ព័ត៌មានជាតិ

សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំឯកសាររៀនសូត្រ សម្រាប់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំឯកសាររៀនសូត្រ សម្រាប់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ នៅសណ្ឋាគារ ភ្នំពេញ៥១ រាជធានីភ្នំពេញ។ សិក្ខាសាលា ដែលមានរយៈពេល១ថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយ កម្មវិធីISD របស់កិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់(GIZ) ដោយមានអ្នកចូលរួមប្រមាណ ១៥រូប (ស្រី៤រូប) ក្នុងគោលបំណងប្រមូលធាតុចូលពីតំណាងអ្នកពាក់ព័ន្ធទាំងអស់ សម្រាប់បំពេញបន្ថែមនូវខ្លឹមសារខ្វះខាត ក៏ដូចជាសម្រាប់កែលម្អការរៀបចំរចនាឯកសាររៀនសូត្រ៕

ព័ត៌មានជាតិ

រដ្ឋាភិបាលអាម៉េរិក ​ប្តេជ្ញាចិត្ត​ការការពារសេរីភាពសារព័ត៌មាននៅជុំវិញពិភពលោក និងធានាឲ្យអ្នកសារព័ត៌មានអាចបំពេញការងារ​​ដោយមិនខ្លាចនូវការគំរាមគំហែងផ្សេងៗ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិក មានការប្តេជ្ញាចិត្តក្នុងការការពារសេរីភាពសារព័ត៌មាននៅជុំវិញពិភពលោក និងធានាឲ្យអ្នកសារព័ត៌មានអាចបំពេញការងារ​របស់គេ​ ដោយមិនខ្លាចនូវការសងសឹក។ ការថ្លែងនេះរបស់លោកឯកអគ្គរដ្ឋទូតអាម៉េរិក W. Patrick Murphy ពិធីជួបជុំប្រចាំឆ្នាំជាមួយអ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះ ដោយមានអ្នកចូលរួមមកពីសារព័ត៌មាន និងអ្នកធ្វើការក្នុងប្រព័ន្ធផ្សព្វផ្សាយ ក្នុងរាជធានីភ្នំពេញ ចំនួនជាង ៥០ នាក់។ ស្ថានទូតអាម៉េរិក បានឲ្យដឹងថាពិធី​នេះ ដែលណែនាំឲ្យពួកគេស្គាល់លោកស្រីអនុប្រធានស្ថានទូត Bridgette Walker និងលោកស្រីជាប្រធានផ្នែកកិច្ចការសាធារណៈ Katherine Diop ជាឱកាសមួយក្នុងការថ្លែងការសរសើរដល់​អ្នកសារព័ត៌មាន ចំពោះតួនាទី​របស់គេ​ ក្នុងការធ្វើឲ្យសង្គមទទួលបានព័ត៌មាន ប្រកបដោយលក្ខណៈត្រឹមត្រូវតាមក្រមសីលធម៌សារព័ត៌មាន លើកកម្ពស់នូវតម្លាភាព និង គណនេយ្យ​ភាព៕

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី បង្ហាញឆន្ទៈក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល លើការពន្លឿនយន្តការប្រឡងមន្ត្រីរាជការថ្នាក់ជាតិ ឲ្យសម្រេចឆាប់រហ័ស

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា នឹងរៀបចំយន្តការថ្នាក់ជាតិមួយ ដោយរៀបចំឱ្យមានការប្រលងយន្ត ការថ្នាក់កណ្ដាល ដែលសហការជាមួយក្រសួងជំនាញ ដើម្បីធានាឱ្យបាននូវសង្គតភាព ភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ហើយធានាឱ្យបានអ្នកចេះគឺជាប់។ ថ្លែងក្នុងពិធីពិធីសំណេះសំណាល ជាមួយកម្មករនិយោជិត ស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, សម្តេចបានអំពាវនាវបន្ថែមទៀតថា “ដើម្បីឲ្យកិច្ចការកំណែទម្រង់មានប្រសិទ្ធិភាព ត្រូវមានការដាច់ខាត ប្តេជ្ញាធ្វើទាំងអស់គ្នា ហើយបង្ហាញឱ្យឃើញពីឆន្ទៈ និងការខិតខំប្រឹងប្រែង ប្តេជ្ញាចិត្តខ្ពស់ ក្នុងការធ្វើ ហ៊ានអាកាត់ ហ៊ានវះកាត់ ហើយជាពិសេសហ៊ានអនុវត្តគោលនយោបាយ ដែលរាជរដ្ឋាភិបាលបានសម្រេច”។ លោក ហ៊ុន ម៉ានី ក្នុងនាមជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា “ខ្ញុំពិតជាមានសេចក្តីរីករាយ និងមានកិត្តិយស ដោយបានក្លាយជាផ្នែកមួយ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ដើម្បីចូលរួមក្នុងកិច្ចការកំណែទម្រង់ វិស័យមុខងារសាធារណៈ។ ក្នុងន័យនេះ ខ្ញុំគាំទ្រឥត ងាករេ លើប្រសាសន៍ និងគោលការណ៍នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់វិស័យមុខងារសាធារណៈ និងធ្វើយ៉ាងណាខិតខំប្រឹងប្រែងពន្លឿនយន្តការដ៏មានសារៈសំខាន់នេះ […]

ព័ត៌មានជាតិ

កម្ពុជានិងថៃ ប្តេជ្ញា​បន្តពង្រឹងកិច្ចសហប្រតិបត្តិការខាងវិស័យសាសនា ជួសជុលវត្ត និង ផ្តល់អាហារូបករណ៍សមណនិស្សិត

ភ្នំពេញ៖ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា និងរដ្ឋមន្ត្រីក្រសួងធម្មការនៃកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការខាងវិស័យសាសនារួមជាមួយគ្នាបន្ថែមទៀត។ ស្ថានទូតថៃ បានបញ្ជាក់ថាភាគីទាំងសងខាងបានសម្តែងភាពសោមនស្សរីករាយចំពោះទំនាក់ទំនងដ៏ស្អិតរមួតរវាងប្រទេសទាំងពីរ។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាយោបល់អំពីកិច្ចសហប្រតិបត្តិការខាងវិស័យសាសនារវាងថៃ និងកម្ពុជានាពេលបច្ចុប្បន្ន និងពេលអនាគតដែលកាន់តែខិតចូលមកដល់ផងដែរនោះ រួមមាន ការឧបត្តម្ភថវិកាសម្រាប់ការជួសជុលវត្តនៅក្នុងកម្ពុជា ការផ្តល់អាហារូបករណ៍សម្រាប់សមណនិស្សិតកម្ពុជា ការរៀបចំបុណ្យកឋិនទានព្រះរាជទាន និងគម្រោងធម្មយាត្រាតាមបណ្តាប្រទេសដងទន្លេមេគង្គ។ សូមជម្រាបជូនថា ការណ៍នេះបានធ្វើឡើងកាលពីពេលថ្មីៗនេះ ក្នុងឱកាសលោក ឈើតកៀត អត្ថាករ ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកប្រតិភូស្ថានឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា៕

ព័ត៌មានជាតិ

ស្ពានឆ្លងទន្លេ “កោះពេជ្រ-កោះនរា” នឹងធ្វើពិធីភ្ជាប់នៅសប្ដាហ៍ក្រោយ

ភ្នំពេញ៖ ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់តំបន់កោះពេជ្រ និងតំបន់អភិវឌ្ឍន៍កោះនរា នឹងត្រូវធ្វើ ពិធីភ្ជាប់នៅសប្ដាហ៍ក្រោយនេះ ខណៈដែលបច្ចុប្បន្ន ការសាងសង់សម្រេចបាន៩២ភាគរយហើយ ។ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា តាមផែនការគម្រោង ស្ពានខ្សែកាបនេះ នឹងត្រូវបញ្ចប់ការសាងសង់១០០ភាគរយ នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ពោលគឺ នៅ មុនព្រះរាជពិធីបុណ្យអុំទូកចូលមកដល់ ហើយនៅថ្ងៃ ទី ១២ ខែកញ្ញា សប្ដាហ៍ក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រារព្ធធ្វើពិធីភ្ជាប់ស្ពានបេតុងខ្សែកាប ដោយមានការ អញ្ជើញ ចូលរួមជាអធិបតីភាពពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។ ប្រជាពលរដ្ឋអ្នកដំណើរ បានសាទរចំពោះដំណឹងដែលថា ស្ពានថ្មីឆ្លងកាត់ទន្លេមួយនេះ ជិតតភ្ជាប់ និងជិតបើកឱ្យធ្វើចរាចរណ៍ ព្រោះថា វត្តមានស្ពាននេះ អាចជួយឱ្យពលរដ្ឋទូទៅ ប្រើប្រាស់ សម្រាប់ការធ្វើដំណើរទៅមក ឆ្លងពីតំបន់មួយទៅតំបន់មួយ បានយ៉ាងងាយស្រួល មិនចំណាយ ពេលវេលាយូរ និងកាត់បន្ថយការកកស្ទះ ៕

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី បានស្នើសុំកិច្ចគាំទ្រពីរដ្ឋាភិបាលម៉ាឡេស៊ី ដល់គម្រោងនៃការសាង សង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ

ថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំកិច្ចគាំទ្រពីរដ្ឋាភិបាលម៉ាឡេស៊ី ដល់ គម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ពីប្រទេសឡាវ កាត់តាមប្រទេសថៃ និង ឆ្ពោះទៅប្រទេសសិង្ហបុរី ដែលត្រូវឆ្លងកាត់ព្រំដែនសមុទ្រម៉ាឡេស៊ី។ ការស្នើសុំនេះធ្វើឡើងក្នុងជំនួប រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋម​ន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន ម៉ីប្រាហ៊ីម នា​យក​រ​ដ្ឋ​ម​ន្ត្រី​ម៉ា​ឡេស៊ី នៅថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែ​ក​ញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានប្តេជ្ញាចិត្តក្នុងការពង្រឹ​ងនូវ​កិច្ចស​ហប្រ​តិ​ប​ត្តិការក្នុងការ ប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មឆ្លងដែន និងបទឧក្រិដ្ឋកម្មសាយប័រ (Cyber C​ri​me)បង្កើ​ន​ប​ន្ថែ​មទៀត នូវការធ្វើពាណិជ្ជកម្ម និង លើកទឹកចិត្តចំពោះការវិនិ​យោគពី​ប្រទេ​ស​ម៉ា​ឡេស៊ី នៅ​ក​ម្ពុជា។ […]

ព័ត៌មានជាតិ

វត្ថុបុរាណច្រើន ដែលត្រូវបានរកឃើញនៅក្នុងបាតសមុទ្រ ខេត្តព្រះសីហនុ ត្រូវបានប្រគល់ជូន ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:

ខេត្តព្រះសីហនុ៖ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានប្រគល់សមុច្ច័យក្រឡភាជន៍ និងវត្ថុផ្សេងៗ (វត្ថុបុរាណ) ដែលកម្លាំងទីបញ្ជាការជួរមុខ បានរកឃើញ និងស្រង់ចេញពីសំពៅលិចក្នងបាតសមុទ្រ នៅទីតាំងភូមិសាស្ត្រចន្លោះ កោះតាគាវ និងកោះឬស្សីប្រគល់ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ យកទៅរក្សាទុក នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។ លោកឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃ គ.ជ.ស.ស. ប្រាប់ថា សមុច្ច័យក្រឡភាជន៍ និងវត្តុផ្សេងៗ (វត្តុបុរាណ) ប្រគល់ ជួនក្រសួងវប្បធម៌ និងវិចិត្រសិល្ប: យកទៅរក្សាទុក នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ដើម្បីឲ្យក្រុមមន្ត្រីជំនាញក្រសួង ធ្វើការចុះបញ្ជីសារពើភណ្ឌ ជាសម្បត្តិបេតិកភណ្ឌជាតិ ក្រោមការចូលរួមពីលោក អ៊ុក សុខា អគ្គនាយក នៃអគ្គនាយកដា្ឋនបេតិកភ័ណ្ឌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានការចូលរួមពីលោក ប៊ុត បុប្ផា ប្រធានមន្ទីរវីប្បធម៌ និងវិចិត្រសិល្បៈ ខេត្តព្រះសីហនុ។ បន្ទាប់ពីបានធ្វើការប្រគល់ទទួល និងដឹកជញ្ជូនវត្ថុបុរាណទាំងនោះ ដាក់ក្នុងឃ្លាំងនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ

Pp ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដោយពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមសន្ដិបណ្ឌិត រដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម-លោកជំទាវ រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ, ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម-លោកជំទាវ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋានជាច្រើនរូបទៀតផងដែរ។ នាឱកាសនោះ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំឥតងាករេ ចំពោះរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្នុងការបន្ដកម្មវិធីកំណែទម្រង់សំខាន់ៗ និងគោលដៅ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិសម្រាប់ឆ្លើយតបសំណូមពរ និងសេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជា។ ឯកឧត្តមអភិសន្ដិបណ្ឌិត ក៏បានថ្លែងអំណរគុណ ដឹងគុណយ៉ាងជ្រាលជ្រៅ និងធំធេងបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា […]

ព័ត៌មានជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឥណ្ឌូនេស៊ី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ទី៧ ខែកញ្ញា ឆ្នាំ២០២៣។ បើតាមលោក មាស សោភ័ណ្ឌ អ្នកនាំពាក្យសម្តេចនាយករដ្ឋមន្ត្រី បានឲ្យដឹងថា អញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី រួមមានលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា, លោកស្រី ចម និមល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម, លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំផ្នែកឯកជនសំខាន់ៗជាច្រើនរូបរបស់កម្ពុជា ដែលនេះជាការគូសបញ្ជាក់ពីសារៈសំខាន់ នៃព្រឹត្តិការណ៍តំបន់នេះ។ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ […]

ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនជាតិថៃប្រុសស្រី២នាក់ ករណីជួញដូគ្រឿងញៀនញៀន នៅព្រំដែនកម្ពុជា-ថៃក្នុងក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ ៖ អនុវត្តន៍តាមបទបញ្ជាលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ .លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន កាលវេលាម៉ោង១៧:០០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ បានឆ្មក់ចុះបង្ក្រាបករណីជួញដូរថ្នាំញៀន នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ន បានឃាត់ជនសង្ស័យជនជាតិថៃប្រុសស្រី២នាក់ យកមកសួរនាំ។ ប្រតិបត្តិការបង្ក្រាបនេះដែរក៍ មានការសម្របសម្រួលដោយផ្ទាល់ពីលោក លឹម ប៊ុន សុភក្រ័ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តបន្ទាយមានជ័យ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ៖ ១-ឈ្មោះ SUCHAT RAMAN ភេទប្រុស អាយុ ៤២ ឆ្នាជនជាតិ ថៃ មុខរបរ កម្មករ កាន់លិខិតឆ្លងដែនលេខ AC ៣៨១១៨៨៦។ ២-ឈ្មោះ MACA RAMAN ភេទ ស្រី អាយុ ៣៨ ឆ្នាំ ជនជាតិ ថៃ […]