ព័ត៌មានជាតិ

ប្រជាពលរដ្ឋក្នុងឃុំរុនតាឯកស្រុកបន្ទាយស្រីសំណូមពរដល់អាជ្ញាធរខេត្តសៀមរាបឲ្យជួយសម្រួលរឿងកាត់បន្ថយថវិការប័ណ្ណក្រីក្រនិងឲ្យជួយបង្កើតក្រុមហ៊ុនរោងចក្រដើម្បីឲ្យពួកគាត់មានការងារធ្វើជាប្រចាំ…!!!!

សៀមរាប ÷ ថ្ងៃអង្គារ ៥ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ លោកលី វណ្ណៈ ប្រធានរដ្ឋបាលខេត្តសៀមរាបលោកគង់ សំរិត ប្រធានមន្ទីរសង្គមកិច្ចខេត្តសៀមរាបនិងអភិបាលរងស្រុកបន្ទាយស្រីបានចុះមកឃុំរុនតាឯកស្រុកបន្ទាយស្រីខេត្តសៀមរាបបដើម្បីដោះស្រាយជូនប្រជាពលរដ្ឋរឿងកាត់បន្ថយថ្លៃសេវាបុណ្យក្រីក្រនិងទទួលយកនៅសំណើរបស់ប្រជាពលរដ្ឋដើម្បីដាក់ជូនទៅប្រមុខថ្នាក់ដឹកនាំ។   ក្នុងឱកាសនោះដែរប្រជាពលរដ្ឋក្នុងឃុំរុនតាឯកបានលើកឡើងប្រហាក់ប្រហែលគ្នាថារឿងកាត់បន្ថយថ្លៃសេវាប័ណ្ណក្រីក្ររបស់ពួកគាត់ ហើយសំណូមពរឯកឧត្តមអភិបាលខេត្តឱ្យជួយគៀងគររកអ្នកវិនិយោគសហគ្រាសដើម្បីបង្កើតរោងចក្រឲ្យពួកគាត់មានការងារធ្វើជាប្រចាំ។   ប្រជាពលរដ្ឋក្នុងឃុំរុនតាឯកបានបន្តទៀតថាសព្វថ្ងៃនេះការរកទទួលទានរបស់ពួកគាត់នៅមានកម្រិតមិនអាចទ្រទ្រង់ជីវភាពក្នុងគ្រួសារបានគ្រប់គ្រាន់នោះឡើយហើយម្យ៉ាងវិញទៀតពួកគាត់ក៏មានជំពាក់នៅបំណុលធនាគារដែលពួកគាត់បានខ្ចីពីធនាគារដើម្បីយកមកដោះស្រាយជីវភាពខ្លះនិងបង្កើតជាមុខរបររកទទួលទានខ្លះហើយពួកគាត់រកចំណូលមិនគ្រប់គ្រាន់នោះទេទើបពួកគាត់សំណូមពរដល់ឯកឧត្តមអភិបាលខេត្តសៀមរាបឲ្យជួយពាំនាំនៅពាក្យសំណូមពរនិងសំណើរបស់ពួកគាត់ជួយដាក់បញ្ជូនទៅប្រមុខថ្នាក់ដឹកនាំ ដើម្បីឲ្យប្រមុខថ្នាក់ដឹកនាំជួយរកវិធីដោះស្រាយជូនពួកគាត់ដើម្បីឲ្យពួកគាត់មានការងារក្នុងមូលដ្ឋានធ្វើជាប្រចាំ៕   ព័ត៌មានដោយលោក តាំងគីមម៉េង (សហការីប្រចាំខេត្តសៀមរាប)

ព័ត៌មានជាតិ

ជាមួយ លោក សាន ជានមីង (Shan Jianming ) ប្រធានក្រុមហ៊ុន Mizuda Group ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព

  រាជធានីភ្នំពេញ ÷ ព្រឹកថ្ងៃចន្ទ ទី២៩ មករា ២០២៤ ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mizuda Group បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការផ្តល់សេវាបោសសម្អាត ប្រមូលនិងដឹកជញ្ជូនសំរាមសំណល់រឹង និងសេវាផ្សព្វផ្សាយកម្មវិធីការយល់ដឹងស្តីពីការគ្រប់គ្រងសំរាម ក្នុងភូមិសាស្រ្តរដ្ឋបាលខណ្ឌដូនពេញ ៧មករា ពោធិ៍សែនជ័យ កំបូល និងដង្កោ ហើយបានចាប់ដំណើរការប្រតិបត្តិការនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ដែលបានបង្កើតការងារដល់ប្រជាជនកម្ពុជាចំនួន៧១០កន្លែង ។ សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនមិនត្រឹមតែបានជួយបង្កើតការងារប៉ុណ្ណោះទេ ថែមទាំងបាន ចូលរមចំណែកក្នុងការសម្អាតបរិស្ថានផងដែរ៕

ព័ត៌មានជាតិ

ម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងវត្តប្រគេន កូននេនសីហា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានសម្រេចចិត្តជួយកសាងវត្តប្រគេន «កូននេនសីហា» ក៏ដូចជាព្រះសង្ឃដទៃទៀត។   ក្នុងសំណេរលើបណ្តាញសង្គមរបស់សម្តេចតេជោ បានឲ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមករា ឆ្នាំ២០២៤នេះ សម្តេចបានជួបលោក អួន សារ៉ាត់ ដែលជាអ្នកផ្សព្វផ្សាយពី «កូននេនសីហា»។   សម្តេចតេជោ បានបញ្ជាក់ថា ជំនួបនេះ ធ្វើឡើងដើម្បីរិះរកវិធីជួយដល់ «កូននេនសីហា» និងការជួយកសាងកុដិសម្រាប់ព្រះសង្ឃគង់នៅ និងទិញ ដីបន្ថែម ដើម្បីពង្រីកនិងកសាងវត្ត។   «ខ្ញុំនឹងចាត់ឲ្យតំណាងរបស់ខ្ញុំទៅជួបព្រះចៅអធិការវត្ត និងកូននេនសីហា ដោយរួមដំណើរជាមួយ អួន សារ៉ាត់ ដើម្បីពិភាក្សាដោះស្រាយជាក់ស្តែង»។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន។   ជាមួយគ្នានេះ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះលោក អួន សារ៉ាត់ ដែលបានជួយផ្សព្វផ្សាយពី «កូននេន សីហា»។ ហើយសម្តេចតេជោ ក៏បានអរគុណសប្បុរសជនដែលបាន ជួយ កូននេនសីហា ដើម្បីកសាងព្រះវិហារ។ ទន្ទឹមនឹងនេះសម្តេចតេជោ […]

ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាបចុះសម្របសម្រួលជាមួយនឹងប្រជាពលរដ្ឋក្នុងឃុំរុនតាឯកបន្ទាប់ពីមានការផ្ទុះការតវ៉ារឿងកាត់បន្ថយថ្លៃសេវាប័ណ្ណសមធម៌ (ប័ណ្ណក្រីក្រ)..!!!

  ខេត្តសៀមរាប ÷ ថ្ងៃសៅរ៍ ២ រោច ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ប្រជាពលរដ្ឋក្នុងឃុំរុនតាឯកស្រុកបន្ទាយស្រីផ្ទុះការតវ៉ារឿងកាត់បន្ថយសេវាប័ណ្ណក្រីក្រនាថ្ងៃទី ២៦កន្លងមកឥឡូវនេះអាជ្ញាធរក្រុមការងារខេត្តសៀមរាបបានចុះសម្របសម្រួលជូនប្រជាពលរដ្ឋដើម្បីដោះស្រាយនិងទទួលយកនូវសំសំណូមពរនិងណើបស់ប្រជាពលរដ្ឋដើម្បីដាក់បញ្ជូនដល់ប្រមុខថ្នាក់ដឹកនាំ។   ប្រជាពលរដ្ឋក្នុងឃុំរុនតតាឯកស្រុកបន្ទាយស្រីបាននាំគ្នាលើកឡើងថាការរកទទួលទានរបស់ពួកគាត់មានកម្រិតអញ្ចឹងហើយពួកគាត់សង្ឃឹមលើថវិកាប័ណ្ណក្រីក្រនោះហើយដើម្បីជួយដោះស្រាយនៅបំណុលធនាគារដែលពួកគាត់បានខ្ចីប្រាក់ពីធនាគារដើម្បីយកមកប្រកបមុខរបររកទទួលទានផ្សេងៗ។   ហើយប្រជាពលរដ្ឋក្នុងឃុំរុនតាឯកស្រុកបន្ទាយស្រីពួកគាត់ក៏សប្បាយចិត្តខ្លាំងណាស់ដែរដែលមានក្រុមការងារថ្នាក់ខេត្តតែងតែយកចិត្តទុកដាក់រាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយពួកគាត់ជឿជាក់និងសង្ឃឹមថាប្រមុខថ្នាក់ដឹកនាំនិងមិនកាត់បន្ថយនៅប្រាក់សេវាបានប័ណ្ណក្រីក្ររបស់ពួកគាត់នោះឡើយ៕   (ព័ត៌មានដោយលោកតាំងគីមម៉េង)សហការីប្រចាំខេត្តសៀមរាប

ព័ត៌មានជាតិ

ឯកឧត្ដម ទៀ សីហា បញ្ជាក់ថា ការសាងសង់អគារអគ្គបញ្ជាការដ្ឋាន នឹងជំរុញប្រសិទ្ធភាពការងារឱ្យកាន់តែមានភាពល្អប្រសើរ

ភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា កន្លែងធ្វើការជាកន្លែងដែលសំខាន់បំផុត ដូច្នេះការសាងសង់អគារអគ្គបញ្ជាការដ្ឋាន នឹងជំរុញប្រសិទ្ធភាពការងារឱ្យកាន់តែមានភាពល្អប្រសើរ ក្នុងការបំពេញសេចក្តីត្រូវការចាំបាច់នានានៃការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ។   ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ នៅតំបន់បឹងតាមោក (កប់ស្រូវ) ស្ថិតនៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍ថា ការបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារអគ្គបញ្ជាការដ្ឋាននៅពេលនេះ ស្របពេលដែលរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានដំណើរការបោះជំហានយ៉ាងស្វាហាប់រយៈពេល៥ខែគត់ និងបាននាំមកនូវសមិទ្ធផលគួរជាទីមោទនៈជូនជាតិមាតុភូមិ។   ឯកឧត្ដម បានបន្តថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធកងទ័ព គឺជាកិច្ចការអាទិភាពមួយក្នុងចំណោមការងារអាទិភាពដែលរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ។   ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចបន្តកំណត់យក មនុស្ស ផ្លូវ ទឹក ភ្លើងនិងបច្ចេកវិទ្យា គឺជាអាទិភាពគន្លឹះសម្រាប់ទិសដៅនៃការអភិវឌ្ឍកម្ពុជាក្នុងដំណាក់កាលថ្មីខាងមុខ […]

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលអន្តរគណបក្ស ក្រោមប្រធានបទ «តួនាទីគណបក្សនយោបាយរុស្ស៊ី និងបណ្ដាប្រទេសអាស៊ាន ក្នុងការបង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មីប្រកបដោយយុត្តិធម៌» តាមប្រព័ន្ធវីដេអូ

  ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នៅរសៀលថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅភូមិគ្រឹះតាខ្មៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលអន្តរគណបក្ស ក្រោមប្រធានបទ តួនាទីគណបក្សនយោបាយរុស្ស៊ី និងបណ្ដាប្រទេសអាស៊ាន ក្នុងការបង្កើតសណ្ដាប់ធ្នាប់ពិភពលោកថ្មីប្រកបដោយយុត្តិធម៌ តាមប្រព័ន្ធវីដេអូ។ សម្តេចតេជោបានមានប្រសាសន៍នៅក្នុងការផ្សាយផ្ទាល់តាមប្រព័ន្ធវីដេអូថា ការរៀបចំកិច្ចពិភាក្សាតុមូលអន្តរគណបក្ស នាពេលនេះគឺមានសារ:សំខាន់យ៉ាងខ្លាំងណាស់ ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយនានា ដែលបានកើតឡើងទាំងក្នុងតំបន់ និងពិភពលោក។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ជាថ្មីម្តងទៀតថា គណបក្សប្រជាជនកម្ពុជា មិនជ្រើសរើសប្រទេសណាមួយនោះទេ ពោលគឺគណបក្សប្រជាជនកម្ពុជា ចាត់ទុកប្រទេសទាំងអស់ជាមិត្តដូចគ្នា បើទោះបីជាបច្ចុប្បន្នតំបន់អាស៊ានបានក្លាយជាទីលានដ៏ក្តៅគគុកក្នុងការប្រកួតប្រជែងគ្នារវាងប្រទេសមហាអំណាចនៅលើពិភពលោកក៏ដោយនោះ។ សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់បណ្តាគណបក្សនយោបាយទាំងអស់ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ និងត្រូវប្រកាន់ខ្ជាប់នៃការរកដំណោះស្រាយ ដោយសន្តិវិភាព ខណៈសង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបាននោះទេ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីម្តងទៀតថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តគាំទ្រកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងគណបក្សរុស្ស៊ីរូបរួមជាមួយបណ្តាគណបក្សប្រទេសនៅតំបន់អាស៊ាន។សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់បណ្ដាប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ ត្រូវបន្តប្ដេជ្ញាចិត្តក្នុងការពង្រឹងតួនាទីអង្គការសហប្រជាជាតិ ជាពិសេសគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីសណ្ដាប់ធ្នាប់ពិភពលោក៕

ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកឡើងថា ការគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យល្អ គឺដើម្បីកុំឱ្យប្រជាពលរដ្ឋយល់ច្រឡំ

  ភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា នឹងខិតខំធ្វើយ៉ាងណាគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យបានល្អដើម្បីកុំឱ្យប្រជាពលរដ្ឋពុលព័ត៌មានក្លែងក្លាយដែលធ្វើឱ្យមានការយល់ច្រឡំ។ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នៅទីស្តីការក្រសួង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«ក្នុងក្របខ័ណ្ឌនេះ ក្រសួងព័ត៌មានដាក់ចុះការពង្រឹងសន្តិសុខព័ត៌មាន ដែលសន្តិសុខព័ត៌មានខុសពីព័ត៌មានសន្តិសុខ(និយា យពីព័ត៌មានពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍) ប៉ុន្តែសន្តិសុខព័ត៌មាន គឺសំដៅ ដូចគ្នាទៅនឹង សន្តិសុខស្បៀង សន្តិសុខថាមពល..»។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលេចពីសន្តិសុខព័ត៌មានថា ក្រសួងបានផ្តោតសំខាន់៣ចំណុចគឺទី១. ការទទួលបានព័ត៌មានរបស់ប្រជពលរដ្ឋ ទី២.ព័ត៌មានដែលមានគុណភាព(គុណភាព អ្នកកាសែត) ទី៣. សុវត្ថិភាពសារព័ត៌មាន ដែលសំដៅលើព័ត៌មានដែលបង្កើតឡើង បញ្ចេញ ផ្សព្វផ្សាយ គឺជាព័ត៌មាន មានភាពត្រឹមត្រូវ ពិតប្រាកដ មិនពុល។ ឯកឧត្តមបន្ថែមថា៖ បើសិន ប្រជាពលរដ្ឋពុលដោយសារព័ត៌មាននោះនឹងពិបាក ដូ ច្នេះហើយក្នុងនាមជាក្រសួងដែលអ្នកផ្សព្វផ្សាយរដ្ឋផង វិធានការច្បាប់ផង គឺចាំបាច់ត្រូវគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យបានពេញលេញ។ ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា សន្តិសុខព័ត៌មានផ្នែកមួយក្នុងការជួយពង្រឹងសន្តិសុខសម្រាប់ជាតិ សណ្តាប់ធ្នាប់ និងស្ថេរភាពសម្រាប់ប្រទេសផងដែរ។ ឯកឧត្តមបានបន្ថែមថា នៅពេលខាងមុខនេះ ក្រសួងនឹង ដាក់ចេញនូវគោលនយោបាយជាតិពីផ្សាយព័ត៌មានពីអាណូឡូកទៅឌីជីថល ដែលគោលនយោបាយនេះមានការពាក់ព័ន្ធច្រើនរួមទាំងការនាំចូលនូវឧបករណ៍សម្ភារសោតទស្សន៍ចូលមកក្នុងប្រទេសថាតើ […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនអ្នកបើករថយន្តម៉ាក Ford Ranger ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅចំណុចស្តុបស្ពានឫស្សីកែវ ដើម្បីចាត់ការតាមនីតិវិធី

២១-មករា-២០២៤  នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៨:៤០នាទី នៅចំណុចស្តុបស្ពានឫស្សីកែវ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។   មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AZ-៥៨៥៤ បើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស មុខរបរមន្ត្រីនៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។   បើកបរល្បឿនលឿនក្នុងស្ថានភាពស្រវឹង (កម្រិតជាតិអាកុល ០.៥៤) ទៅបុករះរថយន្តចំនួន០២គ្រឿង (រថយន្តម៉ាក Lexus NX២០០T, រថយន្តម៉ាក Toyota Vitz) និងម៉ូតូចំនួន០៤គ្រឿង(ម៉ូតូម៉ាក Honda Click, ម៉ូតូម៉ាក Honda Beat, ម៉ូតូម៉ាក Honda Dream, ម៉ូតូម៉ាក Honda Scoopy) […]

ព័ត៌មានជាតិ

ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រីសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានអ្នកឧកញ៉ា លី យ៉ុងផាត់ ចូលក្រាបថ្វាយបង្គំគាល់ថ្វាយដង្វាយ

  នៅវេលាព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៤ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ដឹកនាំប្រតិភូសមាគមឧកញ៉ាកម្ពុជាចូលក្រាបថ្វាយបង្គំគាល់ នឹងថ្វាយដង្វាយ៕

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ក្រីប្រចាំការ វង្សី វិស្សុត៖ ការអប់រំ និងការបណ្ដុះបណ្តាលធនធានមនុស្ស ជាកត្តាចម្បងមួយ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ហើយប្រទេសជាតិមួយខ្លាំងពូកែ តម្រូវឱ្យពលរដ្ឋមានចំណេះដឹងខ្ពស់

  កំពង់ស្ពឺ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង មាន៥បន្ទប់ នៅសាលាបឋមសិក្សាភ្នំពិស្សិ៍ ស្ថិតក្នុងភូមិពិស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ អគារសិក្សា១ខ្នងនេះ ត្រូវបានឧបត្ថម្ភសាងសង់ដោយលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងភរិយា ព្រមទាំងក្រុមគ្រួសារ។   លោក វង្សី វិស្សុត បានលើកឡើងថា នៅក្រោមដំបូលសុខសន្តិភាពក្នុងរយៈពេលប្រមាណ ២៥ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា មានការរីកចម្រើនលើស្ទើរគ្រប់វិស័យ ក្នុងនោះវិស័យអប់រំ ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចាត់ទុកការអប់រំ និងការបណ្ដុះបណ្តាលធនធានមនុស្ស គឺជាកត្តាចម្បងមួយក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ហើយការកសាងប្រទេសជាតិមួយខ្លាំងពូកែ តម្រូវឱ្យមានប្រជាជនដែលមានចំណេះដឹងខ្ពស់។   លោក វង្សី វិស្សុត បានថ្លែងថា ការអភិវឌ្ឍធនធានមនុស្សមានទិសដៅធំពីរ គឺទី១, ដើម្បីអភិវឌ្ឍធនធានមនុស្សឱ្យមានចំណេះដឹង មានវិន័យ និងសីលធម៌នៃការរស់នៅល្អ និងមានការងារល្អទទួលបានប្រាក់ខែខ្ពស់ ដើម្បីជួយលើកកម្ពស់ជីវភាពខ្លួនឯង និងគ្រួសារ និងទី២ ដើម្បីចូលរួមចំណែកជួយអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ សម្រាប់លោក […]