ព័ត៌មានជាតិ

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាំយកអំណោយដ៏ថ្លៃថ្លា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវជូនដល់គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន២២គ្រួសារ នៅស្រុកឆែប ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងសហការី រួមជាមួយអាជ្ញាធរដែនដី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភគ្រួសារអតីតយុទ្ធជន ប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតចំនួន២២គ្រួសារ ដែលអញ្ជើញមកពីភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ។

 

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដល់បងប្អូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត របស់សម្ដេចមហាបវរធិបតី និងលោកជំទាវផងដែរ។

 

ឧត្តមសេនីយ៍ទោ បានសំណូមពរដល់បងប្អូនអតីតយុទ្ធជន កុំចាញ់បោកលើជនអគិតិមួយចំនួនដែលវាយប្រហារមកលើរាជរដ្ឋាភិបាលដែលប្រសូតចេញពីការបោះឆ្នោតដោយស្របច្បាប់។

 

ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន២២គ្រួសារនេះ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ មីជាតិ ទឹកត្រី ត្រីខកំប៉ុង និងថវិកាមួយចំនួនផងដែរ៕

Leave a Reply

Your email address will not be published.