ក្រសួងសេដ្ឋកិច្ច ដាក់ឲ្យដំណើរការស្តង់ដារគណនេយ្យសាធារណៈទៅដល់ក្រសួង-ស្ថាប័ន សម្រាប់ត្រួតពិនិត្យអំពីលំហូរសាច់ផ្នែកចំណូល ឬការចំណាយផ្សេងៗ
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឲ្យដំណើរការស្តង់ដារគណនេយ្យសាធារណៈមូលដ្ឋានបង្គរនៅកម្ពុជា ទៅដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធសម្រាប់ការប្រើប្រាស់ និងត្រួតពិនិត្យនូវរបាយការណ៍អំពីលំហូរសាច់ប្រាក់ ដែលរាជរដ្ឋាភិបាលទម្លាក់ថវិកាដាក់ជូនលើផ្នែកចំណូល ឬការចំណាយផ្សេងៗរបស់ក្រសួង-ស្ថាប័ននីមួយៗ។ នេះជាការលើកឡើងឲ្យដឹងពីលោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ…