ព័ត៌មានជាតិ

ស្ពានឆ្លងទន្លេ “កោះពេជ្រ-កោះនរា” នឹងធ្វើពិធីភ្ជាប់នៅសប្ដាហ៍ក្រោយ

ភ្នំពេញ៖ ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់តំបន់កោះពេជ្រ និងតំបន់អភិវឌ្ឍន៍កោះនរា នឹងត្រូវធ្វើ ពិធីភ្ជាប់នៅសប្ដាហ៍ក្រោយនេះ ខណៈដែលបច្ចុប្បន្ន ការសាងសង់សម្រេចបាន៩២ភាគរយហើយ ។
លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា តាមផែនការគម្រោង ស្ពានខ្សែកាបនេះ នឹងត្រូវបញ្ចប់ការសាងសង់១០០ភាគរយ នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ពោលគឺ នៅ មុនព្រះរាជពិធីបុណ្យអុំទូកចូលមកដល់ ហើយនៅថ្ងៃ ទី ១២ ខែកញ្ញា សប្ដាហ៍ក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងប្រារព្ធធ្វើពិធីភ្ជាប់ស្ពានបេតុងខ្សែកាប ដោយមានការ អញ្ជើញ ចូលរួមជាអធិបតីភាពពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋអ្នកដំណើរ បានសាទរចំពោះដំណឹងដែលថា ស្ពានថ្មីឆ្លងកាត់ទន្លេមួយនេះ ជិតតភ្ជាប់ និងជិតបើកឱ្យធ្វើចរាចរណ៍ ព្រោះថា វត្តមានស្ពាននេះ អាចជួយឱ្យពលរដ្ឋទូទៅ ប្រើប្រាស់ សម្រាប់ការធ្វើដំណើរទៅមក ឆ្លងពីតំបន់មួយទៅតំបន់មួយ បានយ៉ាងងាយស្រួល មិនចំណាយ ពេលវេលាយូរ និងកាត់បន្ថយការកកស្ទះ ៕

Leave a Reply

Your email address will not be published.