ភ្នំពេញ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអនុញ្ញាតឱ្យលោកឧត្ដមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅកម្ពុជាជួបសម្ដែងការគួរសមនាទីស្ដីការក្រសួងមហាផ្ទៃ រសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបនោះ លោកឧត្ដមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង បានជម្រាបជូន លោក ស សុខា អំពីការប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃកម្ពុជា ក្រោមស្មារតីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។ បន្ថែមពីនេះ ក៏បានស្នើសុំការគាំទ្រពី លោក ស សុខា ដើម្បីពង្រឹង និងពង្រីកនូវកិច្ចសហការឱ្យកាន់តែមានប្រសិទ្ធភាព រវាងស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅកម្ពុជា និងបណ្ដាអង្គភាពមានសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃកម្ពុជា។ ជាការឆ្លើយតប លោក ស សុខា បានស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងគាំទ្ររាល់កិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរក្នុងនាមរដ្ឋអធិបតេយ្យ និងជាសមាជិកអាស៊ានដូចគ្នា។ លោកក៏បានសម្ដែងការសោកស្ដាយចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះអគ្គិភ័យឆាបឆេះខុនដូមួយកន្លែងក្នុងរដ្ឋធានីហាណូយ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់កាលពីពេលថ្មីៗនេះផងដែរ៕
កម្លាំងអាវុធហត្ថស្រុកភ្នំស្រួចសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនឃាត់ខ្លួនក្រុមជួញដូរ ប្រើប្រាស់គ្រឿងញៀនបានចំនួន០៤នាក់ និងដកហូតគ្រឿងញៀន សម្ភារវត្ថុតាងមួយចំនួន
(កំពង់ស្ពឺ)៖ថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងបានចុះនៅចំណុចភូមិទី៣ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបានការអនុញ្ញាតពី លោកឧត្តម សេនីយ៏ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងបានការសម្របសម្រួលពី លោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តកំពង់ស្ពឺ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំដោយលោកអនុសេនីយ៏ឯក ពេជ្រ ទីន នាយការិយាល័យ ប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាអាវុធហត្ថ ខេត្តព្រះសីហនុ បានឃាត់ខ្លួន ជនសង្ស័យចំនួន ០៤នាក់ ប្រុស០៣នាក់ ស្រី០១នាក់ ។ កម្លាំងឃាត់ខ្លួន និងបានដកហូតវត្ថុតាងសម្ភារក្នុងករណីចែកចាយគ្រឿងញៀនរួមមាន៖ ១-ឈ្មោះ ស សារ៉ាន់ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ឃុំ ខាងលើ (មានដីកាបង្គាប់ឲ្យចាប់ខ្លួន ករណីគ្រឿងញៀន នៅខេត្តព្រះសីហនុ) បច្ចុប្បន្ន ប្រគល់ឲ្យ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ អនុវត្តនីតិវិធី […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ៥ចំណុច ដើម្បីឈានទៅសម្រេចបាន នូវចក្ខុវិស័យទេសចរណ៍
ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបតង” នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា «ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមប្តេជ្ញាបន្ត នូវ វីរភាពគំរូរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបន្តស្តារ លើកស្ទួយ និងអភិវឌ្ឍ វិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនថែមទៀត »។ ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យទេសចរណ៍ គ្រប់ជ្រុងជ្រោយមួយ ស្តីពីការលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា តាមរយៈការប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍សកលឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និង ភាពកក់ក្តៅ នោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ ៥ចំណុច ក្នុងនោះទី១- ត្រូវបង្កើនការវិនិយោគ និងបន្តកសាងមូលធនមនុស្សបន្ថែមទៀត រាប់ទាំងការគិតគូរកម្មវិធីសិក្សា ប្រកបដោយភាពច្នៃប្រឌិត និងភាពរស់រវើក ធានាឱ្យបានអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ មានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈដែលអាចសម្របខ្លួនបានទៅនឹងការប្រែប្រួលនាពេល […]
អ្នកសារព័ត៌មានជិត ១០០នាក់ ទទួលការបណ្តុះបណ្តាលដើម្បីការពារខ្លួនពីការវាយប្រហារ ឬបោកប្រាស់តាមបណ្តាញសង្គម
ភ្នំពេញ៖ អ្នកសារព័ត៌មានជិត ១០០នាក់ បានរៀនពីរបៀបការពារខ្លួនពីការវាយប្រហារ ការគំរាមគំហែងតាមអ៊ីន ធឺណិត និងការបោកប្រាស់តាមបណ្តាញសង្គម ដែលកំពុងកើតឡើងនៅជុំវិញពិភពលោក។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងនៅឯពិធីប្រគល់វិញ្ញាបនប័ត្រនាល្ងាចថ្ងៃព្រហស្បត៌នេះថា “នេះជាវគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានលើកទី២ហើយ ក្នុងរយៈពេលពីរខែ លើប្រធានបទ “ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព” ដោយផ្តោតសំខាន់ទៅលើ “ហានិភ័យថ្មីៗ និងការគំរាមគំហែងតាមអ៊ីនធឺណិត, ចេះការពារសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីនធឺណិត/ អ៊ីមែល និងបណ្ដាញព័ត៌មានសង្គម, ចេះការពារឯកជនភាព និងទិន្នន័យផ្ទាល់ខ្លួន និងចេះការពារខ្លួនពីការវាយប្រហារ ឬបោកប្រាស់តាមអនឡាញ”។ វគ្គបណ្តុះបណ្តាលខាងលើត្រូវបានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាអ្នកផ្តល់ទីកន្លែង និងផ្តល់គ្រូឧទ្ទរសនាមជំនាញៗ ដើម្បីធានាថាក្រោយសិក្សាចប់នឹងយកទៅអនុវត្តបានដោយប្រសិទ្ធភាព។ លោក ពុយ គា បានវាយតម្លៃខ្ពស់ទៅលើក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលលោកប្រៀបប្រដូចក្រសួងមួយនេះទៅនឹង “កូនក្រមុំដ៏ស្អាត” ដែលស្ថាប័នណាក៏ត្រូវការចង់នែបនិត្យជាមួយក្នុងការប្រតិបត្តិការងារឱ្យលឿនរហ័ស និងប្រកបដោយសុវត្ថិភាពនាសម័យឌីជីថល។ ដោយឡែក លោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានថ្លែងថា “បច្ចេកវិទ្យាឌីជីថលចេះតែជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាកត្តាចំបងតម្រូវឱ្យអង្គភាពស្ថាប័ននានា ជាពិសេសបុគ្គលខ្លួនឯងតែម្តង ត្រូវចាប់យកបច្ចេកវិទ្យាឌីជីថលជាការចំបាច់ក្នុងជីវភាពការងារ និងការរស់នៅប្រចាំថ្ងៃ និងបន្តការយល់ដឹងបន្ថែម បើមិនដូច្នេះទេអ្វីដែលយើងចេះពីប៉ុន្មានឆ្នាំមុន ត្រូវបាត់បង់ទាំងអស់!”។ […]
កម្ពុជា-អាមេរិក ខិតខំប្រឹងប្រែង រួមគ្នា ដើម្បីកំណត់វិស័យសក្តានុពល នៃកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរកគោលដៅរួម
ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី៣១ ខែសីហា ម្សិល មិញ ដើម្បីពិភាក្សាលើវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ សំដៅពង្រឹងទំនាក់ទំនង រវាងកម្ពុជា និងសហរដ្ឋអាមេរិក។ លោកឯកអគ្គរដ្ឋទូត Murphy បានអបអរសាទរ លោក សុខ ចិន្តាសោភា ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ វិស័យពាណិជ្ជកម្ម និងការវិនិយោគ ទំនាក់ ទំនងរវាងប្រជាជននិងប្រជាជន សុខាភិបាល និងសន្តិសុខ ក្នុងក្របខ័ណ្ឌទេ្វភាគី ព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខ័ណ្ឌអាស៊ាន និងអង្កការសហប្រជាជាតិ ស្ថិតក្នុងចំណោមប្រធានបទនានា ដែលត្រូវបានលើកយកមកពិភាក្សា។ ដោយទទួលស្គាល់ អំពីវិធីសាស្រ្តផ្សេងគ្នា ចំពោះបញ្ហាមួយចំនួន ដែលជារឿងធម្មតា នៅក្នុងទំនាក់ ទំនងអន្តរជាតិ ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបន្តកិច្ចសន្ទនា និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកំណត់វិស័យសក្តានុពល នៃកិច្ចសហប្រតិបត្តិការព្រមទាំងឆ្ពោះទៅរកគោលដៅរួមដែលផ្តល់ប្រយោជន៍ ដល់ប្រជាជនទាំងពីរ៕
ទណ្ឌិតចំនួន ២៦នាក់ នៅខេត្តកំពង់ស្ពឺ ត្រូវបានស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ក្នុងឱកាសបុណ្យជាតិឆ្នាំ២០២៣
កំពង់ស្ពឺ៖ ទណ្ឌិតចំនួន ២៦នាក់ ដែលកំពុងជាប់អនុវត្តទោសនៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ ត្រូវបានរដ្ឋបាលខេត្តស្នើសុំលើកលែង និងបន្ធូរបន្ថយទោស នៅក្នុងឱកាសប្រារព្ធទិវាបុណ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆ្នាំ២០២៣។ នេះបើយោងតាមការឱ្យដឹងពី លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ លោក វ៉ី សំណាង បានបញ្ជាក់ថា ក្នុងឱកាសប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា រដ្ឋបាលខេត្ត បានស្នើសុំបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន ២១នាក់ (ស្ត្រី៣នាក់) ក្នុងឱកាសបុណ្យអ៊ុំទូក សំពះព្រះខែ អកអំបុកនិង បណ្តែតប្រទីប ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ និងក្នុងឱកាសប្រារព្ធទិវាជ័យជំនះ៧មករា ឆ្នាំ២០២៤ ចំនួន៥នាក់(ប្រុស)។ ចំពោះទណ្ឌិតទាំង ២៦នាក់នេះ ត្រូវបានស្នើសុំបន្ធូរបន្ថយទោសចាប់ពី ៣ខែឡើង និងមានម្នាក់ត្រូវបានសុំលើកលែងឱ្យរួចការអនុវត្តទោសតែម្តង។ លោក វ៉ី សំណាង បានបញ្ជាក់ឱ្យដឹងដែរថា ការស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតដែលកំពុងជាប់អនុវត្តទោសនៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ តែងតែធ្វើឡើងជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងការស្នើសុំ យោងទៅលើលក្ខណៈសម្បត្តិរបស់ទណ្ឌិតក្នុងពេលកំពុងអនុវត្តទោស ដោយក្នុងនោះទណ្ឌិតអនុវត្តបានទៅតាមលក្ខខណ្ឌដែលច្បាប់បានកំណត់ មានការភ្ញាក់រលឹក កែប្រែនូវកំហុស អាកប្បកិរិយា ខិតខំប្រឹងប្រែងធ្វើការ […]
ក្រសួងអប់រំ លើកទឹកចិត្ដដល់គ្រឹះស្ថានសិក្សានានានៅទូទាំងប្រទេស ណែនាំដល់អាជីវករឱ្យលក់នំចំណីខ្មែរលើកកម្ពស់សុខភាពកុមារកម្ពុជា
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការកោតសរសើរ និងលើកទឹកចិត្ដដល់គ្រឹះស្ថានសិក្សានានានៅទូទាំងប្រទេស ដែលបានណែនាំដល់អាជីវករឱ្យលក់នំចំណីខ្មែរ ដើម្បីបង្ការផលប៉ះពាល់ និងលើកកម្ពស់សុខភាពសិក្សាកុមារកម្ពុជា។ សូមជម្រាបថា កន្លងមកនេះ ក្រសួងអប់រំ យុវជន និងកីឡា បានលើកយកនូវអាហារចំនួន៦ប្រភេទ ដែលត្រូវបានហាមឃាត់មិនឲ្យលក់ នៅក្នុងគ្រឹះស្ថានសិក្សាឡើយ។ អាហារទាំង៦ប្រភេទនោះរួមមាន ចំណីអាហារគ្រប់ប្រភេទ ដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់, គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ, ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់, ភេសជ្ជៈប៉ូវកម្លាំង, ភេសជ្ជៈផ្អែម, កាហ្វេ, ការ៉េម និងទឹកសេរ៉ូគ្រប់ប្រភេទ, ស្ករសូកូឡា, ស្ករគ្រាប់ និងស្ករកៅស៊ូគ្រប់ប្រភេទ និង ចាហួយគ្រប់ប្រភេទ, នំដូណាត់ និងនំផ្អែមផងដែរ៕
ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងថា តួនាទីសំខាន់របស់អ្នកសារព័ត៌មាននៅក្នុងសង្គម គឺជួយសង្គមតាមរយៈការផ្សាយព័ត៌មានពិត
ចេញផ្សាយ ថ្ងៃទី ០៦ ខែ ធ្នូ ឆ្ន ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងថា តួនាទីសំខាន់របស់អ្នកសារព័ត៌មាននៅក្នុងសង្គម គឺជួយសង្គមតាមរយៈការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការផ្សាយព័ត៌មាន ពិត ត្រឹមត្រូវ មានគុណភាព លឿន រហ័សដល់ប្រជាពលរដ្ឋ។ ការថ្លែងបែបនេះរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក សំ កុសល នាយកប្រតិបត្តិសារព័ត៌មានបក្សីមេឌា នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះប្រជាពលរដ្ឋមានច្រើន ដែលអ្នកសារព័ត៌មានចាំបាច់ត្រូវចេះជ្រើសរើសប្រភេទនៃខ្លឹមសារដែលល្អ ទាក់ទាញសម្រាប់សាធារណជនស្តាប់ និងអាន ព្រោះប្រជាពលរដ្ឋបានពឹង លើប្រពន្ធ័ផ្សព្វផ្សាយទំនើបមានជម្រើសច្រើន ក្នុងការទទួលព័ត៌មាន។ ដោយឡែក តួនាទីយ៉ាងសំខាន់របស់អ្នកសារព័ត៌មាន នៅក្នុងសង្គម គឺជួយសង្គម ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការផ្សាយព័ត៌មាន ពិត […]
ក្រុមហ៊ុនចិន កំពុងពិនិត្យលទ្ធភាពបង្កើតតំបន់ឧស្សាហកម្មផ្នែកវេជ្ជសាស្រ្ត នៅប្រទេសកម្ពុជា
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃចន្ទម្សិលមិញនេះ បានទទួលជួបជាមួយលោក Li Laiqing អគ្គនាយកក្រុមហ៊ុន Guangzhou Youdi Bio-technology Co., Ltd. ដើម្បីជជែកពិភាក្សាលើគម្រោងវិនិយោគរបស់ក្រុមហ៊ុននេះ ក្នុងការបង្កើតរោងចក្រផលិត ផលិតផលវេជ្ជសាស្រ្ត និងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យទំនើប ដើម្បីផ្គត់ផ្គង់ផលិតផលទាំងនេះនៅលើទីផ្សារប្រទេសកម្ពុជា និងនៅក្នុងតំបន់។ បន្ថែមពីលើនេះ ក្រុមហ៊ុន ក៏បានបង្ហាញគោលបំណងក្នុងការពិនិត្យលទ្ធភាពបង្កើតឱ្យមានតំបន់ឧស្សាហកម្មផ្នែកវេជ្ជសាស្រ្ត ដែលរួមបញ្ចូលលើការផលិតសម្ភារវេជ្ជសាស្រ្ត កន្លែងសិក្សាស្រាវជ្រាវនវានុវត្តន៍ មន្ទីរពេទ្យ និងគ្លីនិក ជាដើម។ គូសបញ្ជាក់ផងដែរថា ក្រុមហ៊ុន Guangzhou Youdi Bio-Technology Co., Ltd. នេះគឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដទៃទៀត ដែលលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើទស្សនកិច្ចក្នុងកំឡុងដំណើរទស្សនកិច្ចគោះទ្វារទាក់ទាញវិនិយោគិន នៅទីក្រុងក្វាងចូវ ប្រទេសចិន កាលពីខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ។ ក្រុមហ៊ុន Guangzhou Youdi Bio-technology […]
អ្នកឧកញ៉ា គិត ម៉េង ចូលរួមមហាសន្និបាតប្រចាំឆ្នាំលើកទី៣៣ របស់សហព័ន្ធសមាគមបញ្ជូនទំនិញអាស៊ាន
ភ្នំពេញ៖ ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានចូលរួមក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី៣៣ របស់សហព័ន្ធសមាគមបញ្ជូនទំនិញអាស៊ានAFFA(ASEAN Federation of Forwarders Association) ដែលបានធ្វេីឡេីងនៅសណ្ឋាគារណាហ្គាវើលដ៍ រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣។ មហាសន្និបាតនេះ ធ្វេីឡេីងក្រោមវត្តមាន លោក ហេង ណន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធសំខាន់មួយចំនួនទៀត។ លោក ហេង ណន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានលេីកឡេីងថា មហាសន្និបាតប្រចាំឆ្នាំលើកទី៣៣ របស់សហព័ន្ធសមាគមបញ្ជូនទំនិញអាស៊ានឆ្នាំ២០២៣ បានផ្តល់នូវវេទិកាយ៉ាងសំខាន់ សម្រាប់ឱ្យសមាជិក-សមាជិកា ព្រមទាំងអ្នកចូលរួមទាំងអស់ ពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពការងារ, សមិទ្ធផលសំខាន់ៗ ដែលAFFA សម្រេចបានក្នុងឆ្នាំកន្លងមក និងលើកទិសដៅការងារសម្រាប់អនុវត្តក្នុងឆ្នាំបន្ទាប់។ ម្យ៉ាងវិញទៀត វេទិកានេះ ក៏បានផ្ដល់នូវលទ្ធភាពឱ្យអ្នកចូលរួម និងធុរៈជន មានឱកាសបានជួបគ្នា ដើម្បីពិភាក្សាការងារបង្កើតបណ្តាញធុរៈកិច្ច និងបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល-ជាមួយឯកជន(G2B) និង ឯកជនជាមួយឯកជន(B2B) ដើម្បីជំរុញការងាររបស់ AFFA ឱ្យកាន់តែមានប្រសិទ្ធភាព និងវឌ្ឍនភាពជាបន្តទៅទៀត។ […]
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន
ភ្នំពេញ ÷ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ម៉ោង១៥:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅមុខផ្ទះគ្មានលេខ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ពាក់ព័ន្ធ ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន។ ជនសង្ស័យឈ្មោះ ហេង សុភាវ័ន្ត ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជ្រោអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន)។ វត្ថុតាងដកហូត៖ ក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ចំនួន០៩កញ្ចប់ថង់តូច។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕
មន្ត្រីពេទ្យសត្វឃាត់រថយន្តនីសាន់មួយគ្រឿងដឹកមាន់រស់ជាង២រយក្បាលដោយខុសច្បាប់
បន្ទាយមានជ័យ៖មន្ត្រីពេទ្យសត្វឃាត់រថយន្តនីសាន់១គ្រឿងដឹកមាន់រស់ជាង២រយក្បាលដែលគ្មានច្បាប់លួចដឹកចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជាកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នៅចំណុចភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ក្រោយពីមន្ត្រីជំនាញសហការជាមួយមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ បានឃាត់រថយន្តម៉ាកនីសាន់ចង្កូតស្តាំពាក់ផ្លាក់លេខបន្ទាយមានជ័យ2A.8809ដែលដឹកមានរស់ចំនួន២១៥ក្បាលដែលជាប្រភេទមាន់ជម្រុះពងរឺមាន់ជជុះដែលឈ្មួញលួចនាំចូលពីប្រទេសថៃតាមច្រករបៀងខុសច្បាប់ក្នុងភូមិសាស្គ្រស្រុកស្វាយចេកបម្រុងនាំចូលមកក្រុងសិរីសោភ័ណត្រូវបានកម្លាំងចម្រុះឃាត់បញ្ជូនមកការិយាល័យជំនាញ។ លោកបានបញ្ជាក់ថា៖ម្ចាស់ឡានដែលដឹកមាន់ជជុះគ្មានច្បាប់មានឈ្មោះ សោម សូសា ភេទស្រី អាយុ៣៤ឆ្នាំរស់នៅ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ក្រោយឃាត់រថយន្ត១គ្រឿងដឹកមាន់រស់ដែលលួចនាំចូលពីប្រទេសថៃគ្មានច្បាប់ទំលាប់ហើយជាការព្រួយបារម្មឆ្លងជំងឺផ្តាសាយបក្សទើបឃាត់បញ្ជូនមកការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបន្ទាយមានជ័យដើម្បីយកសំណាក់សត្វទៅពិនិត្យនៅនាយកដ្ឋានផលិតកម្មនិងបសុព្យាបាលហើយបើគ្មានរោគសញ្ញាអ្វីទេនិងផាវិន័យជាទឹកប្រាក់ប្រមាណ១០ទៅ១៥លានរៀលតាមច្បាប់កំណត់ហើយប្រគល់ជូនម្ចាស់វិញ។ លោក ហ៊ុយ ទូច បានបញ្ជាក់ថា៖ចំពោះវត្ថុតាងរមានថយន្ត១គ្រឿងនិងមាន់រស់ជាង២០០ក្បាលដែលមន្ត្រីចម្រុះកំពុងរក្សាទុកនៅការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត រងចាំលទ្ធផលសំណាក់សត្វបើគ្មានរោគសញ្ញាណាមួយទេនិងផាវិន័យរួចហើយប្រគល់ជូនម្ចាស់ហើយធ្វើកិច្ចសន្យាអោយបញ្ឈប់សកម្មភាពលួចនាំចូលមាន់ដោយគ្មានច្បាប់អនុញ្ញាត៕
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ដូចអាណត្តិមុនៗដែរ រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា បានផ្តល់អាទិភាពចម្បងលើការអភិវឌ្ឍធនធានមនុស្ស ដែលផ្នែកមួយនៃយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍សមាគមសិស្ស-និស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងសមាគម អ.ម.ត សមាគមសភាពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជា និងសាកលវិទ្យាល័យអានហ៊ួយ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជានៅសាធារណរដ្ឋប្រជាមានិតចិន ។ ជាកិច្ចចាប់ផ្ដើមលោក លីវ យិន ប្រធានសមាគមពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជា បានបង្ហាញក្ដីសោមនស្សរីករាយជាទីបំផុតដែលបានជួបជាមួយលោកជំទាវបណ្ឌិត និងក្រុមការងារ ព្រមទាំងគណៈប្រតិភូ នាឱកាសក៏វិសេសវិសាលនោះ ។ លោកបានបន្តទៀតថា ឆ្នាំ២០២៣ គឺជាខួបលើកទី ៦៥ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលជាមិត្តភាពបែបប្រពៃណី និងមានរយៈកាលយូរអង្វែងមួយ ព្រមទាំងមានការរីកចម្រើនរឹងមាំជាលំដាប់ ។ ស្ថិតក្រោមបរិយាកាសដ៏ល្អប្រសើរនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ សមាគមពាណិជ្ជកម្មអានហ៊ួយនៅកម្ពុជា ក៏បានចូលរួមចំណែកក្នុងគ្រប់កោសិកានៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈក្នុងនាមជាតំណាងអចិន្រ្ដៃយ៍របស់សហគ្រិនខេត្តអានហ៊ួយនៅកម្ពុជា ជាពិសេស តាមរយៈការរួមចំណែកក្នុងការកសាងធនធានមនុស្សនៅកម្ពុជា ផងដែរ។ បន្ទាប់មក លោកសាស្រ្តាចារ្យបណ្ឌិត KUANG Guangli សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអានហ៊ួយ ក៏បានសម្ដែងនូវសេចក្ដីអំណរសាទរយ៉ាងកក់ក្ដៅចំពោះជោគជ័យ ដែលសម្រេចបានពីពិធីចុះហត្ថលេខានេះ ព្រមទាំងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ […]
ខេត្តពោធិ៍សាត់ ៖ បុរស០១នាក់ ផឹកស្រាស្រវឹងជិះម៉ូតូមិនត្រង់ផ្លូវ ធ្លាក់ចូលទឹកអូរលង់ស្លាប់ ករណីនេះកើតឡើងនៅចំណុចក្នុងទឹកអូរបាកាន ខាងលិចទ្វាទឹកបាកាន ស្ថិតក្នុងភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។ លោកវរសេនីយ៍ឯក នាង វុធ បានប្រាប់ឲ្យដឹងថា ៖ នៅវេលាម៉ោង១៣ និង១២នាទី ថ្ងៃទី២២ ខែវិច្ចិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី លន់ ប៊ុនរ៉ា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង ថាបានទទួលដំណឹងពីប្រជាពលរដ្ឋ ថាមានករណីឃើញសាកសពអណ្ដែតទឹក នៅចំណុចខាងលើ លោកដឹកនាំកម្លាំងជំនាញផ្នែកពិនិត្យវិភាគទីកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលស្រុកបាកានសហការជាមួយកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រខេត្ត និងក្រុមគ្រូពេទ្យកោសល្យវិច្ច័យពេទ្យខេត្តបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីអនុវត្តនីតិវិធី។ លោកអធិការ បានបន្តថា ៖ យោងតាមការបំភ្លឺជុំវិញទីកន្លែងកើតហេតុ ការពិនិត្យ និងកោសល្យវិច្ច័យសាកសព ជាមួយគ្រូពេទ្យជំនាញសន្និដ្ឋានបានថា សពស្លាប់ដោយសារថប់ដង្ហើម លង់ទឹក បានស្លាប់លើសពី៤៨ម៉ោង ដោយពុំមានពិនិត្យឃើញអ្វីគួរឲ្យកត់សម្គាល់ ជនរងគ្រោះឈ្មោះ សឿន ណុប ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មានកំពស់១,៦៥ម៉ែត្រ មុខរបរកសិករ។ បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យឈ្មោះ […]
វគ្គបណ្តុះបណ្តាលស្តីពីការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និងការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ
ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការតម្រង់ទិសដល់សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និងការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម ស្បោង សារ៉ាត អនុប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្តតាកែវ នៅសាលប្រជុំសាលាខេត្តស្វាយរៀង។ វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងមានរយៈពេលមួយថ្ងៃកន្លះ សម្រាប់ក្រុមគោលដៅ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង ខេត្តស្វាយរៀ នាយករដ្ឋបាលខេត្តព្រៃវែង និងខេត្តស្វាយរៀង នាយកទីចាត់ការ ប្រធានការិយាល័យក្រុមប្រឹក្សាខេត្តព្រៃវែង និងខេត្តស្វាយរៀង និងមន្រ្តីការិយាល័យលេខាក្រុមប្រឹក្សាខេត្តស្វាយរៀង ក្នុងគោលបំណងផ្តល់នូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ពាក់ព័ន្ធការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សារាជធានី ខេត្ត៕
សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៥ថ្ងៃនេះ ជានិមិត្តរូបនៃរាជរដ្ឋាភិបាលកម្ពុជា៣ខែ និងជានិមិត្តរូបនៃទំនាក់ទំនងពិសេស កម្ពុជា-ជប៉ុន
កំពង់ឆ្នាំង ÷ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣–ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៥ថ្ងៃនេះជានិមិត្តរូបនៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ដែលមានអាយុកាល៣ខែ និងជានិមិត្តរូបនៃខួបទំនាក់ទំនងពិសេស កម្ពុជា-ជប៉ុន ដែលមានរយៈពេល៧០ឆ្នាំ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច ក្រកម្ពុជា ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ“កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥ គ.ម និង បើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណទៅដល់ប៉ោយប៉ែត ប្រវែង ៣៥,១៤ គ.ម ” នាព្រឹកថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៣។ សម្ដេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញារក្សាជំហរទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្តទាំងអស់ និងថែរក្សាពូនជ្រំអ្វីដែលរាជរដ្ឋាភិបាលអាណត្តិទី៦កន្លងទៅបានធ្វើ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។ សូមបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១) ត្រូវបានបើកការដ្ឋានសាងសងកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១០ ខែមករា […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្មសង្វាតរកទីផ្សារនាំចេញថ្មីៗទៀតជូនកសិ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ក្រសួងពាណិជ្ជកម្ម ត្រូវសង្វាតរកទីផ្សារនាំចេញថ្មីៗ ថែមទៀតជូនកសិករ។ ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តកម្មវិធីគោលនយោបាយជាអាទិភាពទី៥និងទី៦ ដែលផ្តោតលើវិស័យកសិកម្មនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថាក្រសួងស្ថាប័នពាក់ព័ន្ធត្រូវច្បាមរកទីផ្សារថ្មីៗថែមទៀតជូនដល់កសិករ និងផលិតផលដទៃទៀត ដែលកន្លងមករាជរដ្ឋាភិបាលបានតួនាទីជាអ្នកតម្រង់ទិសសម្របសម្រួល និងដើរតួជាអ្នកចរចាយ៉ាងសកម្មដើម្បីរក ទីផ្សារថ្មីជាមួយនឹងបណ្តាប្រទេសជាមិត្តដើម្បីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា។ សម្តេចធិបតី បានបញ្ជាក់ជាថ្មីថា វិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលគឺធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ទីផ្សារសេរី។ ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអំពាវនាវឲ្យក្រុមឈ្មួញវិស័យកសិកម្ម កុំប្រកួតប្រជែងគ្នាឯង រហូតបាត់បង់លទ្ធភាពជាមួយអ្នកខាងក្រៅ ប៉ុន្ដែគ្រប់ផ្នែកពាក់ព័ន្ធសត្រូវសហការគ្នាចូលរួមអភិវឌ្ឍន៍ និងលើកកម្ពស់លើវិស័យកសិកម្មផ្ទៃក្នុងរបស់កម្ពុជា ដើម្បីឈានទៅប្រកួតប្រជែងនៅកម្រិតតំបន់ និងពិភពលោក។ «រាជរដ្ឋាភិបាលមិនមែនចេះតែអន្តរាគមន៍គ្រប់រឿងបាននោះទេ ព្រោះប៉ះពាល់ដល់ច្បាប់នៃការប្រកួតប្រជែងក្នុងទីផ្សារសេរី»។ នេះជាការថ្លែងបញ្ជាក់របស់សម្ដេចធិបតី។ ទន្ទឹមនឹងនេះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ណែនាំដល់ក្រុមឈ្មួញទាំងអស់ត្រូវបង្កើនការផលិត និងពង្រឹងច្រវាក់ផលិតកម្មក្នុងប្រទេសឲ្យបានកាន់តែច្រើនឡើងថែមទៀត ដើម្បីបញ្ចៀសការនាំចេញវត្ថុធាតុដើម ដែលបម្រើឲ្យការផលិតនៅក្រៅប្រទេសនោះ៕