នៅថ្ងៃសៅរ៍​ ១៣កើត​ ខែបុស្ស​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ថ្ងៃទី១៥​ ខែមករា​ ឆ្នាំ២០២២ ឯកឧត្តម រ័ត្ន ស៊្រាង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខណ្ឌដង្កោ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកកំពឹស បានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបការងារអភិវឌ្ឍសង្កាត់ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ របស់គណៈកម្មាធិការ គណបក្សសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលរៀបចំឡើងនៅបរិវេណ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ។

ដោយមានការអញ្ជើញចូលរួមពី អនុប្រធានក្រុមការងារ និងសមាជិកក្រុមការងារចុះជួយសង្កាត់ព្រែកកំពឹស សមាជិកក្រុមប្រឹក្សាសង្កាត់ ព្រែកកំពឹស សមាជិក សមាជិកាគណៈកម្មាធិការ គណបក្សសង្កាត់ព្រែកកំពឹស, ប្រធានសាខាបក្ស ចំណុះគណបក្សសង្កាត់ ព្រែកកំពឹស តំណាងយុវជន យុវនារី ផងដែរ។
អង្គពិធីបានប្រព្រឹត្តដំណើរការទៅយ៉ាងរលូនតាមកម្មវិធីដែលបានគ្រោងទុក ក្រោមបរិយាកាសយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ។

By pcs

Leave a Reply

Your email address will not be published.