នារសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នេះ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក រត្ន័ ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការការពារ សន្តិសុខសណ្តាប់ធ្នាប់ជុំវិញបរិវេណ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិន ធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ។

ក្នុងពិធីប្រជុំនេះដែរ មានការចូលរួមពី លោកមេបញ្ជាការរង សេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ លោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូចលេខ១ និងមេបញ្ជាការតាមគោលដៅផងដែរ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *