Category: ព័ត៌មានអន្តរជាតិ

អាជ្ញាធរថៃរឹបអូសគ្រឿងញៀនជាង១តោននៅពេលឧក្រិដ្ឋជនកំពុងដឹកជញ្ជូនគ្រឿងញៀនទៅកាន់ព្រំដែនភាគខាងត្បូង

ថៃឡង់ដ៍៖ មន្ត្រីនគរបាលថៃ នៅថ្ងៃអង្គារសប្តាហ៍នេះ បានលើកឡើងថា កម្លាំងអាជ្ញាធររបស់ខ្លួនបានរឹបអូសគ្រឿងញៀនប្រភេទមេតាហ្វេតាមីន ឬម៉ាទឹកកក សរុបចំនួន ១.១៤តោន ខណៈក្រុមឧក្រិដ្ឋជនកំពុងដឹកជញ្ជូនគ្រឿងញៀនទាំងអស់នោះទៅកាន់ទីផ្សារក្រៅប្រទេស។ យោងតាមការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនបានលាក់ទុកគ្រឿងញៀនដោយបន្លំជាមួយនឹងកញ្ចប់តែ និងកញ្ចប់កាហ្វេនៅក្នុងប្រអប់ទំនិញចំនួន៣ប្រអប់ នៅក្នុងរថយន្តរបស់ពួកគេ ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បានខណៈកំពុងបើកបរនៅតាមដងផ្លូវឆ្តោះទៅកាន់តំបន់ព្រំដែនភាគខាងត្បូងប្រទេសថៃឡង់ដ៍។ អាជ្ញាធរថៃបានចាប់ខ្លួនជនសង្ស័យចំនួន៦រូប ពាក់ព័ន្ធនឹងករណីដឹកនាំជញ្ជូនគ្រឿងញៀនដោយខុសច្បាប់។ ដោយឡែក មន្រ្តីអ្នកនាំពាក្យស្នងការនគរបាលថៃមួយរូប បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters…

ប្រទេសឥណ្ឌូណេស៊ី សម្លាប់មនុស្សជិត២០នាក់ និងរងរបួស៣០០នាក់ផ្សេងទៀតនៅរសៀលថ្ងៃចន្ទនេះ

ឥណ្ឌូណេស៊ី ៖ ទីភ្នាក់ងារអាកាសធាតុ និងភូគព្ភសាស្ត្រ (BMKG) របស់ប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងថា មានការរញ្ជួយដីកម្រិតញ័រប្រមាណជា ៥.៦ក្នុងកម្រិតរ៉ិចទ័រ នៅថ្ងៃចន្ទនេះ បង្កឱ្យប៉ះពាល់ដល់រដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី អស់រយៈពេលជាច្រើនវិនាទី ។ពាក់ពន្ធ័នឹងហេតុការណ៍នេះដែរ ប្រធានរដ្ឋបាល Cianjur លោក Herman Suherman បានប្រាប់ដល់ទូរទស្សន៍…

ទេសចរថៃសង្ឃឹមទៅលើភ្ញៀវទេសចរណ៍ចិននិងជប៉ុន

មន្ត្រីក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ លោក ភីផាត រ៉ាតចាគីតប្រាកាន បាននិយាយថា ការចូលរួមរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងកិច្ចប្រជុំកំពូលសេដ្ឋកិច្ច APEC នៅទីក្រុងបាងកកនៅក្នុងខែវិច្ឆិកាខាងមុខនេះ នឹងអាចជួយដល់ប្រទេសថៃក្នុងការស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ១២លាននាក់នៅក្នុងឆ្នាំនេះ ដែលលើសពីគោលដៅកំណត់របស់រដ្ឋាភិបាលចំនួន ១០លាននាក់។ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ទន្ទឹមនឹងការបន្ធូរបន្ថយវិធានការរឹតបន្តឹងទៅលើការបង្ការ និងការគ្រប់គ្រងជំងឺកូវីដ-១៩…

ម៉ាឡេស៊ីកំណត់គោលដៅថ្មីនៃការចូលរបស់ភ្ញៀវទេសចរចំនួន ៩,២លាននាក់ក្នុងឆ្នាំ២០២២

ក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌នៃប្រទេសម៉ាឡេស៊ី បានកែសម្រួលគោលដៅចំពោះការទៅដល់របស់ភ្ញៀវទេសចរក្នុងឆ្នាំ២០២២ នេះឱ្យដល់ចំនួន ៩,២លាននាក់ ជាមួយនឹងចំណូលពីទេសចរណ៍ចំនួន ២៦,៨ប៊ីលានរីងហ្គីត (៥,៩៨ប៊ីលានដុល្លារអាម៉េរិក) ខណៈដែលប្រទេសនេះស្ទើរតែសម្រេចបានគោលដៅដំបូងដែលមានចំនួន ៤,៥លាននាក់។ ក្នុងរយៈពេលចាប់ពីខែមករាដល់ខែកក្កដា ប្រទេសម៉ាឡេស៊ីបានកត់ត្រាការទៅដល់របស់ភ្ញៀវទេសចរជាង ៣,២១លាននាក់ ជាមួយនឹងប្រាក់ចំណូលសរុបចំនួន ៩,៣៥ប៊ីលានរីងហ្គីត។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ លោកស្រី…

​​អ៊ុយក្រែន ៖ ការ​ឈ្លានពាន​របស់​រុ​ស្សី​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី ១២​ហើយ​ កងទ័ព​អ៊ុយ​ក្រែ​ន​កំពុង​តស៊ូ​ប្រយុទ្ធ

​​អ៊ុយក្រែន ៖ ការ​ឈ្លានពាន​របស់​រុ​ស្សី​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី ១២​ហើយ​។ កងទ័ព​អ៊ុយ​ក្រែ​ន​កំពុង​តស៊ូ​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ ខណៈ​កងទ័ព​រុ​ស្សី​កំពុង​ព្យាយាម​វា​.​យលុក​​លុយ​ ដើម្បី​យក​រដ្ឋ​ធានី​​គៀវ​។ នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ រូបភាព​នៃ​រថក្រោះ និង​រថយន្ត​យោធា​​របស់​រុ​ស្ស៊ី​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ពេល​មាន​អក្សរ​អង់គ្លេស​ជា​ច្រើន​តួ​ដូច​ជា Z, O, V, X និង A ត្រូវ​បាន​សរសេរ​នៅ​លើ​វា​។ ក្នុង​ស្ថានភាព​បែប​នេះ មាន​មនុស្ស​ជា​ច្រើន​ចង់​ដឹង​ខ្លាំង​ថា​តើ​អក្សរ​ទាំងនោះ​មាន​ន័យ​បែប​ណា ហើយ​ហេតុ​អ្វី​កងទ័ព​រុ​ស្សី​សរសេរ​វា?…

រុស្ស៊ីព្រមានថា បើ NATO ​ជួយ​អ៊ុយ​ក្រែ​ន​ សង្គ្រាមលោក​នឹង​ផ្ទុះ​ទ្បើង

​ម៉ូស្គូ ៖ លោក វ៉ា​ស៊ី​លី នេ​បិ​ន​ហ្ស៊ី​យ៉ា (Vasily Nebenzia)​ តំណាង​អចិ​ន្ត្រៃ​យ៏​ប្រទេស​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ បាន​គំរាមថា NATO​បើ​ហ៊ាន​បញ្ជូន​កង​ទ​ព័​ទៅ​ជួយ​ប្រទេស​អ៊ុយ​ក្រែ​ន នឹង​រុញឱ្យ​បក្ស​សម្ពន្ធ​យោធា​មួយ​នេះ​ធ្លាក់​ចូលក្នុង​ភ្លើងសង្គ្រាម​ជាមួយ​រុស្ស៊ី ហើយ​សង្គ្រាមលោក​នឹង​ផ្ទះ​ទ្បើង​។​ គួ​រំលឹកថា​ ការ​ថ្លែង​បែប​នោះ​របស់លោក វ៉ា​ស៊ី​លី នេ​បិ​ន​ហ្ស៊ី​យ៉ា នៅក្រោយ​ចូលរួម​កិច្ចប្រជុំ​បន្ទាន់​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​ចន្ទ ដើម​សប្ដាហ៍​នេះ​៕

ជំងឺប៉េស្តជ្រូកអាហ្រ្វិក កំពុងតែរីករាលដាល ពាសពេញប្រទេសថៃ

ថៃ៖ ជំងឺប៉េស្តជ្រូកអាហ្រ្វិក កំពុងតែរីករាលដាល ពាសពេញប្រទេសថៃ។ រដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ប្រទេសនេះ បាននិយាយថា ជំងឺនេះបានឆ្លងដល់កសិដ្ឋានចិញ្ចឹមជ្រូក និងកន្លែងសត្តឃាតនៅក្នុងខេត្តចំនួន ១៣ របស់ប្រទេសថៃ នៅភាគកណ្តាល ភាគឦសាន និងភាគខាងត្បូងប្រទេសថៃ។ កសិដ្ឋានដែលមានមេរោគ និងបរិវេណ ប្រាំគីឡូម៉ែត្រជុំវិញ ឥឡូវនេះត្រូវបានប្រកាសថាជាតំបន់រីករាលដាល។ ខេត្តទាំងនេះមានកសិដ្ឋានចិញ្ចឹមជ្រូក ឬកន្លែងសត្តឃាតដែលត្រូវបានឆ្លងជំងឺ មានដូចជា៖…

ទីក្រុងបាងកកត្រៀមខ្លួន សម្រាប់ការបើកដំណើរការឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ២០២១ នេះទៅ

ថៃបាងកក÷ អវត្តមានរបស់ភ្ញៀវទេសចរបរទេស បានធ្វើឱ្យមានភាពផ្ទុយគ្នាស្រឡះតែម្ដង សម្រាប់ប្រជាជនទីក្រុងបាងកក បើប្រៀបធៀបទៅនឹងអ្វីដែលទីក្រុងរបស់ពួកគេធ្លាប់មាន មុនពេលជំងឺ COVID-19 បានផ្ទុះឡើង ជាពិសេសសម្រាប់អ្នកដែលមានជីវភាពរស់នៅ ពឹងផ្អែកលើវិស័យទេសចរណ៍។ ប៉ុន្តែការផ្លាស់ប្តូរ អាចនឹងកើតឡើងនៅសប្តាហ៍ក្រោយ នៅពេលដែលប្រទេសថៃ បើកព្រំដែនរបស់ខ្លួនឡើងវិញ ចំពោះអ្នកដំណើរដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកាខាងមុខនេះតទៅ។…

កូរ៉េខាងជើង ៖ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រាយការណ៍​ថា​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​ប្តេជ្ញា​ថា​នឹង​បង្កើត​

កូរ៉េខាងជើង ៖ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​រាយការណ៍​ថា​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បាន​ប្តេជ្ញា​ថា​នឹង​បង្កើត​“ កងទ័ព​ដែល​គ្មាន​អ្នកណា​អាចយក​ឈ្នះ​បាន​” នៅ​ចំពោះមុខ​អ្វីដែល​ខ្លួន​និយាយថា​ជា​គោលនយោបាយ​អរិភាព​ពី​សហរដ្ឋអាមេរិក​។​នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC។ ​លោក គីម ជុង​អ៊ុន បាន​និយាយថា ការ​អភិ​វ​ឌ្ន៍​អាវុធ​គឺ​សម្រាប់​ការពារ​ខ្លួន​ហើយ​មិនមែន​ដើម្បី​ធ្វើសង្គ្រាម​នោះទេ​។ លោក គីម បានធ្វើ​អត្ថាធិប្បាយ​បែបនេះ​នៅឯ​ពិព័រណ៍​ការពារជាតិ​ដ៏​កម្រ ខណៈ​ដែលមាន​កាំជ្រួច​ធំៗ​ជាច្រើន​។ ថ្មីៗ​នេះ​កូរ៉េខាងជើង​បាន​សាកល្បង​នូវ​អ្វីដែល​ខ្លួន​អះអាងថា​ជា​មី​ស៊ី​ល​ល្បឿន​លឿន​និង​ប្រឆាំង​យន្តហោះ​ថ្មី​។ នៅពេលនេះ​កូរ៉េខាងត្បូង​បាន​សាកល្បង​អាវុធ​ដែល​បាញ់​ចេញពី​នាវាមុជទឹក​ផ្ទាល់ខ្លួន​ផងដែរ​។​…

វៀតណាម​បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ចំនួន​៤,១៥០​ករណី​និង​ស្លាប់​១២៥​នាក់

​ហាណូយ ៖ ក្រសួងសុខាភិបាល​វៀត​ណា​ម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បានប្រកាស​រកឃើញ​ករ​ណី​ឆ្លង ជំងឺ​កូ​វីដ​១៩ ចំនួន ៤,១៥០ ករណី​បន្ថែមទៀត និង​អ្នកស្លាប់​ថ្មី ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ចំនួន​១២៥​នាក់​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ​។ នេះ​បើតាម​តាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារសារព័ត៌មាន Viet Nam News​។​ ​ក្រសួងសុខាភិបាល​វៀត​ណា​ម​បញ្ជាក់ថា ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ មាន​០៣​ករណី​ប៉ុណ្ណោះ​ជា​ករណី​នាំចូល ក្រៅពីនោះ​សុទ្ធតែជា​ករណី​ឆ្លង​ក្នុងស្រុក​ទាំងអស់ ខណៈ​ទីក្រុង​ហូជីមិញ​ដែលជា​ចំណុចកណ្តាល នៃ​ការផ្ទុះ​រីក​រាល​នៃ​ជំងឺ​នេះ​មាន​ចំនួន​១,៧៣០​នាក់​។​…