ព័ត៌មានសន្តិសុខសង្គម

កម្មកររោងចក្រ ហុង វ័ន ជិត១ពាន់នាក់ ធ្វើកូដកម្ម ក្រោយថៅកែកាត់លុយជំនាញ ៤ដុល្លារ ធ្លាប់ទទួលបាន ១៥ឆ្នាំមកហើយ

រាជធានីភ្នំពេញ ៖ កម្មករ កម្មការិនី រោងចក្រកាត់ដេរសម្លៀកបំពាក់ ហុង វ័ន ខេមបូឌា ហ្កាមេន ជិត១ពាន់នាក់ បានខកខាន មិនបានធ្វើការងាររយៈពេលច្រើនថ្ងៃមកហើយ ដោយពួកគាត់បានប្រមូលផ្ដុំគ្នា ធ្វើកូដកម្ម ក្រោយពេលថៅកែកាត់ប្រាក់ជំនាញក្នុងម្នាក់ៗ ចំនួន ៤ដុល្លារ។ ដែលប្រាក់ជំនាញនេះ ពួកគាត់ទទួលបានរយៈពេល១៥ឆ្នាំកន្លងមកហើយ ស្រាប់តែនៅ១ខែចុងក្រោយនេះ ថៅកែ បានកាត់ផ្ដាច់ចោលអស់ ហើយបើកតែប្រាក់ខែតាមចំនួនកំណត់របស់ក្រសួងការងារ ឲ្យដល់ពួកគាត់ប៉ុណ្ណោះ ទើបពួកគាត់មិនព្រម រួចនាំគ្នាធ្វើកូកម្ម ដើម្បីទាមទារឲ្យថៅកែរោងចក្រផ្ដល់ប្រាក់ជំនាញនោះមកវិញ និងរក្សាឲ្យនៅដដែលជារៀងរហូត ។ កូដកម្មនេះ បានចាប់ផ្ដើមផ្ទុះកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយរហូតមកដល់វេលាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ កម្មករ កម្មការិនីទាំងនោះ ពុំទាន់ចូលធ្វើការនៅឡើយ។ កម្មករបានបន្ត ប្រមូលផ្ដុំគ្នានៅមុខរោងចក្រ និងបានទាមទារ នូវលក្ខខណ្ឌការងារថ្មីៗមួយចំនួនថែមទៀតផង។ រោងចក្រខាងលើ មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីចោមចៅ ហៅផ្លូវវ៉េងស្រេង ក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ កម្មករខាងលើ បាននិយាយថា នៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ ហុង វ័ន […]

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន យុត្តិធម៌ជាអាវក្រោះការពារ និងជាការជំរុញឲ្យអង្គភាពស្ថាប័នមានភាពរីកចម្រើន

  សៀមរាប៖ រដ្ឋលេខាធិការក្រសួងព័ត៌មាន លោក ជា ច័ន្ទបរិបូណ៍ បានលើកឡើងថា អង្គភាពស្ថាប័នមួយដែលមានការរីកចម្រើន អាស្រ័យដោយថ្នាក់ដឹកនាំអង្គភាពនោះមានគំនិតច្នៃប្រឌិតខ្ពស់ និងមានភាពយុត្តិធម៌ បើមិនដូច្នេះទេ ទោះបីមានសម្ភារឧបករណ៍ទំនើបយ៉ាងណាក៏វាមិនរីកចម្រើនដែរ។   មានប្រសាសន៍នៅ ក្នុងកិច្ចប្រជុំ «បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ និងទិសដៅការងារសម្រាប់អនុវត្តបន្ត របស់មន្ទីរព័ត៌មានខេត្តសៀមរាប» នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក ជា ច័ន្ទបរិបូណ៍ បានគូសបញ្ជាក់ថា យុត្តិធម៌គឺជាអាវក្រោះការពារអង្គភាពស្ថាប័ន ហើយយុត្តិធម៌ក៏ជាកម្លាំងជំរុញឲ្យអង្គភាពស្ថាប័ននោះមានការរីកចម្រើនដែរ។ ព្រោះថា បើថ្នាក់ដឹកនាំអង្គភាពជាមនុស្សមិនមានភាពយុត្តិធម៌ហើយនោះ មន្ត្រីនៅក្រោមឱវាទនឹងមានជំងឺម្យ៉ាងដែលគេតែងហៅថា «ជំងឺសតិអារម្មណ៍» ហើយជំងឺនេះ គឺជាឧបសគ្គក្នុងការអភិវឌ្ឍ និងនាំមកនូវការបែកបាក់ផ្ទៃក្នុង។   ជាមួយគ្នានេះ លោក ជា ច័ន្ទបរិបូណ៍ បានសម្តែងការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប ថាពិតជាបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចបានល្អប្រសើរគួតជាទីមោទនៈ។   លោក មានប្រសាសន៍ថា លទ្ធផលនិងជោគជ័ទាំងនេះកើតចេញពីភាពប៉ិនប្រសព្វដឹកនាំបែងចែកអនុវត្ត តួនាទី ភារកិច្ច ប្រកបដោយភាពទទួលខុសត្រូវ និងឈរលើភាពយុត្តិធម៌ជាចម្បង។ភាពយុត្តិធម៌នេះហើយជួយឲ្យមានភាពរឹងមាំនិងជោគជ័យជាបន្តបន្ទាប់ដែលមន្ទីរបានអនុវត្តកន្លងមក។   លោក ជា ច័ន្ទបរិបូណ៍ […]

ព័ត៌មានជាតិ

កិច្ចប្រជុំអនុគណៈកម្មការសង្គម និងបរិស្ថាន CLV-DTA លើកទី១០ នៅខេត្តអាតាពើ ប្រទេសឡាវ ពិភាក្សាលើប្រធានបទសំខាន់ៗជាច្រើន

  ចេញផ្សាយ ថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០២៤ កិច្ចប្រជុំអនុគណៈកម្មការសង្គម និងបរិស្ថានក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម លើកទី១០ នៅខេត្តអាតាពើ ធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមការដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ខុម ដួងចាន់ថា ប្រធានអនុគណៈកម្មការសង្គម និងបរិស្ថានឡាវ ឯកឧត្តម មាន សុផល សហប្រធានអនុគណៈកម្មការសង្គម និងបរិស្ថានកម្ពុជា និងឯកឧត្តមង្វៀង ទ្រុង ថាង សហប្រធានអនុគណៈកម្មការសង្គម និងបរិស្ថានវៀតណាម។   តាមរយៈកិច្ចប្រជុំខាងលើឯកឧត្តមតំណាងភាគីទាំង៣ សុទ្ធតែបង្ហាញភាពរីករាយក្នុងការស្វាគមន៍គ្នា និងការទទួលរៀបចំកិច្ចប្រជុំនៅក្នុងឆ្នាំនេះ។   កិច្ចប្រជុំនេះ បានពិភាក្សាលើចំណុចសំខាន់ៗដូចជា កិច្ចព្រមព្រៀងជីវចម្រុះនិរន្តរភាព និងច្រកទ្វារអេកូឡូស៊ីសម្រាប់អេកូទេសចរណ៍ ការស្តារ និងអភិរក្សព្រៃឈើ យុទ្ធនាការសម្អាតកាកសំណល់ប្លាស្ទិក ធនធានទឹក និងគ្រោះធម្មជាតិ ការផ្តល់អាហាររូបករណ៍ដល់និស្សិត ការទប់ស្កាត់ជំងឺមិនឆ្លង ការពង្រឹងកិច្ចសហប្រតិបតិ្តការលើផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា កញ្ចប់ទេសចរណ៍ប្រទេសទាំង៣ ការផ្លាស់ប្តូរព័ត៌មានផ្សព្វផ្សាយជាដើម។   នេះជាលទ្ធផលដ៏ផ្លែផ្កា […]

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ លោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ លោក Brian D. McFeeters អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។   ជាមួយគ្នានេះគណៈប្រតិភូចូលរួមពីបណ្តាក្រុមហ៊ុនវិនិយោគរបស់សហអាមេរិក ចំនួន ១៧ រួមមាន៖   ១. ក្រុមហ៊ុន Abbott ប្រចាំកម្ពុជា ជាប្រភេទក្រុមហ៊ុនធ្វើអាជីវកម្មលើអាហារូប្ថម្ភ (Nutrition)   ២. ក្រុមហ៊ុន ADM ដែលជាក្រុមហ៊ុនឈានមុខលើការផ្គត់ផ្គង់ផលិតផលអាហារ និងភេសជ្ជៈ   ៣. ក្រុមហ៊ុន Chevron ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Caltex   ៤. ក្រុមហ៊ុន ConocoPhilips ដែលជាក្រុមហ៊ុនឈានមុខមួយលើពិភពលោក ក្នុងផ្នែករុករក និងផលិត ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ   ៥. ក្រុមហ៊ុន Estée Lauder Companies ដែលជាក្រុមហ៊ុនផលិត […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា អង្គបោះឆ្នោតសរុបចំនួន ៩៩.៨៦ភាគរយ បានទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គូសបញ្ជាក់តាមបណ្តាញទំនាក់ទំនាក់ទំនងសង្គមតេលេក្រាមថា អង្គបោះឆ្នោតសរុបចំនួន ៩៩.៨៦ភាគរយ ដែលបានទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដោយបានបង្ហាញអំពីទម្លាប់ប្រជាធិបតេយ្យ ដែលបានចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ពិសេស ក្នុងការជ្រើសរើសថ្នាក់ដឹកនាំកំពូលនៃស្ថាប័នជាតិ ។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ មានអ្នកបោះឆ្នោត ជាតំណាងរាស្ត្រក្នុងតំណែងបច្ចុប្បន្នចំនួន១២៥នាក់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែងចំនួន១១.៦២២នាក់ ខណៈសមាជិកព្រឹទ្ធសភាទាំងអស់មានសរុប៦២រូប ក្នុងនោះចំនួន៥៨រូប ត្រូវបានបោះឆ្នោជាលក្ខណៈអសកលកាល ចំណែកសមាជិកចំនួន២រូប ត្រូវតែងតាំងដោយព្រះមហាក្សត្រ និងចំនួន២រូបទៀត ជ្រើសតាំងដោយរដ្ឋសភា។ បើតាមការបញ្ជាក់របស់ឯកឧត្តម ប្រាជ្ញ ចន្ទ ក្នុងសន្និសីទសារព័ត៌មាន ក្រោយការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនៃការបោះឆ្នោត នាថ្ងៃទី២៥ ខែកុម្ភៈម្សិលមិញនេះ បានឱ្យដឹងថា ការប្រកាសលទ្ធផលបណ្តោះអាសន្ន នឹងត្រូវធ្វើនៅថ្ងៃទី២៩ខែកុម្ភៈ ហើយលទ្ធផលផ្លូវការនឹងត្រូវប្រកាសនៅចន្លោះថ្ងៃទី៤-៦ ខែមីនា បើសិនគ្មានការប្តឹងជំទាស់ និងតវ៉ាណាមួយ បន្ទាប់ពីការប្រកាសលទ្ធផលបឋមតាមភូមិភាគ ត្រូវធ្វើចាប់ពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ តាមបណ្តាញផ្សព្វផ្សាយរបស់រដ្ឋ ដើម្បីផ្តល់ជំនឿទុកចិត្តដល់ភាគីពាក់ព័ន្ធទៅលើលទ្ធផលនៃការបោះឆ្នោត ឆាប់រហ័ស ត្រឹមត្រូវច្បាស់លាស់ ទូលំទូលាយ និងមានតម្លាភាព។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ […]

ព័ត៌មានសន្តិសុខសង្គម

សម្ភារៈប្រើប្រាស់និងឈឺក្តាឈើកែច្នៃមួយចំនួនត្រូវបានអាគីភ័យឆាបឆេះធ្វើឱ្យខូចខាតអស់ជាច្រើន កាលពីយប់មិញនៅឃ្លាំងស្តុបឈើបឹងត្របែក…!!!!!

ភ្នំពេញ៖ មានករណីអគ្គិភ័យឆាបឆេះសិប្បកម្មកែច្នៃឈើ១កន្លែង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅក្បែរការដ្ឋានគល់ស្ពានអាកាសព្រះមុន្នីវង្ស ក្នុងមូលដ្ឋានផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ទីតាំងនេះជារោងដែកប្រក់សង្ក័សី ឃ្លាំងស្តុកឈើ ទំហំ ១៥ម៉ែត្រ ×៨ម៉ែត្រ។   អគ្គិភ័យនេះ បណ្តាលឱ្យខូចខាតសម្ភារប្រើប្រាស់ក្តារបន្ទះនឹងឈើដុំមួយចំនួនធំ តែមិនមិនបណ្តាលឱ្យប៉ះពាល់ដលមនុស្សណាម្នាក់ទេ ដោយសមត្ថកិច្ចជួយអនតរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ៣២គ្រឿង រស្មីនឹង ១៤៦ម៉ែត្រគូប។ ចំពោះមូលហេតុ ពុំទាន់ដឹងច្បាស់លាស់នៅឡើយទេ ដោយសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ៕  

ព័ត៌មានសន្តិសុខសង្គម

ពាក្យចាស់លោកថាត្រីឆ្តោមិនស៊ីកូនឯងតែនេះជាឪពុកបង្កើតមានចិត្តតិរច្ឆានចាប់រំលោភកូនស្រីខ្លួនឯង…..!!!!!

  ខេត្តពោធិ៍សាត់ ÷ ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៨:២៥នាទី សមត្ថកិច្ចយើងបានទទួលបណ្តឹង ថាកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ឈ្មោះ ជ រ ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅអចិន្រ្ដៃយ៍ភូមិដប់បាទ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មកស្នាក់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានធ្វើការរំលោភសេពសន្ថវៈ មកលើកូនស្រីបង្កើតរបស់ខ្លួន អាយុ ១៥ឆ្នាំ រស់នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានសម្រេចចំនួន ២ដង ប្រព្រឹត្តនៅលើផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ -លើកទី១ នៅលើផ្ទះរបស់ជនរងគ្រោះ -លើកទី២ នៅលើផ្ទះរបស់ជនរងគ្រោះ ក្រោយពីទទួលបណ្ដឹងរួចសមត្ថកិច្ចភ្លាម កម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវស៊ើបអង្កេតតាមនីតិវិធី ឈានដល់ការឃាត់ខ្លួនជនសង្ស័យ។   – បញ្ជាក់ : ជនសង្ស័យមានសារធាតុញៀនក្នុងខ្លួន ។ […]

ព័ត៌មានសន្តិសុខសង្គម

ក្រុមតារាល្បីឈ្មោះ PafiDo បើករថយន្ត Lamborghini បុកបុរសម្នាក់ស្លាប់ភ្លាមៗ នៅផ្លូវសហព័ន្ធរុស្ស៊ី  

  ភ្នំពេញ៖ បុរសវ័យ ២៨ឆ្នាំម្នាក់ បានស្លាប់ភ្លាម ដោយសាត្រូវរថយន្តស៊េរីទំនើប Lamborghini ពណ៌ទឹកក្រូច ស្លាកលេខកម្ពុជា F.R.999 បើកទៅបុកទាំងកំរោល នៅមហាវិថីសហព័ន្ធរុស្សី រួចព្យាយាមបើករត់គេចជាច្រើនគីឡូម៉ែត្រ តែគេចមិនផុត។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោងជាង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលស្ថិតនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា បានឃើញរថយន្តស៊េរីទំនើប Lamborghini ពណ៌ទឹកក្រូច ស្លាកលេខកម្ពុជា F.R.999 បើកបរក្នុងល្បឿនលឿន និងរោទ៍សម្លេងយ៉ាងខ្លាំង នៅលើកំណាត់មហាវិថីសហព័ន្ធរុស្សី រួចបត់ទៅផ្លូវ២០០៤ ដោយផ្នែកខាងមុខនៃរថយន្ត មានធ្លាក់របាំងមុខ (កាងរថយន្ត) ផងដែរ។ ដោយឃើញជ្រុះកាងបែបនេះ សង្ស័យតែរថយន្តនោះបើកទៅបុកនឹងអ្វីហើយ ក៏នាំគ្នាជិះទៅមើលតាមផ្លូវ ក៏ប្រទះឃើញគ្រោះថ្នាក់ចរាចរណ៍ មានមនុស្សដេកស្លាប់ ក៏សួរនាំអ្នកនៅកន្លែងកើតហេតុ ទើបដឹងថា រថយន្តខាងលើពិតជាបានបុកគេស្លាប់មែន។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ សោន សឹត ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅខេត្តសៀមរាប ជិះម៉ូតូម៉ាក ហុងដាឌ្រីមស៊េ១២៥ ពណ៌ខ្មៅ ស្លាកលេខ […]

ព័ត៌មានជាតិ

អាជ្ញាធរខេត្តត្បូងឃ្មុំ និងប្រជាពលរដ្ឋជិត ១០ម៉ឺននាក់ ចូលរួមពិធីចាប់ត្រីតាមបែបបុរាណនៅបឹងត្រពាំងក្រម ស្រុកមេមត់ កើនឡើងជាង ៥២%

ត្បូងឃ្មុំ៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលត្បូងឃ្មុំ និងលោកស្រីម៉េង វ៉ាន់ដានីន រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនកុះករប្រមាណជិត ១០ម៉ឺននាក់ បានចូលរួមពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ឬបឹងត្រពាំងក្រម ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។ តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំបានឲ្យដឹងថា រដ្ឋបាលខេត្តត្បូងឃ្មុំបានរៀបចំពិធីចុះចាប់ត្រីតាមបែបបុរាណនេះ មានការចូលរួមពីភ្ញៀវជាតិ-អន្តរជាតិយ៉ាងច្រើនកុះករប្រមាណជិត ៩៨.៥០០នាក់ ក្នុងនោះ ស្រីប្រហែល ៤៩.២០០នាក់ នៅក្នុងនោះភ្ញៀវអន្តរជាតិចំនួន ២នាក់ បើធៀបនឹងឆ្នាំ ២០២៣ មានភ្ញៀវ ៦៤.៧០០នាក់ គឺមានការកើនឡើង៥២,២៤ភាគរយ។ គួររំលឹកថា កម្មវិធីចាប់ត្រីតាមបែបបុរាណនៅបឹងត្រពាំងក្រមនេះ ប្រព្រឹត្តិទៅរៀងរាល់១ឆ្នាំម្តង ក្នុងគោលបំណងថែរក្សាវប្បធម៌ ប្រពៃណីរបស់ប្រជាពលរដ្ឋក្នុងតំបន់ ហើយតំបន់បឹងក្រមនេះ មានផ្ទៃដីប្រមាណ ៣០ហិកតា និងផ្ទៃបឹងទំហំ ១ហិកតា ដោយរៀងរាល់ឆ្នាំ មុនពិធីចាប់ត្រីមកដល់អាជ្ញាធរ មិនអនុញ្ញាតឲ្យពលរដ្ឋនេសាទត្រី ក្នុងបឹងក្រមនេះឡើយ ដើម្បីរក្សាវត្តមានត្រីទុកសម្រាប់ពិធីចាប់ត្រី ចំពោះការចាប់ត្រី ពលរដ្ឋអាចប្រើប្រាស់បានតែឧបករណ៍បុរាណប៉ុណ្ណោះ ដូចជា អង្រុត ឈ្នាង […]

ព័ត៌មានសន្តិសុខសង្គម

ឃ្លាំងស្តុកអេតចាយមួយកន្លែង នៅក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានអគ្គីភ័យឆាប់ឆេះ ១៧-កុម្ភៈ-២០២៤

  ខេត្តព្រះសីហនុ៖ លោក ភី ធារិន អភិបាលស្រុកព្រៃនប់ បានឲ្យដឹងថា មានករណីអគ្គិភ័យភ្លើងឆេះឃ្លាំងស្តុកអីវ៉ាន់អេតចាយ(ស្តុកជ័រដបទឹកសុទ្ធ)មួយកន្លែងស្ថិតនៅចំនុច ភូមិ អូរឧកញ៉ាហេង ឃុំ អូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៧.០០នាទីយប់។ ម្ចាស់ឃ្លាំងរងគ្រោះឈ្មោះ ឡេ ម៉ីង កាញ់ ភេទប្រុស អាយុ៦២ឆ្នាំជនជាតិវៀតណាម មុខរបរ រកស៊ីអេតចាយ។ អគ្គីភ័យបានឆេះប្រភេទសំណង់ ឃ្លាំង សង់អំពីដែកបន្ទប់ទំហំទទឹង២០ម៉ែត្រ×បណ្ដោយ២០ម៉ែត្រ។បណ្ដាលឱ្យការខូចខាត សម្ភារៈដូចជា គំនរជ័រដបទឹកសុទ្ធគ្រីបរួច ប្រហែល៥០%។ មូលហេតុករណីអគ្គីភ័យឆាតៗនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ។ ករណីអគ្គិភ័យខាងលើ សមត្ថកិច្ច បានប្រើរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន ០៣គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន២១ឡាន រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថ ខេត្តព្រះសីហនុចំនួន ០២គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន រថយន្តពន្លត់អគ្គិភ័យរបស់ព្រលានយន្តហោះ កងកេងចំនួន ០១គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន ០៥ឡាន រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន GTVC ចំនួន០២គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន ០៩ឡាន […]