ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំគណៈអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការសាលាខេត្ត ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយអនុវត្តទៅតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបាត់ដំបង ស្ដីពីការចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយកំណត់យកព្រឹកថ្ងៃចន្ទ នៃដើមសប្ដាហ៍ ជាថ្ងៃគោរពទង់ជាតិ បន្ទាប់ពីមានការផ្អាកមួយរយៈក្នុងអំឡុងពេលនៃការផ្ទុះរីករាលដាលនៃជំងឺកូវីដ-១៩ ។

គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹងដល់រដ្ឋបាលក្រុងស្រុកទាំង១៤ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ អនុវត្តការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ រៀងរាល់ព្រឹកថ្ងៃចន្ទ តាមអង្គភាពសមីរៀងៗខ្លួន ៕

By pcs

Leave a Reply

Your email address will not be published.