ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីចូលរួម “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ” នៅប្រទេសចិន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដើម្បីអញ្ជើញចូលរួម “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ” នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣៕

ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចូលរួមការប្រកួតកីឡាវាយកូនគោលមិត្តភាពកម្ពុជា-ចិន

នាព្រឹកថ្ងៃសៅរ៍ ១៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចូលរួមការប្រកួតកីឡាវាយកូនគោលមិត្តភាពកម្ពុជា-ចិន ខួបលើកទី៦៥ ជាមួយឯកឧត្តម វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីលានវាយកូនគោល Garden City Golf Club ស្ថិននៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ក្នុងកិច្ចសំណេះសំណាលជាមួយឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា តាមរយៈព្រឹត្តិការណ៍កីឡាវាយកូនគោលមិត្តភាពនេះ សម្ដេច និងឯកឧត្តម ឯកអគ្គរដ្ឋទូត បានបង្កើនភាពជិតស្និតប្រកបដោយមិត្តភាពជាមួយគ្នា និងក៏បានផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយភាតរភាព។ សម្ដេចក្រឡាហោម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តែងតែអញ្ជើញចូលរួមវាយកូនគោលមិត្តភាពជាមួយឯកអគ្គរដ្ឋទូតចិន និងជាមួយបណ្ដាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃប្រទេសជាមិត្តផ្សេងទៀត ប្រកបដោយភាតរភាព […]

ព័ត៌មានជាតិ

ឯកឧត្តម គង់ សុភី ធ្វើបទបង្ហាញលើការងារគ្រប់គ្រង និងកែទម្រង់រដ្ឋបាលសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងព័ត៌មាន

នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ និងជាគ្រូឧទ្ទេសនៅសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញធ្វើបទបង្ហាញលើការងារគ្រប់គ្រង និងកែទម្រង់រដ្ឋបាលសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញជាអធិបតីពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ នៅក្នុងបទបង្ហាញនោះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងនូវកត្តាមួយចំនួននៅក្នុងការកែទម្រង់រដ្ឋបាលសារធារណៈ ដូចជា ១) ការពង្រឹងសមត្ថភាពធនធានមនុស្សនិងស្ថាប័នឆ្លើយតបទៅនឹងសេចក្តីត្រូវការជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ ២) ជាងនេះទៅទៀតការងារកែទម្រង់រដ្ឋបាលសាធារណៈ ក៏ជាការលើកទឹកចិត្ត ដោយរិះរកវិធីសាស្ត្រទាក់ទាញនូវមន្ត្រីដែលមានទេពកោសល្យ មានសមត្ថភាពពិតប្រាកដ នៅក្នុងការចូលមកបម្រើប្រទេសជាតិក្នុងក្របខណ្ឌនៃមុខងារសាធារណៈ និង៣) តបតាមតម្រូវការជាក់ស្តែងរបស់សង្គមសេដ្ឋកិច្ច និងសកលភាវូបនីយកម្មដែលតម្រូវឱ្យមានការកែទម្រង់នូវគ្រប់វិស័យ។

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម៖ ប្រភេទផ្លូវ៤គន្លងតម្លៃប្រមាណ១១៧លានដុល្លារ នឹងចាប់ផ្តើមស្ថាបនា ពីទិសរង្វង់មូលស្គន់ ស្រុកជើងព្រៃ មកមុន នៅចុងឆ្នាំ២០២៣នេះ

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មាន ប្រសាសន៍បញ្ជាក់ថាគម្រោងពង្រីក និងលើកកម្ពស់កម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ៧ ចម្ងាយប្រមាណ ជាង៤៥ គីឡូម៉ែត្រ ជាប្រភេទផ្លូវបួនគន្លង គឺនឹងចាប់ផ្តើមស្ថាបនា ពីទិសរង្វង់ មូលស្គន់ ស្រុកជើងព្រៃមកមុន នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ មានប្រសាសន៍បញ្ជាក់បែប នេះគឺធ្វើឡើងនៅក្នុងឱកាសដែលលោកអភិបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំមួយនាថ្ងៃទី០៩ខែកន្លងទៅនេះ ស្ថិតនៅក្នុងសាលាខេត្ត ដោយមានការចូលរួមពីក្រុមការងារ អនុ គណៈកម្មការខេត្ត សម្រាប់សហការជាមួយក្រុមការងារអន្តរក្រសួង រួមទាំងលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជួន និងមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ ។ លោកអភិបាលខេត្តកំពង់ចាម មានប្រសាសន៍បញ្ជាក់ទៀតថា អាជ្ញាធរស្រុក ក្រុង បានចូលរួមយ៉ាងសកម្ម រួមមាន ស្រុកជើងព្រៃ, ស្រុកព្រៃឈរ, ស្រុកកំពង់សៀម និងក្រុងកំពង់ចាម ដើម្បីជំរុញឱ្យ មានការសាងសង់ ជាពិសេសចូលរួម ក្នុងការស្រង់ទិន្នន័យ ដើម្បីឈានដល់ការដោះស្រាយផលប៉ះពាល់។ ទន្ទឹមនេះដែរលោក លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជួន […]

ព័ត៌មានសន្តិសុខសង្គម

កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសីធ្វើការបង្ក្រាបករណីពាក់ព័ន្ធនឹងគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ០៦ នាក់

កំពុងស្ពឺ ÷ កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៦:១០នាទី កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគងពិសី ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ យ៉ាង សុខលី អធិការនគរបាលស្រុក បានធ្វើការបង្ក្រាបមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀន នៅចំណុចភូមិកាយៀវ ឃុំជង្រុក ឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ៖ ១.ឈ្មោះ ឡុង ចាន់តារ៉ា(ពេជ្រ) ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិកាយៀវ ឃុំជង្រុក ស្រុកគងពិសី ២.ឈ្មោះ ចេត ឌុង ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិកាយៀវ ឃុំជង្រុក ស្រុកគងពិសី ៣.ឈ្មោះ ផាន់ ណា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិប៉ាំងណា ឃុំជង្រុក ស្រុកគងពិសី ៤.ឈ្មោះ ញ៉ឹម ពេជ្រសីហា(ពុធ) ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិប៉ាំងណា ឃុំជង្រុក ស្រុកគងពិសី […]

ព័ត៌មានជាតិ

ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសរបាំងសាច់អួន ១៤កន្លែងក្នុងភូមិសាស្ត្រ ស្រុកជលគិរី

កំពង់ឆ្នាំង៖ របាំងសាច់អួន ១៤កន្លែង នៅក្នុងភូមិសាស្ត្រឃុំពាមឆ្កោក ស្រុកជលគិរី ត្រូវកម្លាំងរដ្ឋបាលជផផល ចុះបង្ក្រាបរុះរើបំផ្លាញចោល កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។ ប្រតិបត្តិការណ៍ចុះបង្ក្រាបបទល្មើសនេសាទនេះ ដឹកនាំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានកម្លាំងចូលរួមចំនួន ៣៩នាក់ ប្រើប្រាស់មធ្យោ បាយកាណូត ចំនួន ៧គ្រឿង។ នៅក្នុងប្រតិបត្តិការណ៍នេះ កម្លាំងជំនាញជលផល បានសម្រេចធ្វើការរុះរើ និងបំផ្លាញចោលនៅនឹងកន្លែងតែម្តង។ ក្នុងនោះមានរបាំងសាច់អួន ១៤កន្លែង ប្រវែង ១.៤០០ម៉ែត្រ លូសាច់អួន ១៤មាត់ បង្គោល ៨០០ដើម និងចាក់លែងត្រីចម្រុះល្អិតៗ ចំនួន ៨០គីឡូក្រាម។ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពងឆ្នាំង បានបញ្ជាក់ថា បទល្មើសនេសាទ ទោះ ជាបង្ក្រាបយ៉ាងណាក៏មិនអស់ដែរ បើអ្នកប្រព្រឹត្តមិនបញ្ឈប់សកម្មភាព។ ក្នុងរយៈពេលកន្លងទៅនេះ មន្ត្រីជំនាញបានចុះល្បាត និងបង្ក្រាបជាប្រចាំ ព្រមទាំងបានចុះទៅផ្សព្វផ្សាយច្បាប់ ស្តីពីជលផលជាបន្តបន្ទាប់ ប៉ុន្តែនៅតែមានអ្នកលួចប្រព្រឹត្ត ដែលទាមទារឲ្យមន្ត្រីជំនាញចុះបង្ក្រាបជាប្រចាំ។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យនាំគ្នាចាប់យកមុខរបរចិញ្ចឹមត្រីឲ្យបានច្រើនដើម្បីបំពេញតម្រូវការទីផ្សារកាត់បន្ថយការចាប់ត្រីធម្មជាតិ […]

ព័ត៌មានសន្តិសុខសង្គម

ល្បែងស៊ីសងអនឡាញក្នុងភូមិប្រជាធម្មកើតស្ទើរតែក្លាយជាល្បែងប្រជាប្រិយទៅហើយអាជ្ញាធរពាក់ព័ន្ធមិនមានវិធានការ តើល្បែងនោះច្បាប់អនុញ្ញាតឬយ៉ាងណា?..!!

បន្ទាយមានជ័យ ក្រុងប៉ោយបែត÷ ថ្ងៃព្រហស្បតិ៍ ៦ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ល្បែងស៊ីសងអនឡាញឡូតូក្នុងភូមិប្រជាធម្មកើតចំណុចមណ្ឌល០៨ ខាងត្បូងផ្សារសមាគមបើកលេងយ៉ាងរលូនដោយពុំមានការរំខានពីអាជ្ញាធរមានសមត្ថកិច្ចនោះឡើយ តើល្បែងទាំងនោះត្រូវបានច្បាប់អនុញ្ញាតឲ្យបើកដំណើរការឬយ៉ាងណា? ប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើនោះនោះបានព្រួយបារម្ភយ៉ាងខ្លាំងចំពោះទ្រព្យសម្បត្តិរបស់ពួកគាត់ហើយពួកគាតហើយពួកគាត់បាននាំគ្នាលើកឡើងថាក្នុងភូមិបើកាលណាមានល្បែងស៊ីសងហើយប្រាកដជាមានអំពើហិង្សាក្នុងគ្រួសារហើយក៏អាចមានចោរកម្មលួចឆក់ផងដែរហើយពួកគាត់បានបន្តទៀតថាក្នុងភូមិមានល្បែងស៊ីសងដូច្នោះតើ ៧ ចំណុចភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល តើអាចមានសុវត្ថិភាពដែរឬទេ?។ នៅគ្រាដែលកន្លងមកគេធ្លាប់ឃើញលោកចាន់ពន្លឺរតនៈនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរឫស្សីធ្លាប់បានចុះធ្វើការណែនាំម្ដងដែរតែពួកគាត់បានលើកឡើងថាការណែនារបស់លោក ចាន់ពន្លឺរតនៈ ហាក់បីដូចជាគ្មានប្រសិទ្ធភាពឡើយព្រោះល្បែងអនឡាញទាំងនោះនៅបើកដំណើរការដដែលជាដដែល។ ហើយប្រជាពលរដ្ឋក្នុងភូមិប្រជាធម្មខាងកើតសំណូមពរដល់លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត លោកវរៈសេនីយ៍ឯក សៅ សារឿន អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតជាពិសេសលោកឧត្តមសេនីយ៍ទោសិទ្ធ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យជួយមានវិធានការជូនពួកគាត់ផង៕

ព័ត៌មានជាតិ

សម្ដេច ហ៊ុន ម៉ាណែត៖ រដ្ឋសន្សំថវិកាបានជាង ២០០លានដុល្លារ បន្ទាប់ពីព្យួរការចំណាយលើកិច្ចការមិនសំខាន់មួយចំនួន, សម្រាប់សង្គ្រោះទឹកជំនន់ និង​គាំពារសង្គម

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលសន្សំបានថវិកាជាង ២០០លានដុល្លារ ​នៅក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីសម្ដេច បានណែនាំឲ្យកែសម្រួលព្យួរការចំណាយទៅលើកិច្ចការមិនចាំបាច់មួយចំនួន។ សម្ដេចបញ្ជាក់ថាថវិកាដែលសន្សំបានទាំងនេះ គឺដើម្បីយកទៅជួយប្រជាពលរដ្ឋដែលជួបបញ្ហាគ្រោះទឹកជំនន់ និងជួយទៅលើផ្នែកគាំពារសង្គមជាដើម។ «ថ្ងៃមុនគ្រាន់តែខ្ញុំឲ្យកែសម្រួលព្យួរការចំណាយ ទៅលើកិច្ចការមិនសំខាន់មួយចំនួន ខ្ញុំសន្សំបាន ២០០លានដុល្លារជាង សម្រាប់ ២០២៣នេះ ហើយ ២០០លានដុល្លារនេះ យកទៅណា? អាថវិកាដែលយើងបង្កើនការគាំពារសង្គមនេះ ទឹកជំនន់ប្រជាពលរដ្ឋនេះ បើសិនជាខ្ញុំមិនហ៊ានកាត់ថវិកាហ្នឹងទេ ហើយថវិកានេះវាអត់ចាំបាច់ប៉ះពាល់មន្ត្រីអីទេ គ្រាន់តែគម្រោងសិក្សាអីមួយចំនួន ដែលវាមិនទាន់ចាំបាច់ព្យួរវាសិនទៅ! យកលុយហ្នឹងមកដើម្បីទៅជួយប្រជាពលរដ្ឋ ដាក់ឲ្យចំគោលដៅនៃការកំណែទម្រង់​ហ្នឹងល្អជាង!»។ នេះជាប្រសាសន៍របស់សម្ដេចធិបតី​ ហ៊ុន ម៉ាណែត។ ​ សូមជម្រាបជូនថា ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​ក្នុងគ្រា​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន៥តុលា ២០២៣ នាព្រឹកថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣​ ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រង់សាលារៀនឆ្ពោះទៅរកឧត្ដមភាព»។ ក្នុងឱកាសនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងមុខងារសាធារណៈ​ត្រូវវាយតម្លៃឡើងវិញ កុំខ្ជះខ្ជាយថវិកាសម្រាប់រើសមន្រ្តីថ្មី សុខចិត្តយកថវិកាដើម្បីផ្តល់ […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជាមិនយកពន្ធអ្វីថ្មីពីប្រជាពលរដ្ឋនោះទេ និងមិនតម្លើងពន្ធលើពលរដ្ឋទេ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះពលរដ្ឋថា «រាជរដ្ឋាភិបាលកម្ពុជា មិនយកពន្ធអ្វីថ្មីពីប្រជាពលរដ្ឋនោះទេ»។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសដែលបានអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតនៅតាមរោងចក្រសហគ្រាសជិត ២ម៉ឺននាក់ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៣នេះ។ ពាក់ព័ន្ធនឹងបញ្ហាពន្ធដែលកំពុងផ្ទះុការជជែកលើហ្វេសបុក សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា បញ្ហាពន្ធ បងប្អូននឹងដឹងហើយនាខែវិច្ឆិកាខាងមុខ ក្នុងជំនួបរវាងសម្ដេចជាមួយនឹងវិស័យឯកជន ពេលនោះនឹងដឹងថា រាជរដ្ឋាភិបាលគិតគូរបន្ថូរបន្ថយអ្វីខ្លះ ។ សម្ដេចធិបតីបានបញ្ជាក់ថា នឹងផ្ដល់ឱកាសដល់វិស័យឯកជន ក្នុងការលើកឡើងពីតម្រូវការ និងការចង់បានរបស់វិស័យឯកជន ដើម្បីយកមកធ្វើការដោះស្រាយ និងបំពេញបន្ថែម ខណៈវិស័យឯកជន គឺជាអ្នកបង្កើតការងារឱ្យប្រជាពលរដ្ឋ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «រាជរដ្ឋាភិបាល បន្តលើកលែងពន្ធដែលបានដាក់ចេញកន្លងទៅ និងមិនយកពន្ធបន្ថែមអ្វីពីពលរដ្ឋទេ សូមក៉ំយល់ច្រឡំ ឬក៉ំជឿលើការញះុញ៉ង់ពីអ្នកណា»៕ ឪ

ព័ត៌មានជាតិ

ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា

ភ្នំពេញ៖​ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអនុញ្ញាតឱ្យលោកឧត្ដមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅកម្ពុជាជួបសម្ដែងការគួរសមនាទីស្ដីការក្រសួងមហាផ្ទៃ រសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបនោះ​ លោកឧត្ដមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង បានជម្រាបជូន លោក ស សុខា អំពីការប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃកម្ពុជា ក្រោមស្មារតីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។ បន្ថែមពីនេះ​ ក៏បានស្នើសុំការគាំទ្រពី​ លោក​ ស សុខា ដើម្បីពង្រឹង និងពង្រីកនូវកិច្ចសហការឱ្យកាន់តែមានប្រសិទ្ធភាព រវាងស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅកម្ពុជា និងបណ្ដាអង្គភាពមានសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃកម្ពុជា។ ជាការឆ្លើយតប លោក ស សុខា បានស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងគាំទ្ររាល់កិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរក្នុងនាមរដ្ឋអធិបតេយ្យ និងជាសមាជិកអាស៊ានដូចគ្នា។ លោកក៏បានសម្ដែងការសោកស្ដាយចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះអគ្គិភ័យឆាបឆេះខុនដូមួយកន្លែងក្នុងរដ្ឋធានីហាណូយ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់កាលពីពេលថ្មីៗនេះផងដែរ៕