ខេត្តព្រះសីហនុ និងខេត្តកោះកុងរបស់កម្ពុជា អាចនឹងរងជំនន់ទឹកភ្លៀង
តាមសេចក្តីជូនដំណឹងពិសេសរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាចាប់ពីថ្ងៃទី០៣ ខែសីហានេះរហូតដល់ថ្ងៃទី០៦ ខែសីហាខាងមុខ ខេត្តព្រះសីហនុនិងខេត្តកោះកុង របស់កម្ពុជាអាចនឹងរងជំនន់ទឹកភ្លៀង។ ក្រសួងធនធានទឹក និង ឧតុនិយម បានបង្ហាញឱ្យដឹងថា កម្ពុជានឹងរងឥទ្ធិពលនៃខ្យល់មូសុងនិរតីរយៈពេល៤ថ្ងៃចាប់ពីថ្ងៃនេះទៅដែលធ្វើឱ្យមានភ្លៀង និងខ្យល់ខ្លាំងនៅតំបន់មាត់សមុទ្រ ជាពិសេស ខេត្តកោះកុង និងខេត្តព្រះសីហនុ។ ស្ថានភាពនេះ នឹងបណ្តាលឱ្យមានការលិចលង់ដល់ភូមិឋានរបស់ប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានា ហើយជាពិសេសនោះ គឺអាចមានការលិចលង់កំណាត់ផ្លូវជាតិលេខ។…