ព័ត៌មានជាតិ

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំឲ្យក្រសួងការងារផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់ពលរដ្ឋឲ្យយល់ច្បាស់ពីគោលនយោបាយបណ្ត្តុះបណ្តាលជំនាញ និង ប.ស.ស ដើម្បីពលរដ្ឋទាញយកផលប្រយោជន៍

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងការងារ និងបណ្តះុបណ្តាលខិតខំសហការជាមួយដៃគូពាក់ព័ន្ធផ្សព្វផ្សាយឲ្យបានទូលំទូលាយជូនដល់ពលរដ្ឋឲ្យយល់ច្បាស់ពីកម្មវិធីគោលនយោបាយ២ គឺ កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត» និង «កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត» និង «កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» នាព្រឹកថ្ងៃទី១៤ ខែវិច្ជិកា ឆ្នាំ២០២៣នេះ ។

 

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួងការងារតាមដានត្រួតពិនិត្យកម្មវិធីទាំងនេះឲ្យបានជាប់ ទទួលយកសំណូមពរ ដោះស្រាយបញ្ហាប្រឈម និងវាយតម្លៃ ធានាបាន នូវគុណភាព។

 

សម្តេចធិបតីក៏បានណែនាំឲ្យក្រសួងការងារបន្តសហការជាមួយវិស័យឯកជនដើម្បីរួមគ្នាឲ្យកម្មវិធីទាំងនេះទទួលបានជោគជ័យ។ សម្តេចសង្ឃឹមថា យុវជនយើងនឹងទទួលបានឱកាសដ៏ពិសេសនេះដើម្បីពង្រឹងសមត្ថភាព៕

Leave a Reply

Your email address will not be published.