ពិធីចុះសួរសុខទុក្ខ និងសំណេះសំណាលេនះបានធ្វើឡើងនៅរសៀល ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ។ ក្នុងនោះដែរ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការ តំបន់ប្រតិបត្ដិការសឹករងព្រះវិហារ បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលដែលអង្គភាពសម្រេចបាន ក៏ដូចជាការទទួលខុសត្រូវរបស់អង្គភាពនៅតាមខ្សែរបន្ទាន់ព្រំដែន កម្ពុជា ថៃ ឡាវ ព្រមទាំងការសហការណ៍ការចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនបងប្អូនប្រជាពលរដ្ឋជាដើម ។
ឯកឧត្តម អភិបាលខេត្តបានមានប្រសាន៍ថា កងកម្លាំងត្រូវការពារអោយនូវបូរណៈភាពទឹកដី ការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពារប្រជាពលរដ្ឋ ជាពិសេសការពាររាជរដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោតដោយស្របច្បាប់ ។
នៅក្នុងដំណេីរចុះសួសុខទុក្ខនេះ ឯកឧត្ដម អភិបាលខេត្ដ បានឧបត្ថមស្រាបៀ និងថវិកាមួយចំនួនដូចខាងក្រោម ៖
-ស្រាបៀ ១០០កេស ។
-កម្លាំងចូលរួម ចំនួន ១៤០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៤០,០០០រៀល ។
-និងថវិកាចំនួន ១០លានរៀល ជូនដល់ អង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវហារ ផងដែរ ៕