នៅថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទ និង ជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស បានអញ្ជើញជាអធិបតីភាព កាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេ១ខ្សែ និង សមិទ្ធិផលនានាដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតស្ថិតនៅ ក្នុងទីបញ្ជាការដ្ឋានអង្គរក្សស្វាយរលំ ភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
