—-
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី និងស្របតាមយន្ដការរបស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានបង្កើតក្រុមការងារលើកកម្ពស់គុណភាពសេវាទាំង៥តំបន់កាលពីខែឧសភា ឆ្នាំ២០២១ កន្លងមក នៅថ្ងៃទី១៩-២៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ញ៉ឹក កោសល្យវិទ្យា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានដឹកនាំសម្របសម្រួលក្រុមការងារអន្តរក្រសួងមកពីក្រសួងទេសចរណ៍ ក្រសួងវប្បធម៌និងវិចិត្រសិល្បះ និងក្រសួងបរិស្ថាន ជាមួយនឹងប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត ប្រតិបត្តិករផ្តល់សេវាបង្គោលអង់តែន និងប្រតិបត្តិករផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាបទូរគមនាគមន៍ ចុះសិក្សា និងកំណត់ទីតាំងសាងសង់ស្ថានីយអង់តែន នៅតាមគោលដៅទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាលនៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

ការចុះត្រួតពិនិត្យនេះ ដើម្បីសិក្សាស្វែងយល់និងកំណត់ទីតាំងសម្រាប់តម្លើងអង់តែនទូរសព្ទនៅ៥ទីតាំង ដែលក្នុងនោះខេត្តកំពង់ចាម មានចំនួន ២ រួមមាន រមណីយដ្ឋានភ្នំជើងព្រៃ និងរមណីយដ្ឋានក្បាលទឹក ទឹកឆា និងខេត្តត្បូងឃ្មុំ មានចំនួន ៣ រួមមាន រមណីយដ្ឋានទឹកធ្លាក់ហោង រមណីយដ្ឋានបឹងក្រម និងតំបន់ប្រវត្តិសាស្ត្រអុិច (X-16) ព្រមទាំងគោលដៅទេសចរណ៍អាទិភាពផ្សេងទៀត៕

By pcs

Leave a Reply

Your email address will not be published.

You missed