÷ ព្រះសីហនុ ÷ ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០២៣ ប្រជានេសាទ ដែលសុំស្នើចុះបញ្ជីនាវា ឬទូកនេសាទរបស់ខ្លួន នៅឆ្នាំ២០២៣នេះ រដ្ឋ បាលខេត្តព្រះសីហនុ នឹងបញ្ចុះតម្លៃ ៥០ភាគរយ។នេះ៊ជាការលើកឡើងរបស់ ឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ នៅក្នុងកិច្ចប្រជុំ ស្តីពីការពន្លឿនចុះបញ្ជីនាវា និងទូកនេសាទ នៅខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម ពុំ សេដ្ឋា ប្រតិភូអមរាជរដ្ឋាភិបាល និងជាប្រធានជលផល នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា កិច្ចប្រជុំ ស្តីពីការចុះបញ្ជីនាវា ទូកនេសាទនៅភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីជំរុញការលើកទឹកចិត្ត និងការផ្សព្វផ្សាយដល់ប្រជានេសាទឱ្យចូលមកស្នើសុំចុះបញ្ជីទូកនេសាទរបស់ខ្លួន រដ្ឋបាល ខេត្តនឹងបញ្ចុះតម្លៃ […]
Author: pcsadmin
នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ណែនាំឲ្យជ្រើសរើសមន្ត្រីបច្ចេកទេសកសិកម្មឃុំ ឲ្យបានម៉ឺងម៉ាត់ ប្រយ័ត្នប៉ះវិស្វករសំណង់!, ផ្ដល់អាទិភាពអ្នកមានមូលដ្ឋានចំណេះដឹងកសិកម្ម ពិសេសនិស្សិតកសិកម្ម
ចេញផ្សាយ ២៩ សីហា ឆ្នាំ២០២៣ ភ្នំពេញ៖ នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត បានណែនាំឲ្យលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម ជ្រើសរើសមន្ត្រីបច្ចេកទេសកសិកម្មឃុំឲ្យបានច្បាស់លាស់ ហើយផ្ដល់អាទិភាពទៅលើអ្នកមានមូលដ្ឋានចំណេះដឹងកសិកម្ម ពិសេសនិស្សិតកសិកម្ម តែម្ដង។ នាយករដ្ឋមន្ដ្រី បានថ្លែងបញ្ជាក់ថា គោលនយោបាយសំខាន់ជាអាទិភាពមួយ ក្នុងចំណោមគោលនយោបាយផ្សេងទៀត របស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មឃុំ នៅទូទាំងប្រទេស ដើម្បីជួយកិច្ចការងាររបស់កសិករ នៅមូលដ្ឋានតែម្ដង។ «ខ្ញុំសុំឲ្យធ្វើការជ្រើសរើសឲ្យបានច្បាស់ កុំឲ្យរើសមន្ត្រីកសិកម្ម ប្រយ័ត្នបានមកទៅជាវិស្វករសំណង់ យកអ្នកកសិកម្មឲ្យអាទិភាពទៅលើអ្នកដែលមានមូលដ្ឋានចំណេះដឹងកសិកម្ម និស្សិតកសិកម្មម៉ាគគោកឲ្យអាទិភាពទៅ! យើងប្រឡងជ្រើសរើស តែយើងបូកកម្រិតណា? ត្រូវរើសឲ្យមានតម្លាភាព យុត្តិធម៌ អ្នកប្រកួតប្រជែង ព្រោះកំណែទម្រង់មុខងារសាធារណៈ គឺជាអាទិភាពចាំបាច់ដែលយើងត្រូវធ្វើ! ខ្ញុំកាន់ជើងគោកខ្ញុំកែមុនគេ គឺបុគ្គលិក ទាំងការរើសទ័ព រើសអី»។ នេះជាប្រសាសន៍របស់ នាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត។ សូមជម្រាបជូនថា ការថ្លែងនេះរបស់លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា ក្នុងឱកាសអញ្ជើញជួបសំណេះសំណា លជាមួយកម្មករ […]
សាច់គោបង្កក និងគ្រឿងសមុទ្រក្លាស្សេល្មើសខូចគុណភាព ចំនួនប្រមាណជាង ៨តោន ត្រូវបានមន្ត្រីជំនាញ ក.ប.ប.ដុតកម្ទេចចោល
ខេត្តតាកែវ៖ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តតាកែវ សហការជាមួយនាយកដ្ឋានសវនកម្មគយនិងរដ្ឋាករកម្ពុជា និងសាខាគយ និងរដ្ឋាករកម្ពុជា ខេត្តតាកែវ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ដុតកម្ទេចចោលនូវទំនិញខូចគុណភាព និងទំនិញហាមឃាត់ ចំនួន ៨ ៨១២គីឡូក្រាម។ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តតាកែវ បានធ្វើការដុតកំទេចចោលនូវទំនិញខូចគុណភាព និងទំនិញហាមឃាត់ ក្នុងនោះមានគ្រឿងសមុទ្រ និងសាច់បង្កក ចំនួន ៨ ៨១២គីឡូក្រាម ដែលរឹបអូសបានកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ នៅទីតាំងដីឡូតិ៍មួយកន្លែងស្ថិតនៅភូមិព្រៃមោក ឃុំស្រែននោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ទំនិញគ្រឿងសមុទ្រក្លាស្សេ និងសាច់គោបង្កកល្មើសខូចគុណភាព តាមនីតិវិធីជាធរមាន រួមមាន៖ ១.បង្គាក្លាស្សេ ចំនួន ៣៩៤កេស ទម្ងន់សរុបប្រមាណ ៧,០៩២ គីឡូក្រាម។ ២.មឹកក្លាស្សេ ចំនួន ៧កេស ទម្ងន់សរុបប្រមាណ ១៤០ គីឡូក្រាម។ ៣.ក្តាមក្លាស្សេ ចំនួន ១៦កេស ទម្ងន់សរុបប្រមាណ ១៦០គីឡូក្រាម។ […]
រដ្ឋមន្រ្ដីថ្មីក្រសួងអភិវឌ្ឍន៍ជនបទ ណែនាំឱ្យមន្ត្រីបច្ចេកទេសពិនិត្យលទ្ធភាពជួសជុលផ្លូវ៣ខ្សែ នៅប្រាសាទសំបូរ
កំពង់ធំ៖ រដ្ឋមន្រ្ដីថ្មីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន បានដឹកនាំប្រតិភូ និងមន្រ្ដីជំនាញចុះពិនិត្យស្ថានភាពផ្លូវជនបទចំនួន៣ខ្សែ ប្រវែងសរុប ២៦គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ដស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ និងបានណែនាំដល់មន្ត្រីបច្ចេកទេសពិនិត្យលទ្ធភាពជួសជុលផ្លូវទាំងនេះឡើងវិញឱ្យបានឆាប់រហ័ស។ តាមការឱ្យដឹងពីមន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ថា ផ្លូវជនបទទាំង៣ខ្សែនេះរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនារដូវវស្សា បង្កការលំបាកច្រើនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនកសិផល ក៏ដូចជារបស់របរផ្សេងៗទៀត។ បន្ទាប់ពីបានពិនិត្យស្ថានភាពផ្លូវរួចហើយ លោករដ្ឋមន្ត្រីថ្មីបានណែនាំដល់មន្រ្ដីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ធំ ត្រូវសហការគ្នាពិនិត្យលទ្ធភាពជួសជុលផ្លូវទាំងនេះឱ្យបានឆាប់រហ័ស ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។ សូមបញ្ជាក់ថា ផ្លូវទី១ខ្សែរចាប់ពីភូមិកំពង់ឈើទាលទៅដល់ភូមិគោកស្រុក ឃុំតាំងក្រសៅ និងផ្លូវទី២ ចសប់ពីភូមិកំពង់ឈើទាលទៅដល់ភូមិតាអោកក្នុងឃុំឈូក និងផ្លូវទី៣ ចាប់ពីភូមិឈូកបឹងទៅដល់ភូមិទឹកអណ្តូង ក្នុងឃុំឈូក៕
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវពលរដ្ឋត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីបន្តការអភិវឌ្ឍសង្គម ទាំងវិស័យពុទ្ធិចក្រ និងអាណាចក្
កំពង់ឆ្នាំង ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីបន្តការអភិវឌ្ឍសង្គម ទាំងវិស័យពុទ្ធិចក្រ និង អាណាចក្រ ព្រោះមានតែសន្ថិភាពតែប៉ុណ្ណោះ ដែលកម្ពុជានឹងអាចធ្វើឱ្យប្រទេស មានការអភិវឌ្ឍន៍ ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវ នាវទៅកាន់ប្រជាពលរដ្ឋបែបនេះ នៅក្នុងឱកាស ដែលសម្តេចអញ្ជើញចូលរួម ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី និងបញ្ចុះបឋមសិលាកសាងកុដ្ឋ ក្នុងវត្តវារីផាសុខារាម (ហៅវត្តទឹកជុំ) ស្ថិតក្នុងភូមិទឹកជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស នារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងទៀតថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាពេលកន្លងមកនេះ បានដឹកនាំកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ ។ ក្រោមម្លប់នៃសុខសន្ដិភាព ដែលបានផ្តល់ឱកាសឲ្យបងប្អូនទាំងអស់គ្នា អាចប្រារព្ធពិធីព្រះពុទ្ធសាសនា តាមទំនៀមទម្លាប់បែបប្រពៃណីសាសនារបស់ជាតិ និងធ្វើឲ្យមានសុខុដុមនីយកម្មសាសនា បានចូលរួមចំណែកដល់កិច្ចអភិវឌ្ឍន៍ជាតិ តាមរយៈការផ្សារភ្ជាប់រវាងអាណចក្រ និងពុទ្ធចក្រ។ សម្តេចកិត្តិសង្គហបណ្ឌិត […]
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សូមសម្តែងការអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានរដ្ឋសភា បោះឆ្នោតគាំទ្រជា នាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានសម័យប្រជុំលើកដំបូង នៃរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតគាំទ្រជា នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការទទួលបាននូវតួនាទីភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមជាទីបំផុត ដែល ឯកឧត្តមបណ្ឌិត ទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ តាមរយៈជោគជ័យនៃការបោះឆ្នោតជាតិជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កន្លងទៅថ្មីៗនេះ ហើយនេះជាសក្ខីភាពមួយ ឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ ដ៏មោះមុតរបស់ ឯកឧត្ដមបណ្ឌិត ដែលបានលះបង់អស់កម្លាំងកាយ និងប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។ យើងខ្ញុំទាំងអស់គ្នា ជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិថ្មី ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នឹងធ្វើឱ្យប្រទេសយើង បន្តទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរលើគ្រប់វិស័យ ស្របទៅតាមមាគ៌ា និងមរតកនយោបាយដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ពិសេស មាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យជាតិមាតុភូមិមានភាពសម្បូរសប្បាយ ប្រជាពលរដ្ឋរស់នៅប្រកបដោយសុភមង្គល និងវិបុលភាព ព្រមទាំងទទួលបាននូវកិត្យានុភាពល្បីល្បាញទាំងក្នុងតំបន់ និងសកលលោក។ […]
អនុក្រឹត្យលេខ១៨៥ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការកែប្រែដែនជម្រកសត្វព្រៃតាតៃ
អនុក្រឹត្យលេខ១៨៧ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការកែប្រែដែនជម្រកសត្វព្រៃសំបូរ។ អនុក្រឹត្យនេះ មានគោលបំណងធានាការថែរក្សានិងការពារសោភណភាពធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី និងសារព័នមជ្ឍដ្ឋានធម្មជាតិ សត្វព្រៃ រុក្ខជាតិ និងវប្បធម៌ រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងហានិភ័យគ្រោះមហន្តរាយធម្មជាតិ ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ប្រើប្រាស់ប្រកបដោយនិរន្តរភាព លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ ថែរក្សាការពារ វប្បធម៌ ប្រពៃណី ការអភិវឌ្ឍ និងសារៈសំខាន់ផ្នែកវប្បធម៌របស់សហគមន៍មូលដ្ឋាន បង្កើតប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ការពារធម្មជាតិ សម្រាប់ផលប្រយោជន៍ដល់សង្គមជាតិគ្រប់ជំនាន់៕
ក្រសួងអប់រំ បន្តធ្វើកំណែទម្រង់វិស័យអប់រំ ឆ្នាំ២០២៣-២០២៨ នៅគ្រប់កម្រិតសិក្សា ការបង្កើនការចូលរៀនមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអប់រំឌីជីថល
ភ្នំពេញ៖ ក្រសួងអប់រំ នឹងបន្តកំណែទម្រង់វិស័យអប់រំដែលផ្ដោតលើការពង្រឹងគុណភាពអប់រំនៅគ្រប់កម្រិតសិក្សា ការបង្កើនការចូលរៀនមុខវិជ្ជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំឌីជីថល ជំរុញការពង្រឹងការបណ្ដុះបណ្ដាលជំនាញសម្រាប់យុវជន ពង្រឹងការអប់រំកាយ និងកីឡា និងភាពជាពលរដ្ឋល្អ ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ។ ការថ្លែងនេះរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ និងការអបអរសាទរចំពោះសមិទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ។ ក្រសួងអប់រំ បានបញ្ជាក់ថា ការដាក់ចេញនូវការសម្រួចអាទិភាពយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៨ ដើម្បីចូលរួមចំណែកក្នុងកំណែទម្រង់អាទិភាពរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។ លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា យោងតាមអនុសាសន៍របស់ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅក្នុងកិច្ចប្រជុំដំបូងគណៈរដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ការលើកកម្ពស់គុណភាពអប់រំដោយផ្តោតការពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យ ដល់ មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ចការសំខាន់ៗចំនួន៤រួមមាន ការពង្រឹងអភិបាលកិច្ចសាលា, ការពិនិត្យ កែសម្រួលនិងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ […]
គិតមកទល់ពេលនេះ! ការចុះអនុវត្តផែនការចាក់វ៉ាក់សាំងការពារជំងឺឆ្លងលើសត្វគោ ក្របី ទូទាំងខេត្តកំពង់ធំ សម្រេចបាន៣២ភាគរយ
កំពង់ធំ៖ រហូតមកដល់ថ្ងៃនេះ ការចុះចាក់វ៉ាកសាំងការពារជំងឺឆ្លងដល់សត្វគោ ក្របី ទូទាំងខេត្តកំពង់ធំ សម្រេចបានចំនួន៣២%ហើយ នៃផែនការថ្នាក់ជាតិ។ បើតាមការលើកឡើងរបស់លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ។ លោក ចាន់ បញ្ញាវ័ន្ត បានបន្តឲ្យដឹងថា គិតចាប់ពីថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សត្វគោ ក្របី ចំនួន២២២.៥៧១ក្បាល ក្នុងនោះក្របីចំនួន៤៥.១២៦ក្បាល ត្រូវបានទទួលការចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងជំងឺអុតក្ដាម នៅទូទាំងខេត្តកំពង់ធំ ។ លោកបានបន្តឲ្យដឹងទៀតថា ការិយាល័យផលិតកម្ម និងបសុព្យាបាល និងបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីបសុពេទ្យ និងភ្នាក់ងារសុខភាពសត្វ ដើម្បីចុះចាក់ថ្នាំការពារជំងឺឆ្លងដល់សត្វគោ ក្របីជូនប្រជាកសិកនៅតាមមូលដ្ឋានភូមិ ឃុំ ស្រុកទូទាំងខេត្ត ឲ្យបាន១០០% និងបន្តធ្វើការផ្សព្វផ្សាយពីអត្ថប្រយោជន៍ នៃការចាក់ថ្នាំការពារជំងឺឆ្លងសត្វ ឲ្យកសិករបានយល់កាន់តែច្បាស់ និងយល់ពីវិធានការ ការពារ ទប់ស្កាត់ជំងឺឆ្លង ព្រមទាំងវិធានការអនាម័យ ទ្រុង ស្នូកទឹក ស្នូកចំណីអាហារ […]
មន្ត្រីជំនាញ កំពុងសស្រាក់សស្រាំ ឈូសឆាយកែសម្រួលផ្លូវទាំង២ខ្សែ ទាំងផ្លូវវាង និងផ្លូវដែលបានបាក់ស្រុត លេីផ្លូវជាតិលេខ៧៦ ដេីម្បីសម្រួលដល់ការធ្វេីដំណើររបស់ប្រជាពលរដ្
មណ្ឌលគិរី៖ មានរយៈពេលជាង២០ថ្ងៃមកហើយ ដែលក្រុមមន្ត្រីជំនាញចាប់ផ្ដើមស្ថាបនាផ្លូវវាងថ្មី១ខ្សែ ប្រវែងខ្ទង់៥០០ម៉ែត្រ តាមផ្លូវជាតិលេខ៧៦ ត្រង់ចំណុចអូរងើយ ក្នុងភូមិអណ្ដូងក្រឡឹង ស្រុកអូររាំង ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋចេញចូលទីរួមខេត្តមណ្ឌលគិរី ជាកន្លែងដែលមានការបាក់ស្រុតផ្លូវ កាលដើមខែសីហាកន្លងទៅ គិតមកដល់ពេលនេះ ចំណុចផ្លូវវាងថ្មីមិនទាន់ស្ថាបនារួចរាល់ទេ ដោយក្រុមមន្ត្រីជំនាញមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តមណ្ឌលគិរី បាននិងកំពុងឈូសឆាយកែសម្រួលរៀងរាល់ថ្ងៃ ហើយប្រសិនពុំមានភ្លៀងធ្លាក់នៅចំណុចផ្លូវវាងអាចធ្វើដំណើរទៅមកបានធម្មតា ប៉ុន្តែបើមានភ្លៀងធ្លាក់ជាប់ៗគ្នាវិញ នឹងធ្វើឲ្យស្ថានភាពដីហើមឡើង គឺមិនទាន់អាចធ្វើដំណើរស្រួលនៅឡើយទេ ហើយថ្មីៗនេះក៏មានក្បួនរថយន្តរាប់សិបគ្រឿង ពិសេសរថយន្តធុនធំមានការកកស្ទះត្រង់ចំណុចនោះ ព្រោះតែពុំអាចធ្វើដំណើរឆ្លងកាត់ផ្លូវវាងថ្មីបាន ស្របពេលមានភ្លៀងធ្លាក់។ យ៉ាងណាក៏ដោយប៉ុន្មានថ្ងៃចុងក្រោយការធ្វើដំណើរឆ្លងកាត់ចំណុចអូរងើយ មិនមានការកកស្ទះទៀតនោះទេ ព្រោះតែអាកាសធាតុល្អ មិនមានភ្លៀង ដែលអំណោយផលឲ្យរថយន្តតូចធំឆ្លងកាត់បានធម្មតា ហើយមន្ត្រីជំនាញក៏បាននិងកំពុងសស្រាក់សស្រាំ ឈូសឆាយកែសម្រួលផ្លូវទាំង២ខ្សែត្រង់ចំណុចអូររងើយ ១ខ្សែគឺចំណុចផ្លូវដែលមានការបាក់ស្រុត ដោយមន្ត្រីជំនាញបានកាយដីចាក់បំពេញរួចរាល់និងកំពុងកែសម្រួលឲ្យធ្វើដំណើរបាន ចំណែក១ខ្សែទៀតគឺចំណុចផ្លូវវាងថ្មី ។ ប្រជាពលរដ្ឋដែលដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវវាងថ្មីចំណុចអូររងើយ បានលើកឡើងថា ទោះបីស្ថានភាពផ្លូវដំណើរឆ្លងកាត់ផ្លូវវាងមិនទាន់ល្អ១០០% ប៉ុន្តែបានបង្កភាពងាយស្រួលខ្លាំងណាស់ ព្រោះកាលពីបាក់ស្រុតផ្លូវនេះដំបូងមិនទាន់ធ្វើដំណើរបាន អ្នកដំណើរត្រូវជិះវាងតាមខេត្តរតនគិរី ខុសត្រូវចម្ងាយផ្លូវជាង៣០០គីឡូឯណោះ ខាតទាំងពេលវេលា ខាតទាំងប្រេងរថយន្ត។ លោកបន្តថា បច្ចុប្បន្ននេះ ផ្លូវវាងបានធ្វើរួចរាល់ច្រើនហើយ ប៉ុន្តែការធ្វើដំណើរមិនទាន់ស្រួលប៉ុន្មានទេ ទោះបីមានការក្រាលថ្មមិចក៏ដោយ ព្រោះស្ថានភាពដីខាងក្រោមនៅជ្រាយ នៅពេលរថយន្តដឹកធ្ងន់ធ្វើឲ្យហើមដីឡើង ចំណែកថ្មមិចផុងចុះទៅក្រោមដីវិញ ហើយនៅពេលមានភ្លៀងធ្លាក់អាចបណ្ដាលឲ្យជាប់រថយន្ត ប៉ុន្តែមានក្រុមការងារសាធារណការនិងដឹកជញ្ជូនចាំជួយអូសរថយន្តដែលជាប់នៅចំណុចនេះផងដែរ។ នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី លោក […]