់ប្រជាជនទាំងពីរ៕

ព័ត៌មានជាតិ

ទណ្ឌិតចំនួន ២៦នាក់ នៅខេត្តកំពង់ស្ពឺ ត្រូវបានស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ក្នុងឱកាសបុណ្យជាតិឆ្នាំ២០២៣

កំពង់ស្ពឺ៖ ទណ្ឌិតចំនួន ២៦នាក់ ដែលកំពុងជាប់អនុវត្តទោសនៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ ត្រូវបានរដ្ឋបាលខេត្តស្នើសុំលើកលែង និងបន្ធូរបន្ថយទោស នៅក្នុងឱកាសប្រារព្ធទិវាបុណ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆ្នាំ២០២៣។ នេះបើយោងតាមការឱ្យដឹងពី លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ លោក វ៉ី សំណាង បានបញ្ជាក់ថា ក្នុងឱកាសប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា រដ្ឋបាលខេត្ត បានស្នើសុំបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន ២១នាក់ (ស្ត្រី៣នាក់) ក្នុងឱកាសបុណ្យអ៊ុំទូក សំពះព្រះខែ អកអំបុកនិង បណ្តែតប្រទីប ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ និងក្នុងឱកាសប្រារព្ធទិវាជ័យជំនះ៧មករា ឆ្នាំ២០២៤ ចំនួន៥នាក់(ប្រុស)។ ចំពោះទណ្ឌិតទាំង ២៦នាក់នេះ ត្រូវបានស្នើសុំបន្ធូរបន្ថយទោសចាប់ពី ៣ខែឡើង និងមានម្នាក់ត្រូវបានសុំលើកលែងឱ្យរួចការអនុវត្តទោសតែម្តង។ លោក វ៉ី សំណាង បានបញ្ជាក់ឱ្យដឹងដែរថា ការស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតដែលកំពុងជាប់អនុវត្តទោសនៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងការស្នើសុំ យោងទៅលើលក្ខណៈសម្បត្តិរបស់ទណ្ឌិតក្នុងពេលកំពុងអនុវត្តទោស ដោយក្នុងនោះទណ្ឌិតអនុវត្តបានទៅតាមលក្ខខណ្ឌដែលច្បាប់បានកំណត់ មានការភ្ញាក់រលឹក កែប្រែនូវកំហុស អាកប្បកិរិយា ខិតខំប្រឹងប្រែងធ្វើការ […]

ព័ត៌មានជាតិ

ក្រសួងអប់រំ លើកទឹកចិត្ដដល់គ្រឹះស្ថានសិក្សានានានៅទូទាំងប្រទេស ​ណែនាំដល់អាជីវករឱ្យលក់នំចំណីខ្មែរលើកកម្ពស់សុខភាពកុមារកម្ពុជា

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការកោតសរសើរ និងលើកទឹកចិត្ដដល់គ្រឹះស្ថានសិក្សានានានៅទូទាំងប្រទេស ដែលបានណែនាំដល់អាជីវករឱ្យលក់នំចំណីខ្មែរ ដើម្បីបង្ការផលប៉ះពាល់ និងលើកកម្ពស់សុខភាពសិក្សាកុមារកម្ពុជា។ ​សូមជម្រាបថា កន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡា បានលើកយកនូវអាហារចំនួន៦ប្រភេទ ដែលត្រូវបានហាមឃាត់មិនឲ្យលក់ នៅក្នុងគ្រឹះស្ថានសិក្សាឡើយ។ អាហារទាំង៦ប្រភេទនោះរួមមាន ចំណីអាហារគ្រប់ប្រភេទ ដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់, គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ, ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់, ភេសជ្ជៈប៉ូវកម្លាំង, ភេសជ្ជៈផ្អែម, កាហ្វេ, ការ៉េម និងទឹកសេរ៉ូគ្រប់ប្រភេទ, ស្ករសូកូឡា, ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេទ និង ចាហួយគ្រប់ប្រភេទ, នំដូណាត់ និងនំផ្អែមផងដែរ៕

ព័ត៌មានសន្តិសុខសង្គម

បញ្ចប់តំណែងចៅអធិការវត្តឈើទាលជ្រុំ នៃខេត្តត្បូងឃ្មុំ បន្ទាប់ពីបែកធ្លាយវីដេអូ ឈ្លោះជាមួយអ្នកគ្រូបង្រៀន

     ត្បូងឃ្មុំ ១៩-ឧសភា-២០២៤ព្រះសង្ឃមួយអង្គ ភិក្ខុ អ៊ុក ម៉ាឬទ្ធី ត្រូវបញ្ចប់តំណែងពីព្រះចៅអធិការវត្តឈើទាលជ្រុំ (ហៅវត្តកូនត្មាត) ស្ថិតក្នុងភូមិកូនត្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បន្ទាប់ពីបែកធ្លាយវីដេអូ ឈ្លោះជាមួយអ្នកគ្រូបង្រៀន ជានាយិការរងអនុវិទ្យាល័យអញ្ចើម ក្នុងស្រុកត្បូងឃ្មុំ។ ករណីនេះត្រូវបានគេយកទៅចែកចាយលើបណ្តាញសង្គម និងមានការវែកញែកជាច្រើនហូរហែរ បន្ទាប់ពីព្រះសង្ឃអង្គនេះ បានធ្វើសកម្មភាពវាយទៅលើសិស្សសាលាបឋមសិក្សាអញ្ចើម ដោយមូលហេតុសិស្សមិនបានរើសដុំថ្ម ទៅដាក់ក្នុងគ្រឹះទីចាត់ការ និងបណ្ណាល័យ ដែលកំពុងសាងសង់ តាមការបញ្ជារបស់លោក ខណៈព្រះអង្គជាគណៈកម្មការមួយរូបផងដែរ នៅក្នុងសាលារៀននេះ។ ភ្លាមៗក្រោយមានរឿងហេតុនេះ អាជ្ញាធរខេត្ត បានឲ្យជំនាញពាក់ព័ន្ធ និងព្រះមន្ត្រីសង្ឃ រួមគ្នាពិនិត្យ និងដោះស្រាយលើរឿងនេះ។ ជាក់ស្តែងតាមរយៈរបាយការណ៍ និងតាមការឲ្យដឹងពី លោក ហាក់ ហុន ប្រធានធម្មការ និងសាសនា ខេត្តត្បូងឃ្មុំ នាល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ថា អាជ្ញាធរខេត្តបានឲ្យជំនាញពាក់ព័ន្ធ សម្រេចឲ្យ ១. ត្រូវបាននិមន្តភិក្ខុ អ៊ុក ម៉ាឫទ្ធី ជាចៅអធិការវត្តឈើទាលជ្រុំ (កូនត្មាត) ឃុំអញ្ចើម […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបជាមួយ នាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ សម្តេច

សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបជាមួយ លោកបណ្ឌិត YUN Seog-dae ប្រធាន និងជានាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ K-water និងជាប្រធាន ក្រុមប្រឹក្សាទឹកអាស៊ី (AWC) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ រសៀលថ្ងៃសុក្រ ទី១៧ ឧសភា ឆ្នាំ២០២៤។ Korea Water Resource Corporation (K-water) គឺជាសាជីវកម្មធនរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ទទួលបន្ទុកការអភិវឌ្ឍធនធានទឹកលើគ្រប់ផ្នែកសម្រាប់ការប្រើប្រាស់សាធារណៈ និងក្នុងឧស្សាហកម្ម ដែល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៧ ។ K-water ក៏បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាលកម្ពុជា តាំងពីឆ្នាំ១៩៩៩មក ដោយបានអភិវឌ្ឍគម្រោងធនធានទឹកជាច្រើន នៅតាមដងទន្លេមេគង្គ និងតាមខេត្តមួយចំនួនដែលរួមមាន កំពង់ស្ពឺ កំពង់ឆ្នាំង និងបាត់ដំបង ។ ហើយកាលពីខែមីនា ឆ្នាំ២០២៤នេះ K-water ក៏បានពិភាក្សាជាមួយនឹងក្រសួងធនធានទឹក និងឧតុនិយម លើការអភិវឌ្ឍធនធានទឹក រួមទាំងគម្រោង Smart Water Management នៅរាជធានីភ្នំពេញផងដែរ ។ […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាត ឯកអគ្គរដ្ឋទូតកាណាដា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

  នៅព្រឹកថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ ភីង អ៊ែម កីតនីកូន (Ping M. Kitnikone) ឯកគ្គរដ្ឋទូតនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ នៅក្នុងជំនួបនេះ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានអបអរសាទចំពោះលោកជំទាវ ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូត នៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថា នៅក្នុងអាណត្តិការងាររបស់លោកជំទាវ លោកជំទាវ នឹងខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាឱ្យទំនាក់ទំនងទ្វេភាគី កម្ពុជា-កាណាដា នឹងត្រូវបានលើកកម្ពស់បន្ថែមទៀត។ ទាក់ទងទៅនឹងការងារអាស៊ាន គឺ កាណាដាកំពុងតែខិតខំដើម្បីសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី Free Trade ជាមួយនឹងអាស៊ាន ដែលនេះនឹងផ្ដល់ផលប្រយោជន៍ទាំងអាស៊ាន និងកម្ពុជាយើងផងដែរ។ សម្ដេចតេជោសង្ឃឹមថាលោកជំទាវ នឹងជំរុញទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជា និងជាមួយអាស៊ាន ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ […]

ព័ត៌មានសន្តិសុខសង្គម

ក្រោយទទួលបានព័ត៌មានពីពលរដ្ឋ តាមរយៈ App Nodrug, សមត្ថកិច្ច បានចុះទៅឃាត់ខ្លួនឈ្មួញចែកចាយគ្រឿងញៀនសកម្មនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

  កំពង់ស្ពឺ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ តាមរយ: App Nodrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, កម្លាំងអធិការនគរបាលស្រុកគងពិសី បានចុះល្បាតនៅចំណុចភូមិទួលត្បែង ឃុំព្រៃវិហារ ស្រុកគងពិសី និងបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ចំនួន២នាក់ ឈ្មោះ យឹម ណាង ភេទស្រីអាយុ ៤៤ឆ្នាំ និងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅចំណុចភូមិព្រៃកែស ឃុំព្រៃវិហារ ឈ្មោះ ហ៊ូក ចន្ថន ភេទ ស្រី អាយុ៤៦ឆ្នាំ (ជាមេខ្លោងមុខសញ្ញាចាស់)។ ក្រោយចាប់ខ្លួន សមត្ថកិច្ច បានត្រួតពិនិត្យដកហូតម្សៅក្រាមព៌ណសថ្លា សង្ស័យជាគ្រឿងញៀនចំនួន ៤កញ្ចប់ (តូច៣មធ្យម១) ទូរស័ព្ទ២គ្រឿង និង ម៉ូតូ១គ្រឿង ហើយកំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ:នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ថា App Nodrug គឺមានមុខងារសំខាន់៤ គឺ កម្សាន្តអប់រំ ព័ត៌មាន មេរៀន និងការស្វែងរកសេវាព្យាបាលអ្នកញៀន។ […]

ព័ត៌មានជាតិ

  តូក្យូ៖ កម្ពុជា និងជប៉ុន បានរៀបចំជំនួបផ្គូផ្គងធុរកិច្ចរវាងអ្នកវិនិយោគប្រទេសទាំងពីរនៅទីស្នាក់កណ្តាលនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO) ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងសហគមន៍ធុរកិច្ចទាំងពីរឱ្យកាន់តែស្អិតល្មួតបន្ថែមមួយកម្រិតទៀត។   ព្រឹត្តិការណ៍នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងលោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា។   លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណជូនចំពោះភាគីជប៉ុនដែលបានរៀបចំកម្មវិធីផ្គូផ្គងដ៏មានតម្លៃនាឱកាសបេសកកម្មគោះទ្វារវិនិយោគរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលនេះ។   លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា វិស័យឯកជនដែលបានចូលរួមនឹងខិតខំក្តាប់ជាប់នូវឱកាសមាសពេជ្រនេះ សំដៅទាក់ទាញសហគ្រាសដែលមានវត្តមានឱ្យទៅបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជា។   ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏លើកឡើងអំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជាដែលមានភាពបើកចំហ ទាក់ទាញ និងងាយស្រួលសម្រាប់ការបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យ។   លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រី […]

ព័ត៌មានជាតិ

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាំយកអំណោយដ៏ថ្លៃថ្លា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវជូនដល់គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន២២គ្រួសារ នៅស្រុកឆែប ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងសហការី រួមជាមួយអាជ្ញាធរដែនដី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភគ្រួសារអតីតយុទ្ធជន ប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតចំនួន២២គ្រួសារ ដែលអញ្ជើញមកពីភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ។   ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដល់បងប្អូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត របស់សម្ដេចមហាបវរធិបតី និងលោកជំទាវផងដែរ។   ឧត្តមសេនីយ៍ទោ បានសំណូមពរដល់បងប្អូនអតីតយុទ្ធជន កុំចាញ់បោកលើជនអគិតិមួយចំនួនដែលវាយប្រហារមកលើរាជរដ្ឋាភិបាលដែលប្រសូតចេញពីការបោះឆ្នោតដោយស្របច្បាប់។   ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន២២គ្រួសារនេះ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ មីជាតិ ទឹកត្រី […]

ព័ត៌មានជាតិ

ម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សារព័ត៌មាន គឺជាអំណាចទី៤ ដែលមានសារៈសំខាន់ណាស់សម្រាប់អភិវឌ្ឍប្រទេសជាតិ សម្រាប់ថែរក្សាសន្តិភាព ស្ថិរភាព

រសៀលថ្ងៃសុក្រ ទី៣ ឧសភា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ក្នុង “ទិវាសេរីភាពសារព័ត៌មាន និងពិធីជួបជុំពិសាភោជនាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៦” ។ មានប្រសាសន៍ក្នុងឱកាសដ៏ពិសេសនោះ សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថា សារព័ត៌មាន គឺជាអំណាចទី៤ ដែលអំណាចនេះប្រើប្រាស់ត្រូវ គឺមានសារៈសំខាន់ណាស់សម្រាប់អភិវឌ្ឍប្រទេសជាតិ សម្រាប់ថែរក្សាសន្តិភាព ស្ថិរភាព និងសម្រាប់ផ្តល់ថាមពលឱ្យប្រជាជនយើងធ្វើការសម្រេចចិត្ត ក៏ដូចជារាជរដ្ឋាភិបាលក្នុងការដាក់ចេញវិធានឱ្យមានប្រសិទ្ធភាព។ សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងថា សារព័ត៌មានដើរតួនាទីសំខាន់នៅក្នុងការផ្សព្វផ្សាយព័ត៌មានពិតជូនដល់សាធារណជន ខណៈដែលអ្នកសារព័ត៌មានជាចលករសំខាន់ក្នុងកិច្ចការងារនេះ។ ដើម្បីឱ្យសារព័ត៌មានកាន់តែមានគុណភាព អ្នកសារព័ត៌មានត្រូវឈរលើគោលការណ៍ជាមូលដ្ឋាននៃការគោរពក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា នៅលើពិភពលោក អ្នកសារព័ត៌មាន បានបំពេញតួនាទីដ៏សំខាន់ក្នុងការចូលរួមកែលម្អចំណុចខ្វះខាត។ អ្នកសារព័ត៌មានអាជីព ដែលគោរពវិជ្ជាជីវៈ គឺប្រៀបបានជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងដ៏មានប្រសិទ្ធិភាពអំពីបញ្ហាសង្គម។ សម្តេចធិបតី ថ្លែងបន្តថា បងប្អូនសារព័ត៌មានបានបន្តលើកស្ទួយវិស័យព័ត៌មាន ដោយប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវវិជ្ជាជីវៈសារព័ត៌មាន និងសូមចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានបំភ្លៃការពិត មានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់ […]

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើបទបង្ហាញអំពីការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការអូសទាញវិនិយោគរបស់រាជរដ្ឋាភិបាលអាណត្តិទី៧

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំវេទិកាសារព័ត៌មានពិសេសមួយដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ធ្វើបទបង្ហាញអំពីការខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ក្នុងការអូសទាញវិនិយោគ និងអំពីផែនការរួមទាំងសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល អាណត្តិទី៧។   ទន្ទឹមនោះ លោកឧបនាយករដ្ឋមន្ត្រី នឹងរំលេចពីវឌ្ឍនភាពនៃព្រែកជីកហ្វូណន-តេជោ រួមទាំងផលប្រយោជន៍សំខាន់ៗដែលកម្ពុជានឹងទទួលបានពីព្រែកជីកជាប្រវត្តិសាស្ត្រនេះ។   ក.អ.ក ចាត់ទុកវេទិកាសារព័ត៌មាននេះ មានសារសំខាន់ណាស់សម្រាប់អ្នកសារព័ត៌ដែលកំពុងចង់ស្វែងយល់អំពីបច្ចុប្បន្នភាពនៃវឌ្ឍនភាពគម្រោងព្រែកជីកហ្វូណន-តេជោ។   សូមជម្រាបជូនថា វេទិកាសារព័ត៌មានខាងលើនេះ បានរៀបចំធ្វើនៅអគារទីស្នាក់ការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ស្ថិតនៅផ្លូវព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បន្តស្វែងយល់អំពីយុវជនអាល្លឺម៉ង់ ក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន និងកិច្ចសហប្រតិបត្តិការអន្តរទីក្រុង ដើម្បីការពារនិងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន

  ចេញផ្សាយ ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២៤ ក្នុងដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងលោកជំទាវ កែ សួនសុភី ស សុខា បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ទស្សនានិងស្ដាប់បទបង្ហាញអំពី «ការចូលរួមរបស់យុវជននៅក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន» និង «កិច្ចសហប្រតិបត្តិការអន្តរទីក្រុង នៅក្នុងវិស័យការពារនិងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន»។   ទស្សនកិច្ចសិក្សាស្វែងយល់នេះ បានប្រព្រឹត្តទៅនៅទីក្រុង Kempten នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលយប់នៅប្រទេសកម្ពុជា។ បទបង្ហាញអំពីការចូលរួមរបស់យុវជននៅក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន បានរៀបចំដោយផ្ទាល់នៅ House of the Youth (ផ្ទះយុវជន) ខណៈបទបង្ហាញ ស្ដីពីកិច្ចសហប្រតិបត្តិការអន្តរទីក្រុងនៅក្នុងវិស័យការពារនិងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន ក៏បានរៀបចំឡើងដោយផ្ទាល់នៅមណ្ឌលបញ្ជាការត្រួតពិនិត្យគ្រាអាសន្នរួម។   ក្នុងបទបង្ហាញស្ដីពី «ការចូលរួមរបស់យុវជននៅក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន» លោកបណ្ឌិត Richard Schiebl និងសហការីជំនាញ បានចែករំលែកជូនគណៈប្រតិភូកម្ពុជា អំពីយន្តការស្តីពីការចូលរួមរបស់យុវជន […]

ព័ត៌មានជាតិ

ព្រះមហាក្សត្រកម្ពុជា ព្រះបរមរាជានុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ចូលក្រាបបង្គំគាល់ ខណៈបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា៣ថ្ងៃ

  ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គនឹងព្រះបរមរាជានុញ្ញាត ឲ្យរដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ចូលក្រាបបង្គំគាល់ ខណៈបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា៣ថ្ងៃ។   សូមជម្រាបថា លោក វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញមកដល់កម្ពុជាហើយ នៅវេលាម៉ោង២:៣០នាទី រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ។   ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា រហូតថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោក វ៉ាង យីនឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។   ជាមួយគ្នានេះ លោក វ៉ាង យី នឹងធ្វើជាសហប្រធានជាមួយ លោក […]