ព័ត៌មានជាតិ

អាម៉េរិក ប្តេជ្ញាពង្រឹងផ្នែកវប្បធម៌ និងអប់រំ ជាមួយកម្ពុជា ដើម្បីរឹតចំណងមិត្តភាពទ្វេភាគី

ភ្នំពេញ៖ លោក Andrew Herrup ភារធារីស្ថានទូតអាម៉េរិក ថ្លែងគូសបញ្ជាក់ពីការខិតខំរបស់ស្ថានទូតអាម៉េរិកនៅភ្នំពេញ ក្នុងការផ្តល់ឱកាសដល់យុវជនអាម៉េរិក និងយុវជនកម្ពុជា ក្នុងការចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរផ្នែកវប្បធម៌ និងអប់រំ ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន នៃប្រទេសយើងទាំងពីរ។ នេះបើយោងតាមស្ថានទូតអាម៉េរិកប្រចាំកម្ពុជា។

ការណ៍នេះធ្វើឡើងក្នុងឱកាស លោក Andrew Herrup ភារធារីស្ថាន និងលោក Victor Yau មន្ត្រីកិច្ចការសាធារណៈ ស្ថានទូតអាម៉េរិក បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំប្រចាំខែមិថុនា របស់ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតអាម៉េរិក ស្តីពីកម្មវិធីការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ។

ក្នុងគ្រានោះដែរ លោក Victor បានចែករម្លែកបទពិសោធរបស់គាត់ផ្ទាល់ ក្នុងការចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរនៃនិស្សិតអន្តរជាតិរបស់អាម៉េរិក ហើយបានផ្តល់ការណែនាំក្នុងការសរសេរពាក្យសុំចូលរួមដែលល្អ៕

Leave a Reply

Your email address will not be published.