ភ្នំពេញ៖ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងរដ្ឋមន្ត្រីក្រសួងធម្មការនៃកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការខាងវិស័យសាសនារួមជាមួយគ្នាបន្ថែមទៀត។ ស្ថានទូតថៃ បានបញ្ជាក់ថាភាគីទាំងសងខាងបានសម្តែងភាពសោមនស្សរីករាយចំពោះទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រទេសទាំងពីរ។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាយោបល់អំពីកិច្ចសហប្រតិបត្តិការខាងវិស័យសាសនារវាងថៃ និងកម្ពុជានាពេលបច្ចុប្បន្ន និងពេលអនាគតដែលកាន់តែខិតចូលមកដល់ផងដែរនោះ រួមមាន ការឧបត្តម្ភថវិកាសម្រាប់ការជួសជុលវត្តនៅក្នុងកម្ពុជា ការផ្តល់អាហារូបករណ៍សម្រាប់សមណនិស្សិតកម្ពុជា ការរៀបចំបុណ្យកឋិនទានព្រះរាជទាន និងគម្រោងធម្មយាត្រាតាមបណ្តាប្រទេសដងទន្លេមេគង្គ។ សូមជម្រាបជូនថា ការណ៍នេះបានធ្វើឡើងកាលពីពេលថ្មីៗនេះ ក្នុងឱកាសលោក ឈើតកៀត អត្ថាករ ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកប្រតិភូស្ថានឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា៕
ព័ត៌មានជាតិ
ស្ពានឆ្លងទន្លេ “កោះពេជ្រ-កោះនរា” នឹងធ្វើពិធីភ្ជាប់នៅសប្ដាហ៍ក្រោយ
ភ្នំពេញ៖ ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់តំបន់កោះពេជ្រ និងតំបន់អភិវឌ្ឍន៍កោះនរា នឹងត្រូវធ្វើ ពិធីភ្ជាប់នៅសប្ដាហ៍ក្រោយនេះ ខណៈដែលបច្ចុប្បន្ន ការសាងសង់សម្រេចបាន៩២ភាគរយហើយ ។ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា តាមផែនការគម្រោង ស្ពានខ្សែកាបនេះ នឹងត្រូវបញ្ចប់ការសាងសង់១០០ភាគរយ នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ពោលគឺ នៅ មុនព្រះរាជពិធីបុណ្យអុំទូកចូលមកដល់ ហើយនៅថ្ងៃ ទី ១២ ខែកញ្ញា សប្ដាហ៍ក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រារព្ធធ្វើពិធីភ្ជាប់ស្ពានបេតុងខ្សែកាប ដោយមានការ អញ្ជើញ ចូលរួមជាអធិបតីភាពពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ ប្រជាពលរដ្ឋអ្នកដំណើរ បានសាទរចំពោះដំណឹងដែលថា ស្ពានថ្មីឆ្លងកាត់ទន្លេមួយនេះ ជិតតភ្ជាប់ និងជិតបើកឱ្យធ្វើចរាចរណ៍ ព្រោះថា វត្តមានស្ពាននេះ អាចជួយឱ្យពលរដ្ឋទូទៅ ប្រើប្រាស់ សម្រាប់ការធ្វើដំណើរទៅមក ឆ្លងពីតំបន់មួយទៅតំបន់មួយ បានយ៉ាងងាយស្រួល មិនចំណាយ ពេលវេលាយូរ និងកាត់បន្ថយការកកស្ទះ ៕
សម្តេចមហាបវរធិបតី បានស្នើសុំកិច្ចគាំទ្រពីរដ្ឋាភិបាលម៉ាឡេស៊ី ដល់គម្រោងនៃការសាង សង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ
ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំកិច្ចគាំទ្រពីរដ្ឋាភិបាលម៉ាឡេស៊ី ដល់ គម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ពីប្រទេសឡាវ កាត់តាមប្រទេសថៃ និង ឆ្ពោះទៅប្រទេសសិង្ហបុរី ដែលត្រូវឆ្លងកាត់ព្រំដែនសមុទ្រម៉ាឡេស៊ី។ ការស្នើសុំនេះធ្វើឡើងក្នុងជំនួប រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន ម៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានប្តេជ្ញាចិត្តក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការក្នុងការ ប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មឆ្លងដែន និងបទឧក្រិដ្ឋកម្មសាយប័រ (Cyber Crime)បង្កើនបន្ថែមទៀត នូវការធ្វើពាណិជ្ជកម្ម និង លើកទឹកចិត្តចំពោះការវិនិយោគពីប្រទេសម៉ាឡេស៊ី នៅកម្ពុជា។ […]
វត្ថុបុរាណច្រើន ដែលត្រូវបានរកឃើញនៅក្នុងបាតសមុទ្រ ខេត្តព្រះសីហនុ ត្រូវបានប្រគល់ជូន ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
ខេត្តព្រះសីហនុ៖ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានប្រគល់សមុច្ច័យក្រឡភាជន៍ និងវត្ថុផ្សេងៗ (វត្ថុបុរាណ) ដែលកម្លាំងទីបញ្ជាការជួរមុខ បានរកឃើញ និងស្រង់ចេញពីសំពៅលិចក្នងបាតសមុទ្រ នៅទីតាំងភូមិសាស្ត្រចន្លោះ កោះតាគាវ និងកោះឬស្សីប្រគល់ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ យកទៅរក្សាទុក នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។ លោកឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃ គ.ជ.ស.ស. ប្រាប់ថា សមុច្ច័យក្រឡភាជន៍ និងវត្តុផ្សេងៗ (វត្តុបុរាណ) ប្រគល់ ជួនក្រសួងវប្បធម៌ និងវិចិត្រសិល្ប: យកទៅរក្សាទុក នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ដើម្បីឲ្យក្រុមមន្ត្រីជំនាញក្រសួង ធ្វើការចុះបញ្ជីសារពើភណ្ឌ ជាសម្បត្តិបេតិកភណ្ឌជាតិ ក្រោមការចូលរួមពីលោក អ៊ុក សុខា អគ្គនាយក នៃអគ្គនាយកដា្ឋនបេតិកភ័ណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការចូលរួមពីលោក ប៊ុត បុប្ផា ប្រធានមន្ទីរវីប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ។ បន្ទាប់ពីបានធ្វើការប្រគល់ទទួល និងដឹកជញ្ជូនវត្ថុបុរាណទាំងនោះ ដាក់ក្នុងឃ្លាំងនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ […]
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ
Pp ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដោយពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមសន្ដិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម-លោកជំទាវ រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ, ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម-លោកជំទាវ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋានជាច្រើនរូបទៀតផងដែរ។ នាឱកាសនោះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំឥតងាករេ ចំពោះរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការបន្ដកម្មវិធីកំណែទម្រង់សំខាន់ៗ និងគោលដៅ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិសម្រាប់ឆ្លើយតបសំណូមពរ និងសេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមអភិសន្ដិបណ្ឌិត ក៏បានថ្លែងអំណរគុណ ដឹងគុណយ៉ាងជ្រាលជ្រៅ និងធំធេងបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា […]
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឥណ្ឌូនេស៊ី
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣។ បើតាមលោក មាស សោភ័ណ្ឌ អ្នកនាំពាក្យសម្តេចនាយករដ្ឋមន្ត្រី បានឲ្យដឹងថា អញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី រួមមានលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា, លោកស្រី ចម និមល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំផ្នែកឯកជនសំខាន់ៗជាច្រើនរូបរបស់កម្ពុជា ដែលនេះជាការគូសបញ្ជាក់ពីសារៈសំខាន់ នៃព្រឹត្តិការណ៍តំបន់នេះ។ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ […]
មន្រ្តីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ពន្យល់ពីនីតិវិធីទប់ស្កាត់ ត្រួតពិនិត្យ បង្ក្រាបគ្រឿងញៀន និងបញ្ញើហាមឃាត់ សង្ស័យមានលួចលាក់បង្កប់វត្ថុដែលច្បាប់ហាមឃាត់
ភ្នំពេញ៖ លោក ហួត ចាន់យ៉ារ៉េត អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានពន្យល់ថា ដើម្បីបង្ហាញពីនីតិវិធីទប់ស្កាត់ ត្រួតពិនិត្យ បង្ក្រាបគ្រឿងញៀន និងបញ្ញើហាមឃាត់ ព្រមទាំងនីតិវិធីត្រួតពិនិត្យកញ្ចប់បញ្ញើមុនពេលទទួល ឲ្យយល់ដឹងពីបញ្ញើដែលសង្ស័យមានលួចលាក់បង្កប់វត្ថុដែលច្បាប់ហាមឃាត់ និងជំរុញឲ្យក្រុមហ៊ុនដែលផ្តលសេវាប្រៃសណី យ៍មកចុះបញ្ជីស្របច្បាប់។ ជាមួយគ្នានេះ លោកអនុរដ្ឋលេខាធិការ បានបន្ថែមថា យើងត្រូវរួមចំណែកយ៉ាងសំខាន់ក្នុងការតាមដានវាយតម្លៃ និងអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ក៏ដូចជា ការស្វែងរកនូវវិធានការនានា ដើម្បីកាត់បន្ថយហានិភ័យជាអតិបរមាក្នុងគោលដៅរក្សានូវស្ថិរភាពសេដ្ឋកិច្ចជាតិ និងសង្គមជាតិ។ លោកអនុរដ្ឋលេខាធិការ ហួត ចាន់យ៉ារ៉េត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី គោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ និងនីតិវិធីទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន បញ្ញើសង្ស័យ និងបញ្ញើហាមឃាតឆ្លងកាត់តាមបញ្ញើប្រៃសណីយ៍។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងជាអនុប្រធានក្រុមការងារទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបញ្ញើប្រៃសណីយ៍ លោក ពេញ ធារម្យ អភិបាលរងនៃគណៈអភិបាលខេត្តកំពត តំណាងតុលាការសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពត តំណាងសាខាគយ និងរដ្ឋាករខេត្តកំពត ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ត្រីរាជការទាំង៩ខេត្ត ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តទាំង៩ សាខាប្រៃសណីយ៍កម្ពុជាខេត្តទាំង៩ […]
អ្នកសារព័ត៌មានជិត ១០០នាក់ ទទួលការបណ្តុះបណ្តាលដើម្បីការពារខ្លួនពីការវាយប្រហារ ឬបោកប្រាស់តាមបណ្តាញសង្គម
ភ្នំពេញ៖ អ្នកសារព័ត៌មានជិត ១០០នាក់ បានរៀនពីរបៀបការពារខ្លួនពីការវាយប្រហារ ការគំរាមគំហែងតាមអ៊ីន ធឺណិត និងការបោកប្រាស់តាមបណ្តាញសង្គម ដែលកំពុងកើតឡើងនៅជុំវិញពិភពលោក។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងនៅឯពិធីប្រគល់វិញ្ញាបនប័ត្រនាល្ងាចថ្ងៃព្រហស្បត៌នេះថា “នេះជាវគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានលើកទី២ហើយ ក្នុងរយៈពេលពីរខែ លើប្រធានបទ “ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព” ដោយផ្តោតសំខាន់ទៅលើ “ហានិភ័យថ្មីៗ និងការគំរាមគំហែងតាមអ៊ីនធឺណិត, ចេះការពារសុវត្ថិភាពក្នុងការប្រើប្រាស់អ៊ីនធឺណិត/ អ៊ីមែល និងបណ្ដាញព័ត៌មានសង្គម, ចេះការពារឯកជនភាព និងទិន្នន័យផ្ទាល់ខ្លួន និងចេះការពារខ្លួនពីការវាយប្រហារ ឬបោកប្រាស់តាមអនឡាញ”។ វគ្គបណ្តុះបណ្តាលខាងលើត្រូវបានក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាអ្នកផ្តល់ទីកន្លែង និងផ្តល់គ្រូឧទ្ទរសនាមជំនាញៗ ដើម្បីធានាថាក្រោយសិក្សាចប់នឹងយកទៅអនុវត្តបានដោយប្រសិទ្ធភាព។ លោក ពុយ គា បានវាយតម្លៃខ្ពស់ទៅលើក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលលោកប្រៀបប្រដូចក្រសួងមួយនេះទៅនឹង “កូនក្រមុំដ៏ស្អាត” ដែលស្ថាប័នណាក៏ត្រូវការចង់នែបនិត្យជាមួយក្នុងការប្រតិបត្តិការងារឱ្យលឿនរហ័ស និងប្រកបដោយសុវត្ថិភាពនាសម័យឌីជីថល។ ដោយឡែក លោក លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានថ្លែងថា “បច្ចេកវិទ្យាឌីជីថលចេះតែជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាកត្តាចំបងតម្រូវឱ្យអង្គភាពស្ថាប័ននានា ជាពិសេសបុគ្គលខ្លួនឯងតែម្តង ត្រូវចាប់យកបច្ចេកវិទ្យាឌីជីថលជាការចំបាច់ក្នុងជីវភាពការងារ និងការរស់នៅប្រចាំថ្ងៃ និងបន្តការយល់ដឹងបន្ថែម បើមិនដូច្នេះទេអ្វីដែលយើងចេះពីប៉ុន្មានឆ្នាំមុន ត្រូវបាត់បង់ទាំងអស់!”។ […]
កម្ពុជា-អាមេរិក ខិតខំប្រឹងប្រែង រួមគ្នា ដើម្បីកំណត់វិស័យសក្តានុពល នៃកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរកគោលដៅរួម
ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧប នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី៣១ ខែសីហា ម្សិល មិញ ដើម្បីពិភាក្សាលើវិស័យសំខាន់ៗនៃកិច្ចសហប្រតិបត្តិការ សំដៅពង្រឹងទំនាក់ទំនង រវាងកម្ពុជា និងសហរដ្ឋអាមេរិក។ លោកឯកអគ្គរដ្ឋទូត Murphy បានអបអរសាទរ លោក សុខ ចិន្តាសោភា ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ វិស័យពាណិជ្ជកម្ម និងការវិនិយោគ ទំនាក់ ទំនងរវាងប្រជាជននិងប្រជាជន សុខាភិបាល និងសន្តិសុខ ក្នុងក្របខ័ណ្ឌទេ្វភាគី ព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខ័ណ្ឌអាស៊ាន និងអង្កការសហប្រជាជាតិ ស្ថិតក្នុងចំណោមប្រធានបទនានា ដែលត្រូវបានលើកយកមកពិភាក្សា។ ដោយទទួលស្គាល់ អំពីវិធីសាស្រ្តផ្សេងគ្នា ចំពោះបញ្ហាមួយចំនួន ដែលជារឿងធម្មតា នៅក្នុងទំនាក់ ទំនងអន្តរជាតិ ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃការបន្តកិច្ចសន្ទនា និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកំណត់វិស័យសក្តានុពល នៃកិច្ចសហប្រតិបត្តិការព្រមទាំងឆ្ពោះទៅរកគោលដៅរួមដែលផ្តល់ប្រយោជន៍ ដល់ប្រជាជនទាំងពីរ៕
អាជ្ញាធរខេត្តកំពង់ធំ ចុះសិក្សាទីតាំងដីអាស្រ័យផលជាង៧០ហិកតា ក្នុងសហគមន៍នេសាទ ស្រុកកំពង់ស្វាយ បន្ទាប់ពីមានសំណើរពីពលរដ្ឋ ១៣១គ្រួសារ
កំពង់ធំ៖ អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញ ចុះពិនិត្យទីតាំងដីប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផល ក្នុងសហគមន៍អភិវឌ្ឍន៍ស្ទឹងព្រៃប្រស់ និងសហគមន៍ឧកញ៉ាមហាពពាយ ចំនួន ១៣១គ្រួសារ ដើម្បីស្តាប់នូវទុក្ខកង្វល់ ក៏ដូចជាសំណូមពរបស់ពួកគាត់ ដែលបានដាក់សំណើរស្នើមករដ្ឋបាលខេត្តកំពង់ធំ ចុះពិនិត្យស្នើរសុំកាត់ជ្វាលដីធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ លោក អ៊ុត វណ្ណារ៉ា អភិបាលស្រុកកំពង់ស្វាយ បានលេីកឡើងអំពីប្រវត្តិនៃការបង្កើតសហគមន៍នេសាទទាំងពីរនេះ លើផ្ទៃដីសរុប ចំនួន ៩៣៩ហិចតា ក្នុងនោះប្រជាពលរដ្ឋ ចំនួន ១៣១គ្រួសារ ស្នើសុំកាត់ជ្វាលដីពីសហគមន៍ទាំងពីរ មានចំនួន ៧០,៨៩ហិចតា ហើយដីតំបន់ខាងលើពោពេញទៅដោយទឹកលិចនៅរដូវវស្សា ដូចនេះប្រជាពលរដ្ឋអាស្រ័យផលតាមអាកាសធាតុ និងតាមរដូវកាល។ លោក ងួន រតនៈ បានធ្វើការពិភាក្សាផ្លាស់ប្ដូយោបល់ ជាមួយអាជ្ញាធរមូលដ្ឋាន សហគមន៍ទាំងពីរ និងប្រជាពលរដ្ឋដែលបានអាស្រ័យនៅតំបន់នោះ ដើម្បីរកដំណោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋទាំង ១៣១គ្រួសារ ស្នើសុំកាត់ជ្វាលដីធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ ព្រោះបច្ចុប្បន្នពួកគាត់មិនទាន់មានប័ណ្ណកម្មសិទ្ធិនៅឡើយ។ កន្លងមកអាជ្ញាធរខេត្ត តែងតែខិតខំក្នុងការដោះស្រាយនូវរាល់សំណូមពរ និងបញ្ហាជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជាក់ស្តែងកន្លងមករាជរដ្ឋាភិបាលបានសម្រេចចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋទទួលបានយ៉ាងច្រើនរួចមកហើយក្នុងខេត្តកំពង់ធំ ដើម្បីឲ្យពួកគាត់ប្រើប្រាស់បានដោយស្របច្បាប់ […]