ខេត្តតាកែវ៖នៅព្រឹកថ្ងៃសៅរ៍ ១២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៥ ត្រូវ នឹងថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២២ នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអញ្ចើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ អគារទីបញ្ជាការ សមិទ្ធផលនានា និង ប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង បំពាក់ឋានន្តរសក្តិ ជូនដល់នាយទាហាន តំបន់ប្រតិបត្តិការសឹករងតាកែវ។
