កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ស្នងការខេត្តកំពង់ចាម បានសហការជាមួយនឹងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសងប្រជល់មាន់និងបានឃាត់ខ្លួនមនុស្សចំនួន៩នាក់និងវត្ថុតាងមួយចំនួនមកកាន់ស្នងការ
(កំពង់ចាម) នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៣ និង៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោក ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម…