ព័ត៌មានជាតិ

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ របស់ក្រសួងពាណិជ្ជកម្ម

ចេញផ្សាយ ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២៤

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកស្រីប្រធាន និងអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រី ប្រធាន និងអនុប្រធានមន្ទីររាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។

 

កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖

 

(១)- របាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារបុគ្គលិក និងកិច្ចការទូទៅ

 

(២)- របាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារនាំចេញនាំចូល និងការងារតំណាងក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេស

 

(៣)-របាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារនាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុ និងការងារនាយកដ្ឋានអឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្វ្រិក

 

(៤)-របាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារនាយកដ្ឋានកម្មសិទ្ធិបញ្ញា និង(5)-បញ្ហាផ្សេងៗ៕

Leave a Reply

Your email address will not be published.