ក្រចេះ ÷ ព្រឹកថ្ងៃចន្ទ ១៤រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣
ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមនាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងលោកជំទាវ និងការនិមន្តចូលរួមពីព្រះមេគណខេត្ត អញ្ជើញជាអធិបតីក្នុងពិធីកាត់សម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តនទីរង្សីឫសសីមា និង ស្ថិតនៅក្នុងភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលកើតចេញពីការចូលរួមរបស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ចំណាយថវិកាអស់ប្រមាណជាង៣០ម៉ឺនដុល្លាអាមេរិក ។

ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត តំណាងឲ្យរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តក្រចេះ បានថ្លែងកោតសរសើរ និងអរគុណចំពោះសណ្តានចិត្តដ៏ធំធេងរបស់ឯកឧត្តម ឈន សារ៉ាណេ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ និងលោកជំទាវ រួមក្រុមគ្រួសារជាមហាឧបាសក-ឧបាសិកា ដែលសណ្តានចិត្តនិងសទ្ធាជ្រះថ្លា ក្នុងការចូលរួមកសាងនូវសមិទ្ធផលនានា ដើម្បីលើស្ទួយនូវវិស័យព្រះពុទ្ធសាសនាជាមួយរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅតំបន់ជនបទ ។ ឯកឧត្តមបន្តថា ៖ វត្តអារាមបានកកើតយ៉ាងសន្ធឹកសន្ធាប់គួរឲ្យគត់សម្គាល់ ជាក់ស្តែងខេត្តក្រចេះមានវត្តសរុប១៧៨ វត្ត និងសាសនាមួយចំនួន បានកកើតនិងរស់នៅជាមួយគ្នាប្រកបដោយសិទ្ធិសេរីភាពស្មើគ្នា ទាំងអស់នេះកើតឡើងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន បានកសាងប្រទេស និងបម្រួបបម្រួមគ្រប់សាសនា ឲ្យរួមរស់ជាមួយគ្នា ក្រោមដំបូលសន្តិភាព ។ ហើយគុណដ៏ធំធេង ដែលយើងទាំងអស់គ្នាមិនអាចកាត់ថ្លៃបាន គឺការជួយសង្គ្រោះអាយុជីវិតរបស់ប្រជាជាតិចេញពីជំងឺកូវីដ-១៩ ដែលសាកលលោកមានការទទួលស្គាល់ពីការយកចិត្តទុកដាក់ និងសន្តានចិត្តដល់ប្រជាជនដោយមិនរើសអើងពីជាតិសាសននោះដែរ ភាពរឹងមាំនៃសហគមន៍កម្ពុជា បានធ្វើឲ្យមុខមាត់សេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន និងទទួលស្គាល់ពីសកលលោក ៕

By pcs

Leave a Reply

Your email address will not be published.

You missed