បន្ទាយមានជ័យ: ថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុមការងារខេត្ត ក្រុមការងារក្រុង បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងយកអំណោយប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ចំនួន៤០គ្រួសារ ក្នុងនោះ៖ ភូមិចកចំនួន ១១គ្រួសារ ភូមិ១ចំនួន ២គ្រួសារ ភូមិព្រះពន្លាចំនួន ១៧គ្រួសារ ភូមព្រៃឬស្សីចំនួន ២គ្រួសារ ភូមិ៣ចំនួន ៦គ្រួសារ និងភូមិ៤ចំនួន ២គ្រួសារ ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

By pcs

Leave a Reply

Your email address will not be published.