ពាណិជ្ជករម្នាក់ឈ្មោះ ស៊ឹង ប៊ុណ្ណា ត្រូវសមត្ថកិច្ចឡោមព័ទ្ធមួយយប់ ហើយឃាត់ខ្លួនព្រឹកនេះ លើករណីផ្ទុះអាវុធ៤គ្រាប់នៅខេត្តសៀមរាប
(សៀមរាប)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យបាញ់បោះសេរី គឺលោក ស៊ឹង ប៊ុណ្ណា យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បន្ទាប់ពីមានការសង្ស័យករណីផ្ទុះអាវុធកាលពីយប់មិញ នៅវេលាម៉ោង២២:១៦នាទីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទះវីឡាមួយកន្លែង ស្ដិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ករណីបាញ់បោះសេរីនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ សុឹង…