រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោក លឹម ពុទ្ធារី ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំឯកសាររៀនសូត្រ សម្រាប់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ នៅសណ្ឋាគារ ភ្នំពេញ៥១ រាជធានីភ្នំពេញ។
សិក្ខាសាលា ដែលមានរយៈពេល១ថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយ កម្មវិធីISD របស់កិច្ចសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់(GIZ) ដោយមានអ្នកចូលរួមប្រមាណ ១៥រូប (ស្រី៤រូប) ក្នុងគោលបំណងប្រមូលធាតុចូលពីតំណាងអ្នកពាក់ព័ន្ធទាំងអស់ សម្រាប់បំពេញបន្ថែមនូវខ្លឹមសារខ្វះខាត ក៏ដូចជាសម្រាប់កែលម្អការរៀបចំរចនាឯកសាររៀនសូត្រ៕