Month: December 2021

ខេត្តសៀមរាប មានរៀបចំអបអរសាទពិធីបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០២២ នៅក្រុងសៀមរាប និងតាមបណ្ដាស្រុក

ខេត្ត​សៀមរាប​៖​ ក្រោយពីប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១  កាលពីថ្ងៃទី២០ធ្នូ ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ និងដើម្បីលើកកម្ពស់វិស័យទេសចរណ៍  និងផ្សព្វផ្សាយពីសក្កានុពលទេសចរណ៍ធម្មជាតិ ទេសចរណ៍កែច្នៃ  តាមតំបន់ដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក បានរៀបចំនិងសហការជាមួយ សសយកខេត្ត សហគ្រិនវ័យក្មេង វិស័យឯកជន ក្នុងការរៀបចំពិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកលឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២។ ក្នុងការរៀបចំពិធីបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសកលឆ្នាំ២០២១ ឈានចូលឆ្នាំ២០២២ ដែលមានកម្មវិធីតាមទីតាំងដូចខាងក្រោម៖…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិ ចំខួបលើកទី២៣ឆ្នាំ នៃនយោបាយឈ្នះឈ្នះ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ អគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ ដែលចំខួបលើកទី២៣ឆ្នាំ នៃជោគជ័យក្នុងការនាំមកនូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេច (២៩-ធ្នូ-១៩៩៨ – ២៩-ធ្នូ-២០២១)។ នៅក្នុងឱកាសសម្ពោធ សម្តេចតេជោ…

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលយុវនីតិសម្បទា

សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលយុវនីតិសម្បទា ខេត្តកណ្តាល។ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ មណ្ឌលយុវនីតិសម្បទា ស្ថិតនៅភូមិបាគូរ ឃុំបាគូរ ស្រុកកណ្តាលស្ទឹង…

សម្ដេចពិជ័យសេនា ទៀ បាញ់ បានអញ្ចើញចូលរួមក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លាវ៉ាក់សាំងកូវីដ-១៩ (Pfizer) ពីរដ្ឋាភិបាល និងប្រជាជន នៃប្រទេសអូស្ត្រាលី ជូនរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

នៅរាត្រីថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ នេះ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ចើញចូលរួមក្នុងពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លាវ៉ាក់សាំងកូវីដ-១៩ (Pfizer) ពីរដ្ឋាភិបាល និងប្រជាជន…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើក និងបិទការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៥»

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបើក និងបិទការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៥» នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍​ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន…

ស្នងការនគរបាលខេត្តកែប ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងបុណ្យឆ្លងឆ្នាំសកល ២០២១ ឈានចូលឆ្នាំ២០២២ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងលើកទិសដៅការងារខែបន្ត

ខេត្តកែប៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តកែប បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងលើកទិសដៅការងារខែបន្ត បន្ទាប់ពីបានស្តាប់របាយការណ៍ប្រចាំខែ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តកែប។ ក្នុងកិច្ចប្រជុំខាងលើមានថ្នាក់ដឹកនាំពីថ្នាក់ខេត្ត ដល់ថ្នាក់មូលដ្ឋានដែលពាក់ព័ន្ធចូលរួមចំនួន១១៤នាក់។ បន្ទាប់ពីបានស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែរបស់ការិយាល័យសរុបផែនការ និងការចូលរួមមតិពីសមាជិកអង្គប្រជុំរួចមក។ មានប្រសាសន៍ទៅកាន់សមាជិកអង្គប្រជុំ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានលើកឡើងពីវិធានការណ៍ និងការប្រើប្រាស់កំលាំងនគរបាលពីថ្នាក់ខេត្ត…

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្តេជ្ញានាំនិស្សិតវិទ្យាស្ថានតេជោ សែន ចុះឱ្យដល់ការដ្ឋានសាងសង់ ដើម្បីស្វែងយល់ពីបទពិសោធន៍ជាក់ស្តែង

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្តេជ្ញាត្រៀមនាំយកនិស្សិតនៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ទៅកាន់ការដ្ឋានសាងសង់នានា ទោះមិនស្ថិតនៅក្នុងក្របខណ្ឌក្រសួងសាធារណការ និងដឹកជញ្ជូនក៏ដោយ ដើម្បីស្វែងយល់ពីបទពិសោធន៍និងការ អនុវត្តជាក់ស្តែងលើការងារសាធារណការ។ គម្រោងដែលនឹងត្រៀមនាំនិស្សិតទៅរួមមានដូចជា៖ ការដ្ឋានផ្លូវល្បឿនលឿន កំពង់ផែ គម្រោងសាងសង់ផ្លូវមួយចំនួនទៀតរួមមានគម្រោង សាងសង់ស្ពាននៅក្រចេះ គម្រោងពង្រីកផ្លូវពីស្គន់ទៅកំពង់ចាមពីពីរគន្លងទៅបួនគន្លង…

លោក ឃួង ស្រេង ៖ ជំរុញឱ្យកងកម្លាំងនិងអាជ្ញាធរខណ្ឌទាំង១៤ ពង្រឹង សន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសដាក់ប្រទេសជាប្រក្រតីឡើងវិញ

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យកងកម្លាំងប៉ូលិសដូចជាកងកម្លាំងកងរាជអាវុធហត្ថនិងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹង សន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសដាក់ប្រទេសទាំងមូលជាប្រក្រតីឡើងវិញ ពិសេសកងកម្លាំងនិងអាជ្ញាធរត្រូវរក្សាឲ្យបាននូវសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសពិធីបុណ្យគ្រឹស្ដស្មាស់ និងបុណ្យចូលឆ្នាំសកលដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។    ការជំរុញរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញខាងលើនេះបានធ្វើឡើងនា ល្ងាចថ្ងៃទី២០ធ្នូ ឆ្នាំ២០២១នេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video…

សម្តេច ហេង សំរិន សំណូមពរដល់ពុទ្ធសាសនិក រួមគ្នាប្រតិបត្តិតាមព្រះពុទ្ធឱវាទ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីទ្រទ្រង់ ថែរក្សាព្រះពុទ្ធសាសនា

(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសលើកទី២៩ នៅសាលសន្និសីទចតុម្មុខ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។ ក្នុងសុន្ទរកថាបើកអនុសំវច្ឆរមហាសន្និបាតមន្រ្តីសង្ឃទូទាំងប្រទេសឆ្នាំនេះ សម្តេចហេង សំរិន…