ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និង ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ បានអញ្ចើញចូលរួមជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី “ព័ត៌មានជាអំណាច នាយុគសម័យឌីជីថល” ដោយមានការអញ្ជើញចូលរួមមកពីអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន និងមន្ទីរព័ត៌មានរាជធានី-ខេត្ត។ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានជ្រើសរើសក្រសួងបរិស្ថានដើម្បីរៀបចំកិច្ចប្រជុំដើម្បីផ្លាស់ប្តូរបទពិសោធក្នុងការងារគ្រប់គ្រងព័ត៌មាន និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព។

By pcs

Leave a Reply

Your email address will not be published. Required fields are marked *