បាត់ដំបង÷នារសៀលថ្ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ បានអញ្ចើញចុះពិនិត្យការសាងសង់សាលាជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសាលាអំណោយរបស់សម្តេចក្រឡាហោម ស ខេង នៅអនុវិទ្យាលយ័ឈើទាល ឃុំឈើទាល,សាលាបឋមសិក្សាបាយដំរាំ ឃុំបាយដំរាំ និងសាលាបឋមសិក្សាទួលអណ្តែត ក្នុងឃុំចែងមានជយ័ ស្រុកបាណន់។

ក្នុងការជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូសរុបចំនួន ៤១នាក់ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្នានស្រុកបាណន់ បានឧបត្ថម្ភ លោកគ្រូ អ្នកគ្រូ ម្នាក់ៗចំនួន ៥០ ,០០០រៀល សរុបថវិកា ចំនួន ២,០៥០,០០០រៀល ឧបត្ថម្ភលោកមេឃុំឈើទាល ចំនួន ២០០ដុល្លា។

By pcs

Leave a Reply

Your email address will not be published.