កម្ពុជាលើកពីសក្តានុពលវិនិយោគ ទាក់ទាញវិនិយោគិនតួកគី ខណៈតួកគីចាប់អារម្មណ៍វិនិយោគលើវិស័យមួយចំនួននៅកម្ពុជា
(ភ្នំពេញ)៖ ក្នុងឱកាសនៃដំណើរទស្សនកិច្ចធុរកិច្ច នៅសាធារណរដ្ឋតួកគី ប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដែលដឹកនាំដោយឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជួបប្រជុំជាមួយសហព័ន្ធសភាពាណិជ្ជកម្មតួកគី និងសហព័ន្ធធុរជនឧស្សាហកម្មតួកគីផងដែរ។ ក្នុងជំនួបនោះអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកយកនូវសក្តានុពលវិនិយោគរបស់កម្ពុជា ប្រាប់ដល់វិនិយោគិនរបស់តួកគី ដើម្បីទាក់ទាញពួកគេឲ្យមកវិនិយោគ និងស្វែងរកដៃគូវិនិយោគនៅប្រទេសកម្ពុជា។ ឧកញ៉ា លឹម…