ព័ត៌មានសន្តិសុខសង្គម

កម្លាំងអាវុធហត្ថស្រុកភ្នំស្រួចសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនឃាត់ខ្លួនក្រុមជួញដូរ ប្រើប្រាស់គ្រឿងញៀនបានចំនួន០៤នាក់ និងដកហូតគ្រឿងញៀន សម្ភារវត្ថុតាងមួយចំនួន

(កំពង់ស្ពឺ)៖ថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងបានចុះនៅចំណុចភូមិទី៣ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបានការអនុញ្ញាតពី លោកឧត្តម
សេនីយ៏ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងបានការសម្របសម្រួលពី លោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ស្ពឺ
កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំដោយលោកអនុសេនីយ៏ឯក ពេជ្រ ទីន នាយការិយាល័យ
ប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាអាវុធហត្ថ ខេត្តព្រះសីហនុ បានឃាត់ខ្លួន ជនសង្ស័យចំនួន ០៤នាក់
ប្រុស០៣នាក់ ស្រី០១នាក់ ។

កម្លាំងឃាត់ខ្លួន និងបានដកហូតវត្ថុតាងសម្ភារក្នុងករណីចែកចាយគ្រឿងញៀនរួមមាន៖
១-ឈ្មោះ ស សារ៉ាន់ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំ ខាងលើ (មានដីកាបង្គាប់ឲ្យចាប់ខ្លួន ករណីគ្រឿងញៀន នៅខេត្តព្រះសីហនុ) បច្ចុប្បន្ន ប្រគល់ឲ្យ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ អនុវត្តនីតិវិធី ។
២-ឈ្មោះ ដា គ្រុក ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៦ ឃុំដូនម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
៣-ឈ្មោះ សុខ ហេង (ហៅដូង) ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិ៦ ឃុំដូនម៉ៅពេជ្រនិលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
៤-ឈ្មោះ ផែន ស្រីមុំ ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិ៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ដកហូតបាន៖
១-រថយន្ត០១គ្រឿង ម៉ាកព្រូស ពណ៏សឆ្នាំ២០១០ ពាក់ស្លាកភ្នំពេញ២BD.៩៦៧១ ។
២-ម៉ូតូ០១គ្រឿង C១២៥ ពណ៏ខ្មៅ ឆ្នាំ២០២៣ ពាក់ស្លាកលេខ១KC-៥៨៤៦ ។
៣-ថ្នាំញៀនម៉ាទឹកកក ចំនួន២០កញ្ចប់ស្មើ១២.០៩ក្រាម .ដប់ជកថ្នាំ០១
៤-ពូថៅដៃ ០២
៥-ទូរសព្ទ ០៤គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យចំនួន០៣នាក់ វត្ថុតាង សម្ភារះ ទាំងអស់បានបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺអនុវត្ត តាមនិតិវិធី ៕

Leave a Reply

Your email address will not be published.