ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

កម្ពុជា សហការជាមួយក្រុមហ៊ុន Alibaba.Com ដើម្បីនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ

ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៤លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី “លើសពីទីផ្សារកម្ពុជា៖ ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ Alibaba.com” ដែលមានវត្តមានអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សភាពាណិជ្ជកម្មកម្ពុជា ក្រុមហ៊ុន Alibaba និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។   ពិធីនេះប្រារព្ធធ្វើឡើង កាលពីព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ   សិក្ខាសាលានេះ រៀបចំឡើងដើម្បីជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ និងផ្តល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទាញយកប្រយោជន៍ពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល ឱ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះនៅក្នុងបញ្ចកោណទី២ ស្តីពី “ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង” និង បញ្ចកោណទី៥ ស្តីពី “ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល”, និងការដាក់ចេញនូវ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥”។   សិក្ខាសាលានេះ គឺជាសកម្មភាពឆ្លុះបញ្ចាំងពីភាពជាដៃគូ និងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន ក្នុងការលើកកម្ពស់ផលិតផលកម្ពុជា […]

ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

រដ្ឋមន្ត្រីកសិកម្ម ចុះណែនាំដល់កសិករនៅខេត្តចំនួន ៤ ឲ្យប្រើពូជស្រូវក្រអូបពីរប្រភេទរបស់ខ្មែរ ដែលផ្តល់ទិន្នផលខ្ពស់ មានតម្លៃថ្លៃ និងមានតម្រូវការទីផ្សារខ្ពស់

បន្ទាយមានជ័យ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន និងកំពុងចុះពិនិត្យមើលស្ថានភាពស្រូវ អង្ករ ការបង្កបង្កើនផលដំណាំស្រូវ និងការប្រមូលផលស្រូវរបស់ប្រជាកសិករ នៅខេត្តចំនួន ៤ នៅភាគពាយ័ព្យនៃប្រទេសជាប់ព្រំដែនថៃ ដែលរាជរដ្ឋាភិបាលចាត់ទុកជាប៉ូលសេដ្ឋកិច្ចទី ៤របស់កម្ពុជា ដែលមានសក្តានុពលខ្ពស់លើវិស័យកសិកម្ម និងមច្ឆជាតិ។ នៅក្នុងដំណើរចុះមូលដ្ឋានផ្ទាល់ជួបជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ អ្នកនាំចេញ និងជួបសំណេះសំណាលជាមួយប្រជាកសិករ នៅតាមបណ្តាខេត្តទាំងនេះ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានណែនាំដល់កសិករត្រូវជ្រើសរើសប្រើប្រាស់ពូជស្រូវសុទ្ធ ពូជស្រូវល្អ ដូចជា សែនក្រអូប និងផ្ការំដួល ដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរ ដើម្បីទទួលបានទន្និផលខ្ពស់ មានតម្លៃថ្លៃ មានការចុះបញ្ជី មានវិញ្ញាបនបត្រត្រឹមត្រូវ និងមានខ្សែច្រវាក់ទីផ្សារល្អ។ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការជ្រើសរើសពូជស្រូវសុទ្ធ ដូចជា សែនក្រអូប និងផ្ការំដួល គឺជួយដល់កសិករ ទទួលបានទន្និផល និងបង្កើនផលចំណេញសម្រាប់កសិករ មួយវិញទៀតវាក៏មានតម្រូវទីផ្សារ និងមានតម្លៃល្អផងដែរ។ លោករដ្ឋមន្ត្រី ឌិត ទីណា បានកត់សម្គាល់ឃើញថា ថ្លៃស្រូវនៅបាត់ដំបង ជាក់ស្តែង […]