​​អ៊ុយក្រែន ៖ ការ​ឈ្លានពាន​របស់​រុ​ស្សី​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី ១២​ហើយ​។ កងទ័ព​អ៊ុយ​ក្រែ​ន​កំពុង​តស៊ូ​ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ ខណៈ​កងទ័ព​រុ​ស្សី​កំពុង​ព្យាយាម​វា​.​យលុក​​លុយ​ ដើម្បី​យក​រដ្ឋ​ធានី​​គៀវ​។

នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ រូបភាព​នៃ​រថក្រោះ និង​រថយន្ត​យោធា​​របស់​រុ​ស្ស៊ី​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ពេល​មាន​អក្សរ​អង់គ្លេស​ជា​ច្រើន​តួ​ដូច​ជា Z, O, V, X និង A ត្រូវ​បាន​សរសេរ​នៅ​លើ​វា​។ ក្នុង​ស្ថានភាព​បែប​នេះ មាន​មនុស្ស​ជា​ច្រើន​ចង់​ដឹង​ខ្លាំង​ថា​តើ​អក្សរ​ទាំងនោះ​មាន​ន័យ​បែប​ណា ហើយ​ហេតុ​អ្វី​កងទ័ព​រុ​ស្សី​សរសេរ​វា?

ក្រសួង​ការពារ​ជា​រុ​ស្សី​បាន​ចេញ​សេចក្តី​ប្រកាស​ដោយ​បាន​បញ្ជាក់​ថា​អក្សរ Z មាន​ន័យ​ថា​ ជ័យ​​ជម្នះ​ ហើយ​ចំណែក​អក្សរ V មាន​ន័យ​ថា​អំណាច​នៃ​ការ​ពិត​។ ក្រៅពី​អក្សរ ២​តួ​នេះ អត្ថ​ន័យ​នៃ​តួអក្សរ O, X និង A មិន​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​ឡើយ​។

ទោះ​យា់ង​ណា​អត្ថន័យ​នៃ​អក្សរ Z និង V ដែល​ផ្តល់​ដោយ​ក្រសួងការពារជាតិ​រុ​ស្សី​ក៏​មនុស្ស​ម្នា​នៅ​មាន​ច​ម្ង​ល់​ដែរ​។

ឥឡូវនេះ អ្នកជំនាញ​យោធា​បាន​អះអាង​ថា តួអក្សរ​ទាំងនេះ​ត្រូវ​បាន​សរសេរ​ទៅ​តាម​តំបន់​រៀង​ៗ​ខ្លួន​របស់​កងទ័ព​រុ​ស្សី​។ វា​គឺជា​ការ​បញ្ជាក់​ថា​ពួក​គេ​នៅ​ក្រុម​បញ្ជាការ​ណា​។

នេះ​ជា​ការ​បញ្ជាក់​ពី​អត្ថន័យ​របស់​តួអក្សរ​នី​យ​មួយ​ៗ​។ Z មាន​ន័យ​ថា​តំបន់​យោធា​ភាគ​ខាងកើត (Eastern Military District) អក្សរ Z សរសេរ​ក្នុង​ប្រអប់​មាន​ន័យ​ថា កងទ័ព​រុ​ស្សី​ឈរជើង​នៅ​តំបន់​គ្រី​មៀ (Russian army stationed in Crimea) អក្សរ O មាន​ន័យ​ថា​កងទ័ព​រុ​ស្សី​ឈរជើង​នៅ​បេឡា​រុស (Russian army stationed in Belarus) អក្សរ V មាន​ន័យ​ថា កងទ័ពជើងទឹក​រុ​ស្សី (Russian Naval Infantry)​។ តួអក្សរ X វិញ​មាន​ន័យ​ថា សាធារណៈរដ្ឋ​ឆេ​ច​យ៉ា (Kadyrov Chechnya) ដែល​គាំទ្រ​រុ​ស្សី និង​តួអក្សរ A មាន​អត្ថន័យ​ថា​កងទ័ព​ពិសេស​ជើង​គោក (Alpha Ground Special Forces)​។

សរុបសេចក្តី​មក រថក្រោះ ឬ​រថយន្ត​យោធា​ដែល​មាន​អក្សរ Z គឺ​មក​ពី​តំបន់​យោធា​ភាគ​ខាងកើត ប៉ុន្តែ​ប្រ​សិន​អក្សរ Z ត្រូវ​បាន​សរសេរ​នៅ​ក្នុង​ប្រអប់​ជ្រុង មាន​ន័យ​ថា​កងទ័ព​រុ​ស្សី​ឈរជើង​នៅ​គ្រី​មៀ​។ រថយន្ត​ដែល​មាន​អក្សរ O ជា​រថយន្ត​របស់​រុ​ស្សី​ឈរជើង​នៅ​ប្រទេស​បេឡា​រុស​។ បើ​មាន​សរសេរ​អក្សរ V គឺ​មក​ពី​កងទ័ពជើងទឹក​រុ​ស្សី ហើយ​ចំណែក​រថយន្ត​យោធា​មាន​អក្សរ X គឺ​មក​ពី​សាធារណៈរដ្ឋ ឆេ​ច​យ៉ា និង​មាន​អក្សរ A គឺជា​កងកម្លាំង​ជើង​គោក​រុ​ស្សី​៕ (​យោង​តាម​ប្រភព​៖ Hindu Stan News Hub)

By pcs

Leave a Reply

Your email address will not be published.