ព័ត៌មានជាតិ

រដ្ឋាភិបាលអាម៉េរិក ​ប្តេជ្ញាចិត្ត​ការការពារសេរីភាពសារព័ត៌មាននៅជុំវិញពិភពលោក និងធានាឲ្យអ្នកសារព័ត៌មានអាចបំពេញការងារ​​ដោយមិនខ្លាចនូវការគំរាមគំហែងផ្សេងៗ

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិក មានការប្តេជ្ញាចិត្តក្នុងការការពារសេរីភាពសារព័ត៌មាននៅជុំវិញពិភពលោក និងធានាឲ្យអ្នកសារព័ត៌មានអាចបំពេញការងារ​របស់គេ​ ដោយមិនខ្លាចនូវការសងសឹក។

ការថ្លែងនេះរបស់លោកឯកអគ្គរដ្ឋទូតអាម៉េរិក W. Patrick Murphy ពិធីជួបជុំប្រចាំឆ្នាំជាមួយអ្នកសារព័ត៌មាន កាលពីពេលថ្មីៗនេះ ដោយមានអ្នកចូលរួមមកពីសារព័ត៌មាន និងអ្នកធ្វើការក្នុងប្រព័ន្ធផ្សព្វផ្សាយ ក្នុងរាជធានីភ្នំពេញ ចំនួនជាង ៥០ នាក់។

ស្ថានទូតអាម៉េរិក បានឲ្យដឹងថាពិធី​នេះ ដែលណែនាំឲ្យពួកគេស្គាល់លោកស្រីអនុប្រធានស្ថានទូត Bridgette Walker និងលោកស្រីជាប្រធានផ្នែកកិច្ចការសាធារណៈ Katherine Diop ជាឱកាសមួយក្នុងការថ្លែងការសរសើរដល់​អ្នកសារព័ត៌មាន ចំពោះតួនាទី​របស់គេ​ ក្នុងការធ្វើឲ្យសង្គមទទួលបានព័ត៌មាន ប្រកបដោយលក្ខណៈត្រឹមត្រូវតាមក្រមសីលធម៌សារព័ត៌មាន លើកកម្ពស់នូវតម្លាភាព និង គណនេយ្យ​ភាព៕

Leave a Reply

Your email address will not be published.