ព័ត៌មានសន្តិសុខសង្គម

ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យករណី នគរបាលបង្ក្រាបបទល្មើស លួចម៉ូតូនិងទទួលផលចោរកម្

ខេត្តព្រះសីហនុ ÷ ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យករណី នគរបាលបង្ក្រាបបទល្មើស លួចម៉ូតូនិងទទួលផលចោរកម្ម ដែលសមត្ថកិច្ចនគរបាលដកហូតបានពីកន្លែងបញ្ចាំចំនួន២ទីតាំង និងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់(ជនជាតិខ្មែរ៤នាក់ ជនជាតិចិន២នាក់) នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ក្នុងនោះកម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបនៅទីតាំងកន្លែងបញ្ចាំចំនួនពីរទីតាំង ដែលទទួលផលពីអំពើចោរកម្ម និងមួយចំនួនម្ចាស់យកទៅបញ្ចាំដោយខ្លួនឯង មានម៉ូតូពាក់ពន្ធ័ចំនួន៤៨គ្រឿង។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុបានកោតសរសើរដល់សមត្ថកិច្ចនគរបាលដែលខិតខំបង្ក្រាបអំពើចោរកម្មនេះ និងស្នើឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានបាត់ម៉ូតូឬក៏បញ្ចាំ សូមមកពិនិត្យនិងយកឯកសារពាក់ព័ន្ធ មកអធិការរដ្ឋាននគរបាលក្រុងព្រះសីហនុ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ដើម្បីផ្ទៀងផ្ទាត់យកម៉ូតូទៅប្រើប្រាស់វិញ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នចំពោះមធ្យោបាយគ្រប់ប្រភេទ ក៏ដូចជាផ្ទះសម្បែង ដើម្បីចូលរួមបង្ការទប់ស្កាត់ករណីលួច ករណីគាស់ផ្ទះសម្បែងបងប្អូន និងចូលរួមផ្ដល់ព័ត៌មាន ជូនសមត្ថកិច្ចអាជ្ញាធរនៅរាល់ករណីបទល្មើសនានា ដែលបានដឹងនិងបានឃើញ។ សុំបញ្ជាក់ថាករណីនេះ ក្រោយទទួលបណ្ដឹងពីជនរងគ្រោះរួចមក ក្រោមការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលខេត្តព្រះសីហនុ នគរបាលគ្រប់ផ្នែកបានសហការធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ ៖ ១.ឈ្មោះ រ៉ូ វាសនា […]

ព័ត៌មានជាតិ

ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងជាព្រះរាជាធិបតី ពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧០

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតី ពិធីបុណ្យខួបអនុស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅវិមានឯករាជ្យ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ អញ្ជើញចូលរួមពិធីបុណ្យខួបនេះ រួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ជា ឯកអគ្គរាជ/រដ្ឋទូតនៃបណ្តាប្រទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រទិសដៅនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិន ក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការរៀបចំសមយុទ្ធរួមគ្នា, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ក៏ដូចជាការបោសសម្អាតមីននៅកម្ពុជា

នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈីវមីង (Li Qiaoming) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែល ឯកឧត្តម នាយឧត្តមសេនីយ៍ កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ និងបានចូលរួមអបអរសាទរក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ។ ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈីវមីង បានគូសបញ្ជាក់អំពីចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ដែលជាទំនាក់ទំនងបែបប្រវត្តិសាស្ត្រ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងបានខិតខំពូនជ្រំជាប់ជាប្រចាំ រហូតមានការអភិវឌ្ឍរីកចម្រើនគួរជាទីមោទនៈ ដូចដែលឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលជាច្រើន ដូចជា៖ កិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងវិស័យការពារជាតិ, គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ […]

ព័ត៌មានជាតិ

រដ្ឋមន្ត្រីមហាផ្ទៃ និងតំណាងUN បន្តយន្តការលើកកម្ពស់សុខុមាលភាពប្រជាជន និងសិទ្ធិកុមារនៅកម្ពុជា

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានអនុញ្ញាតជូន លោកស្រី Ann Marie SKELTON ប្រធានគណៈកម្មាធិការសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ (UN) ព្រមទាំងលោក Will Parks នាយកប្រចាំប្រទេសកម្ពុជារបស់អង្គការ (Unicef) ចូលជួបពិភាក្សាការងារ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ លោក ស សុខា បានលើកឡើងពី គម្រោងលើកកម្ពស់សេវាសង្គមនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងគម្រោងកិច្ចការពារកុមារ ដែលអង្គការ Unicef បាននិងកំពុងអនុវត្តជាមួយក្រសួងមហាផ្ទៃ ជាគម្រោងដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ស្របតាមមុំទី៣ យុទ្ធសាស្ត្រទី១ នៃយុទ្ធសាស្ត្របញ្ចកោណ។ រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងសិទ្ធិកុមារ ក្នុងគោលបំណងគាំពារ និងលើកកម្ពស់សិទ្ធិកុមារ តាមរយៈគោលនយោបាយជាតិ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ក៏ដូចជាកិច្ចសហការភាពជាដៃគូជាមួយអង្គការសង្គមស៊ីវិលនានា។ លោកស្រី Ann Marie SKELTON ប្រធានគណៈកម្មាធិការសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ បានថ្លែងឯកភាពជាគោលការណ៍ចំពោះការលើកឡើងរបស់ លោក ស សុខា […]

ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប ជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកដែលអាចប្រើបានតែមួយដ

  សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានធ្វើការជំរុញដល់គ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក ជាពិសេសផលិតផលប្លាស្ទិកទាំងឡាយណាដែលប្រើប្រាស់បានតែមួយដង។ អភិបាលរងខេត្តសៀមរាបលោក យុន លីនណេ បានធ្វើការជំរុញបែបនេះនៅក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង តាមទម្លាប់ចាស់ » នៅក្រុងសៀមរាប ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោកបានលើកឡើងថា ថង់ប្លាស្ទិកវាស្អាតនៅពេលយើងប្រើវាប៉ុន្តែនៅពេលដែលវាក្លាយជាសំរាមគ្មានអ្នកចង់ទៅជិតនោះទេ។ ដូច្នេះការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក វាផ្តើមចេញពីយើងទាំងអស់គ្នា។ លោកអភិបាលរងខេត្តសៀមរាប ក៏បានលើកឡើងផងដែរថា សិក្ខាសាលានាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ខ្លំាងណាស់ ចំពោះអាជីវករពាក់ព័ន្ធទំាងអស់ក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ ក្នុងការបង្កើនការយល់ដឹងពីការគ្រប់គ្រងកាកសំណល់ និង ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង នៅក្នុងភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងលក់ម្ហូបអាហារទាំងអស់ក្នុងខេត្តសៀមរាប ហើយក៏ដូចជា ការផ្តល់ឱកាសដល់អាជីវករក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ បានចែករំលែកពីបទពិសោធន៍ជោគជ័យ ក្នុងការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង និងការអនុវត្ត ដែលគិតគូរពីបរិស្ថានក្នុងការប្រកបរបរអាជីវកម្មរបស់ខ្លួនផងដែរ។ លោកបន្តថា លើសពីនេះ ការប្រមូលធាតុចូលពីម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធ អំពីបញ្ហាប្រឈម និងដំណោះស្រាយក្នុងការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដងពិតជាមានសារៈសំខាន់ក្នុងការបង្កើនទស្សនទានជារួម ដើម្បីជំរុញឱ្យមានការកាត់បន្ថយ និងឈានទៅរកបញ្ឈប់ការប្រើប្រាស់ប្លាស្ទិកប្រើបានតែមួយដងតាមទម្លាប់ចាស់។ វិស័យម្ហូបអាហារ និងភេសជ្ជៈដើរតួនាទីយ៉ាងសំខាន់លើផ្នែកសេដ្ឋកិច្ច និងឧស្សាហកម្មទេសចរណ៍។ ជាពិសេសក្នុងខេត្តសៀមរាប វិស័យនេះ បានទាក់ទាញភ្ញៀវទេសចរជាប្រចាំ ដោយការទទួលទានអាហារនៅភោជនីយដ្ឋាន ហាងកាហ្វេ […]

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺប្រសាសន៍ថា រោងចក្រ សហគ្រាស នឹងបង្កើតឡើងច្រើន នៅដើមឆ្នាំ២០២៤ ខណៈបច្ចុប្បន្នខេត្តមានរោងចក្រ សហគ្រាស ប្រមាណ៣៨៥កន្លែង

កំពង់ស្ពឺ៖ រោងចក្រ សហគ្រាស នឹងបន្តកើនឡើងថែមច្រើនទៀត នៅដើមឆ្នាំ២០២៤ លើទឹកដីខេត្តកំពង់ស្ពឺ ខណៈបច្ចុប្បន្នខេត្តនេះ មានរោងចក្រ សហគ្រាសប្រមាណ៣៨៥កន្លែងកំពុងដំណើរការ។ នេះបើយោងតាមសម្តីរបស់លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺក្នុងដំណើរទស្សនៈកិច្ចខ្សែសង្វាក់ផលិតកម្មផលិតកាបូបយីហោល្បីៗក្នុងរោងចក្រ ស៊ីគ្លូ ស្ថិតក្នុងសង្កាត់ច្បារមន ក្រងច្បារមន ខេត្តកំពង់ស្ពឺ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក វ៉ី សំណាង បានលើកឡើងថា ខេត្តកំពង់ស្ពឺជាខេត្តដែលជាប់លំដាប់ថ្នាក់លេខ២ បន្ទាប់ពីរាជធានីភ្នំពេញដែលមានរោងចក្រ សហគ្រាសច្រើន។ បច្ចុប្បន្នខេត្តនេះមានរោងចក្រ សហគ្រាស សរុបមានចំនួន ៣៨៥កន្លែង មានកម្មករ និយោជិតសរុបជាង១៥ម៉ឺននាក់ ស្រីជាង១១ម៉ឺននាក់ ។ ក្នុងនោះវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងមានចំនួន១៩១កន្លែងមានកម្មករ និយោជិតសរុបជាង១៤ម៉ឺននាក់ ស្រីជាង១០ម៉ឺននាក់ ហើយនៅឆ្នាំដើមឆ្នាំ២០២៤ ចំនួននេះនឹងមានការកើនឡើងបន្ថែមទៀត ដែលត្រូវការកម្មករ និយោជិតរាប់ម៉ឺននាក់ដើម្បីធ្វើការ។ លើកឡើងដោយគូសបញ្ជាក់ផងដែរលោក វ៉ី សំណាង បានសំដែងនូវការព្រួយបារម្ភចំពោះកង្វះកម្មករសម្រាប់បម្រើការងារនៅតាមរោងទាំងអស់នោះ ដោយលោកលើកឡើងថា បច្ចុប្បន្នខេត្តនៅខ្វះកម្មករជិតមួយម៉ឺននាក់នេះសម្រាប់ឆ្នាំ២០២៣ ហើយនៅឆ្នាំ២០២៤កង្វះនេះនឹងអាចកើនច្រើនជាងនេះបន្ថែមទៀត គ្រាដែលរោងចក្រ សហគ្រាសផ្តើមបើកទ្វារដំណើរការ។ អភិបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សនិស្សិតដែលបានបញ្ចប់ការសិក្សា […]

ព័ត៌មានជាតិ

ប្រធានមន្ទីរទេសចរណ៍ខេត្តបាតដំបង បានបង្ហាញនូវសក្តានុពលទេសចរណ៍សំខាន់ៗ ដែលនាំឱ្យភ្ញៀវទេសចរមកកំសាន្តមានការកើនឡើងក្នុងព្រឹត្តិការណ៍សំខាន់ៗរបស់ជាតិ

បាត់ដំបង៖ ស្របពេលដែលពិធីបុណ្យអុំទូក បណ្តែតប្រទីបនាថ្ងៃចេញព្រះវស្សានៅខេត្តបាត់ដំបង មានកំណើនប្រជាពលរដ្ឋនិងភ្ញៀវទេសចរជាតិអន្តរជាតិ មកលេងកម្សាន្តច្រើនរហូតដល់ជាង១លាននាក់ក្នុងរយៈពេលត្រឹមតែ២ថ្ងៃតែប៉ណ្ណោះ ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ុច ភុំភីនីហ៊្សារ៉ា បានបង្ហាញពីសក្តានុពលទេសចរណ៍ ដែលជាកត្តាសំខាន់ ក្នុងការស្រូបទាញកំណើនភ្ញវទេសចរមកលេងខេត្តបាត់ដំបង ។ លោក ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា បាត់ដំបង គឺជាខេត្តស៊ីវិល័យស្រស់ប្រិមប្រិយមួយ មានភាពទាក់ទាញសមជាខេត្តល្អសម្រាប់ការរស់នៅបំពេញការងារ និងការទស្សនា ដែលមានវិសាលភាពផ្ទៃដីធំទូលាយសំបូរដោយភោគសម្បត្តិ ធម្មជាតិ ប្រវត្តិសាស្រ្ត សិល្បៈ និងវប្បធម៌បុរាណជាច្រើន ព្រមទាំងម្ហូបអាហារអ្នកបាត់ដំបង ដែលជាសក្តានុពលទេសចរណ៍យ៉ាងសំខាន់ ក្នុងការទាក់ទាញទេសចរមកទស្សនា កម្សាន្ត សិក្សាស្រាវជ្រាវ និងសម្រាកលំហែកាយដែលចំនួនទេសចរមានកំណើនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងបានចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចខេត្តរហូតដល់មូលដ្ឋាន កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក ។ ជាមួយគ្នានេះកត្ដាសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងខេត្ដ ក៏មានភាពល្អប្រសើរ រួមជាមួយការអភិវឌ្ឍគម្រោងជាច្រើន ដែលគាំទ្រដល់វិស័យទេសចរណ៍ឱ្យកាន់តែមានភាពរីកចម្រើនទៅមុខជាលំដាប់ ពិសេសរដ្ឋបាលខេត្ដបានជំរុញការរៀបចំតំបន់ ទេសចរណ៍ជាច្រើនសំរាប់ភ្ញៀវទេសចរ និងសមិទ្ធផលថ្មីៗក្នុងក្រុងបាត់ដំបង ដែលជាស្នាដៃប្រវត្តិសាស្ត្រខេត្ត រួមមានវិមានឯករាជ្យ សួមសម្តេចក្រឡាហោមវិមានឯករាជ្យ សួនធ្នុង៥៣ ច្រាំងស្ទឹងសង្កែទម្រង់បែប Smart Garden បានជំរុញនូវភាពទាក់ទាញទេសចរមកលំហែកំសាន្ដ និងស្នាក់នៅក្នុងខេត្ដប្រកបដោយផាសុខភាព ភាពកក់ក្តៅ និងភាពសប្បាយរីករាយ ។ លោក […]