ព័ត៌មានជាតិ

គោលការណ៍ចិនតែមួយគឺជាមូលដ្ឋាន នៃការកសាងសហគមន៍រួមវាសនាតែមួយសម្រាប់មនុស្សជាតិ

  ចេញផ្សាយ ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២៤ មន្ត្រីជាន់ខ្ពស់កម្ពុជា សង្គមស៊ីវិល និងអ្នកសិក្សាស្រាវជ្រាវទំនាក់ទំនងកម្ពុជាចិនបានចាត់ទុក គោលការណ៍ចិនតែមួយគឺជាមូលដ្ឋាន នៃការកសាងសហគមន៍រួមវាសនាតែមួយសម្រាប់មនុស្សជាតិ ហើយចំពោះប្រទេសឬក្រុមណាមួយថាមានចិនពីរនោះគឺពិតជាផ្ទុយទៅនឹងគោលការណ៍ប្រវត្តិសាស្ត្រចិននិងការសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។ ក្នុងវេទិកាឆ្នាំ២០២៤ ស្តីពីគោលការណ៍ចិនតែមួយនារសៀលថ្ងៃទី២៩ខែមីនា ឆ្នាំ២០២៤ នៅទីស្នាក់ការសមាគមកម្ពុជាចិន ឯកឧត្តមឯក សំអុលទីប្រឹក្សារាជរដ្ឋាភិបាលនិងជាប្រធានសមាគមមិត្តភាពកម្ពុជាចិនបានមានប្រសាសន៍ថា ឧបាយកលថា មានចិនពីរ ឬចិនដីគោក និងចិនកោះតៃវ៉ាន់ គឺជាការជំរុញឱ្យមានអរិភាព និងការប្រឈមមុខដាក់គ្នាកាន់តែតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ ហើយជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនទាំងកម្រោល ធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យ បូរណភាពដែនដីចិន ។ មិនត្រឹមតែប៉ុណ្ណោះ ទង្វើនេះនឹងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព ស្ថិរភាព សន្តិសុខតំបន់ និងពិភពលោក។ ឯកឧត្តមបញ្ជាក់ថាគោលនយោបាយការបរទេសរបស់កម្ពុជាបានប្រកាន់ភ្ជាប់នូវគោលការណ៍ចិនតែមួយ ដោយមិនងាករេឡើយ ។ គោលការណ៍ចិនតែមួយនេះ បានក្លាយជាជាមូលដ្ឋាន នៃការកសាងសហគមន៍រួមវាសនាតែមួយសម្រាប់មនុស្សជាតិ ។ ក្នុងនោះកម្ពុជាទទួលនូវអត្ថប្រយោជន៍យ៉ាងច្រើនពីចំណងមិត្តភាពកម្ពុជាចិន។ ឯកឧត្តមបណ្ឌិត កៅម៉ុយ ថង ទីប្រឹក្សាឯកឧត្តម វង សូត្រអនុប្រធានទី២រដ្ឋសភា និងជាអ្នកវិភាគបានបញ្ជាក់ថា ការទទួលស្គាល់នូវគោលការណ៍ចិនតែមួយ ពិតជាមានសារសំខាន់ណាស់ ព្រោះថា ប្រទេសទាំងអស់បើមានទំនាក់ទំនងល្អជាមួយចិនជាដំបូងចាំបាច់ត្រូវតែទទួលស្គាល់នូវគោលការណ៍ចិនតែមួយសិន។ លោកបណ្ឌិត […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចេញយាម ល្បាតតាមដងផ្លូវ និងទីប្រជុំជន ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ !!!!!!

  បន្ទាយមានជ័យ: អនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៤នេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ជាច្រើនរូប បានចេញយាមល្បាតតាមទីប្រជុំជន គោលដៅភូមិសាស្ត្រស្មុគ្រស្មាញដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ។   លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានចាត់តាំងលោកវរសេនីយ៍ទោ វិជ្ជា វឌ្ឍនា អធិការរងទទួលជំនួយការដឹកនាំផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំងវេនប្រចាំបញ្ជា និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរជ្រៅ ចេញល្បាតនិងឃ្លាំមើលក្នុងភូមិសាស្ត្រសង្កាត់អូរជ្រៅ ដើម្បីបង្ការទប់ស្កាត់ រាល់បទល្មើស នៅក្នុងមូលដ្ឋានសង្កាត់អូរជ្រៅក្នុងភូមិសាស្រ្ត. ដែលស្មុគស្មាញ ជាពិសេសក្រុមក្មេងទំនើងតែងតែប្រមូលផ្ដុំ បង្ករភាពអាណាធិបតេយ្យនៅក្នុងមូលដ្ឋាន ដើម្បីធានាសុខសុវត្ថិភាព រក្សារសន្តិសុខសណ្តាប់ សាធារណះ ជូនប្រជាពលរដ្ឋ ក្នុងក្រុងប៉ោយប៉ែត។   ក្រៅពីនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានត្រៀមកម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង សម្រាប់អន្តរាគមន៍ បង្ការ បង្ក្រាបគ្រប់បទល្មើស ពិសេសបទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង និង ជួយសង្គ្រោះពលរដ្ឋ ក្នុងករណីមានគ្រោះអគ្គីភ័យ ឬគ្រោះធម្មជាតិនានាផងដែរ៕

ព័ត៌មានជាតិ

ម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមវេទិកាបូអាវ ប្រចាំឆ្នាំ នៅប្រទេសចិន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមសន្និសីទប្រចាំឆ្នាំ នៃវេទិកាបូអាវ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន។ តបតាមការអញ្ជើញរបស់ លោក លី ប៉ោទុង អគ្គលេខាធិការនៃវេទិកាបូអាវ សម្រាប់អាស៊ី។   អញ្ជើញអមដំណើរ សម្តេចតេជោ រួមមាន លោក ប្រាក់ សុខុន សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងឥស្សរជនជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ច នៃសភាពាណិជ្ជកម្មកម្ពុជា។ សម្តេចតេជោ នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថា នៅក្នុងពិធីបើកសន្និសីទ ក្រោមមូលបទ […]

ព័ត៌មានជាតិ

ប្រធានរដ្ឋសភាថៃ កោតសរសើរចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត ពីការអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់ នៃប្រទេសកម្ពុជា

ឯកឧត្តមប្រធានរដ្ឋសភា បានកោតសរសើរជាខ្លាំង ចំពោះសមត្ថភាព និងភាពជាអ្នកដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបាននាំមកនូវភាពរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យដល់ប្រទេសកម្ពុជា នាពេលកន្លងមក ហើយឯកឧត្តមមានជំនឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជានឹងបន្តការអភិវឌ្ឍយ៉ាងខ្លាំងក្លាថែមទៀត។ ប្រធានរដ្ឋសភាថៃ កោតសរសើរចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត ពីការអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់ នៃប្រទេសកម្ពុជា។ ការកោតសរសើរនេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ មៈថា (Wan Muhamad Noor Matha) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។   ឯកឧត្តមប្រធានរដ្ឋសភា ក៏បានបង្ហាញពីការទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិ ហើយរដ្ឋសភានៃប្រទេសទាំងពីរនឹងឈានដល់ការរៀបចំការចុះអនុស្សរណៈនៃការយោគយល់គ្នា លើការផ្លាស់ប្តូរដំណើរទស្សនកិច្ចរវាងគណៈប្រតិភូសភានៃប្រទេសទាំងពីរ និងការផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកនាពេលខាងមុខនេះផងដែរ។ ឯកឧត្តមប្រធានរដ្ឋសភា បានជម្រាបជូនសម្តេចធិបតី ថា រដ្ឋសភាថៃនឹងបន្តចូលរួមចំណែក និងគាំទ្រដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ […]

ព័ត៌មានជាតិ

គណៈប្រតិភូរដ្ឋសភាកម្ពុជា អញ្ជើញទៅចូលរួមសង្កេតការណ៍បោះឆ្នោត ប្រធានាធិបតីរុស្ស៊ីឆ្នាំ២០២៤ នៅទីក្រុងម៉ូស្គូ

ចេញផ្សាយ ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៤ ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥​ នៃរដ្ឋសភា រួមដំណើរដោយ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការទី៩ និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-រុស្ស៊ី និងជំនួយការ២រូប​ បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជាទៅចូលរួមសង្កេតការណ៍បោះឆ្នោតប្រធានាធិបតីរុស្ស៊ីឆ្នាំ២០២៤ នៅទីក្រុងម៉ូស្គូ កាលពីថ្ងៃទី១៤​ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។ ឯកឧត្តម​ ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្ស៉ី​ក៏បានអញ្ជើញចូលរួមជាមួយគណៈប្រតិភូរដ្ឋសភាកម្ពុជាក្នុងបេសកកម្មសង្កេតការណ៍បោះឆ្នោតប្រធានាធិបតីសហព័ន្ធរុស្ស៉ីឆ្នាំ២០២៤នេះដែរ។ ក្នុងអំឡុងពេលសង្កេតការណ៍នេះ គណៈប្រតិភូរដ្ឋសភាបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Gennady Ivanovich Ordenov សមាជិកក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី និងឯកឧត្តម Vladislav Davankov បេក្ខភាពប្រធានាធិបតីដែលមានវ័យក្មេងជាងគេមកពីគណបក្សប្រជាជនថ្មី​ និងថ្នាក់ដឹកនាំរបស់គណបក្សនេះ ដើម្បីស្វែងយល់អំពីប្រព័ន្ធ​ និងដំណើរការបោះឆ្នោត តាំងពីការចុះឈ្មោះ យុទ្ធនាការឃោសនារកសំលេងឆ្នោត​ និងទស្សនៈរបស់បេក្ខជនចំពោះដំណើរការបោះឆ្នោត​ និងលទ្ធផលឆ្នោត។ គណៈប្រតិភូក៏បានអញ្ជើញចុះពិនិត្យ និងសង្កេតការណ៍បោះឆ្នោត​ ជាក់ស្តែងនៅតាមការិយាល័យបោះឆ្នោតមួយចំនួនក្នុងទីក្រុងម៉ូស្គូ បានជួបសម្ភាស៍អ្នកបោះឆ្នោត អ្នកសង្កេតការណ៍ក្នុងស្រុកមកពីសង្គមស៊ីវិល​ និងពីគណបក្សរបស់បេក្ខជន ហើយក៏បានចូលរួមមើលការរាប់សន្លឹកឆ្នោតផងដែរ។ គណៈប្រតិភូក៏បានចូលរួមក្នុងកម្មវិធីប្រកាសលទ្ធផលបឋម […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីទេសចរណ៍៖ ឆ្នាំទស្សនាសៀមរាប២០២៤ នឹងមានព្រឹត្តិការណ៍ជាបន្តបន្ទាប់ទៀត ដើម្បីជួយគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចរបស់ខេត្តសៀមរាប

សៀមរាប៖ ដើម្បីជួយទ្រទ្រង់បន្ថែមដល់សកម្មភាពសេដ្ឋកិច្ចនៅក្នុងខេត្តទេសចរណ៍ដ៏សំខាន់របស់កម្ពុជានោះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក សុខ សុកេន បានឲ្យដឹងថា នឹងមានព្រឹត្តិការណ៍ជាបន្តបន្ទាប់នៅក្នុងខេត្តសៀមរាប។ មានប្រសាសន៍ប្រាប់អ្នកកាសែតជាតិ និងអន្តរជាតិប្រមាណជា៤០នាក់ នៅបរិវេណប្រាសាទអង្គរវត្ត កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ លោក សុខ សុកេន បានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤ ដែលជាឆ្នាំទស្សនាខេត្តសៀមរាប រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍បានលើកទឹកចិត្តជំរុញឲ្យមានសកម្មភាពជាច្រើន ពាក់ព័ន្ធនឹងវប្បធម៌ ការតភ្ជាប់ទីផ្សារ ដែលនេះ ជាសកម្មភាពជួយទ្រទ្រង់បន្ថែមនូវអ្វីដែលជាសកម្មភាពសេដ្ឋកិច្ចក្នុងខេត្តសៀមរាប។ រដ្ឋមន្ត្រីទេសចរណ៍ មានប្រសាសន៍ថា «កាលពីមករាមក យើងបានបើកជាផ្លូវការ ឆ្នាំផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា ចិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នវប្បធម៌ចិនកំពូលៗ “អីចឹងយើងចង់បង្ហាញថា យើងយកចិត្តទុកដាក់ខ្ពស់ ហើយសកម្មភាព នឹងមានជាបន្តបន្ទាប់ ប្លែកៗ វប្បធម៌ ទេសចរណ៍ ហើយយើងសង្ឃឹមថា ជា ឆ្លើយតបទៅនឹងសកម្មភាពកំណត់នៅពេលខាងមុខដែលមានការតភ្ជាប់ជើងហោះហើរសំខាន់ៗបន្ថែមទៀត ទាំងទីផ្សារនៅស្រុកចិន និងនៅស្រុកឥណ្ឌា»។ សូមជម្រាបថា នៅក្នុងសកម្មភាពជួយស្តារសេដ្ឋកិច្ចរបស់ខេត្តសៀមរាប ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារវិបត្តិជំងឺកូវីដ១៩នោះ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងទេសចរណ៍ បានខិតខំដាក់ចេញនូវយុទ្ធសាស្ត្រនានា ក្នុងនោះការកំណត់យកឆ្នាំ២០២៤ជាឆ្នាំទស្សនាសៀមរាប ដោយបង្កើតនូវព្រឹត្តិការណ៍នានានៅក្នុងខេត្តមួយនេះ។ ជាក់ស្តែងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ […]

ព័ត៌មានជាតិ

ក្រសួងការងារ នាំយកឱកាសការងារថ្មីប្រមាណជាង២៥០០កន្លែងជូនកម្មករ Y & W

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសៅរ៍ ទី១៦ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា មានឱកាសការងារប្រមាណជាង២៥០០កន្លែងសម្រាប់ជូនកម្មកររោងចក្រY & Wដើម្បីបន្តនិរន្តរភាពជីវភាពគ្រួសារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានចេញនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ។ ក្រសួងបានបញ្ជាក់ថា៖ “ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយពីឱកាសការងារ និងមានមន្ត្រីរង់ចាំចុះ ឈ្មោះស្វែងរកការងារធ្វើភ្លាមៗជូនបងប្អូនកម្មករនិយោជិត នៅមុខក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន ដើម្បីឱ្យបងប្អូនទទួលបានឱកាសការងារថ្មីជាមួយនឹងរោងចក្រ សហគ្រាស ដែលនៅក្បែរនឹងតំបន់ដែល បងប្អូនរស់នៅ។ ឱកាសការងារចំនួន ២ ៥៤៧ កន្លែង ពីរោងចក្រ និងសហគ្រាស ជាច្រើនកំពុងរង់ចាំបងប្អូន កម្មករនិយោជិត”។ បន្ថែមពីនេះ ក្រសួងក៏អំពាវនាវផងដែរថា ខណៈពេលដែលបងប្អូនកំពុងរង់ចាំនីតិវិធី និងដំណោះស្រាយ ដើម្បីទទួលបានប្រាក់ឈ្នួល និងប្រាក់ បំណាច់ផ្សេងៗពីក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន ក្រសួងសូមអំពាវនាវដល់បងប្អូន សូមមកទទួលសេវា […]

ព័ត៌មានជាតិ

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតី “ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យតេជោសែនកោះធំ”

នាព្រឹកថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី “ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យតេជោសែនកោះធំ” ។ មន្ទីរពេទ្យនេះ បានសាងសង់អគារថ្មីចំនួន០៣ខ្នង ទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជំងឺបានចំនួន ១៥០គ្រែ មានបំពាក់ដោយម៉ាស៊ីនត្រជាក់ ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System (HIS) សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗបម្រើឱ្យការព្យាបាល។ អគារថ្មីចំនួន០៣ខ្នងរួមមាន៖ ១)អគារមន្ទីរពេទ្យ ចំនួន ០១ខ្នង មាន០៣ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ជាន់ទី១មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ និងជាន់ទី២ មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០.៥៤៤,៤ ម៉ែត្រការ៉េ ២) អគារខាងឆ្វេង ចំនួន ០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី១មានទំហំ ៥០០ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប […]

ព័ត៌មានជាតិ

ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ ”

នាព្រឹកថ្ងៃអង្គារ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ ” ។ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានប្រកាសឡើងក្នុងដំណើរទេស្សនកិច្ចរបស់ លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង មកកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨។ សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាគម្រោងវិនិយោគ រវាងក្រុមហ៊ុន សាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនចិននាពេល នោះផងដែរ។ អាកាសយានដ្ឋានអន្តរជាតិតេជោជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចស្រូបយក និង ទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្ត ហោះ ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតាអភិវឌ្ឍន៍ […]

ព័ត៌មានសន្តិសុខសង្គម

ម្ចាស់ផ្ទះចម្អិនអាហាររួចចេញទៅវត្តមិនបានពន្លត់ភ្លើងចង្ក្រានឆាបឆេះផ្ទះទាំងស្រុង នៅស្រុកកោះសូទិន ខេត្តកំពង់ចាម

កំពង់ចាម៖ អគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នងទាំងស្រុង ខណៈម្ចាស់ផ្ទះចម្អិនអាហាររួចចេញទៅវត្តមិនបានពន្លត់ភ្លើងចង្ក្រាន។   យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកកោះសូទិនបានបញ្ជាក់ថាករណីអគ្គិភ័យខាងលើនេះបានកើត ឡើងនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១១:៥០នាទី ដែលមានម្ចាស់ផ្ទះ ឈ្មោះ ប៉ោ ង៉ុយ ភេទប្រុស អាយុ ៧២ឆ្នាំ ស្ថិតនៅចំណុចភូមិខ្ពប ឃុំមហា ខ្ញូង ស្រុកកោះសូទិន ខេត្ត កំពង់ចាម។   ផ្ទះដែលឆេះទាំងស្រុងនោះមាន ទំហំ៦ x ៨ម៉ែត្រ (ដំបូលប្រក់ស័ង្កសី ជញ្ញាំងក្ដារ) និងបានឆេះអង្ករចំនួន ០៣បេ ឆេះស្រូវចំនួន ០៦បេ និងប្រាក់រៀលចំនួន ២,៥០០,០០០រៀល ប្រាក់ដុល្លារចំនួន ៥០០ដុល្លារ និងសម្ភារប្រើប្រាស់មួយចំនួន ។   ចំពោះអគ្គិភ័យនេះដែរ ត្រូវ បានរលត់ទាំងស្រុង នៅម៉ោង ១២:៤៥នាទី ដោយប្រើប្រាស់ទឹកអស់ ០២ស៊ឺទែន ដោយពុំ មានប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វឡើយ។   សមត្ថិកិច្ចបានបញ្ជាក់ថាមូលហេតុថាដោយសារម្ចាស់ផ្ទះចម្អិនអាហាររួចចេញទៅវត្តមិនបានពន្លត់ភ្លើងចង្ក្រានបណ្តាលឱ្យឆាបឆេះ។ ខណៈគ្រួសាររងគ្រោះត្រូវបានឧបត្ថម្ភនូវថវិកាមួយចំនួន៕